» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11327 នាក់

ម្សិលមិញ 9639 នាក់

សរុប 20701498 នាក់

សម ម៉ា​ណា ធ្វើ​ខួប​គម្រប់​អាយុ ២​ឆ្នាំ​ឱ្យ​កូនស្រី​តែ មិន​ហ៊ាន​បង្ហាញមុខ​ស្វាមី​!


​ភ្នំពេញ​៖​ភ្លេចៗ​ខ្លួន​តារា​សម្តែង សម ម៉ា​ណា​ដែល​លេចមុខ​ម្តង​បាត់​មុខ​ពិ​សិល្បៈ​មានកូន​ស្រី​អាយុ​២​ឆ្នាំ​បាត់​។ កាល​ពិ​យប់​ថ្ងៃទី​២២​មិថុនា​នាង​បានរៀបចំ​ពី​ធី​ខួបកំណើត​កូនស្រី​ដោយមាន​ការចូលរួម​ពី​សំណាក់​អ្នកសិល្បៈ​ដែល​ភាគច្រើន​ជា​មិត្តភក្តិ​ដែល​ជិតស្និទ្ធ​ប៉ុណ្ណោះ ។ អ្វីដែល​កត់សម្គាល់​ទោះ​មានកូន​ស្រី​មាន​វ័យ​ពីរ​ឆ្នាំ​ទៅហើយ​ក្តី តែ​តារា​សម្តែង​រូបនេះ​នៅ​មិនទាន់​បង្ហាញ​មុខមាត់​ស្វាមី​នាង​ជា​ចំហ​ឡើយ ។a sam mana5

​ក្នុង​សម្លៀកបំពាក់​ពណ៌​ស​សម្រាប់​ពិធី​ខួបកំណើត​កូនស្រី​ជាទី​ស្រឡាញ់​ដែលមាន​ឈ្មោះថា រ៉​ន ច័ន្ទ​លី​តា គេ​សង្កេតឃើញ​មាន​មិត្តភក្តិ​ចូលរួម​ដែលមាន​ដូចជា​តារា​កំប្លែង ស្រី​លាភ និង នាយ​ក្រឹម ទឹម រដ្ឋា ទឹម វ​ត្តី ពៅ លីដា និង​លោក ពៅ ពិសិដ្ឋ លោក អេ​ឡិច ចាន់​ត្រា និង​ស្រី​ពៅ​មុខ​ឈើ​ជាដើម ។​ទោះ​មាន​កូនស្រី​២​ឆ្នាំ​តែ សម ម៉ា​ណា នៅតែ​ស្រស់ស្អាត​និង​ទាក់ទាញ​ដដែល ។​តែ អ្វីដែល​ចាប់អារម្មណ៍ សម ម៉ា​ណា គេ​នៅតែ​មិនទាន់​ដឹងថា​តើ​ស្វាមី​របស់​នាង​ជា​អ្នកណា​ខ្មែរ​ឬ​បរទេស​ចាស់​ឬ​ក្មេង​? ។

​ទោះជា​យ៉ាងណា​បើតាម​ប្រភព​មិត្តភក្តិ​ក្នុង​សិល្បៈ​បាន​បង្ហើប​ឱ្យដឹងថា​ស្វាមី​របស់ សម ម៉ា​ណា ជា​អ្នកមាន​មុខមាត់​នៅក្នុង​សង្គម​ហើយ​កូនស្រី​របស់​នាង​មានមុខ​ដូច​បេះ​ដាក់​ទៅនឹង​ឪពុក​តែម្តង​! ។ ភាគតិច​ណាស់​ដែល​នាង សម ម៉ា​ណា បណ្តើរ​ស្វាមី​ជាំ​សាធារណៈ​លើកលែងតែ​ទៅ​ចូលរួម​នៅក្នុង​ពិធី​របស់​មិត្តភក្តិ មិនតែប៉ុណ្ណោះ​នាង និង​ដៃគូ​ក៏​កម្រ​នឹង​ឱ្យ​អ្នកសារព័ត៌មាន​ថតរូប​ដែរ ។ សព្វថ្ងៃ​សម ម៉ា​ណា ដែលជា​មន្ត្រី​យោធា​ផងដែរ​នៅតែ​បន្ត​អាជីព​សិល្បៈ​គ្រាន់តែ​មិន​ពេញទំហឹង​ដូច​មុន​ហើយ​មួយរយៈ​មុន​នាង​ក៏បាន​ចូលរួម​ថត​រឿង​ភាគ​ទូរទស្សន៍​រឿង «​ស្នាម​ស្នេហ៍​សមុទ្រ​រាម​»​ផងដែរ​។

​គួរ​បញ្ជាក់ដែរថា សម ម៉ា​ណា ជា​អតីត​សមាជិក​ក្រុម​រៃ​មាស​តោ​មាស និង​ជា​តារា​សម្តែង​និង​បង្ហាញ​ម៉ូត​។​ត្រូវបាន​គេ​ចាត់​ចូលក្នុង​ចង្កោម​តារា​សម្តែង​ល្បីល្បាញ​គួរសម​ហើយ​សកម្មភាព​ច្រៀង​រាំ និង​បង្ហាញ​ម៉ូដ​របស់​នាង ក៏​លេចធ្លោ​មិន​ចាញ់​សមាជិក​ក្រុម​ប៉ុន្មាន​ឡើយ​។ អ្នកសិល្បៈ​ម្នាក់​លើកឡើងថា ទោះ​មុខ​ជំនួញ​បរាជ័យ​កន្លងមក​ក្តី ក៏​សម ម៉ា​ណា នៅតែ​រស់ក្នុង​ជីវិត​បែប​ហ៊ឺហារ​ដដែល នាង​មាន​រថយន្ត​ទំនើប​ជិះ សម្ភារ​ប្រើប្រាស់​ថ្លៃៗ ដែល​អ្នក​រួម​ជំនាន់​តែ​កោតសរសើរ​ពី​វាសនា​នាង​គ្រប់ៗ​គ្នា​ផងដែរ ៕a ana sam a sam mana1 a sam mana2 a sam mana6 a sam mana7 a sam mana8 


​