» គ្រាន់តែទាស់សម្តីប្តីប្រើចបជីកនិងកាំបិទផ្គាក់ជាមួយប្រពន្ធត្រូវប៉ូលិសចាប់ » ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ប្រកាសការតវ៉ាយ៉ាងដាច់អហង្ការចំពោះការកាន់កាប់ដោយខុសច្បាប់របស់ប្រទេសថៃមកលើតំបន់បេតិកភណ្ឌវប្បធម៌របស់កម្ពុជា » ការបិទច្រកសមុទ្រហ័រមូសរបស់អាមេរិកប្រឈមនឹងផលប៉ះពាល់ធ្ងន់ធ្ងរបន្ថែមទៀតដល់សេដ្ឋកិច្ចពិភពលោក? » នារីសំអាងម្នាក់ត្រូវបានអតីតប្តីបាញ់សម្លាប់ព្រោះសុំត្រូវគ្នាវិញមិនបាន » កម្ពុជា​ទទួល​ស្គាល់​លោក មីន អ៊ុងឡាំង​ ជា​ប្រធានាធិបតី មីយ៉ាន់ម៉ា?! » អនុប្រធានាធិបតីអាម៉េរិក លោក JD Vance៖ ការចរចាជាមួយអ៊ីរ៉ង់បានបញ្ចប់ទៅវិញ ដោយគ្មានកិច្ចព្រមព្រៀងក្នុងពេលចារកម្មអាមេរិករកឃើញថាចិនកំពុងបញ្ជូនអាវុធឲ្យអ៊ីរ៉ង » នាយករដ្ឋមន្ត្រីកម្ពុជាសង្ឃឹមថាភាគីថៃនឹងបន្តគោរពតាមខ្លឹមសារនៃសេចក្តីប្រកាសរួម ជាពិសេសត្រង់ចំណុចទី៣ » ស្រីស្អាតតែចិត្តបិសាចបោកតុងទីនជិត១លានដុល្លារ ប៉ងរត់គេចក្រៅប្រទេស! » មនុស្សចំនួន ៣នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងករណី បន្លំជាភ្នាក់ងារធនាគារអេស៊ីលីដាដើម្បីលួចយកលុយ » ជនជាតិនាំគ្នាជីកដីរុករករ៉ែអកុសល្យបាក់ដីសង្គត់ស្លាប់២នាក់ » សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងឯកអគ្គរដ្ឋទូតចិនបើកការដ្ឋានព្រែកជីកហ្វូណនតេជោ កំណាត់ទី២ ប្រវែង ១៥១,៦គីឡូម៉ែត្រ » ត្រាំ ប្រកាសថា កម្លាំងទ័ពអាមេរិក នៅតែព័ទ្ធជុំវិញអ៊ីរ៉ង់ រហូតដល់កិច្ចព្រមព្រៀងពិតប្រាកដ ត្រូវបានអនុវត្ត » កម្ពុជាទូលពិតបារាំងរឿងថៃឈ្លានពានតែមិនបានសុំបារាំងឲ្យជួយដូចឆ្នាំ១៩៤៦ទេ! » តើប្រពន្ធវិមជ្ឈការស្មៀនមានសិទ្ធបដិសេធហត្ថលេខាមេឃុំចៅសង្កាត់? » សមត្ថកិច្ចនគរបាលប្រឆាំ​ងគ្រឿងញៀនខេត្ដកំពង់ស្ពឺ​បង្រ្កាបនៅឱរ៉ាល់បានមុខសញ្ញា​២​នាក់​ថ្នាំញៀនប្រភេទចម្រុះជាង​១០គីឡូក្រាម.,,

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 4048 នាក់

ម្សិលមិញ 7641 នាក់

សរុប 18982739 នាក់

រកឃើញ​រថយន្ត Hammer បុក ម៉ូតូ​ប្តី​ប្រពន្ធ​កូនប្រុស​០៣​នាក់ ស្លាប់ ចំនួន​០២​នាក់​ហើយ​

​ភ្នំពេញ​៖ រថយន្ត Hammer បើក​បុក មនុស្ស ស្លាប់ ចំនួន​០២​នាក់ (​ម្តាយ​និង​កូន ) ប្តី​រងរបួស​ធ្ងន់ នៅ​សង្កាត់​ស្រះចក ខណ្ឌដូនពេញ កាលពី​ថ្ងៃទី​២៥ ខែធ្នូ ឆ្នាំ​២០២៣​កន្លងទៅនេះ ឥឡូវ​សមត្ថកិច្ច​រកឃើញ​ហើយ នៅ​ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ​២០២៣​នេះ និង​កំពុង​ស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់​បន្ដទៀត ដើម្បី​ស្វែងរក​ចាប់​ឃាត់ខ្លួន​អ្នកបើកបរ​មក​ផ្ដន្ទាទោស​តាមផ្លូវ​ច្បាប់​។​a car humer1 

តាម​ប្រភពពី​នគរបាល​រាជធានី​ភ្នំពេញ នៅ​យប់​ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ​២០២៣​បាន​ឲ្យ​ដឹងថា «​ករណី​រថយន្ដ Hammer បុក មនុស្ស​២​នាក់​បណ្ដាលឱ្យ ស្លាប់ និង​រងរបួស​ធ្ងន់​០១​នាក់​នេះហើយ​រត់គេចខ្លួន​នោះ នៅពេលនេះ​កម្លាំង​ជំនាញ​សហការ​ជាមួយ​កម្លាំង​ជំនាញ​ព្រ​ហ​ទណ្ឌ បានចេញ​ស្រាវជ្រាវ​ដោយ​យកចិត្តទុកដាក់​បំផុត​ទើប​រកឃើញ​រថយន្ត​បង្ក និង​ស្វែងរក​អ្នកបើកបរ​មក​ផ្ដន្ទាទោស​តាមច្បាប់​យ៉ាង​ម៉ឺងម៉ាត់​បំផុត​»​តែ​មិនទាន់​បង្ហើប​ពី​អ្នកបើកបរ​បង្កហេតុ​ទេ​។​​លោក ឧ​ត្ត​ម​សេនីយ៍​ឯក ជួន ណា​រិន្ទ អគ្គ​ស្នងការរង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ក៏បាន​ផ្ញើ​សារ​អំពាវនាវ​ដល់​ជនបង្ក​ដែល​បើករថយន្ដ​បុក​ម​នុស្ស ស្លាប់ នេះ ឱ្យចូល​ខ្លួន​មក​សារភាព និង​ទទួលស្គាល់​កំហុស​នៅ​ចំពោះមុខ​សមត្ថកិច្ច ខណៈ​សមត្ថកិច្ច​របស់​លោក​នឹងមិន​ដក​ដៃ​ថយ​ឡើយ ក្នុង​ប្រតិបត្តិ​ការស្រាវជ្រាវ​ស្វែង​ចាប់ខ្លួន​ឱ្យខាងតែបាន​។​

​សូមជម្រាបថា ៖ នៅ​យប់​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​២៥ ខែធ្នូ ឆ្នាំ​២០២៣​នេះ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង​រវាង​រថយន្ត និង​ម៉ូតូ ហើយ​រថយន្ដ​បើក​គេចខ្លួនបាត់​នៅ​ចំណុច​ទល់មុខ​ផ្ទះ​លេខ 53E ផ្លូ​ព្រះ​សុ​ី​សុវត្ថិ ស្ថិតនៅក្នុង​សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។ ម៉ូតូ​ជនរងគ្រោះ ម៉ាក NEX ពណ៌​ស ពាក់​ផ្លាកលេខ​ព្រៃវែង​1Q-7635 ជិះ​គ្នា​៣​នាក់ (​ប្ដី ប្រពន្ធ និង​កូន​អាយុ​២​ឆ្នាំ​) បើកបរ​ទិសដៅ​ពី​ត្បូង​ទៅ​ជើង ចំណែក​ភាគី​រថយន្ត​បង្ក​មិន​ស្គាល់​ម៉ាក (​សង្ស័យ​រថយន្ដ Hammer) មិន​ចាំ​ផ្លាកលេខ បើកបរ​ទិសដៅ​ស្របគ្នា បាន​បុក ម៉ូតូ​ពី​ខាងក្រោយ​យ៉ាង​ពេញទំហឹង​។​​ជនរងគ្រោះ​ជា​ប្រពន្ធ​ឈ្មោះ គ្រួច សា​មិត្ត អាយុ​២០​ឆ្នាំ ស្នាក់នៅ​ភូមិ​ដី​ថុ​យ ឃុំ​ដី​ថុ​យ ស្រុក​បាភ្នំ ខេត្តព្រៃវែង និង​កូន​អាយុ​២​ឆ្នាំ ស្លាប់ ភ្លាមៗ​នៅ​កន្លែងកើតហេតុ ខណៈ​ប្ដី​រងរបួស​ធ្ងន់ ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត​។a car humer