វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 2157 នាក់
ម្សិលមិញ 4250 នាក់
សរុប 16289032 នាក់
សៀមរាប៖ ស្ត្រីមានផ្ទៃពោះ ២ខែម្នាក់ រួមជាមួយកូនប្រុសអាយុ៤ឆ្នាំម្នាក់ បានស្លាប់ កាលពីវេលាទាបភ្លឺថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ ត្រង់ចំណុចតូបលក់ដូរមុខផ្សារក្រោម (ចាស់) ស្ថិតនៅក្រុមទី២ ភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុង/ខេត្ត សៀមរាបដោយសារអគ្គិភ័យ។ស្ត្រីមានផ្ទៃពោះរងគ្រោះមានឈ្មោះ វ៉ឹក ឡាន ភេទស្រី អាយុ២៧ឆ្នាំ មុខរបរ លក់ដូរនិងកុមារឈ្មោះ ង៉ិក ឌី ភេទប្រុស អាយុ៤ឆ្នាំ ។
លោក ហាយ យុងអភិបាលរងក្រុងសៀមរាប បានឲ្យដឹងថា នៅវេលាម៉ោង៤និង៥០នាទីព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ ត្រង់ចំណុចតូបលក់ដូរមុខផ្សារក្រោម (ចាស់) ស្ថិតនៅ ក្រុមទី២ ភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុង/ខេត្ត សៀមរាប មានករណីអគ្គីភ័យឆាប់ឆេះផ្ទះតូបលក់ដូរ ដែលបណ្ដាលអោយខូចខាតទាំងស្រុង អស់ចំនួន៤ តូប និងផ្ទះចំនួន ០១ខ្នង ព្រមទាំងមនុស្សស្លាប់ខាងលើ ។មូលហេតុ អាចបណ្តាលមកពីការផ្ទុះធុងហ្គាស ព្រោះមុនពេលកើតហេតុ គេបានឮសម្លេងផ្ទុះរួចឃើញមានអណ្តាតភ្លើងឆាបឆេះ បង្កជាការផ្អើលឆោរឡោឡើង ។ ប្រភពបន្តថា មូលហេតុដែលនាំឲ្យមានមនុស្សស្លាប់នោះ ដោយសារជនរងគ្រោះជាប់សោរពីខាងក្រៅចេញមិនរួច។ជារៀងរាល់ព្រឹក បុរសជាប្តីរបស់ស្ត្រីរងគ្រោះ តែងតែចេញទៅទិញបន្លែនៅស្រុកប្រាសាទបាគង ដើម្បីយកមកលក់ដោយចាក់សោរតូបពីក្រៅ។ តែចៃដន្យអាក្រក់នៅព្រឹកកើតហេតុមានគ្រោះអគ្គីភ័យកើតឡើងក៏បណ្តាលឲ្យប្រពន្ធនិងកូនស្លាប់តែម្តងព្រោះចេញមិនរួច៕