» ដេញ​វៀតណាម​ឆបោក​ពី​ខ្មែរ​២៥៨​នាក់​ក្នុងពេល​កម្ពុជា​ផ្អើល​រឿង​ជនជាតិ​វៀតណាម​១០​ម៉ឺន​បាន​សញ្ជាតិ​ » យន្តហោះ​ចម្បាំង Su-35 អមដំណើរ​លោក​ប្រធានាធិបតី ពូ​ទីន ទៅកាន់ប្រទេសអារ៉ាបរួម » មន្ត្រីនគរបាល​ខណ្ឌ​កំបូល​ចំនួន​៤៩​នាក់ ផ្តិតមេដៃ​បណ្តេញ​មេ​! » លោក ហ្ងូ​វ ឆេង​លុយ លើក​ស្លាក​សញ្ញា​ប្រកាស​លក់​ដី​ឡូ​តិ៍ ១ កន្លែង​នៅ​សង្កាត់​ទឹកថ្លា ជា​លើក​ទី​២ » ថៃ​ដេញ​មន្ត្រី​ពន្ធដា​៤​នាក់​ពី​ការងារ​បន្ទាប់ពី​អង្គភាព​ប្រឆាំង​អំពើ​ពុករ​លួ​ថៃ​រកឃើញ​លុយ​មិន​ប្រក្រតី​ក្នុង​ធនាគា​ » កម្ពុជា ទទួលបាន​គម្រោង​វិនិយោគ​លើ​វិស័យ​សំណង់ ក្នុងតម្លៃ ៥,១​ពាន់​លាន​ដុល្លារ​គិត​ត្រឹម​១០​ខែ​ឆ្នាំ ២០២៣ » រថយន្ត​១​គ្រឿង​ចត​ក្បែរផ្លូវ ត្រូវ​រថភ្លើង​បើក​កៀរ រង​ខូចខាត​ហើយ​សង​រថភ្លើង​ទៀត​ » បុរស​ឡុង​ចន្ថា​បួស​ឡើងវិញ​ហើយ​មិនមែនក្នុងស្រុកទេនៅ​កម្ពុជា​ក្រោម​! » គោ​ស្គាល់​សម្លេង​ម៉ូតូ​ម្ចាស់​ចោរ​អស់​ល​ក្ខ័​ត្រូវ​ពលរដ្ឋ​និង​សមត្ថកិច្ច ព័ទ្ធ​ចាប់បាន​កាលពី​ថ្ងៃ​ទី​៤​ធ្នូ​! » ពេល​ការបោះឆ្នោត​ខិតជិត​មកដល់​មេដឹកនាំ​កោះ​តៃវ៉ាន់​ជំ​រុញឱ្យ​ពលរដ្ឋ​យក​ស្ថានការណ៍​នៅ​ហុងកុង​ជា​គំរូ​ » រកឃើញ​សាច់​បង្ក​កឥត​ច្បាប់​ជិត សែ​ម៉ឺន​គីឡូក្រាម នៅ នៅក្នុង​សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ​ » ដី​រដ្ឋ​រាប់រយ​ហិកតា​នៅ​ស្រុក​កូន​មុំ ត្រូវគេ​លួច​កាប់​ទន្ទ្រាន​ដាំ​កូន​កៅស៊ូ​ធ្វើជា​កម្មសិទ្ធិ អាជ្ញាធរខេត្ត​មិនដឹង​? » មេដឹកនាំ​ចិន​មក ពង្រឹង​កិច្ច​សហប្រតិបត្តិ​និង​ការ​ការអនុវត្ត​ច្បាប់ ប្រឆាំង​ល្បែងស៊ីសង​តាម​អន​ឡាញ និង​ឆបោក​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​នៅ​ស្រុក​ខ្មែរ​ » ស្ត្រី​ម្នាក់​ស្រវឹងស្រា បើករថយន្ត​ស៊េរី​ទំនើប​បុក​បុរស​ជិះ​ម៉ូតូ​អាគុយ ស្លាប់​នៅមុខ​ព្រលាន​តុលាការ​កំពុង​ចាត់ការ​! » ក្រុមហ៊ុន​វី​តា​ល់ និង​មី​ជាតិ​របស់​ឧកញ៉ា​ជឹ​ង សុគន្ធា​វី ទទួលបាន​សិទ្ធ​គ្រប់​គ្រង់​ដី​ក្នុង​ឧទ្យាន​ជាតិ​ជា​បន្តបន្ទាប់​!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2108 នាក់

ម្សិលមិញ 2184 នាក់

សរុប 13421982 នាក់

ប្រធានាធិបតី​ឥណ្ឌូណេស៊ី​សុំ​ឲ្យ​អាមេរិក​អន្តរា​គម​បង្កើត​ការឈប់​បាញ់​នៅ​ហ្កា​ហ្សា​តែ​អាមេរិក​មិន​ឆ្លើយ​

​អាមេរិក​៖​ឥណ្ឌូណេស៊ី​បាន​អំពាវនាវ ឲ្យ​សហរដ្ឋអាមេរិក ត្រូវតែ​ប្រឹងប្រែង​ឲ្យ​បាន​ច្រើន​លើស​នេះ ដើម្បី​បញ្ឈប់​សង្គ្រាម​នៅ​តំបន់​ហ្កា​ហ្សា​ដោយ​ចាត់ទុក ការឈប់​បាញ់​នៅពេលនេះ គឺជា​រឿង​មួយ​សំខាន់​ខ្លាំង សម្រាប់​មនុស្សជាតិ​យើង​។ នេះ​គឺជា​ពាក្យ​ថ្លែង​អំពាវនាវ របស់លោក ប្រធានាធិបតី​ឥណ្ឌូណេស៊ី ចូ​កូ វី​ដូ​ដូ​ដែល​លោក​បាន​ប្រាប់ថា​នាំសារ​ដោយផ្ទាល់​មាត់ ពី​លោក​ម៉ា​សមូដ អាបាស ប្រមុខ​ដឹកនាំ​ប៉ា​ឡេ​ស្ទី​ន ផ្ញើមក​ប្រាប់​លោក ចូ​បៃ​ដិ​ន​។​a indo usa1 

​បើទោះបីជា​អំពាវនាវ​ឲ្យ​មាន​ការឈប់​បាញ់ តែ​រដ្ឋបាល​លោក​ចូ បៃ​ដិ​ន បានប្រកាស​គោលជំហរ​យ៉ាងច្បាស់​ថា អ៊ីស្រាអែល​មាន​សិទ្ធិ​ការពារ​ខ្លួន​។ កាលពី​ថ្ងៃអាទិត្យ មន្ត្រី​សេត​វិមាន​ម្នា​ក់បាន​ប្រាប់​អ្នកកាសែត​ថា វា​ជា​រឿង​សំខាន់​ដែល​សហរដ្ឋអាមេរិក​ត្រូវតែ​ស្តាប់ យោបល់ និង​ការយល់ឃើញ​របស់​ឥណ្ឌូណេស៊ី​។ មន្ត្រី​ម្នាក់នេះ​លើកឡើងថា លោក​ប្រធានាធិបតី​ចូ បៃ​ដិ​ន នឹង​ព្យាយាម​រក​មធ្យោបាយ ឲ្យ​ឥណ្ឌូណេស៊ី​ដើរតួនាទី​សំខាន់ នៅក្នុង​ការ​ឈានទៅ​ដោះស្រាយ​វិបត្តិ​ដែល​កំពុងតែ​កើតឡើង​។​

​សម្រាប​ជំនួប​ជាមួយ​លោក​វី​ដូ​ដូ នៅ​សេត​វិមាន គេ​សង្កេតឃើញថា លោក​ចូ បៃ​ដិ​ន បាន​ព្យាយាម​ផ្តោត​ការជជែក​គ្នា តែ​ទៅលើ​ការពង្រឹង​សហប្រតិបត្តិការ​យុទ្ធសាស្ត្រ​រួម ជាមួយ​ឥណ្ឌូណេស៊ី​។ ជាការ​សហការ ដែល​លោក​ចូ បៃ​ដិ​ន បានផ្តល់​អាទិភាព​ដើម្បី​ប្រជែង​ជាមួយ​ឥទ្ធិពល​ចិន ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​។ កាលពី​សប្តាហ៍​កន្លងទៅ លោក ចូ​កូ វី​ដូ​ដូ បាន​ទៅ​ចូលរួម​ជំនួប​កំពូល​ពិសេស នៅ​ទីក្រុង​រី​យ៉ា​ត ជាមួយ​បណ្តា​ប្រទេស​អារ៉ាប់ និង​ប្រទេស​អ៊ីស្លាម​ផ្សេងទៀត ដើម្បី​ជជែក​គ្នា​អំពី​បញ្ហា​សង្គ្រាម​នៅ​ហ្កា​ហ្សា​។ នៅក្នុង​ជំនួប​កំពូល​នោះដែរ លោក​ប្រធានាធិបតី​ឥណ្ឌូណេស៊ី បាន​ច្រានចោល​ការចោទប្រកាន់រ​បស់​អ៊ីស្រាអែល ដែលថា​មន្ទីរ​មួយកន្លែង​ក្នុង​តំបន់​ហ្កា​ហ្សា សាងសង់ឡើង​ដោយ​ជំនួយ​ថវិកា​ឥណ្ឌូណេស៊ី​នោះ គឺជា​កន្លែង​លាក់ខ្លួន​របស់​ពួក​ហា​ម៉ាស​។​កិច្ចប្រជុំ​កំពូល​នោះ​មាន​មាន​ប្រទេស​មូស្លីម​សំខាន់ៗ​ចំនួន​៧៥​ប្រទេស​ចូលរួម ដែល​រួមមាន​សម្ព័ន្ធ​អារ៉ាប់​ផងដែរ​។ សេចក្តីប្រកាស​រួម​នៃ​កិច្ចប្រជុំ​កំពូល​នោះ បាន​ទាត់ចោល​ហេតុផល​របស់​អ៊ីស្រាអែល​ដែល​ធ្វើ​សកម្មភាព​យោធា​ក្នុង​តំបន់​ហ្កា​ហ្សា​ថា​ជាការ​ការពារ​ខ្លួន​នោះ និង​បានទាមទារ​ឱ្យ​បញ្ចប់សង្គ្រាម​ជាបន្ទាន់​។ សេចក្តីប្រកាស​រួម​នេះ​ក៏បាន​អំពាវនាវ​ឱ្យ​ផ្អាក​ការលក់​អាវុធ​ទៅឱ្យ​អ៊ីស្រាអែល និង​បង្កើន​ការផ្តល់​ជំនួយ​មនុស្សធម៌​ផងដែរ​។​

​គួរ​បញ្ជាក់ថា ជំនួប​រវាង​លោក​ប្រធានាធិបតី​ឥណ្ឌូណេស៊ី និង​លោក​ចូ បៃ​ដិ​ន នៅ​សេត​វិមាន​នេះ ត្រូវបាន​រៀបចំឡើង ក្នុង​កម្មវត្ថុ​ដើមដំបូង គឺ​ពង្រឹង​សម្ព័ន្ធភាព​រវាង​អាមេរិក​និង​ឥណ្ឌូណេស៊ី មុនពេល​ដែល​លោក ចូ បៃ​ដិ​ន ត្រូវ​ជួប​លោក​ស៊ី ជីន​ពីង នៅ​ជំនួប​កំពូល APEC ។ ក៏ប៉ុន្តែ បរិបទ​សង្គ្រាម​នៅ​តំបន់​ហ្កា​ហ្សា បានធ្វើ​ឲ្យ​ជំនួប​រវាង​លោក ចូ​កូ វី​ដូ​ដូ និង​លោក ចូ បៃ​ដិ​ន ត្រូវ​ផ្លាស់ប្តូរ​ខ្លឹមសារ​។​​លោក​ប្រធានាធិបតី​ឥណ្ឌូណេស៊ី Joko Widodo ស្ថិតក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន ដើម្បី​បង្កើន​កម្រិត​ចំណង​ការទូត​ជាមួយ​សហរដ្ឋ​អា​មេ​រិ ដល់​កម្រិត​«​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​» ដែលជា​កម្រិត​ចំណងទាក់ទង​ការទូត​ខ្ពស់បំផុត​របស់​ឥណ្ឌូណេស៊ី​។

​ឥណ្ឌូណេស៊ី​មិនមែនជា​តួអង្គ​សំខាន់​ជុំវិញ​សង្គ្រាម​ក្នុង​តំបន់​ហ្កា​ហ្សា ដូចជា​ប្រទេស​អេ​ហ្ស៊ី​ប ហ្ស៊​កដា​នី និង​ប្រទេស​កាតា ដែលមាន​តួនាទី​សំខាន់​នៅក្នុង​គោលដៅ​ជាបន្ទាន់​របស់​រដ្ឋាភិបាល​អាមេរិក​នៅពេល​នេះឡើយ ដូចជា​ការជួយ​ធ្វើឱ្យមាន​ការដោះលែង​ចំណាប់ខ្មាំង និង​បង្កើត​ច្រករបៀង​មនុស្សធម៌​ក្នុង​តំបន់​ហ្កា​ហ្សា​ជាដើម​។​​សម្រាប់​ការប្រយុទ្ធ​គ្នា​វិញ​នៅក្នុង​ថ្ងៃទី​៤០​នៃ​សង្គ្រាម​កម្ទេច​ពួក​ហា​ម៉ាស​នៅ​ហ្កា​ហ្សា ទាហាន​អ៊ីស្រាអែល​បាន​បើក​ប្រតិបត្តិការ​ស៊ី​ប​ដៅ​លើ​ពួក​ហា​ម៉ាស ត្រង់​មន្ទីរពេទ្យ​អាល់​ជី​ហ្វា ដ៏​ធំជាងគេ​ដែល​ស្ថិតនៅ​ភាគ​ខាងជើង​តំបន់​ហ្កា​ហ្សា​។ នេះ​បើតាម​សេចក្តីថ្លែងការណ៍​របស់​អ៊ីស្រាអែល​។​

​បន្ទាប់ពី​រង​ការឡោមព័ទ្ធ និង​ប្រយុទ្ធ​តតាំង​ជាមួយ​ក្រុម​ប្រដាប់អាវុធ​ហា​ម៉ាស​នៅ​សង្កាត់​ជុំវិញ​មន្ទីរពេទ្យ អស់​ជាច្រើន​ថ្ងៃ​មក នៅ​ថ្ងៃ​ពុធ​ទី​១៥​វិច្ឆិកា ទាហាន​និង​កង​កម្មង់​ដូ​អ៊ីស្រាអែល​រាប់សិប​នាក់​បាន​សម្រុកចូល​ទៅដល់​ក្នុង​មន្ទីរពេទ្យ​អាល់​ជី​ហ្វា​តែម្តង និង​បាន​បញ្ជា​ឱ្យ​ជន​ប៉ា​ឡេ​ស្ទី​ន​ព្រម​ចុះចូល​។ ក្មេង​ចាស់​ប្រុស​ស្រី​ចាប់ពី​អាយុ​១៦​ឆ្នាំ​ឡើងទៅ​ទាំងអស់ ត្រូវ​ដើរ​ចេញពី​កន្លែង​លាក់ខ្លួន​ទៅ​ទីធ្លា​ខាងក្នុង​របស់​មន្ទីរពេទ្យ ដោយ​លើកដៃ​ឡើងលើ ជា​សញ្ញា​សុំ​ចុះចាញ់​។ ដោយ​បាញ់​ឡើងលើ ទាហាន​អ៊ីស្រាអែល​ខ្លះ​ពាក់មួក​បាំង​មុខ​សល់​តែ​ប្រលោះ​ភ្នែក បាន​រុក​រុល​ក្នុង​មន្ទីរពេទ្យ ពី​បន្ទប់​មួយ​ទៅ​បន្ទប់​មួយ ពី​ផ្នែក​មួយ​ទៅ​ផ្នែក​មួយ ចោទសួរ​បុគ្គលិក​ពេទ្យ អ្នកជំងឺ និង​គ្រូពេទ្យ ព្រមទាំង​ឆែកឆេរ​លើ​ខ្លួន​ស្ត្រី​និង​កុមារ ទំនង​ដើម្បី​ស្វែងរក​ពួក​ហា​ម៉ាស​បង្កប់ខ្លួន​។​​នៅ​ខាងក្រៅ កងរថក្រោះ​និង​រថពាសដែក​អ៊ីស្រាអែល​ដែល​ឡោមព័ទ្ធ​មន្ទីរពេទ្យ​តាំងពី​ពីរ​បី​ថ្ងៃ​មកហើយ​នោះ បាន​ចូល​ទៅដល់​ផ្នែក​ខាង​ក្នុងនៃ​មន្ទីរពេទ្យ រួច​ចត​នៅ​គ្រប់​ច្រកចូល​កន្លែង​សង្គ្រោះបន្ទាន់ និង​នៅ​ផ្នែក​ផ្សេងៗ​ទៀត​។​​សេត​វិមាន​ក៏បាន​អះអាង​ដូចគ្នា​កាលពី​ថ្ងៃ​អង្គា​រថា​ពួក​ហា​ម៉ាស​និង​ជី​ហាត​អ៊ីស្លាម​ជា​សម្ព័ន្ធមិត្ត មាន​ទីបញ្ជាការ​និង​ទីចាត់ការ នៅ​មន្ទីរពេទ្យ​អាល់​ជី​ហ្វា​នេះ​។

​​ចលនា​អ៊ីស្លាម​ជ្រុលនិយម​ហា​ម៉ាស​និង​ក្រសួងសុខាភិបាល​នៅ​ហ្កា​ហ្សា​បាន​បដិសេធ​ជា​ផ្លូវការ​ពាក្យ​ចោទ​របស់​អ៊ីស្រាអែល​និង​ទាមទារ​ឱ្យមាន​គណៈកម្មការ​អង្កេត​អន្តរជាតិ​ចុះមក​ពិនិត្យ​ផ្ទាល់​។ អង្គការសហប្រជាជាតិ និង​សហគមន៍​អន្តរជាតិ​ត្រូវតែ​ធ្វើ​អន្តរាគមន៍​ភ្លាម​ដើម្បី​បញ្ចប់​ប្រតិបត្តិការ​យោធា​អ៊ីស្រាអែល​ក្នុង​មន្ទីរពេទ្យ​។ នេះ​ជា​សម្រែក​របស់​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​នៅ​ហ្កា​ហ្សា​ដោយ​បញ្ជាក់​បន្ថែមថា​មាន​សព​យ៉ាងហោចណាស់​១៧៩​នាក់​ត្រូវបាន​កប់​ក្នុង​ផ្នូរ​រួម​។ បើតាម​អង្គការសហប្រជាជាតិ មាន​មនុស្ស​ប្រមាណ​២៣០០​នាក់ ជា​អ្នកជំងឺ ជា​គ្រូពេទ្យ​និង​អ្នក​ភៀសខ្លួន​សង្គ្រាម​កំពុង​ជ្រកកោន​ក្នុង​មន្ទីរពេទ្យ​ក្នុង​លក្ខខណ្ឌ​ដ៏​លំបាកលំបិន​បំផុត គ្មាន​ទឹក​គ្មាន​ភ្លើង​៕a indo usa