» កិច្ចប្រជុំលើកទី២ ថ្ងៃទី១ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់ » គ្រោះថ្នាក់ចរាចរណ៍លើផ្លូវឈ្នះឈ្នះបណ្ដាលឲ្យនារីម្នាក់មកពីភ្ជុំវិញស្លាប់ និងម្នាក់ទៀតរងរបួសស្រាល » ហេតុអ្វីអារ៉ាប៊ីសាអូឌីតចាយលុយរាប់ពាន់លានដុល្លារលើវិស័យការពារជាតិតែមិនអាចការពារការវាយប្រហារពីក្រុមHouthi » កម្ពុជា-វៀតណាម បង្កើនកិច្ចសហប្រតិបត្តិការយោធាក្រោមរូបភាពត្រៀមប្រារព្ធខួប ៦០ ឆ្នាំនៃទំនាក់ទំនងការទូតប្រទេសទាំងពីរ » សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ៤ថ្ងៃហើយមិនទាន់បានឃើញលោក អ៊ុំ សំអាន ផ្តល់ចម្លើយច្បាស់លាស់ក្នុងពេលអ៊ុំសំអានរុញឲ្យ២៣តុលាវិញ » ករណីលង់ទឹកសមុទ្រ នៅចំណុចព្រែកកំពង់បាយសមត្តកិច្ចសង្គ្រោះកុមារបាន ៤នាក់ តែម្នាក់ទៀតបាត់បង់ជីវិត »  អាជ្ញាធរកម្ពុជាកំពុងស៊ើបអង្កេតលើលោក Deng Pibing ដែលល្បីតាមកាសែតអាល់ហ្សាហ្ស៊ីរ៉ារឿងរកលុយពីការឆបោកតាអនឡាញ » អ្នកកាសែតអនឡាញ CBN.TV និងបក្ខពួក ៥នាក់ត្រូវឃាត់ខ្លួន ករណីគាស់ផ្ទះលួចម៉ូតូ ព្រមទាំងដកហូតអាវុធខ្លី និងគ្រឿងញៀន! » កម្ពុជាជាទិផ្សារទំនិញរបស់ចិនទំហំពាណិជ្ចកម្ម ​កើនឡើង​ជាង​ ១៧,៥ ​ពាន់លានដុល្លារ ​ត្រឹម​រយៈ​ពេល​ ៩ ខែ ឆ្នាំនេះ » លោកដូណាល់ត្រាំរិះគន់ប្រធានាធិបតីអ៊ុយក្រែនបន្ទាប់ពីមានកិច្ចព្រមព្រៀងទិញប្រេងពីរុស្ស៊ី » បន្ទាប់ពីឃាត់ខ្លួនយុវជនម្នាក់ព្រោះមានទូរសព្ទ័ល្អមិនចេះប្រើនគរបាលស្រុកពញាឮ អំពាវនាវដល់សាធារណៈជន និងអ្នកប្រើប្រាស់បណ្ដាញសង្គម បញ្ឈប់ការចែកចាយវីដេអូ ដែលនាំឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់ស្រ្តី » កម្ពុជាវៀតណាមតាមរយៈនាយករដ្ឋមន្ត្រីបង្ហាញពីការពង្រឹងកិច្ចសហការអភិវឌ្ឈន៍សេដ្ឋកិច្ចនិងសន្តិសុខរវាងប្រទេសទាំងពីរ » ត្រាំប្រកាសទិញប្រេងពីរុស្ស៊ីក្រោមលេសបញ្ចុះតម្លៃបង្កការមិនសប្បាយចិត្តដល់ក្រុងគៀវ! » សម្តេចធិបតីហៅលោកអ៊ុំ សំអាន អ្នកនយោបាយប្រឆាំងឲ្យមកអះអាងការចោទថាវាស់ដីជាមួយថៃចូលដីខ្មែរអ៊ុំសំអានថាទាល់តែលើកទោសបានមក? » លោកស្រី ជា សេរី ថា សេដ្ឋកិច្ចកម្ពុជាបន្តរក្សាភាពធន់ដោយសារកម្ពុជាមានទុនបម្រុងអន្តរជាតិខ្ពស់គ្រប់គ្រាន់

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9224 នាក់

ម្សិលមិញ 9961 នាក់

សរុប 20659731 នាក់

រាជរដ្ឋាភិបាល ប្រគល់​ភារកិច្ច​ឱ្យ​អង្គភាព​ប្រឆាំង​អំពើពុករលួយ ចាត់ការ អតីត​អភិបាលខេត្ត​កំពង់ឆ្នាំង​លោក​ឈួ​ចាន់​ឌឿ​ន រឿង​ទន្ទ្រាន​ដី​រដ្ឋ​

 

​ភ្នំពេញ​៖​កាលពី​ថ្ងៃទី​៣ ខែធ្នូ ទីស្ដីការគណៈរដ្ឋមន្ដ្រី​បានចេញ​លិខិត​ជូនដំណឹង​មួយ ក្នុងនាម​រាជរដ្ឋាភិបាល​កម្ពុជា​ទៅ​ស្ថាប​ន័​រដ្ឋ​មួយចំនួន ពាក់ព័ន្ធ​នឹង​របាយការណ៍​ផ្លូវការ​ស្ដីពី​លទ្ធផល​នៃ​ការចុះ​ត្រួតពិនិត្យ និង​ចាត់វិធានការ​បង្ក្រាប​ការទន្ទ្រាន​ដី​រដ្ឋ​ក្នុង​ដែន​ព្រៃ​លិច​ទឹក នៃ​តំបន់​បឹង​ទន្លេសាប ស្ថិតក្នុង​ភូមិសាស្ដ្រ​ខេត្តកំពង់ឆ្នាំង និង​ខេត្តកំពង់ធំ​។a chan deun

​លិខិត​ជូនដំណឹង​រាជរដ្ឋាភិបាល បានសម្រេច​ពាក់ព័ន្ធ​នឹង​ករណី​នៅ​ខេត្តកំពង់ឆ្នាំង ដូចខាងក្រោម​៖
​ទី​១. ប្រគល់​ភារកិច្ច​ជូន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ធ្វើការ​អង្កេត ស្រាវជ្រាវ និង​ចាត់វិធានការ​ច្បាប់​ចំពោះ​បុគ្គល​ឈ្មោះ ឈួ​រ ច័ន្ទ​ឌឿ​ន អតីត​អភិបាល នៃ​គណៈ​អភិបាលខេត្ត​កំពង់ឆ្នាំង​។​

​ទី​២.​ដកហូត​ដី​រដ្ឋ​ទំហំ ២.១០០,៦៦​ហិកតា ដែល​ស្ថិតក្នុង​ដែន​ព្រៃ​លិច​ទឹក​ដូច​មានកំណត់​ក្នុង​អនុក្រឹត្យ​លេខ​១៩៧ អប​ក្រ​.​បក ចុះ​ថ្ងៃទី​២៩ ខែសីហា ឆ្នាំ​២០១១ ដែល​ត្រូវបាន​ទន្ទ្រាន​កាន់កាប់​ដោយ​ខុសច្បាប់ ស្ថិតនៅ​ឃុំ​ច្រ​ណូ​ក និង​ឃុំ​ដារ ស្រុក​កំពង់លែង ខេត្តកំពង់ឆ្នាំង ដូច​មាន​ផែនទី​បង្ហាញ​ទីតាំង និង​តារាង​និយាម​កា​ភ្ជាប់​មកជា​មួយ​។​
​ទី​៣.​ប្រគល់​ភារកិច្ច​ជូន​ក្រសួង​ធនធានទឹក និង​ឧតុនិយម រៀបចំ​ប៉ាណូ​ផ្សព្វផ្សាយ​ផែនទី​ដែន​ព្រៃ​លិច​ទឹក តាម​ស្មារតី នៃ​អនុក្រឹត្យ​លេខ​១៩៧ អនក្រ​.​បក ចុះ​ថ្ងៃទី​២៩ ខែសីហា ឆ្នាំ​២០១១​។​

​ទី​៤.​ប្រគល់​ភារកិច្ច​ជូន​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​រដ្ឋបាលខេត្ត​កំពង់ឆ្នាំង ដឹកនាំ​យុទ្ធនា​ការដាំ​ដើមឈើ​ឡើងវិញ​។​
​ទី​៥.​ប្រគល់​ភារកិច្ច​ជូន​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​, ក្រសួង​ធនធានទឹក​និង​ឧតុនិយម​, អាជ្ញាធរ​ទន្លេសាប និង​រដ្ឋបាលខេត្ត​កំពង់ឆ្នាំង ចាត់វិធានការ​ការពា​រ​ដី​រដ្ឋ​ក្នុង​ដែន​ព្រៃ​លិច​ទឹក​ដើម្បី​ធានា​និរន្តរភាព និង​ត្រូវ​ពង្រឹង​ការអនុវត្ត​បទបញ្ជារ​បស់​រាជ​រដ្ឋា​ភិ​បា​លលេ​ខ​០១ បប ចុះ​ថ្ងៃទី​២ ខែកក្កដា ឆ្នាំ​២០១០ និង​អនុក្រឹត្យ លេខ​១៩៧ អនក្រ​.​បក ចុះ​ថ្ងៃទី​២៩ ខែសីហា ឆ្នាំ​២០១១​។​​ទី​៦.​ប្រគល់​ភារកិច្ច​ជូន​អាជ្ញាធរ​ទន្លេសាប និង​រដ្ឋបាលខេត្ត​កំពង់ឆ្នាំង រំលាយ​ព្រំ​ខណ្ឌ​ក្បាលដី និង​ដក​បង្គោល​ព្រំដី​ដែល​បាន​ដាំ​ដោយ​ខុសច្បាប់​។​

ក្រៅពីលោកឈួចាន់ឌឿន​នៅ​ថ្ងៃទី​២៩ ខែវិច្ឆិកា អ្នក កាន់កាប់​ដីព្រៃ​លិច​ទឹក​ក្នុងខេត្តកំពង់ឆ្នាំង ចំនួន​១៣​នាក់ ដែល​បាន​កាន់កាប់ ដីព្រៃ​លិច ចំនួន​២.០៥៨,៥០ ហិកតា បានចេញ​មុខមក​សារភាព​ជា​មួ យ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំ​ព ង់​ឆ្នាំង និង​បានធ្វើ​លិខិត​សុំទោស​ផ្ញើជូន សម្តេច​ជោ​ហុន​សែន​។​
​លោក ស៊ុន សុវណ្ណារិទ្ធ អភិបាលខេត្ត​កំពង់ឆ្នាំង បាន​ថ្លែង​ឲ្យ​ដឹងថា អ្នក​ទាំង ១៣ នាក់​អ្នក​ដែល​កាន់កាប់​ដីព្រៃ​លិច​ទឹក ២០៥៨ ហិកតា​រួមមាន​៖
១. លោក ឧ​ត្ត​ម​សេនីយ៍​ត្រី ស៊ុំ សុជាតិ ស្នងការរង​ចំនួន ៦៧៥ ហិកតា​។​សូមបញ្ជាក់ថា​លោក​ផ្កាយ​១ ឈ្មោះ ស៊ុំ សុជាតិ ស្នងការរង នគរបាល​ខេត្តកំពង់ឆ្នាំង​ជាម​នុស្ស ដែល​ល្បីល្បាញ​ខាង​ឈូសឆាយ​យក​ដីព្រៃ លិច​ទឹក​របស់​រដ្ឋ​នៅ​ខេត្តកំពង់ឆ្នាំង និង​ជា​អ្នក​ពូកែ​ប្ដឹង​ចាប់​ប្រជាពលរដ្ឋ​ដែល​ចូលទៅ​ក្បែរ​ដី​លោក​ដាក់គុក​។​

២. លោក​វរសេនីយ៍ទោ កែវ ណា​រុន នាយក​ខុទ្ទកាល័យ មាន​ចំនួន ៣២ ហិកតា​.​។​៣. លោក ស្រី ស៊ីថា មន្ត្រី​ចូល​និវត្ត មាន​ចំនួន ២៥ ហិកតា​
៤. លោក យឹម សារ៉ាត់ មេបញ្ជាការ​សឹក​រង​ស្រុក​កំពង់លែង មាន​ចំនួន ៦០ ហិកតា​។​៥. លោក គង់ ស៊ីម ជា​ប្រជាជនមាន​ចំនួន ២០០ ហិកតា​។​
៦. លោក ស៊ន បូ​រិ​ន មន្ត្រី​ចូល​និវត្ត មាន​ចំនួន ២៥ ហិកតា​។​។​៧. លោក នូ ដេ​ត ប្រជាជន មាន​ចំនួន ៨៩ ហិកតា​។​

៨. លោក ឡុង សុ​ខេង ប្រជាជន មាន​ចំនួន ៤០០ ហិកតា​។​។​៩. លោក ស៊ិន ប៉ូ​លីន ប្រជាជនមាន​ចំនួន ២៦០ ហិកតា​។​
១០. លោក សៅ ស៊ុយ អតីត​ស្មៀនឃុំ​ច្រ​ណូ​ក មាន​ចំនួន ៣០ ហិកតា​។​១១. លោក សែ​ប សី​វត​ធី ប្រជាជន ចំនួន ១៧៥ ហិកតា​។​
១២. លោក ស្រី ងួន គឹម​ឃួន ប្រជាជន មាន​ចំនួន ៧៥.៥០ ហិកតា​។​១៣. លោកស្រី ប៉ូ ចំ​រ៉ុង ប្រជាជនមាន​ចំនួន ៣០ ហិកតា​។​បើ​ពិនិត្យ​តាម​តួ​លលេ​ខ​វា​មិនទាន់​គ្រប់គ្រាន់​ទេ​ព្រោះ​នៅមាន​មនុស្ស​សំខាន់​ជាងនេះទៀត​ដែល​ត្រូវ​រឹបអូស​យក​ដី​វិញ​ផងដែរ​៕a chan deun ocm a chan deun ocm1 a chan deun ocm2 


​