» មេភូមិសាមគ្គីស្បថថាមិនបានទទួលលុយមួយលានប្រាំសែនរៀលជាថ្នូរអោយផ្ទៈ១ខ្នងនៅតំបន់ភៀសសឹកទេ! » សម្តេចមហាបវរធិបតីទទួលជួបហ៊ុនរបស់ចិនដែលសហការ បង្កើតរោងចក្រដំឡើងឧបករណ៍ថេប្លេត (Tablet) នៅកម្ពុជា » តើអ្នកណា ជាអ្នកបើកដៃឲ្យសាឡង់ របស់ជនជាវៀតណាមចូល មកខុសច្បាប់លួចបូមខ្សាច់នៅក្នុងប្រទេសកម្ពុជា » សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញទៅបំពេញទស្សនកិច្ចការងារនៅចិន ៣ថ្ងៃសង្ឃឹមថាបានផ្លែផ្កាល្អ! » មេទព័ភូមិភាគកម្ពុជាស្នើថៃឲ្យបញ្ឈប់ឈូសឆាយរាយបន្លាលួសនិងធ្វើការវាស់វែងតែមិនមានចម្លើយពីមេទព័ថៃ! » ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតី អេម៉ានូអែល ម៉ាក្រុង មកកម្ពុជា នឹងបើកទំព័រថ្មីនៃទំនាក់ទំនងទ្វេភាគី » ប្អូនស្រី​បង្កើត​របស់​​អតីតព្រឹទ្ធ​សមាជិក Lindsey Graham ​ដែលចូលមរណៈភាពត្រូវ​​តែងតាំង​​​​​ជាសមាជិកព្រឹទ្ធសភាជំនួស​បង​ប្រុស​ » ទូតកម្ពុជា ប្រចាំប្រទេសជប៉ុន ប្រតិកម្មអត្ថបទពាក់ព័ន្ធនឹងកម្ពុជា ចុះផ្សាយដោយ Nikkei Asia » អ្នកឧកញ៉ា គិត ម៉េង ចាត់ទុកវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ជាច្រករួមតែមួយ ដើម្បីដោះស្រាយបញ្ហាប្រឈមនានាបានឆាប់រហ័ស និងមានប្រសិទ្ធភាព » អាជ្ញាធរអប្សរា និងមន្ទីរវប្បធម៌ខេត្តរសៀមរាប ចុះពង្រឹងការជួលសម្លៀកបំពាក់បុរាណនៅក្នុងតំបន់អង្គរ » មន្ត្រីឧទ្យានុរក្សក្រសួងបរិស្ថាន អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋសហគមន៍ ជួយអន្តរាគមន៍ ជម្លៀសអ្នកទេសចរណ៍នៅតំបន់ភ្នំខ្នងផ្សារជាង៥០០នាក់ ក្នុងពេលកងទព័ជើងទឹកប្រុងជើងការ » អគ្គីភ័យឆេះបារមួយនៅកណ្តាលទីក្រុងបាងកកស្លាប់២៧នាក់ » ចាប់ខ្លួនបានហើយ ជនដៃដល់រំលោភសម្លាប់គ្រូពេទ្យជនជាតិចិន នៅបុរីពិភពថ្មីកួរស្រូវ២ » អតីតអភិបាលក្រុងអរិយ៍ក្សត្រអ្នកស្រី ធី សុវណ្ណ​ថា និង​ប្តី ជាប់ពន្ធនាគារ​​ម្នាក់ៗ​ ៣ឆ្នាំព្រោះតែនិយាយ! » កម្ពុជានឹងមានភ្លៀងធ្លាក់ខ្លាំងទូទាំងប្រទេស ដោយតំបន់មួយចំនួនកំពុងប្រឈមមុខនឹងហានិភ័យទឹកជំនន់បន្ទាប់ពីប្រទេសចិន !

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1622 នាក់

ម្សិលមិញ 9221 នាក់

សរុប 19767688 នាក់

នគរបាល​ស្ទឹងត្រែង​ដោះលែង​អ្នកបើករថយន្ដ​តាក់​ស៉ី​ដឹក​ជនជាតិ​ចិន និង​វៀតណាម ហើយ​!


​ស្ទឹងត្រែង​៖ អ្នកបើករថយន្ដ​តាក់​ស៉ី​ម្នាក់ ដែល​ដឹក​ជនជាតិ​ចិន និង​ជនជាតិ​វៀតណាម សរុប​ចំនួន​៥​នាក់ ហើយ​ត្រូវ​សមត្ថកិច្ច​ខេត្តស្ទឹងត្រែង​ឃាត់ខ្លួន កាលពី​ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២០២៥​នោះ ត្រូវបាន​ដោះលែង​វិញ​ហើយ នៅ​ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០២៥​។​នេះ​បើតាម​លោក​អូត​ស៊ី​វុត្ថា​ស្នងការ​នគរបាល​ខេត្តស្ទឹងត្រែង​ប្រាប់​ឲ្យ​ដឹង​៖a taxy china1  

​ករណី​យ៍​នេះ​កូនប្រុស​អ្នករត់​តាក់​ស៉ី​ដែល​ប្រើ​គណនី​ហ្វេ​ស​បុក​ឈ្មោះ Ly Sovanvathana បាន​ស្នើសុំ​អន្តរា​គម​ដោយ​អះអាងថា ឪពុក​របស់ខ្លួន​បើករថយន្ដ​តាក់​ស៉ី ដឹក​ជនជាតិ​ចិន​២​នាក់ និង​ជនជាតិ​វៀតណាម​៣​នាក់ ព្រមទាំង​អ្នកបកប្រែ​ម្នាក់ ចេញពី​ក្រុមហ៊ុន រ៉ែ​ធ្យូងថ្ម នៅ​ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ ទិសដៅ​ទៅ​ខេត្តក្រចេះ ក្នុងតម្លៃ​២០០​ដុល្លារ តែ​ពេលទៅដល់​ខេត្តស្ទឹងត្រែង ក៏ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​តែម្ដង​ទាំង​រថយន្ដ និង​មនុស្ស​ទាំងអស់​។​

​ក្រោយមក​ជនជាតិ​ចិន និង​ជនជាតិ​វៀតណាម​នោះ ត្រូវបាន​ស្ថានទូត​របស់គេ​ទំនាក់ទំនង​មក​ដោះលែង និង​បញ្ចូនទៅ​ប្រទេស​គេ​វិញ​។ ដោយឡែក សមត្ថកិច្ច​នៅ​បន្ដ​ឃុំខ្លួន​ឪពុក​របស់ខ្លួន (​អ្នកបើករថយន្ដ​តាក់​ស៉ី​) និង​អ្នកបកប្រែ តាំងពី​ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២០២៥ ទើប​ក្រុមគ្រួសារ​សម្រេចចិត្ត​បង្ហោះ​សារ​តាម​បណ្ដាញ​សង្គម ដើម្បី​ស្វែងរក​យុត្តិធម៌​ជូន​ឪពុក​របស់ខ្លួន ដែល​ត្រូវ​ឃាត់ខ្លួន​ដោយ​គ្មាន​មូលហេតុ ព្រោះ​ត្រឹម​ជា​អ្នករត់​តាក់​ស៉ី​ដឹក​ភ្ញៀវ​ប៉ុណ្ណោះ​។​
​សូមបញ្ជាក់ថា​ក្រៅពី​ករណី​នៅ​ខេត្តស្ទឹងត្រែង​នៅ​ខេត្ត​ព្រះសីហនុ​វិញ ក៏មាន​ការឃាត់ និង​ឃុំខ្លួន​អ្នកបើករថយន្ដ​តាក់​ស៉ី​ដឹក​ជនបរទេស​ដែល​គេ​សំដៅ​ដល់​ជន​ជាតិចិន​ប៉ុន្មាន​ថ្ងៃ​ផងដែរ ហើយក៏​ទើបតែ​ដោះលែង​វិញ នៅ​ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០២៥ បន្ទាប់ពី​មានការ​រិះគន់​នៅតាម​បណ្ដាញ​សង្គម ដោយ​សំអាង​ហេតុផល​ថា ពួកគាត់​គ្រាន់តែ​ជា​អ្នកបើករថយន្ដ​ដឹក​ភ្ញៀវ​ប៉ុណ្ណោះ មិន​ពាក់ព័ន្ធ​ជាមួយ​បទល្មើស​ឡើយ​។​

​សូមជម្រាបថា បន្ទាប់ពី​បទបញ្ជា​រប​ស់​ប្រមុខ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​បោសសម្អាត​ឧក្រិដ្ឋកម្ម​ជន​អន​ឡាញ​នោះ កម្លាំង​សមត្ថកិច្ច​នៅតាម​បណ្ដា​ខេត្ត​មួយចំនួន បានដាក់​គោលដៅ​ត្រួតពិនិត្យ​តាម​ដងផ្លូវ ដើម្បី​ពិនិត្យ​ជនបរទេស ដែល​ធ្វើដំណើរ​ឆ្លងកាត់​។​​ការដាក់​គោលដៅ​នេះ ក៏​ជា​ចំណែក​មួយ​ក្នុងការ​ទប់ស្កាត់ បង្ការ និង​ឈានទៅ​បង្ក្រាប​បទល្មើស​ផងដែរ ក្នុងករណី​ជនបរទេស​ទាំងអស់ ត្រូវបាន​សមត្ថកិច្ច​ជំនាញ​រកឃើញថា មាន​សង្ស័យ​ពាក់ព័ន្ធ​ជាមួយ​ឧក្រិដ្ឋកម្ម​អន​ឡាញ​៕​តែ​សូម​សម​ត្ត​កិច្ច​មេត្តា​ប្រុង​ប្រ​យ​ត្ន័​ខ្លាចក្រែង​មានកូន​ចៅ​ធ្វើ​លើស​ផែនការ​របៀប​កន្ទេល​ធំ​បន្លំ​ដេក​រំលោភច្បាប់​ដើម្បី​រក​លាភសក្ការៈ​៕a taxy china a taxy china2