» ចាប់​សាច់​ក្របី​បង្កក​អន់​គុណភាព​មាន​ប្រភព​មកពី​ប្រទេស​ឥណ្ឌា​ប្រមាណ ៣.៥​តោន » តុលាការ​សម្រេច​បង្កក​ប្រាក់​ក្នុង​ធនាគារ​ជិត​១០០​គណនី និង​បង្កក​ទ្រព្យសម្បត្តិ​ជិត ២០០០​ក្បាលដី របស់​ក្រុមហ៊ុន ជា សារ៉ន​ » រដ្ឋាភិបាល​ថៃ​អនុ​ម័​ត្ត​គម្រោង​បោះឆ្នោត​ព្រឺទ្ធសភា​ជា​លើកដំបូង​ចាប់តាំងពី​រដ្ឋប្រហារ​ » ស្ថាបនិក​ឌី​ហ្វី​ត​កំពុងតែបន្ត​យុទ្ធសាស្ត្រ​ធ្វើ​ឲ្យ​សមរង្ស៊ី​ឯកោ​ » សម្តេច​តេ​ជោ​៖​តើ​សា​ពូ​មីដាដា​ឆ្កួត​ឬក៏​ឡប់​ឬ​ចង់​អួត​អ្នកដទៃ​? » ហ្វូង​ដំរីព្រៃ​បង្ហាញខ្លួន នៅ​ខេត្តមណ្ឌលគិរី បានសម្លាប់​ស្ដ្រី​ម្នាក់ ព្រោះ​ព្យាយាម​ការពារ​មិត្ត​របស់​វា​មួយ​ក្បាល ដែល​កំពុង​ឈឺ​ » សម្ដែង​ក្បាច់គុន​សាវ​លី​ញ និង​គុន​ល្បុក្កតោ នៅ​អង្គរ​អបអរ​ទិវា​ប្រជាជន​កម្ពុជា​ចិន​ » ចិន​ជំរុញ​ឱ្យ​ក្រុម​ប្រទេស G៧ បញ្ចប់​ការជ្រៀតជ្រែក​មកលើ​កិច្ចការ​ផ្ទៃក្នុង​របស់ខ្លួន​ក្នុងពេល​អាមេរិក​ពង្រីក​កម្លាំង​នៅ​ហ្វីលីពីន​ផងដែរ » អភិបាលខេត្ត​ព្រះសីហនុ ស្នើឱ្យ​កងទ័ព​ការពារ​នៅ​កោះ​ពូ​លូ​វ៉ៃ បង្កើន​ការការពារ​បូរណភាព​ទឹកដី » គ្រាន់តែ​ប្រកាស​ចែក​ដី​ត្រូវ​ចាប់ខ្លួន​ចុះ​អ្នក​ឆបោក​លុយ​ពលរដ្ឋ​រាប់លាន​ដុល្លារ​ម៉េច​មិន​ចាប់​ផង​? » គោលបំណង​និង​លទ្ធផល​នៃ​ដំណើរ​ទស្សនកិច្ច​ប្រមុខ​ការទូត​ចិន​នៅ​កម្ពុជា​ » គ្រូពេទ្យ​ជួយ​សម្រាល​ទារិកា​ប៉ា​ឡេ​ស្ទី​ន​ម្នាក់​ចេញពី​ផ្ទៃ​ម្តាយ​ដែល​ស្លាប់​ដោយ​ការវាយប្រហារ​ពី​អ៊ីស្រាអែល​ » បណ្តេញ​វៀតណាម​និង​ចិន​រាប់រយ​នាក់​ទៅ​ស្រុក​វិញ​ពាក់ព័ន្ធ​បទល្មើស​ឆបោក​តាម​ប្រព​ន្ធ័​អន​ឡាញដោយមិនកាត់ទោស? » ញាក់សាច់​!​បង្ក្រាប គ្រឿងញៀន​បាន​ជាង​១០០​គីឡូក្រាម និង​អាវុធ​១​ដើម​! » មនុស្ស​៤​នាក់​បាន​បាត់​បង់ជីវិត និង​មនុស្ស​២​នាក់​ទៀត ត្រូវ​រងរបួស​ធ្ងន់​ពេល ដើរ​រើស​ជ័រ កាច់​ផ្ដៅ​ក្នុងព្រៃ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6531 នាក់

ម្សិលមិញ 8227 នាក់

សរុប 14133412 នាក់

ទួ​គី​បង្កើន​កម្លាំងយោធា​តាម​ព្រុំដែន​ក្រោយ​ការដក​កង​ទ​ព័​អាមេរិក​ចេញពី​ស៊ី​រី​ចោល​កូនចៅ​ដែល​ធ្លាប់ប្រើ​!

 

​តួ​ក​គី​៖​ប្រទេស​តួ​ក​គី​បានចាប់ផ្តើម​ពង្រឹង​និង​បង្កើន​កម្លាំងយោធា​របស់​ខ្លួន​នៅលើ​តំបន់​ព្រំដែន​ទាំងសងខាង របស់ខ្លួន​ជាមួយ ប្រទេស​ស៊ី​រី​បន្ទាប់ពី​អាមេរិក​សម្រេច​ដក​ដក​កង​ទ​ព័​ខ្លួន​ចេញពី​ទឹកដី​ស៊ី​រី​។​a turky1 

​សារព័ត៌មាន​រ៉​យ​ទ័​រ​បាន​ផ្សាយ​ឲ្យ​ដឹងថា កង​កុម្ម៉ង់ដូ​ទួ​គី​រាប់ពាន់នាក់​បាន​ត្រៀមខ្លួន​រួចរាល់ ដើម្បី​ធ្វើដំណើរ​ទៅកាន់​ព្រំដែន​ជាមួយ​ស៊ី​រី​នៅក្នុង​ស្រុក​Kirikhan ខេត្ត​Hatay ។ កាលពី​ថ្ងៃអាទិត្យ រថយន្ត​រាប់រយ​គ្រឿង រួមទាំង​រថក្រោះ​, កាំភ្លើង​ធំ​និង​កាំភ្លើងយន្ត​ជាច្រើន​ទៀត ក៏បាន​ធ្វើដំណើរ​សំដៅទៅ​កាន់​ខេត្ត Kilis ដែល​ស្ថិតនៅតាម​ព្រំដែន​ភាគខាងត្បូង​ជាមួយ ស៊ី​រី​។

​ការពង្រឹង​លើ​វិស័យ​យោធា​របស់​តួ​ក​គី​នេះ ធ្វើឡើង​២​ថ្ងៃ​ក្រោយពី លោក​ប្រធានាធិបតី​ទួ​គី​លោកតា​យិ​ប​អេ​ដូ​ហ្គា​ន​( Tayyip Erdogan) ប្រកាសថា ប្រទេស​ទួរគី​បាន​ពន្យារពេល​ប្រតិបត្តិការ​យោធា​ដែល​បានគ្រោង​ទុក​ទៅលើ​កងជីវពល YPG របស់​ក្រុម​ឧទ្ទាម​ឃឺ​ដ នា​ភាគ​ខាងកើត​នៃ​ទន្លេ​Euphrates ភាគ​ខាងជើង​ប្រទេស​ស៊ី​រី នៅពេល​ប្រធានាធិបតី​អាមេរិក សំរេចចិត្ត​ដកទ័ព​ចេញពី​ស៊ី​រី​នោះ​។ ​លោក​ប្រធានាធិបតី​ទួរគី ក៏បាន​និយាយ​ផងដែរ​ថា ប្រទេស​តួ​ក​គី​នឹង​គ្រប់គ្រង​លើ​ក្រុម​សកម្មប្រយុទ្ធ​រដ្ឋ​ឥស្លាម ISIS​។

​សារព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​២៤ ធ្នូ​នេះ​ថា ក្រៅពី​ការ​ព្រមព្រៀងគ្នា​តាម​ទូរស័ព្ទ​ដើម្បី​បង្កើត​ការ សំរបសំរួល​ផ្នែក​យោធា និង​ការទូត ក៏ដូចជា​ការដក​ទ័ព​អាមេរិក​ពិ​តំបន់​ទាំងឡាយ​នៅ​ស៊ី​រី រវាង​លោក​អេ​ដូ​ហ្គា​ន​(Erdogan) និង​ប្រធានាធិបតី អាមេរិក​ដូ​ណា​ល់​ត្រាំ​( Donald Trump) កាលពី​ថ្ងៃអាទិត្យ​ទី​២៣​ធ្នូ​នោះ មេដឹកនាំ​ទាំងពីរ​គឺ​បាន​ពិភាក្សាគ្នា ច្រើន​ចំណុច ស្តីពី​បញ្ហា​ស៊ី​រី​,​ក្រុម​ISIS ក៏ដូចជា​ការ ពង្រីក​ពាណិជ្ជកម្ម រវាង​ប្រទេស​ទាំងពីរ​អាមេរិក​-​តួ​ក​គី​។​បានន័យថា​សម្រាប់​លោក​ត្រាំ​ឲ្យ​តែ​ចំណេញ​អាមេរិក​គ្មានទេ​គុណ​ធ​ម៍​ទោះ​ក្លើ​ណា​ងាប់ៗ​ទៅ​។​ជាក់ស្តែង​ពួក ជីវពល YPG របស់​ក្រុម​ឧទ្ទាម​ឃឺ​ដដែល​ធ្លាប់ជួយ​អាមេរិក​វ៉ៃ​ពួក​រដ្ឋ​ឥស្លាម​(ISIS)​ត្រូវ​អាមេរិក​បោះចោល​ដូច​សម្រាម​ឲ្យ​ពួក​ទួ​គី​ធើ​ក​។​

​សូមបញ្ជាក់​ផងដែរ​ថា ក្រសួងការពារជាតិ​អាមេរិក បានអនុម័ត​លើ​បទបញ្ជា​រដក​កងទ័ព​អាមេរិក ចេញពី​ប្រទេស​ស៊ី​រី តាម​ការចង់បាន​រប​ស់​ប្រធានាធិបតី​អាមេរិក លោក ដូ​ណា​ល់ ត្រាំ បើទោះជា​សម្ព័ន្ធមិត្ត​រប​ស់​ខ្លួន បង្ហាញ​ការ​សោក ស្ដាយ​និង មិន​ពេញចិត្ត​ចំពោះ​ការសម្រេចចិត្ត​នេះ​ក៏ដោយ​។ បញ្ហា​ខ្វែងគំនិត​គ្នា​បានធ្វើ​ឲ្យ រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក លោក​ជែ​ម​ម៉ា​ទិស​( James Mattis )​ក៏បាន​ប្រកាស​លាលែង​ចេញ​ពីមុខ​តំណែង​។

សម្ព័ន្ធមិត្ត​លោកខាងលិច​របស់​អាមេរិក និង​ក្រុម​អ្នកនយោបាយ​អាមេរិក​មួយចំនួន ក៏បាន​សម្ដែង​ការសោកស្ដាយ ចំពោះ​ការ សម្រេចចិត្ត​ដក​កងទ័ព​របស់លោក ត្រាំ ផងដែរ ពីព្រោះ​វា​អាច​នឹង​បំផ្លាញ​ដល់​ផលប្រយោជន៍​សន្តិសុខ​ជាតិ​អាមេរិក ដែល​នឹង​ទុក ឱកាស​ឱ្យ​រុស្ស៊ី និង​អ៊ីរ៉ង់​ពង្រីក​ឥទ្ធិពល​របស់ខ្លួន​កាន់តែខ្លាំង​នៅក្នុង​តំបន់​មជ្ឈិមបូព៌ា​។ ប្រធានាធិបតី​អាមេរិក លោក ដូ​ណា​ល់ ត្រាំ បានប្រកាស​នៅលើ​បណ្តាញ​សង្គម​ទ្វី​ទ​រ័​( Twitter) កាលពី​ថ្ងៃអាទិត្យ​ថា អនុរដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក លោកប៉ា​ទ្រី​ក​ស្សា​ហាន​( Patrick Shanahan )​នឹង​ឡើងកាន់តំណែង​ជា​រដ្ឋមន្ត្រី​ការពារជាតិ​ស្ដីទី​ចាប់ពី​ថ្ងៃទី​០១ ខែមករា ឆ្នាំ​២០១៩ ជំនួស​លោក James Mattis បាន​លាលែង ចេញពី​មុខតំណែង កាលពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន​។

​គួររំលឹកថា កាលពី​ថ្ងៃ​ពុធ​សប្ដាហ៍​មុន សេត​វិមាន​របស់លោក ដូ​ណា​ល់ ត្រាំ បានប្រកាសថា សហរដ្ឋអាមេរិក​នឹង​ដកទ័ព​ចេញពី​ប្រទេស​ស៊ី​រី នៅ​រយៈពេល​ប៉ុន្មាន​ខែ​ខាងមុខ ក្រោម​ហេតុផល​ថា ក្រុម ISIS ត្រូវបាន​កម្ចាត់ ហើយ​ថា​វា​នឹងមិន​ធ្វើឱ្យប៉ះពាល់​ដល់​ប្រតិបត្តិការ​យោធា​របស់​ក្រុមចំរុះ​អន្តរជាតិ​ប្រឆាំងនឹង ISIS នោះទេ​។ កងទ័ព​អាមេរិក​ជាង​២,០០០​នាក់ ត្រូវបាន​គេ​រាយការណ៍​ថា​កំពុង​ឈរជើង នៅក្នុង​ប្រទេស​ស៊ីរ ដើម្បី​ជួយ​ក្រុម​ឧទ្ទាម​ស៊ី​រី​ប្រយុទ្ធ​ប្រឆាំងនឹង​ពួក ISIS ក៏ដូចជា​កងកម្លាំងរ​ដ្ឋា​ភិ​បាល​ទីក្រុង​ដា​ម៉ាស់​គាំទ្រ​ដោយ​រុស្ស៊ី និង​អ៊ីរ៉ង់​៕a turky seria trump a turky seria1 a turky seriaa usa