» ក្រសួងមហាផ្ទៃ រកឃើញភាពមិនប្រក្រតីនៃចំណាយថវិការឃុំសង្កាត់ក្នុងខេត្តកំពង់ឆ្នាំងចំនួន៥និងណែនាំឱ្យចាត់វិធានការជាបន្ទាន់ លើមន្ត្រីទាំងឡាយណា ដែលគប់គិតគ្នា » មហាជន និងកងទ័ពចេញប្រតិកម្មចំពោះម្ចាស់ហាងទូរស័ព្ទជេរករណីយ៍ប្រមាថយោធិនជួរមុខទោះបីប្រកាសផ្តល់សំណងនិងទៅសុំទោសក៏ដោយ! » សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ពីគោលបំណងនៃ​ការបង្កើត កិច្ចសហប្រតិបត្តិ​ការអភិវឌ្ឍន៍ត្រីកោណ​ CLV-DTA​ និងប្តេជ្ញាកសាងផ្លូវទៅកន្ទុយនាគ » ទំនាក់ទំនងផ្នែកអាកាសចរណ៍ រវាងសហរដ្ឋអាមេរិក និងកម្ពុជា បន្តដំណើរទៅមុខយ៉ាងប្រសើរក្នុងពេលការនាំចេញរបស់កម្ពុជាកើនឡើង! » រឿងបង្គោលភ្លើងសូឡា ១ដើមតម្លៃ ៨លានរៀលនៅឃុំទឹកហូត អភិបាលខេត្តកំពង់ឆ្នាំង បញ្ជាឱ្យមន្ត្រីចុះពិនិត្យភ្លាមៗតែមហាជនមិនសូវមានជំនឿ » ព្រះមហាក្សត្រ​បង្ហាញព្រះវត្តមានជាសាធារណៈក្នុង​ព្រះរាជ​ពិធីសម្ពោធសមិទ្ធិផល បន្ទាប់ពី​យាង​ត្រឡប់​ពី​ប្រទេស​ចិន » ម៉ាឡេស៊ីនឹង បន្តផ្តល់វគ្គបណ្តុះបណ្តាលដល់កម្ពុជា និងពិនិត្យកិច្ចសហប្រតិបត្តិការ ដែលពាក់ព័ន្ធ នឹងប្រតិបត្តិការរក្សាសន្តិភាពបន្ថែមលើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច » ព្រឹកថ្ងៃទី១មានបេក្ខជនប្រឡងបាក់ឌុបអវត្តមាន ចំនួន១ ២៩៤នាក់ និងមានបេក្ខជនមានជំងឺគ្រុនឈាម ២៧នាក់ » មីយ៉ាន់ម៉ា ថាតួនាទីប្រេសិតពិសេសអាស៊ាននៃផែនការ៥ចំណុចគឺលែងចាំបាច់ទៀតហើយការដោះលែងលោកស្រីអយអសានស៊ូជីគឺអាស្រ័យលើច្បាប់មីយ៉ានម៉ា » ទ្រីសក្កដាអ្នកសិល្បៈម្នាក់ព្រោះតែថយឡានបុកគេស្លាប់ត្រូវចោទពីបទប្រើគ្រឿងញៀននិងបង្កគ្រោះថ្នាក់ចរាចរសម្លាប់មនុស្ស! » សម្ដេចធិបតី៖ សាលារៀនត្រូវធ្វើជាមជ្ឈមណ្ឌលកំណត់វិធីសាស្ត្របង្រៀន និងលក្ខខណ្ឌប្រកបដោយស្តង់ដាដើម្បីធានាថាសិស្សទទួលបានចំណេះដឹង និងបំណិនច្បាស់លាស់ » អង្គការសង្គមស៊ីវិលជាច្រើន បានចេញថ្កោលទោសរដ្ឋាភិបាលអានុទីន ជុំវិញដំណើរទស្សនកិច្ចរបស់មេដឹកនាំមីយ៉ាន់ម៉ា លោក មីន អ៊ុងឡាំង! » កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង អញ្ជើញចូលរួមកិច្ចប្រជុំណែនាំបច្ចេកទេសការប្រឡងបាក់ឌុបឆ្នាំ២០២៦ » ក្រុមសង្កេតការណ៍អាស៊ានចុះមើលផ្ទះប្រជាណលរដ្ឋដែលរងគ្រាប់កាំភ្លើងថៃម្តង! » មេគុកព្រៃស រងការចោទពីម្ចាស់គណនី«កញ្ចក់សង្គម»ថាបានគប់គិតឱ្យទណ្ឌិត ស្រី ស៊ីណាចេញទៅ សម្រាកនៅពេទ្យរុស្ស៊ីសាម៉ីខ្លួនបដិសេធចាត់ទុកថាជាឯកសារក្លែងក្លាយ!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 4264 នាក់

ម្សិលមិញ 6418 នាក់

សរុប 20016431 នាក់

រុស្ស៊ី​ថា​ការដកខ្លួន​របស់​អាមេរិក​ចេញពី​សន្ធិសញ្ញា​សព្វាវុធ​នុយក្លេអ៊ែរ​ជា​ជំ​ហ៊ាន​គ្រោះថ្នាក់​


​រុស្ស៊ី​អាមេរិក​៖​កាលពី​ថ្ងៃអាទិត្យ​ទី​២១​តុលា​សហ​ព​ន្ធ័​រុស្ស៊ី​បាន​ព្រមាន​ពី​ជំហាន​ដ៏​គ្រោះថ្នាក់​ការដែល​អាមេរិក​ដកខ្លួន​ចេញពី​សន្ធិសញ្ញា​សព្វាវុធ​នុយក្លេអ៊ែរ​តាំងពី​សម័យ​សង្គ្រាមត្រជាក់​មួយ​ជាមួយ​រុស្ស៊ី ។​a russy air1 

លោក​សឺ​ហ្គេ រី​យ៉ាប​កូវ អនុរដ្ឋមន្ត្រី​ក្រសួងការបរទេស​រុស្ស៊ី​បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន​TASS” វា​ជាការ​បោះជំហាន​ដ៏​គ្រោះថ្នាក់​ណាស់​មួយ ដែល​មិន​ត្រឹមតែ​សហគមន៍​អន្តរជាតិ​មិន​យល់​តែ​វា​បង្ក​ការ​ថ្កោលទោស​ខ្លាំងក្លា​ផងដែរ​”​។​

​លោក​លោក​សឺ​ហ្គេ​រី​យ៉ាប​កូវ​បាន​បញ្ជាក់ថា​សន្ធិសញ្ញា​នេះ​មាន​សារសំខាន់​ណាស់​សំរាប់​សន្តិសុខ​អន្តរជាតិ​និង​សន្តិសុខ​ក្នុង​ផ្នែក​អាវុធ​នុយក្លេអ៊ែរ សំរាប់​ថែរក្សា​ស​ន្ថិ​រ​ភាព​យុទ្ធសាស្ត្រ​”​។​រុស្ស៊ី​ថ្កោលទោស​អ្វីដែល​លោក​ហៅថា​ការប៉ុនប៉ង​ដោយ​អាមេរិក​ដើម្បី​ទទួលបាន​សម្បទាន​តាម​រយៈ​វិធីសាស្ត្រ​ចាប់ជំរិត​។​បើ​អាមេរិក​បន្ត​ប្រព្រឹត្ត​«​ល្ងីល្ងើរ​និង​ថោកទាប​»​និង​ដកខ្លួន​ចេញពី​កិច្ចព្រមព្រៀង​អន្តរជាតិ​ដោយ​ឯ​តោ​ភាគី​នោះ​«​យើង​គ្មាន​ជំរើស​អ្វី​ក្រៅពី​ចាត់វិធានការ​តប​វិញ រួមមាន​បច្ចេកវិទ្យា​យោធា​។​តែ​យើង​មិន​ចង់​ឈានទៅ​កាន់​ដំណាក់កាល​នេះ​ទេ​»​។​

​កាលពី​ថ្ងៃ​សៅ​រិ៍​ទី​២០​តុលា ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បានប្រកាសថា​អាមេរិក​មាន​ផែនការ​ចាកចេញ​ពីស​ន្ធិ​សញ្ញា​កងកម្លាំង​នុយក្លេអ៊ែរ​ចម្ងាយ​មធ្យម ដែល​ត្រូវបាន​ចុះហត្ថលេខា​នៅ​ឆ្នាំ​១៩៨៧​ដោយ​ប្រធានាធិបតី​អាមេរិក​គ្រានោះ លោក​រ៉ូ​ណា​ល់ រេ​ហ្គិ​ន ជាមួយ​អតីត​ប្រធានាធិបតី​សូ​វៀត លោក​មី​ខា​អ៊ី​ល ហ្គ័​របា​ឆូវ​។​មូលហេតុ​គឺ​អាមេរិក​អះអាងថា រុស្ស៊ី​បាន​រំលោភ​កិច្ចព្រមព្រៀង ដោយបាន​ផលិត​កាំជ្រួច​ចម្ងាយ​មធ្យម​ថ្មី​មួយ​ហៅថា​Novator 9M729 ដែល​អាចអោយ​រុស្ស៊ី​ធ្វើការ​វាយប្រហារ​នុយក្លេអ៊ែរ​លើ​បណ្តា​ប្រទេស​អង្គការ​ណា​តូ ជាមួយនឹង​ការជូនដំណឹង​រយៈពេល​ខ្លី​បំផុត​។​

​ត្រាំ « យើង​ជា​ភាគី​ដែល​នៅក្នុង​កិច្ចព្រមព្រៀង​នេះ និង​យើង​បាន​គោរព​វា តែ​រុស្ស៊ី​មិនបាន​គោរព​កិច្ចព្រមព្រៀង​ទេ ដូច្នេះ​យើង​នឹង​បញ្ចប់​កិច្ចព្រមព្រៀង​ហើយ​ដកខ្លួន​ចេញ​”​។​
​តែ​ការ​សែត​The New York Times បាន​រាយការណ៍​កាលពី​ថ្ងៃ​សុក្រ​ថា អាមេរិក​ពិចារណា​ដកខ្លួន​ចេញពី​សន្ធិសញ្ញា​នេះ ដើម្បី​ទប់​នឹង​ការពង្រីក​វត្តមាន​យោធា​ចិន​នៅ​តំបន់​ប៉ាស៊ីហ្វិក​ខាងលិច​។​ចិន​មិនមែនជា​ប្រទេស​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​នេះ​ទេ ដោយ​អនុញ្ញាតអោយ​មហាអំណាច​កំពុង​ស្ទុះ​ឡើង​មួយ​នេះ​ផលិត​កាំជ្រួច​ចម្ងាយ​មធ្យម​ដោយ​គ្មាន​ការ​កំហិត​។​
​ចំពោះ​បញ្ហា​នេះ វិមាន​ក្រឹម​ឡាំង​បាន​និយាយថា ប្រធានាធិបតី​រុស្ស៊ី​លោកពូ​ទីន នឹង​សុំ​ការពន្យល់​បកស្រាយ​ពី​ទីប្រឹក្សា​សន្តិសុខ​ជាតិ​អាមេរិក​លោ​កច​ន បុល​ថុ​ន ដែល​ត្រូវ​មក​ទស្សនកិច្ច​រុស្ស៊ី​។​
​តាម​ទីភ្នាក់ងារសារព័ត៌មាន Tass អ្នកនាំពាក្យ​របស់​អង្គការ​សន្ធិសញ្ញា​អា​ត្ល​ង់​ទិ​ក​ខាងជើង​(NATO)​អ្នកស្រី​អូ​ណា​ឡាន​ហ្គេ​ស៊ូ​( Oana Lungescu,) លើកឡើង​កាលពី​ថ្ងៃទី​២១ ខែតុលា​ថា ថា រុស្ស៊ី​ត្រូវ​ទទួលខុសត្រូវ​ចំពោះ​ការដែល​អាមេរិក​សម្រេចចិត្ត​ដកខ្លួន​ចេញពី​សន្ធិសញ្ញា​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ រយៈ​ចម្ងាយ​មធ្យម​(INF)​។​

អ្នកស្រី ថា​៖ «​បណ្តា​សម្ព័ន្ធមិត្ត​NATO បានលើកឡើង​ជាច្រើន​ដង​អំពី​កង្វល់​ចំពោះ​ការដែល​រុស្ស៊ី​ខ្វះ​ការគោរព​កិច្ចសន្យា​ជា​អន្តរជាតិ​របស់គេ រួមទាំង INF ដែល​ត្រូវបាន​ចុះហត្ថលេខា​ទ្វេភាគី​នៅ​ឆ្នាំ​១៩៨៧ រវាង​អាមេរិក​និង​សហភាពសូវៀត ។​NATO​នឹង​បន្ត​ប្រឹក្សា​អំពី​បញ្ហា​នេះ ហើយនឹង​លើកយក​ទៅ​ពិភាក្សា​ក្នុង​សន្និសីទ​រដ្ឋមន្ត្រី​ការពារជាតិ NATO ក្នុង​ខែតុលា​នេះ ។​NATO​បាន​សង្កត់ធ្ងន់ថា បណ្តា​សម្ព័ន្ធមិត្ត​បាន​ព្យាយាម​ប្រឹងប្រែង​អស់​ពេល​ច្រើន​ឆ្នាំ​ហើយ​ដើម្បី​អន្តរាគមន៍​ជាមួយ​រុស្ស៊ី​លើ​ប​ញ្ហ​នេះ ទាំង​ក្នុង​ក្រប​ខ័​ណ​ទ្វេភាគី​និង​ពហុភាគី​។​a russy air4 a russy gun a russy gun1