» បុរសម្នាក់បានចាក់សម្លាប់សាហាយស្លាប់និងប្រពន្ធរងរបួសធ្ងន់ព្រោះតាមទាន់កំពុងក្បត់ » បង្ក្រាបទីតាំង Online Scam នៅកណ្តាលក្រុងសែនមនោរម្យខេត្តមណ្ឌលគីរី ដោយមិនដឹងខ្លួនតែឃាត់ខ្លួនជនបរទេស២៦២នាក់ផ្តាច់ប្រភពលុយខ្មៅ! » គ្រាន់តែទាស់សម្តីប្តីប្រើចបជីកនិងកាំបិទផ្គាក់ជាមួយប្រពន្ធត្រូវប៉ូលិសចាប់ » ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ប្រកាសការតវ៉ាយ៉ាងដាច់អហង្ការចំពោះការកាន់កាប់ដោយខុសច្បាប់របស់ប្រទេសថៃមកលើតំបន់បេតិកភណ្ឌវប្បធម៌របស់កម្ពុជា » ការបិទច្រកសមុទ្រហ័រមូសរបស់អាមេរិកប្រឈមនឹងផលប៉ះពាល់ធ្ងន់ធ្ងរបន្ថែមទៀតដល់សេដ្ឋកិច្ចពិភពលោក? » នារីសំអាងម្នាក់ត្រូវបានអតីតប្តីបាញ់សម្លាប់ព្រោះសុំត្រូវគ្នាវិញមិនបាន » កម្ពុជា​ទទួល​ស្គាល់​លោក មីន អ៊ុងឡាំង​ ជា​ប្រធានាធិបតី មីយ៉ាន់ម៉ា?! » អនុប្រធានាធិបតីអាម៉េរិក លោក JD Vance៖ ការចរចាជាមួយអ៊ីរ៉ង់បានបញ្ចប់ទៅវិញ ដោយគ្មានកិច្ចព្រមព្រៀងក្នុងពេលចារកម្មអាមេរិករកឃើញថាចិនកំពុងបញ្ជូនអាវុធឲ្យអ៊ីរ៉ង » នាយករដ្ឋមន្ត្រីកម្ពុជាសង្ឃឹមថាភាគីថៃនឹងបន្តគោរពតាមខ្លឹមសារនៃសេចក្តីប្រកាសរួម ជាពិសេសត្រង់ចំណុចទី៣ » ស្រីស្អាតតែចិត្តបិសាចបោកតុងទីនជិត១លានដុល្លារ ប៉ងរត់គេចក្រៅប្រទេស! » មនុស្សចំនួន ៣នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងករណី បន្លំជាភ្នាក់ងារធនាគារអេស៊ីលីដាដើម្បីលួចយកលុយ » ជនជាតិនាំគ្នាជីកដីរុករករ៉ែអកុសល្យបាក់ដីសង្គត់ស្លាប់២នាក់ » សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងឯកអគ្គរដ្ឋទូតចិនបើកការដ្ឋានព្រែកជីកហ្វូណនតេជោ កំណាត់ទី២ ប្រវែង ១៥១,៦គីឡូម៉ែត្រ » ត្រាំ ប្រកាសថា កម្លាំងទ័ពអាមេរិក នៅតែព័ទ្ធជុំវិញអ៊ីរ៉ង់ រហូតដល់កិច្ចព្រមព្រៀងពិតប្រាកដ ត្រូវបានអនុវត្ត » កម្ពុជាទូលពិតបារាំងរឿងថៃឈ្លានពានតែមិនបានសុំបារាំងឲ្យជួយដូចឆ្នាំ១៩៤៦ទេ!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7362 នាក់

ម្សិលមិញ 7641 នាក់

សរុប 18986053 នាក់

អ្នកលក់​តាម​អន​ឡាញ​នាង អេ​ន ចរិយា ហៅ​អ្នកគ្រូ​លី​សន្យា​ឈប់ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ព្រះកិត្តិនាម​ព្រះ​នាង​ឥន្ទ្រ​ទេវី​ទៀតហើយ

​ភ្នំពេញ​៖​ករណីនេះ អង្គភាព នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា នៃ​អគ្គស្នងការ​នគរបាល​ជាតិ បានអោយដឹងថា ៖ នៅ​ថ្ងៃទី​៣០ ខែមករា ឆ្នាំ​២០២៤ ដោយមាន​ការស្នើសុំ​កិច្ច​អន្តរាគមន៍ របស់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ មកកាន់​អគ្គស្នងការ​នគរបាល​ជាតិ​។a intara devy

នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា នៃ​អគ្គស្នងការ​នគរបាល​ជាតិ បាន​កោះហៅ​បុគ្គល​ឈ្មោះ អេ​ន ចរិយា ហៅ​អ្នកគ្រូ​លី ជា​ម្ចាស់​គណនី​ហ្វេ​ស​បុក​ឈ្មោះ "EN Chariya" និង "​កំពូល​ម៉ូតូ​" ពាក់ព័ន្ធ​នឹង​ការផ្សព្វផ្សាយ​រូបភាព​កាយវិការ និង​ខ្លឹមសារ​មិន​ត្រឹមត្រូវ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ទំនៀម​ទំលាប់ វប្បធម៌​ជាតិ ជាពិសេស ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​ព្រះកិត្តិនាម​ព្រះ​នាង​ឥន្ទ្រ​ទេវី វីរៈ​ក្ស​ត្រី​នា​សម័យអង្គរ ដោយ​សម្តែង​ថា​មាន​បារមី​ចូល​សណ្ឋិតនៅប្រាសាទព្រះខន័ជិតបដិមាឥន្ទរទេវីបង្កឲ្យមនាកការរិះគន់ មក​ធ្វើការ​បំភ្លឺ នៅ​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា ដោយមាន​ការចូលរួម​ពី​ភាគី​តំណាង​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​។ 

ឈ្មោះ អេ​ន ចរិយា បានទទួល​ស្គាល់​នូវ​កំហុស ដូចខាងក្រោម​៖១. បាន​ប្រើប្រាស់​ព្រះកិត្តិនាម ព្រះ​នាង​ឥន្ទ្រ​ទេវី ព្រះ​វីរៈ​ក្ស​ត្រី​នា​សម័យអង្គរ ថា​បាន​ចូល​សណ្ឋិត​ក្នុង​ខ្លួន ដោយ​គ្មាន​មូលដ្ឋាន នៅលើ​បណ្តាញ​ផ្សព្វផ្សាយ​សង្គម​។​២. បាន​ប្រើប្រាស់​សំលៀកបំពាក់​របាំ​ក្បាច់បុរាណ​ខ្មែរ (​របាំ​ព្រះរាជ​ទ្រព្យ​) មក​សម្តែង​រាំ និង​បកស្រាយ​ថា ក្បាច់​របាំ​មាន ១០៨​ក្បាច់ ដែល​ខុសពី​ការពិត បង្ក​ឲ្យ​មានការ​ភ័នច្រឡំ​ពី​សំណាក់​សាធារណជន និង​ប៉ះពាល់​ដល់​របាំ​ក្បាច់បុរាណ​ខ្មែរ (​របាំ​ព្រះរាជ​ទ្រព្យ​) ដែល​បាន​ចុះបញ្ជី​ជា​សម្បត្តិ​បេតិកភណ្ឌ​អរូបី​របស់​មនុស្សជាតិ​នៃ​អង្គការ​យូណេស្កូ​។​​ឈ្មោះ អេ​ន ចរិយា បាន​ធានា​ចំពោះមុខ​សមត្ថកិច្ច និង​តំណាង​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​យល់​ព្រមធ្វើ​កិច្ចសន្យា​ជា​លាយ​លក្ខ​អក្សរ និង​ធ្វើ​វីដេអូ​សុំទោស​ជា​សាធារណៈ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ និង​រាជរដ្ឋាភិបាល​កម្ពុជា ចំពោះ​កំហុស​ដែល​ខ្លួន​បាន​ប្រព្រឹត្ត​កន្លងមក​។​a intara devy1 a intara devy2 a intara devy3