វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 2141 នាក់
ម្សិលមិញ 2184 នាក់
សរុប 13422015 នាក់
ប្រទេសថៃ ៖កញ្ញាអ៊ែនតូនៀ ផរសីវ(Anntonia Porsild)ទទួលបានការសសើនិងអបអរសាទរ៖ ពីនាយករដ្ឋមន្ត្រី ស្រេតថា ថាវីស៊ីន និងប្រធានបក្សភឿថៃលោកស្រី ភែតងតាន ស៊ីណាវ៉ាត បន្ទាប់នាងជាប់ចំណាត់ថ្នាក់ទីពីរក្នុងការប្រឡងបវរកញ្ញាចក្រវាល ឆ្នាំ២០២៣នៅក្នុងប្រទេស អែលសាល់វ៉ាឌ័រកាលពីថ្ងៃអាទិត្យទី១៩វិច្ឆកា។ ការពិតនាងអ៊ែនតូនៀជា បវរកញ្ញាថៃកាត់ដាណឺម៉ាក ជាបេក្ខនារីថៃលើកដំបូងដែលបានឆ្លងចូលដល់ការប្រកួតវគ្គផ្តាច់ព្រាត់ ចាប់តាំងពីនាងផនធីប ពូយ ណាឃីរ៉ានខាណូក( Porntip “Pui” Nakhirunkanok)ជាប់ជាបវរកញ្ញាចក្រវាលឆ្នាំ១៩៨៨។
លោកឆៃ វ៉ាចារ៉ុង(Chai Wacharonke )អ្នកនាំពាក្យរដ្ឋាភិបាលបានឲ្យដឹងថា លោកនាយករដ្ឋមន្ត្រីអរគុណនាងចំពោះការធ្វើការងាររបស់នាងបានល្អបំផុត ហើយ«លោកនាយករដ្ឋមន្ត្រីអបអរនិងអរគុណនាង អ៊ែនតូនៀ ចំពោះការធ្វើការងារបានល្អបំផុតតំណាងអោយថៃរហូតដល់នាងឈ្នះតំណែងលេខពីរ»។អ្នកនាំពាក្យបាននិយាយទៀតថាលោកស្រេតថា បានវាយតំលៃខ្ពស់ការបង្ហាញវប្បធម៌ថៃដ៏ជោគជ័យរបស់នាងអ៊ែនតូនៀ ដោយចាត់ទុកវាជាការបង្ហាញអំណាចទន់មួយទៅកាន់ពិភពលោក ជាពិសេសសម្លៀកបំពាក់ប្រពៃណីជាតិពីសម័យអាយុទ្យា។
លោកស្រេតថាបាននិយាយថា ទោះជានាងអ៊ែនតូនៀ មិនឈ្នះតំណែងបវរកញ្ញាឯក តែបាននាំកេរ្តិ៍ឈ្មោះថៃទៅកាន់ឆាកអន្តរជាតិហើយនាង«ទទួលការគាំទ្រនិងធ្វើអោយប្រជាជនថៃមានមោទនភាព»។
ចំណែកលោកស្រី ភែតងតាន បាននិយាយថាលោកស្រីរំភើបជាខ្លាំងពេលទស្សនការប្រឡងនិងគិតថានាងអ៊ែនតូនៀ បានសម្តែងបានល្អណាស់ដោយលោកស្រីតែងចាប់អារម្មណ៍រាល់ចម្លើយរបស់អ៊ែនតូនៀ ដែលបង្ហាញថា បវរកញ្ញាថៃមានឥរិយាបទមួយបែប ហើយ«ខ្ញុំសូមសរសើរនាង ការសម្តែងបង្ហាញថាស្ត្រីអាចធ្វើអ្វីគ្រប់យ៉ាង»។
សូមបញ្ជាក់ថា ការប្រឡងបវរកញ្ញាចក្រវាលឆ្នាំនេះ ធ្វើតាមប្រព័ន្ធជម្រុះ២០នាក់ចុងក្រោយ ១០នាក់ចុងក្រោយ ប្រាំនាក់ចុងក្រោយនិងបីនាក់ចុងក្រោយ មុនការប្រកាសអ្នកឈ្នះតំណែងនេះ ហើយបវរកញ្ញាជាប់ប្រាំនាក់ចុងក្រោយរួមមាន កញ្ញាទៅពីអូស្ត្រាលី ព័រតូរីកូនីការ៉ាហ្គ័រ ថៃ និងកូឡុំប៊ី។សូមបញ្ជាក់ថា មនុស្សរាប់លាននាក់នៅជុំវិញពិភពលោក នាំគ្នាសម្លឹងទៅកាន់កញ្ចក់ទូរទស្សន៍កាលពីព្រឹកថ្ងៃអាទិត្យនៅពេលការប្រឡងឈានដល់ដំណាក់កាលផ្តាច់ព្រាត់។បេក្ខភាពជើងខ្លាំងក្លាយជា ម្ចាស់មកុដ Miss Universe 2023 គឺកញ្ញា Sheynnis Alondra Palacios Cornejo (ហ្សេនីស អាឡូនដ្រា ផាឡាស៊ីអូស ខ័រនេជូ) បវរកញ្ញាតំណាងប្រទេស នីហ្គារ៉ាហ្គ័រ។
ថ្វីត្បិតកម្មវិធីចប់ តែអ្នកគាំទ្រហាក់ដូចជាមិនទាន់ចប់ មិនទាន់អស់ចិត្តចំពោះលទ្ធផលខាងលើនេះនៅឡើយ ដោយក្នុងនោះក៏មានអ្នកគាំទ្រ ដែលបានដាក់ក្ដីរំពឹងយ៉ាងខ្ពស់ទៅលើកញ្ញា ចន សុទិម៉ាស្រីស្អាតកម្ពុជា ព្រោះមានសម្រស់ស្អាតនិងសមត្ថភាពចំណេះដឹងក៏ខ្ពស់ តែបែរជាមិនបានឡើងទៅដល់វគ្គ Top ណាមួយនៃការប្រកួតទៅវិញ។ការមិនទទួលបានតំណែង ឬចូលដល់កម្រិត Top ណាមួយរបស់ កញ្ញា ចន សុទិម៉ា នេះធ្វើឱ្យមានមតិមួយចំនួនបានបង្ហាញក្ដីព្រួយបារម្ភព្រោះបេក្ខភាពជើងខ្លាំងប្រហែល សុទិម៉ា ទៅហើយ នៅមិនទទួលបានលទ្ធផលល្អ តើទៅថ្ងៃមុខកម្ពុជានឹងមានបេក្ខភាពខ្លាំងៗច្រើនទៀត ត្រៀមចេញទៅប្រកួតដែរទេ? ។
មតិនានាលើកឡើងដោយមានជាអំណះអំណាងគួរទទួលយកបានថា ៖ «ខ្ញុំជឿថាបវរកញ្ញារបស់យើងមានសម្រស់ និងសក្ដានុពលគ្រប់គ្រាន់ក្នុងការក្លាយជាបវរកញ្ញារួចហើយ ប៉ុន្តែនៅមានរឿងជាច្រើនទៀតដែលយើងត្រូវផ្តោតទៅលើដូចជា ប្រវត្តិអប់រំរបស់នាង សមត្ថភាពនិយាយជាសាធារណៈ និងការចូលរួមក្នុងសកម្មភាពសប្បុរសធម៌ និងសង្គម។ ស្ទើរតែគ្រប់បេក្ខភាពចុងក្រោយកំពូលទាំង 20 មានប្រវត្តិគួរឱ្យចាប់អារម្មណ៍ក្នុងការនិយាយជាសាធារណៈ ការអប់រំ ការតស៊ូមតិ អាជីព និងការងារសប្បុរសធម៌។ ប្រហែលជាទាំងនេះគួរតែជាការពិចារណាចម្បងនៅពេលជ្រើសរើសបេក្ខភាពតំណាងប្រទេសបន្ទាប់។»បេក្ខភាពតំណាងប្រទេសរបស់ខ្លួនឈ្នះមកុដ ឬចូលទៅក្នុងកម្រិត Top ប៉ុន្តែកម្ពុជាគួមោទនៈភាពចំពោះវត្តមានក្នុងកម្មវិធីលំដាប់ពិភពលោកដែលកន្លងមកយើងមិនដែលត្រូវបានគេស្គាល់ថាវប្បធម៍កម្ពុជាបែបម៉េចឡើយ៕