ភាសាឌីវេលី៖ ދިވެހިރާއްޖެ, ភាសាអង់គ្លេស៖ the Maldives) ដោយមានឈ្មោះជាផ្លូវការថា សាធារណរដ្ឋម៉ាល់ឌីវ គឺជា​រដ្ឋ​ប្រជុំ​កោះ​មួយស្ថិត​នៅក្នុង​ឧបទ្វីប​ឥណ្ឌា​នៃ​ទ្វីបអាស៊ី លើ​មហាសមុទ្រ​ឥណ្ឌា។ វាស្ថិតនៅភាគនិរតីនៃប្រទេសស្រីលង្កា និងប្រទេសឥណ្ឌា ប្រហែល ៧៥០ គីឡូម៉ែត្រពីអាស៊ីដីគោក។ ទឹកដីប្រទេសនេះមានលក្ខណៈជាប្រជុំកោះដោយបង្កើតចេញពីកម្រងអាតុលចំនួន ២៦ លាតសន្ធឹងពីអាតុលឥយ៉ាវងហ៊ីបប៉ូលូនៅភាគខាងជើងទៅ អាតុលអាដឌូនៅភាគខាងត្បូង (ឆ្លងកាត់ខ្សែអេក្វាទ័រ)។ ទឹកដីប្រទេសនេះផងដែរបានលាតសន្ធឹងប្រហែល ៩០,០០០ គីឡូម៉ែត្រការ៉េរួមទាំងផ្ទៃសមុទ្រ ហើយផ្ទៃដីនៃកោះនីមួយៗមានទំហំសរុប ២៩៨ គីឡូម៉ែត្រក្រឡា។ ម៉ាល់ឌីវជារដ្ឋអធិបតេយ្យដែលមានលក្ខណៈភូមិសាស្ត្របែកខ្ញែករប៉ាត់រប៉ាយខ្លាំងបំផុតមួយនៅលើពិភពលោក និងជាប្រទេសតូចបំផុតនៅអាស៊ីផងដែរ និងព្រមទាំងជាប្រទេសមូស្លីមដ៏តូចបំផុតមួយបើគិតតាមផ្ទៃដី និងមានប្រជាជនប្រហែល ៥៥៧,៧៥១ នាក់ប៉ុណ្ណោះ ដែលធ្វើឱ្យវាក្លាយជាប្រទេសដែលមានចំនួនប្រជាជនតិចបំផុតទីពីរនៅទ្វីបអាស៊ី។ ម៉ាល់គឺជារដ្ឋធានី និងជាទីក្រុងដែលមានប្រជាជនរស់នៅច្រើនជាងគេដែលតាមប្រពៃណី គេនិយមហៅថា "កោះស្តេច" ព្រោះវាជាកន្លែងដែលរាជវង្សបុរាណគ្រប់គ្រង។   ​" />

» ចិន​ព្រមាន​អាមេរិក ណា​តូ​ព្រមាន​ចិន​ឲ្យ​ឈប់​ជួយ​រុ​ស្ស៉ី » ករណី​យ៍​ប្រកាស​ចែក​ដី​នៅ​នៅ​ស្រុក​ឱ​រ៉ា​ល់​ ​តុលាការ​ចោទប្រកាន់បទល្មើសម៉ាចំភ្លូសលើ​ឈ្មោះ ជួន គ​ន្ធា និង​ឈ្មោះ មិន ផាន្នី រួម​នឹង​បក្ខពួក​ផ្សេងទៀត ព្រមទាំង​ព្រមាន​សារ​ពត៍​មាន​ផងដែរ​ » ហូប​សាច់​ឈ្លូស​ពុល​៩​នាក់​នៅ​មណ្ឌល​គី​រី​ » រលក​កំដៅ​ខ្លាំង​នៅ​ប្រទេស​ថៃ​សម្លាប់​មនុស្ស​យ៉ាងតិច​៣០​នាក់​នៅ​ដើមឆ្នាំ​២០២៤ » អភិបាលខេត្ត​មណ្ឌលគិរី ស្នើសុំ​ដកតំណែង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី » គ្រាន់តែ​ថតរូប​បែប​សិល្បៈ​នៅ​រូបសំណាក​​សេះ​សមុទ្រ​បាញ់​ទឹក​ត្រូវ​ហៅ​ឲ្យ​មក​ស្នងការដ្ឋាន​នគរ​បាល​ខេត្តកំពត​តែចុងក្រោយ​អភិបាលខេត្ត​មិន​យកទោស​! » TikTok ថា ច្បាប់​អាមេរិក ដែល​អាច​ហាមឃាត់​បណ្តាញ​សង្គម​របស់ខ្លួន នឹង​ជាន់ឈ្លី​សេរីភាព​បញ្ចេញមតិ » ចាប់​សាច់​ក្របី​បង្កក​អន់​គុណភាព​មាន​ប្រភព​មកពី​ប្រទេស​ឥណ្ឌា​ប្រមាណ ៣.៥​តោន » តុលាការ​សម្រេច​បង្កក​ប្រាក់​ក្នុង​ធនាគារ​ជិត​១០០​គណនី និង​បង្កក​ទ្រព្យសម្បត្តិ​ជិត ២០០០​ក្បាលដី របស់​ក្រុមហ៊ុន ជា សារ៉ន​ » រដ្ឋាភិបាល​ថៃ​អនុ​ម័​ត្ត​គម្រោង​បោះឆ្នោត​ព្រឺទ្ធសភា​ជា​លើកដំបូង​ចាប់តាំងពី​រដ្ឋប្រហារ​ » ស្ថាបនិក​ឌី​ហ្វី​ត​កំពុងតែបន្ត​យុទ្ធសាស្ត្រ​ធ្វើ​ឲ្យ​សមរង្ស៊ី​ឯកោ​ » សម្តេច​តេ​ជោ​៖​តើ​សា​ពូ​មីដាដា​ឆ្កួត​ឬក៏​ឡប់​ឬ​ចង់​អួត​អ្នកដទៃ​? » ហ្វូង​ដំរីព្រៃ​បង្ហាញខ្លួន នៅ​ខេត្តមណ្ឌលគិរី បានសម្លាប់​ស្ដ្រី​ម្នាក់ ព្រោះ​ព្យាយាម​ការពារ​មិត្ត​របស់​វា​មួយ​ក្បាល ដែល​កំពុង​ឈឺ​ » សម្ដែង​ក្បាច់គុន​សាវ​លី​ញ និង​គុន​ល្បុក្កតោ នៅ​អង្គរ​អបអរ​ទិវា​ប្រជាជន​កម្ពុជា​ចិន​ » ចិន​ជំរុញ​ឱ្យ​ក្រុម​ប្រទេស G៧ បញ្ចប់​ការជ្រៀតជ្រែក​មកលើ​កិច្ចការ​ផ្ទៃក្នុង​របស់ខ្លួន​ក្នុងពេល​អាមេរិក​ពង្រីក​កម្លាំង​នៅ​ហ្វីលីពីន​ផងដែរ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5001 នាក់

ម្សិលមិញ 5304 នាក់

សរុប 14144527 នាក់

ចិន​កំពុង​ចូក​ស្មៅ​ក្រោម​ជើង​ប្រទេស​ឥណ្ឌា​ករណី​យ៍កោះ​ម៉ា​ល់​ឌី​វ​

​ចិន​៖ ជើងហោះហើរ​ដឹក​អ្នកដំណើរ​ចេញពី​តំបន់​ភាគ​ខាងកើត​ប្រទេស​ចិន​ក្នុង​ខេត្ត Fuzhou ទៅកាន់​រដ្ឋធានី​មែ​ល (Male) របស់​ប្រទេស​ម៉ា​ល់​ឌី​វ បានចាប់ផ្តើម​សម្ភោ​ធ​ដាក់ឱ្យ​ដំណើរការ​ហើយ​។ ខណៈ​ជើងហោះហើរ​ដំបូង​គេ​លេខ MF៨៧៧ របស់​ក្រុមហ៊ុន​អាកាសចរណ៍​ចិន Xiamen Air បាន​ធើ្វ​ដំណើរ​ទៅកាន់​ទឹកដី​ប្រទេស​ម៉ា​ល់​ឌី​វ​ពី​ទីក្រុង Fuzhou ដោយបាន​ចំណាយ​ពេលវេលា​ប្រមាណ​ជា ៧​ម៉ោង​។
​ការបើក​ឱ្យ​ដំណើរការ​ជើងហោះហើរ​ត្រង់​រវាង​ទីក្រុង​ទាំងពីរ​នេះ ធើ្វ​ឡើង​ក្នុង​គោលបំណង​ជំរុញ​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម និង​លើកកម្ពស់​វិស័យ​ទេសចរណ៍ និង​ការផ្លាស់ប្តូរ​វប្បធម៌​ប្រពៃណី​រវាង​ពលរដ្ឋ​របស់​ប្រទេស​ទាំងពីរ​ឱ្យ​កាន់តែ​ងាយស្រួល​និង​ល្អប្រសើរ ។a china maldiv 

​កាលពី​ថ្ងៃ​ពុធ​សប្តាហ៍​សប្តាហ៍​មុន​ចិន​និង​ម៉ា​ល់​ឌី​វ​បាន​ដំឡើង​កម្រិត​ទំនាក់ទំនង​រវាង​គ្នា អំលុង​ដំណើរ​ទស្សនកិច្ច​ផ្លូវរដ្ឋ​លើកដំបូង​របស់​ប្រធានាធិបតី​ម៉ា​ល់​ឌី​វ​ថ្មី លោក​ម៉ូ​ហា​ម៉េ​ដ​មុយ​ហ្សូ​( Mohamed Muizzu )​មកកាន់​ទីក្រុង​ប៉េកាំង បន្ទាប់ពី​រូបលោក​បានប្រកាស​ចាត់​ទុក ឥណ្ឌា​គឺ​គូប្រជែង​ក្នុង​តំបន់​របស់​ចិន ជាការ​គំរាមកំហែង​មួយ ចំពោះ​អធិបតេយ្យ​របស់​ម៉ា​ល់​ឌី​វ​។ ទីភ្នាក់ងារ​ព័ត៌មាន Reuters នា​ថ្ងៃ​ព្រហស្បតិ៍ ទី​១១ ខែមករា ឆ្នាំ​២០២៤​បាន​ឲ្យ​ដឹងថា​​អំលុង​ជំនួប​ជាមួយ​លោក​ប្រធានាធិបតី​ម៉ា​ល់​ឌី​វ ប្រធានាធិបតី​ចិន លោក ស៊ី ជីន​ពីង បាន​ព្រមព្រៀង​ដំឡើង​កម្រិត​ទំនាក់ទំនង​ទ្វេភាគី ដល់​ភាពជា​ដៃគូ​កិច្ចសហប្រតិបត្តិការ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​។ បើតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​ចិន លោក ស៊ី បាន​ប្រាប់ លោក Muizzu យ៉ាង​ដូច្នេះ​ថា «​ទំនាក់ទំនង​ចិន​និង​ម៉ា​ល់​ឌី​វ កំពុង​ទទួលបាន​ឱកាស​ជា​ប្រវត្តិសាស្ត្រ​មួយ ក្នុងការ​បោះជំហាន​ទៅមុខ និង​កសាង​អនាគត​រួមគ្នា​»​។​

​លោក​មុ​ហ្សូ​( Muizzu) បាន​ឡើងកាន់​អំណាច​កាលពី​ខែវិច្ឆិកា ឆ្នាំ​២០២៣ បន្ទាប់ពី​ធ្វើ​យុទ្ធនាការ​ឃោសនាបោះឆ្នោត ហៅថា «India Out» ដែល​អំលុង​ពេលនោះ រូបលោក​ប្រកាស​ចាត់ទុក​ឥទ្ធិពល​ដ៏​ធំ​របស់​ឥណ្ឌា​នៅ​ម៉ា​ល់​ឌី​វ គឺជា​ការគំរាមកំហែង​ចំពោះ​អធិបតេយ្យ​។ ចាប់តាំងពី​ពេលនោះ​មក រដ្ឋាភិបាល​របស់លោក បានស្នើ​ឱ្យ​កងទ័ព​ឥណ្ឌា ដែល​ឈរជើង​នៅ​ម៉ា​ល់​ដី​វ ត្រឡប់​ចាកចេញ​ទៅវិញ ហើយ​ទន្ទឹមគ្នា លោក Muizzu បាន​លើក​អំពី​ឱកាស​ផ្សេងៗ​សម្រាប់​វិនិយោគិន​ចិន​។​

​គួរ​បញ្ជាក់ថា ទំនាក់ទំនង​រវាង​ឥណ្ឌា​និង​ចិន​បាន​ធ្លាក់ចុះ​ដុនដាប​ជាខ្លាំង បន្ទាប់ពី​កងទ័ព​ទាំងសងខាង បាន​ប៉ះទង្គិច​គ្នា​នៅ​តំបន់​ព្រំប្រទល់ ម្តុំ​ភាគ​ខាងលិច​ជួរ​ភ្នំ​ហិ​ម៉ា​ល័យ កាលពី​ខែមិថុនា ឆ្នាំ​២០២០ ជាហេតុ​បណ្តាលឱ្យ​បាត់បង់​ជីវិត​ទាហាន​ឥណ្ឌា​២០​នាក់ និង​ទាហាន​ចិន​៤​នាក់​។ តាមរយៈ​ការដំឡើង​កម្រិត​ទំនាក់ទំនង​ជាមួយ​ម៉ា​ល់​ឌី​វ ចិន​មានឱកាស​បង្កើន​ការវិនិយោគ​កាន់តែខ្លាំង​ថែមទៀត នៅក្នុង​តំបន់​មួយ​ជាទី​ដែល​ឥណ្ឌា បាន​មើលឃើញ​រួចស្រេច​មកហើយ នូវ​ប្រទេសជិតខាង​ខ្លួន​មួយទៀត​គឺ​ស្រីលង្កា ងាក​មករក​ទីក្រុង​ប៉េកាំង​។

សូមបញ្ជាក់ថាប្រទេសម៉ាល់ឌីវ (ភាសាឌីវេលី៖ ދިވެހިރާއްޖެ, ភាសាអង់គ្លេស៖ the Maldives) ដោយមានឈ្មោះជាផ្លូវការថា សាធារណរដ្ឋម៉ាល់ឌីវ គឺជា​រដ្ឋ​ប្រជុំ​កោះ​មួយស្ថិត​នៅក្នុង​ឧបទ្វីប​ឥណ្ឌា​នៃ​ទ្វីបអាស៊ី លើ​មហាសមុទ្រ​ឥណ្ឌា។ វាស្ថិតនៅភាគនិរតីនៃប្រទេសស្រីលង្កា និងប្រទេសឥណ្ឌា ប្រហែល ៧៥០ គីឡូម៉ែត្រពីអាស៊ីដីគោក។ ទឹកដីប្រទេសនេះមានលក្ខណៈជាប្រជុំកោះដោយបង្កើតចេញពីកម្រងអាតុលចំនួន ២៦ លាតសន្ធឹងពីអាតុលឥយ៉ាវងហ៊ីបប៉ូលូនៅភាគខាងជើងទៅ អាតុលអាដឌូនៅភាគខាងត្បូង (ឆ្លងកាត់ខ្សែអេក្វាទ័រ)។

ទឹកដីប្រទេសនេះផងដែរបានលាតសន្ធឹងប្រហែល ៩០,០០០ គីឡូម៉ែត្រការ៉េរួមទាំងផ្ទៃសមុទ្រ ហើយផ្ទៃដីនៃកោះនីមួយៗមានទំហំសរុប ២៩៨ គីឡូម៉ែត្រក្រឡា។ ម៉ាល់ឌីវជារដ្ឋអធិបតេយ្យដែលមានលក្ខណៈភូមិសាស្ត្របែកខ្ញែករប៉ាត់រប៉ាយខ្លាំងបំផុតមួយនៅលើពិភពលោក និងជាប្រទេសតូចបំផុតនៅអាស៊ីផងដែរ និងព្រមទាំងជាប្រទេសមូស្លីមដ៏តូចបំផុតមួយបើគិតតាមផ្ទៃដី និងមានប្រជាជនប្រហែល ៥៥៧,៧៥១ នាក់ប៉ុណ្ណោះ ដែលធ្វើឱ្យវាក្លាយជាប្រទេសដែលមានចំនួនប្រជាជនតិចបំផុតទីពីរនៅទ្វីបអាស៊ី។ ម៉ាល់គឺជារដ្ឋធានី និងជាទីក្រុងដែលមានប្រជាជនរស់នៅច្រើនជាងគេដែលតាមប្រពៃណី គេនិយមហៅថា "កោះស្តេច" ព្រោះវាជាកន្លែងដែលរាជវង្សបុរាណគ្រប់គ្រង។a china maldiv1 a china maldiv2