» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 75 នាក់

ម្សិលមិញ 13674 នាក់

សរុប 20707955 នាក់

ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ពោធិ​មង្គល ឃុំ​ព្រែកតាទែន ស្រុក​ពញាឮ ខេត្តកណ្តាល​ចំនួន ២២​គ្រួសារ បណ្ដឹង​មន្ត្រី​ស្រុក​ទៅ អង្គភាព​ប្រឆាំង​អំពើពុករលួយ​

ភ្នំពេញ : ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ពោធិ​មង្គល ឃុំ​ព្រែកតាទែន ស្រុក​ពញាឮ ខេត្តកណ្តាល​ចំនួន ២២​គ្រួសារ រង​នៅ​ការរំលោភបំពាន ពី​មន្ត្រី​គ្រាប់​ល្ពៅ​ស្ងោរ ដោយសា​អ្នកមានអំណាច​យក​គ្រឿងចក្រ​មក​ឈូសឆាយ​លើដី​មេទឹក អាស្រ័យ​ផល​របស់​ពួកគាត់​។​a land tataen1 

នៅ​ថ្ងៃទី​២៣ ខែកុម្ភៈ ឆ្នាំ​២០២៣ ប្រជាពលរដ្ឋ​ចំនួន​២២​គ្រួសារ ដែល​រស់នៅ​ក្នុងភូមិ​ពោធិ​មង្គល ឃុំ​ព្រែកតាទែន ស្រុក​ពញាឮ ខេត្តកណ្តាល បាននាំគ្នា​មក​ដាក់ពាក្យ​បណ្ដឹង​នៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ និង​ដាក់ពាក្យ​ស្នើសុំ​កិច្ច​អន្តរាគមន៍ នៅ​ខុទ្ទកាល័យ​សម្ដេច​តេ​ជោ ហ៊ុន សែន ជួយ​រក​យុត្តិធម៌ ដល់​ពួកគាត់​ដោយសារ​មាន​មន្ត្រី​មានអំណាច​មួយចំនួន​ឃុបឃិត​គ្នា​ក្លែងបន្លំ​ឯកសារ​ដើម្បី​បំភាន់​ភ្នែក​ថ្នាក់លើ​យក​ដី​របស់​ពួកគាត់ ដោយ​ឱ្យ​ពួកគាត់​យក​នូវ​សំណង​ជា​ជា​ទឹកប្រាក់ ឱ្យ​ពួកគាត់​ចាកចេញ​ដី​ដែល​កំពុង​អាស្រ័យ​ផល​នៅពេល​បច្ចុប្បន្ន​។​

​បងប្អូន​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា : យើងខ្ញុំ​ទាំងអស់គ្នា​ជា​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ពោធិ​មង្គល ឃុំ​ព្រែកតាទែន ស្រុក​ពញាឮ ខេត្តកណ្តាល​ចំនួន ២២​គ្រួសារ បានកើត​ទុក្ខ​មិន​សុខចិត្ត​ចំពោះ​លោក​អភិបាលស្រុក​ពញាឮ ដែល​មិនបាន​ដោះស្រាយ​បញ្ហាដីធ្លី​របស់​ពួកយើង ដែលមាន​ក្បាលដី​លេខ ១៤៦០ ទំហំ​៥៦៧៩៧​ម៉ែត្រការ៉េ នៅ​ចំនុច​ដីស្រែប្រាំង​ទួល​អង្គុំ ស្ថិតនៅ​ភូមិ​បឹង​ក្តុល ឃុំ​កំពង់​អុស ស្រុក​ពញាឮ ខេត្តកណ្តាល និង​ដើម្បី​ផ្តល់នូវ​ប័ណ្ណ​សម្គាល់​សិទ្ធិ​កាន់កាប់ និង​ប្រើប្រាស់​ដីធ្លី​មកឱ្យ​ពួកយើងខ្ញុំ​ធ្វើជា​ម្ចាស់​កម្មសិទ្ធិ​ទេ​។​​កាលពី​ថ្ងៃទី​២៣ ខែធ្នូ ឆ្នាំ​២០២២ យើងខ្ញុំ​ទាំងអស់គ្នា​បានដាក់​ពាក្យស្នើសុំ​ទៅ​អភិបាល​នៃ​គណៈ​អភិបាលខេត្ត និង​ជា​ប្រធាន​គណៈកម្មាធិការ​គ្រប់គ្រង​ដី​រដ្ឋ​ថ្នាក់​ខេត្ត ប៉ុន្តែ​ពួកយើង​មិនបាន​ទទួលបាន​ដំណោះស្រាយ​អ្វី​ទាំងអស់​និយាយឱ្យចំ​ទៅ​គឺ​ពួកគាត់​មិន​ដោះស្រាយ​តែម្តង​។

​ក្រោយមកទៀត​យើងខ្ញុំ​ទាំងអស់គ្នា​បានដាក់​ពាក្យស្នើសុំ​បន្ថែមទៀត​ទៅ​លោក​អភិបាល​នៃ​គណៈ​អភិបាល​ខេត្តកណ្តាល​នៅ​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០២៣ ម្តងទៀត បន្ទាប់ពី​ទទួល​ពាក្យស្នើសុំ​បន្ថែម​ពី​ពួកយើងខ្ញុំ លោក​អភិបាលស្រុក​ពញាឮ​បានធ្វើ​កិច្ច​ដំណោះស្រាយ​ទៅលើ​មេទឹក​អង្គុំ​នេះ ( ដី​ហ្នឹង​មិនមែនជា​ប្រភពទឹក​សំខាន់​ទេ ប្រភពទឹក​មាន​ព្រែ​កនៅ​ជិត​ហ្នឹង​។ ដី​នេះ​គ្រាន់តែ​ជា​កន្លែង​ស្តុ​ប​ទឹក​ដែល​យក​ពី​ព្រែ​កមក ) នៅ​ថ្ងៃទី​២៨ ខែមករា ឆ្នាំ​២០២៣ នៅ​សាលាស្រុក ដែល​អ្នកចូលរួម​គឺ លោក ម៉ៅ ប៊ុន​ហ៊ាន ជំទប់​ទី​១ លោក ហេង វិ​ចិត្ត សមាជិក​ក្រុមប្រឹក្សាឃុំ និង​លោកស្រី ឆោម សារ៉ន អនុប្រធាន​ភូមិ​ពោធិ​មង្គល បាន​លើកឡើងថា ខាង​នាយកដ្ឋាន​វិស្វកម្ម​ក្រសួងការពារជាតិ​ផ្តល់​ថវិកា​ជា​គោលនយោបាយ​ចំនួន ១,៥០០,០០០​រៀល ដល់​ពួកយើង​ទាំងអស់គ្នា តែ​ពួកយើង​ទាំងអស់គ្នា​មិន​ព្រម​ទទួលយក និង ថវិកា​ដែល​ពួកយើងខ្ញុំ​ស្នើសុំ​គោលនយោបាយ​ចំនួន ៥,០០០,០០០​រៀល​នោះ​ក៏​មិន​យក​ដែរ គឺ​សូម​តែ​រក្សា​ស្ថានភាព​ដី​ឱ្យនៅ​ដដែល​ដើម្បី​អាស្រ័យ​ផល​ព្រោះ​មេទឹក​អង្គុំ​នេះ​ជា​ដង្ហើមទឹក​នៃ​ការធ្វើ​កសិកម្ម​របស់​ពួកយើង​ទាំងអស់គ្នា ហេតុដូចនេះ​ពួកយើងខ្ញុំ​ទាំងអស់គ្នា​បានដាក់​ពាក្យសុំ​ធ្វើ​អន្តរាគមន៍ ទៅ​ឃុ​តិ​កាល័យ​សម្ដេច​តេ​ជោ ហ៊ុន សែន ដើម្បី​ជួយ​ធ្វើ​អន្តរាគមន៍ និង​ដោះស្រាយ​បញ្ហា​ដី​ខាងលើ​ឱ្យបាន​ឆាប់រហ័ស​ផង​។​a land tataen a land tataen2 
​