» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7652 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697823 នាក់

ទ្រង់​នរោត្តម​ចក្រាវុធ​បញ្ចេញស្នាដៃ​ដេញ​មន្ត្រី​ចេញពី​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​៤​នាក់​ថែមទៀត​!


​ភ្នំពេញ​៖​ទោះបី​ជាមាន​សញ្ញា​នៃ​ការ​វឹល​ទៅរក​ការ​រួបរួមគ្នា​ឡើងវិញ​រវាង​គណបក្ស​ហ្វុនស៊ិនប៉ិច​របស់​សម្តេចក្រុមព្រះ​នរោត្តមរ​ណ​រី​ទ្ធ​គណបក្ស​ខ្មែរ​រួម​រួម​ជាតិ​របស់លោក​ញឹក​ប៊ុនឆៃ​បាន​មួយ​ដ​ង្ហើ​ចង្រឹត​ហើយ​ប្រកាស​ផ្អាក​វិញ​នោះ មេគណបក្ស​ស្តីទី​គឺ​ទ្រង់​នរោត្តម ច​ក្រា​វុ​ឌ្ឍ​ដែល​ត្រូវជា​រាជបុត្រ​មេបក្ស​នៅតែ​បន្ត​នយោបាយ​បណ្តេញ​មន្ត្រី​ចេញពី​គណបក្ស​ដដែល​។​a fun rith son 

ជាក់ស្តែង​នៅ​រសៀល​ថ្ងៃទី​១៧ ខែវិច្ឆិកា​ទ្រង់​នរោត្តម ច​ក្រា​វុ​ឌ្ឍ ប្រធានស្តីទី គណបក្ស​ហ្វ៊ុនស៊ិនប៉ិច បានចេញ​សេចក្តីសម្រេច​បញ្ចប់​សមា​ជិ​ក​ភាព របស់​សមាជិក​បក្ស​៤​រូប​។ សម​ជិ​ក​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ដែល​ត្រូវ​បានបញ្ចប់​សមាជិកភាព​រួមមាន​៖១. លោក ពេជ្រ សូ​ជេ​ថ្ថា អគ្គលេខាធិការ​,២. លោក រស់ សា​ផន ,៣. លោក ណុប សុធា​រិ​ទ្ធិ អគ្គលេខាធិការរង​៤. លោកស្រី កង បូរាណ នាយក​ខុទ្ទកាល័យ​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ​។​

​បន្ទាប់ពី​បញ្ចប់​សមាជិកភាព មន្ត្រី​ទាំង​បួនរូប​នេះ រួម​ទាំ​ង​មន្ត្រី​មួយចំនួនទៀត​បាន​ប្រមូលផ្តុំ​គ្នា​តវ៉ា​នៅមុខ​ស្នាក់ការ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច កាលពី​ព្រឹក​ថ្ងៃទី​១៧ ខែវិច្ឆិកា​ដោយបាន​សម្តែង​ការមិន​ពេញចិត្ត​ចំពោះ​ការបញ្ចប់​សមាជិកភាព របស់​ពួកគេ​ពី​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​។​​លោក​ណុប សុធា​រិ​ទ្ធ អតីត​អគ្គលេខាធិការរង និង​ជា​អ្នកនាំពាក្យ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច បាន​ថ្លែង​ក្នុង​សន្និសីទកាសែត​នៅមុខ​ស្នាក់ការ​បក្ស​ហ្វ៊ុនស៊ិនប៉ិច​កាលពី​ព្រឹក​ថ្ងៃទី​១៧ វិច្ឆិកា​ថា “​ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ នៅតែ​ប្រើ​អំណាច​ដែល​ខុសច្បាប់ និង​ខុស​លក្ខន្តិកៈ​បក្ស​ត្រង់​ប្រការ​២៤​។ ខ្ញុំ​សោកស្តាយ​កាលពី​ព្រលប់​ថ្ងៃទី​១៦ វិច្ឆិកា ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ប្រធានស្ដីទី​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច បាន​ប្រើ​កងកម្លាំង​មួយចំនួន​ឲ្យ​ចូលមក​ហ៊ុ​ព័ន្ធ​ស្នាក់ការ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​។

​សេចក្តីសម្រេច​បណ្តេញ​សមាជិក​ចេញពី​បក្ស​នេះ​មិនបាន​បង្ហាញ​ពី​កំហុស​អ្វី​ទេ​តែ​គេ​ថា​ធ្វើ​ចឹ​ង​បង្ហាញថា​៖​ហ្វុនស៊ិនប៉ិច​ចូលចិត្ត​ធ្វើ​នយោបាយ​តាម​វិធីដក​លេខ​មិនមែន​បូកលេខ​ដូច​គណបក្ស​ប្រជាជន​កម្ពុជា​របស់​សម្តេច​ហ៊ុនសែន​នោះទេ​។​

ប្រសិនបើ​គេ​មិនទាន់​ភ្លេច​តេ​​កាលពី​ថ្ងៃទី​២៣ ខែសីហា ឆ្នាំ​២០១៨ មន្ត្រីជាន់ខ្ពស់​៤​រូប​ដែល​ធ្លាប់​តស៊ូ​ស្លា​ប់រស​ជាមួយ​សម្តេចក្រុមព្រះ​៤០​ឆ្នាំ​តាំងពី​កកើត​ហ្វុនស៊ិនប៉ិច​ក៏​ត្រូវបាន​ប្រធានស្តីទី​គណបក្ស​គឺ ទ្រង់​នរោត្តម ច​ក្រា​វុ​ឌ្ឍ សម្រេច​បណ្ដេញ​ចេញពី​គណបក្ស ដែរ​តាម​សេចក្តីសម្រេច​ចុះ​ថ្ងៃទី​២០សីហា​។​
​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ទាំង​៤​រូប ដែល​ត្រូវបាន​គេ​មើលឃើញថា ស្ម័គ្រស្មោះ និង​ដើរ​តាម​សម្ដេចក្រុមព្រះ នរោត្តម រណ​ឫ​ទិ្ធ ក្នុង​ឆាកនយោបាយ​កម្ពុជា យូរ​ឆ្នាំ​មក​នោះ រួមមាន​៖ លោក យូ ហុកគ្រី អតីត​អនុប្រធាន​គណបក្ស​, លោក ញ៉េប ប៊ុនជិន អតីត​អនុប្រធាន​គណបក្ស និង​ជា​អ្នកនាំពាក្យ​គណបក្ស​, លោក ប៉ោ ប៊ុន​ស្រ៊ឺ អតីត​អនុប្រធាន​គណបក្ស និង​លោក វ៉ាន់ សុផាន់​ណា អតីត​អគ្គលេខាធិការរង​គណ​បក្ស​។​

​អ្នកតាមដាន​ស្ថាន​ការ​នយោបាយ​កម្ពុជា បាន​មើលឃើញថា ក្នុង​រយៈពេល​ចុងក្រោយ​នេះ ផ្ទៃក្នុង​របស់​គណបក្ស​រាជានិយម​ហ្វ៊ុនស៊ិនប៉ិច ហាក់​មានការ​រង្គោះរង្គើ​រ​ផ្ទៃក្នុង​យ៉ាងខ្លាំង បន្ទាប់ពី​ព្រះអង្គម្ចាស់ នរោត្តម ច​ក្រា​វុ​ឌ្ឍ ដែលជា​បុត្រា​ច្បង​របស់​សម្តេចក្រុមព្រះ ត្រូវបានតែងតាំង​ជា​ប្រធានស្ដីទី​គណបក្ស ខណៈដែល​សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ កំពុង​សម្រាក​ព្យាបាល​ព្រះរាជសុខភាព​នៅ​ប្រទេស​ថៃ​។​​កាលនោះ​លោក ញ៉េប ប៊ុនជិន បាន​បញ្ជាក់ថា ការបណ្តេញចេញ​នេះ បានធ្វើ​ឡើង​ដោយ​ខុសច្បាប់​គណបក្ស​ទាំងស្រុង​។​​បើតាម​លោក ញ៉េប ប៊ុនជិន ការបណ្តេញចេញ​សមាជិក​អចិន្ត្រៃយ៍​ណា​ម្នាក់​ចេញពី​គណបក្ស លុះត្រា​តែមាន​ការធ្វើ​សមាជ​ពី​គណបក្ស​ទើបត្រូវ​តាមច្បាប់​៕a fun d1 a fun de1 a fun de4 a fun son4  a fun you (1) a fun resigne1 

​