
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 7620 នាក់
ម្សិលមិញ 9639 នាក់
សរុប 20697791 នាក់
ភ្នំពេញ៖វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ)បានចេញប្រកាសជម្រាបជូនសាធារណជនមេត្តាថា៖ ថ្មីៗនេះវិទ្យាស្ថានបានពិនិត្យឃើញមានករណីក្លែងបន្លំសញ្ញាបត្ររបស់វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ដោយមានអត្តសញ្ញាណដូចខាងក្រោម៖-ឈ្មោះ៖ ណន សីហា-ភេទ៖ ប្រុស-កើត៖ ថ្ងៃទី០៣ ខែសីហា ឆ្នាំ១៩៩៣.។
វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា សូមបដិសេធមិនទទួលស្គាល់សញ្ញាបត្រដែលមានឈ្មោះខាងលើនេះឡើយ ព្រោះជាសញ្ញាបត្រក្លែងក្លាយ មិនមែនជាសញ្ញាបត្រដែលចេញដោយវិទ្យាស្ថាននោះទេ។វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា សូមគោរពស្នើសុំដល់អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ មេត្តាជួយចាត់វិធានការតាមផ្លូវច្បាប់។ការចេញសេចក្តីប្រកាសបដិសេធនេះបានកើតឡើងបន្ទាប់ពីមានអ្នលេងបណ្តាញសង្គមចេញបរិហារករណីយ៍នេះពិសេសរិះគន់គណវិស្វកម្មដែលចេញវិញាបណ្ណបត្រ័ទទួលស្គាល់ជាសមាជិក។
ករណីយ៍ក្លែងបន្លំឯកសាសាធារណៈនេះបើតាមមាត្រា ៦២៩ នៃក្រមព្រហ្មទណ្ឌដដែល បានចែងអំពីទោសទណ្ឌនៃ បទក្លែងបន្លំឯកសារសាធារណៈ ដូច្នេះថា៖«ការក្លែងបន្លំប្រព្រឹត្តនៅក្នុងលិខិតយថាភូត ឬការក្លែងបន្លំប្រព្រឹត្តនៅក្នុងឯកសារ ដែលចេញឲ្យដោយរាជការសាធារណៈ ដើម្បីធ្វើការកត់សម្គាល់សិទ្ធិ អត្តសញ្ញាណ ឬឋានៈ ដើម្បីយល់ព្រមផ្តល់ការអនុញ្ញាត ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ ពី ៥ ឆ្នាំ ដល់ ១០ ឆ្នាំ»។ករណីយ៍នេះខាងសមត្តកិច្ចធ្លាប់បានធ្វើលើសកម្មជនគណបក្សប្រឆាំងច្រើននាក់ហើយដែរ។តែមិនដឹងលោកណន សីហាដែលជាងម៉ៅការសំណង់ដូចគ្នាគាំទ្រថាមិនបាច់មានសញ្ញាបត្រ័អីទេឲ្យតែសង់ផ្ទះមានគុណភាពជូនអតិថិជន។បើចឹងមែនមិនអីទេតែបើតាមច្បាប់គេមិនឲ្យអ្នកមិនមែនសមាជិកគណវិស្វកម្មម៉ៅការសាងសង់ទេព្រោះបើមានបញ្ហាតើបន្ទោសអ្នកណា?។