» ពិបាកបំផុតប៉ូលិសចាប់ប៉ូលិសដាក់គុក » សន្លឹកបៀរបើកច្រកព្រុំដែននៅលើដៃថៃដដែល! » អារ៉ាប៊ីសាអ៊ូឌីតផ្តល់សារទៅប៉ាគីស្ថាន «កុំបារម្ភអី ! អារ៉ាប៊ីសាអ៊ូឌីតនឹងគាំទ្រសេដ្ឋកិច្ចប៉ាគីស្ថានយ៉ាងពេញទំហឹងជាមួយនូវការវិនិយោគ» » បុរសម្នាក់បានចាក់សម្លាប់សាហាយស្លាប់និងប្រពន្ធរងរបួសធ្ងន់ព្រោះតាមទាន់កំពុងក្បត់ » បង្ក្រាបទីតាំង Online Scam នៅកណ្តាលក្រុងសែនមនោរម្យខេត្តមណ្ឌលគីរី ដោយមិនដឹងខ្លួនតែឃាត់ខ្លួនជនបរទេស២៦២នាក់ផ្តាច់ប្រភពលុយខ្មៅ! » គ្រាន់តែទាស់សម្តីប្តីប្រើចបជីកនិងកាំបិទផ្គាក់ជាមួយប្រពន្ធត្រូវប៉ូលិសចាប់ » ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ប្រកាសការតវ៉ាយ៉ាងដាច់អហង្ការចំពោះការកាន់កាប់ដោយខុសច្បាប់របស់ប្រទេសថៃមកលើតំបន់បេតិកភណ្ឌវប្បធម៌របស់កម្ពុជា » ការបិទច្រកសមុទ្រហ័រមូសរបស់អាមេរិកប្រឈមនឹងផលប៉ះពាល់ធ្ងន់ធ្ងរបន្ថែមទៀតដល់សេដ្ឋកិច្ចពិភពលោក? » នារីសំអាងម្នាក់ត្រូវបានអតីតប្តីបាញ់សម្លាប់ព្រោះសុំត្រូវគ្នាវិញមិនបាន » កម្ពុជា​ទទួល​ស្គាល់​លោក មីន អ៊ុងឡាំង​ ជា​ប្រធានាធិបតី មីយ៉ាន់ម៉ា?! » អនុប្រធានាធិបតីអាម៉េរិក លោក JD Vance៖ ការចរចាជាមួយអ៊ីរ៉ង់បានបញ្ចប់ទៅវិញ ដោយគ្មានកិច្ចព្រមព្រៀងក្នុងពេលចារកម្មអាមេរិករកឃើញថាចិនកំពុងបញ្ជូនអាវុធឲ្យអ៊ីរ៉ង » នាយករដ្ឋមន្ត្រីកម្ពុជាសង្ឃឹមថាភាគីថៃនឹងបន្តគោរពតាមខ្លឹមសារនៃសេចក្តីប្រកាសរួម ជាពិសេសត្រង់ចំណុចទី៣ » ស្រីស្អាតតែចិត្តបិសាចបោកតុងទីនជិត១លានដុល្លារ ប៉ងរត់គេចក្រៅប្រទេស! » មនុស្សចំនួន ៣នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងករណី បន្លំជាភ្នាក់ងារធនាគារអេស៊ីលីដាដើម្បីលួចយកលុយ » ជនជាតិនាំគ្នាជីកដីរុករករ៉ែអកុសល្យបាក់ដីសង្គត់ស្លាប់២នាក់

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3998 នាក់

ម្សិលមិញ 8477 នាក់

សរុប 18992002 នាក់

អាជ្ញាធរ​ជាតិ​អប្សរា​ប្រកែក​រឿង​ទារប្រាក់​ចំនួន​ពីរលាន​ដុល្លារ នឹង​ប្រកាស​ចាត់វិធានការ​ផ្លូវច្បាប់​ដោយ​មិន​លើកលែង ចំពោះ​ជំទាវ​ឧកញ៉ា​បណ្ឌិត​លី អ៊ុំ​អេង

​សៀមរាប​៖ អាជ្ញាធរ​ជាតិ​អប្សរា បានធ្វើការ​ច្រានចោល ចំពោះ​ព័ត៌មាន​ដែល​ផ្សព្វផ្សាយ​ដោយ​ធ្វើការ​ចោទប្រកាន់ថា អាជ្ញាធរ​ជាតិ​មួយ​នេះ បានទាមទារ​ប្រាក់​ពី​ឧកញ៉ា លី​អ៊ុំ​អេង ចំនួន​ពីរលាន​ដុល្លា​អាម៉េរិក ជា​ថ្នូ​នឹង​ការប្រគល់​ដី​ជាង​៧​ហិកតា នៅក្នុង​តំបន់​បុរី​សណ្ឋាគារ​ឬ​តំបន់​អង្គរ​ឃ្យុ​ង​យុ​។a ly eng 

តាម​លិខិត​របស់​អាជ្ញាធរ​ជាតិ​អប្សរា ចុះ​ថ្ងៃទី​២៣ ខែកុម្ភៈ នេះ បាន​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​១៩ ខែកុម្ភៈ ឆ្នាំ​២០២៤ ស្ថានីយ៍ទូរទស្សន៍ ខេមរា អេ​ប៊ី វី អន​ឡាញ (Khemra FB TV Station Online) បាន​ផ្សព្វផ្សាយ​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​បញ្ហាដីធ្លី ០៩ ក្បាលដី ទំហំ​សរុប ៧,៧៣ ហិច​តា ស្ថិតនៅ តំបន់​បុរី​សណ្ឋាគារ ក្នុងភូមិ​សាស្ត្រ ភូមិ​ចុង​កៅស៊ូ (​បច្ចុប្បន្ន​ភូមិ​ធ្លក​អណ្តូង​) និង​ភូមិ​បឹង​ជូន​ប៉ា សង្កាត់​ស្លក្រាម ក្រុង សៀមរាប ខេត្តសៀមរាប ដោយបាន​ផ្សព្វផ្សាយ​ថា អាជ្ញាធរ​ជាតិ​អប្សរា​បានទាមទារ​ប្រាក់​ចំនួន​ពីរលាន​ដុល្លារ សហរដ្ឋ​អាម៉េរិក ពី​លោកជំទាវ លី អ៊ុំ​អេង ជា​ថ្នូរ​នឹង​ការប្រគល់​ដី​ខាងលើនេះ និង​ថា​អាជ្ញាធរ​ជាតិ​អប្សរា​បាន​ឃុបឃិត​គ្នា​ជាមួយ​ស្ថាប័ន​សាលាដំបូង​ខេត្តសៀមរាប យក​ដី​របស់​លោកជំទាវ លី អ៊ុំ​អេង ប្រគល់​ទៅឱ្យ​សាលាដំបូង ខេត្តសៀមរាប ដើម្បី​ធ្វើជា​ទីតាំង​សាលាដំបូង​ខេត្តសៀមរាប​ថ្មី​។​

​ដើម្បី​ចៀសវាង​ការភ័ន្តច្រឡំ​មក​បើ​ស្ថាប័ន​អាជ្ញាធរ​ជាតិ​អប្សរា ក៏ដូចជា​ថ្នាក់ដឹកនាំ​អាជ្ញាធរ​ជាតិ​អប្សរា និង​ជាការ​ឆ្លើយតប​ចំពោះ​ការអត្ថាធិប្បាយ​របស់​ពិធីករ និង​ជា​អគ្គនាយក ស្ថានីយ៍ទូរទស្សន៍ ទូរទស្សន៍ ខេមរា អេ​ហ្វេ​ប៊ី ធី​វី អន​ឡាញ (Khemra FB TV Station Online) ជាពិសេស​ទៅ​ការលើកឡើង​របស់លោក​ជំទាវ លី អ៊ុំ​អេង អ្នកនាំពាក្យ អាជ្ញាធរ​ជាតិ​អប្សរា សូម​ធ្វើការ​បំភ្លឺ​ជូន​សាធារណជន​ឱ្យបាន​ជ្រាប​ដូចខាងក្រោម​៖
9- លោកជំទាវ លី អ៊ុំ​អេង បាន​ប្រើប្រាស់​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក និង​ទូរទស្សន៍​អន​ឡាញ ផ្សព្វផ្សាយ​ចោទប្រកាន់​ដោយ​គ្មាន​មូលដ្ឋាន និង​ទម្លាក់កំហុស​ដោយ​អ​សុទ្ធចិត្ត មកលើ​អាជ្ញាធរ​ជាតិ​អប្សរា ពាក់ព័ន្ធ​នឹង​បញ្ហាដីធ្លី ០៩​ក្បាលដី​ខាងលើ ចំនួន ០៣ (​បី​) លើក​រួចមកហើយ (​រួមទាំង​លើក​នេះ​) ហើយ​ដែល​កន្លងមក អាជ្ញាធរ​ជាតិ​អប្សរា ក៏បាន​បំភ្លឺ​ជូន​សាធារណជន​ចំនួន ០២ (​ពីរ​) បើក​រួចមកហើយ​ផងដែរ តាមរយៈ​សេចក្តីបំភ្លឺ​លេខ ៦៦៦/១៩ របស​បក ចុះ​ថ្ងៃទី​១៩ ខែសីហា ឆ្នាំ​២០១៩ និង​សេចក្តីប្រកាស​ព័ត៌មាន​លេខ ៥៣០/២១ របស​បក ចុះ​ថ្ងៃទី​១១ ខែសីហា ឆ្នាំ ២០២១ របស់​អាជ្ញាធរ​ជាតិ​អប្សរា ។​

២- ដីធ្លី​ទាំង ០៩ ក្បាលដី​ខាងលើនេះ ត្រូវបាន​រាជរដ្ឋាភិបាល​សម្រេច​រួច​ហើយ​ថា ឱ្យ​ចុះ​បញ្ជីចេញ បណ្ណ​កម្មសិទ្ធិ ជា​កម្មសិទ្ធិឯកជនរ​បស់រ​ដ្ឋ តាមរយៈ​សេចក្តីជូនដំណឹង​លេខ ១៣៨៣ សជណ​.​អ ចុះ​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៨​។ រាល់​ពាក្យបណ្ដឹង និង​ពាក្យសុំ​នានា​របស់​លោកជំទាវ លី អ៊ុំ​អេង ទៅ​ស្ថាប័ន​ផ្សេងៗ រួមមាន​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ អាជ្ញាធរ​ជាតិដោះស្រាយ ទំនាស់​ដីធ្លី និង​ស្ថាប័ន​តុលាការ​គ្រប់​ជាន់ថ្នាក់ (​សាលាដំបូង សាលាឧទ្ធរណ៍ និង​តុលាការ​កំពូល​) សុទ្ធតែ​ត្រូវបាន​សម្រេច​បដិសេធ និង​លើកចោល​។ រាជរដ្ឋាភិបាល​បានសម្រេច​ផ្តល់​ទីតាំង​ដី​មួយ កន្លែង​ទំហំ ១៨.១៥៨ ម៉ែត្រការ៉េ របស់​អាជ្ញាធរ​ជាតិ​អប្សរា ស្ថិតនៅក្នុង​តំបន់​បុរី​សណ្ឋាគារ ក្នុងភូមិ សាស្ត្រ​ភូមិ​ធ្លក​អណ្តូង សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ខេត្តសៀមរាប ជូន​ក្រសួងយុត្តិធម៌ សម្រាប់​សាងសង់​អគារ​សាលាឧទ្ធរណ៍​តំបន់ សាលាដំបូង និង​អយ្យការ​អម​សាលាដំបូង​ខេត្តសៀមរាប​តាមរយៈ​សេចក្តីជូនដំណឹង​លេខ ២០២ សជណ​.​អ​វ ចុះ​ថ្ងៃទី​១៨ ខែមីនា ឆ្នាំ​២០២២ ដើម្បី​ជា​ប្រយោជន៍​សាធារណៈ បំរើឱ្យ​វិស័យ​យុត្តិធម៌​។​

៣- ជានិច្ចកាល អាជ្ញាធរ​ជាតិ​អប្សរា​បាន​ខិតខំ​គ្រប់គ្រង និង​ការពារ​ដីធ្លី​របស់​រដ្ឋ​នៅក្នុង​តំបន់​បុរី​សណ្ឋាគារ ស្របតាម​អនុក្រឹត្យ​លេខ​១៥៨ អនក្រ​.​បក ចុះ​ថ្ងៃទី​២៥ ខែកក្កដា ឆ្នាំ​២០១៦ របស់​រាជរដ្ឋាភិបាល​។ អាជ្ញាធរ​ជាតិ​អប្សរា​ពុំមាន​សិទ្ធិអំណាច​ក្នុងការ​ចាត់ចែង ឬ​ប្រគល់​ជា​កម្មសិទ្ធិ​នូវ​ដីធ្លី​របស់​រដ្ឋ​ទៅឱ្យ បុគ្គល​ឯកជន​ឡើយ ហើយក៏​ពុំមាន​ករ​ណ៏​ដែល​ថ្នាក់ដឹកនាំ ឬ​មន្ត្រី​អាជ្ញាធរ​ជាតិ​អប្សរា បានទាមទារ ឬ​ស្នើសុំ​ប្រាក់​ចំនួន​ពីរលាន​ដុល្លារ​សហរដ្ឋអាមេរិក ពី​លោកជំទាវ លី អ៊ុំ​អេង ជា​ថ្នូរ​នឹង​ការប្រគល់​ដី ខាងលើ ឬ​បាន​ឃុបឃិត​គ្នា​ជាមួយ​អតីត​ប្រធាន​សាលាដំបូង​ខេត្តសៀមរាប ប្រគល់​ដី​ខាងលើ (​មួយផ្នែក​) យកទៅ​ធ្វើ​អគារ​សាលាដំបូង​ខេត្តសៀមរាប ដូច​ការលើកឡើង​រប​ស់លោក​ជំទាវ លី អ៊ុំ​អេង ដែរ​។​

៤- ដោយ​ពិនិត្យឃើញថា ការផ្សព្វផ្សាយ​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​បញ្ហាដីធ្លី​ខាងលើ មាន​លក្ខណៈ​បំភ្លៃ​ការពិត និង​ញុះញង់​ឱ្យមាន​ការរើសអើង​មកលើ​ថ្នាក់ដឹកនាំ និង​មន្ត្រី​អាជ្ញាធរ​ជាតិ​អប្សរា ម្តង​ហើយ​ម្តងទៀត ធ្វើឱ្យប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​កិត្តិនាម​របស់​ស្ថាប័ន ក៏ដូចជា​កិត្តិយស និង​សេចក្តីថ្លៃថ្នូរ​របស់​ថ្នាក់ ដឹកនាំ​អាជ្ញាធរ​ជាតិ​អប្សរា អាជ្ញាធរ​ជាតិ​អប្សរា សម្រេច​ថា​នឹង​ចាត់វិធានការ​ទៅតាម​ផ្លូវច្បាប់​ដោយ គ្មាន​ការលើកលែង​ឡើយ​។​a ly eng1