» ចិន​ព្រមាន​អាមេរិក ណា​តូ​ព្រមាន​ចិន​ឲ្យ​ឈប់​ជួយ​រុ​ស្ស៉ី » ករណី​យ៍​ប្រកាស​ចែក​ដី​នៅ​នៅ​ស្រុក​ឱ​រ៉ា​ល់​ ​តុលាការ​ចោទប្រកាន់បទល្មើសម៉ាចំភ្លូសលើ​ឈ្មោះ ជួន គ​ន្ធា និង​ឈ្មោះ មិន ផាន្នី រួម​នឹង​បក្ខពួក​ផ្សេងទៀត ព្រមទាំង​ព្រមាន​សារ​ពត៍​មាន​ផងដែរ​ » ហូប​សាច់​ឈ្លូស​ពុល​៩​នាក់​នៅ​មណ្ឌល​គី​រី​ » រលក​កំដៅ​ខ្លាំង​នៅ​ប្រទេស​ថៃ​សម្លាប់​មនុស្ស​យ៉ាងតិច​៣០​នាក់​នៅ​ដើមឆ្នាំ​២០២៤ » អភិបាលខេត្ត​មណ្ឌលគិរី ស្នើសុំ​ដកតំណែង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី » គ្រាន់តែ​ថតរូប​បែប​សិល្បៈ​នៅ​រូបសំណាក​​សេះ​សមុទ្រ​បាញ់​ទឹក​ត្រូវ​ហៅ​ឲ្យ​មក​ស្នងការដ្ឋាន​នគរ​បាល​ខេត្តកំពត​តែចុងក្រោយ​អភិបាលខេត្ត​មិន​យកទោស​! » TikTok ថា ច្បាប់​អាមេរិក ដែល​អាច​ហាមឃាត់​បណ្តាញ​សង្គម​របស់ខ្លួន នឹង​ជាន់ឈ្លី​សេរីភាព​បញ្ចេញមតិ » ចាប់​សាច់​ក្របី​បង្កក​អន់​គុណភាព​មាន​ប្រភព​មកពី​ប្រទេស​ឥណ្ឌា​ប្រមាណ ៣.៥​តោន » តុលាការ​សម្រេច​បង្កក​ប្រាក់​ក្នុង​ធនាគារ​ជិត​១០០​គណនី និង​បង្កក​ទ្រព្យសម្បត្តិ​ជិត ២០០០​ក្បាលដី របស់​ក្រុមហ៊ុន ជា សារ៉ន​ » រដ្ឋាភិបាល​ថៃ​អនុ​ម័​ត្ត​គម្រោង​បោះឆ្នោត​ព្រឺទ្ធសភា​ជា​លើកដំបូង​ចាប់តាំងពី​រដ្ឋប្រហារ​ » ស្ថាបនិក​ឌី​ហ្វី​ត​កំពុងតែបន្ត​យុទ្ធសាស្ត្រ​ធ្វើ​ឲ្យ​សមរង្ស៊ី​ឯកោ​ » សម្តេច​តេ​ជោ​៖​តើ​សា​ពូ​មីដាដា​ឆ្កួត​ឬក៏​ឡប់​ឬ​ចង់​អួត​អ្នកដទៃ​? » ហ្វូង​ដំរីព្រៃ​បង្ហាញខ្លួន នៅ​ខេត្តមណ្ឌលគិរី បានសម្លាប់​ស្ដ្រី​ម្នាក់ ព្រោះ​ព្យាយាម​ការពារ​មិត្ត​របស់​វា​មួយ​ក្បាល ដែល​កំពុង​ឈឺ​ » សម្ដែង​ក្បាច់គុន​សាវ​លី​ញ និង​គុន​ល្បុក្កតោ នៅ​អង្គរ​អបអរ​ទិវា​ប្រជាជន​កម្ពុជា​ចិន​ » ចិន​ជំរុញ​ឱ្យ​ក្រុម​ប្រទេស G៧ បញ្ចប់​ការជ្រៀតជ្រែក​មកលើ​កិច្ចការ​ផ្ទៃក្នុង​របស់ខ្លួន​ក្នុងពេល​អាមេរិក​ពង្រីក​កម្លាំង​នៅ​ហ្វីលីពីន​ផងដែរ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2836 នាក់

ម្សិលមិញ 10264 នាក់

សរុប 14142018 នាក់

តៃវ៉ាន់ បង្ហាញ​កម្លាំង ក្រោយ​នាវា​ចិន បើក​កាត់​ច្រក​សមុទ្រ ខ្លួន​


​តៃវ៉ាន់​៖ នៅ​ថ្ងៃទី​២០ ខែធ្នូ ឆ្នាំ​២០២០ រដ្ឋាភិបាល​តៃវ៉ាន់ បាន​បញ្ជូន​កងទ័ពជើងទឹក និង​កម្លាំង​ទ័ពអាកាស​របស់ខ្លួន​ទៅតាម​ឃ្លាំមើល​សកម្មភាព​របស់​នាវា​ចិន ក្រោយ​នាវាចម្បាំង​អាមេរិក បាន​បើក​កាត់​ច្រក​សមុទ្រ​នេះ​បាន​១​ថ្ងៃ​។​a army taivan 

​នៅ​ថ្ងៃទី​២១ ខែធ្នូ​នេះ ទាក់ទង​ការឆ្លងកាត់​ច្រក​សមុទ្រ​ខណ្ឌ​ចែក​ដីគោក និង​កោះ​តៃវ៉ាន់ កងទ័ពជើងទឹក​ចិន បាន​និយាយថា​៖ ការឆ្លងកាត់​របស់​នា​វា​ចម្បាំង និង​នាវា​ដឹក​យន្តហោះ​ចម្បាំង​របស់ខ្លួន គ្រាន់តែ​ជាការ​ធ្វើដំណើរ​ឆ្ពោះ​ទៅធ្វើ​សមយុទ្ធ​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​ប៉ុណ្ណោះ​។ កងទ័ពជើងទឹក​ចិន អះអាង​បន្ថែមថា សមយុទ្ធ​នេះ គឺ​ផ្អែកលើ​គម្រោង​សមយុទ្ធ​ប្រចាំឆ្នាំ ហើយ​នៅពេល​អនាគត ចិន​នឹង​រៀបចំ សមយុទ្ធ​ស្រដៀង​នេះ​ឡើង​ទៀត ដោយ​ផ្អែកលើ​តម្រូវការ​ហ្វឹកហាត់​។​

​កាលពី ថ្ងៃទី​១៩ ខែធ្នូ​ថ្មីៗ​នេះ នាវា​ពិឃាដ​បំពាក់​មី​ស៊ី​ល​ប្រដេញ​អាមេរិក​ធុន USS Mustin បាន​បើក​កាត់​ច្រក​សមុទ្រ​តៃវ៉ាន់ ដែល​អាមេរិក​សំអាងថា​ផ្អែក​ទៅតាម​ច្បាប់​អន្តរជាតិ និង​យុទ្ធសាស្ត្រ​សេរី និង​បើកចំហ​នៅក្នុង​តំបន់​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក​។ ចំណែក​ការបើក​កាត់​ច្រក​សមុទ្រ​តៃ​វ៉ា​ក់​ជា​លើក​ទី​១២​ក្នុង​ឆ្នាំ​២០២០ ពី​ភាគី​អាមេរិក​នេះ ត្រូវបាន​ចិនដីគោក ឃ្លាំមើល​យ៉ាងខ្លាំង ព្រោះ​វា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អធិបតេយ្យ និង​សន្តិសុខ​របស់ខ្លួន​។​

​ថ្ងៃ​បន្ទាប់ កងទ័ព​ចិន ក៏បាន​បញ្ជូន​នាវា​ដឹក​យន្តហោះ​ចម្បាំង​ផលិត​ក្នុងស្រុក សាន​តុង ដែល​ដាក់​ឲ្យ​ប្រតិបត្តិ​ជាង​១​ឆ្នាំមុន រួមទាំង​នាវាចម្បាំង​ចំនួន ៤​គ្រឿង​បន្ថែមទៀត បើក​ពី​កំពង់ផែ​ក្រុង​តា​លៀន ដែល​ស្ថិតនៅ​ភាគ​ខាងជើង​នៃ​ប្រទេស ឆ្ពោះ​មក​ច្រក​សមុទ្រ​តៃវ៉ាន់​និង​បន្តទៅ​ភាគខាងត្បូង​។ រីឯ​តៃវ៉ាន់​វិញ ដោយ​សំអាង​លើ​សន្តិសុខ និង​ការពារ​ដែនដី​របស់ខ្លួន បាន​បញ្ជា​ឲ្យ​នាវាចម្បាំង​ចំនួន ៦​គ្រឿង និង​យន្តហោះ​ចម្បាំង​ចំនួន ៨​គ្រឿង ឃ្លាំមើល និង​តាមដាន​សកម្មភាព ចល័ត​របស់​នាវា​ចិន ដែល​បាន​ប្រតិបត្តិ​នៅក្នុង​ច្រក​សមុទ្រ​តៃវ៉ាន់​។​

​ក្រសួងការពារជាតិ​តៃវ៉ាន់ បានបញ្ជាក់​នៅក្នុង​សេចក្ដីថ្លែងការណ៍​ថ្ងៃទី​២០ ខែធ្នូ ដែល​ត្រូវបាន​ចុះផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន Reuters​ថា​៖«​ដោយមាន​ការគាំទ្រ​ពី​ប្រជាជន កងទ័ព​តៃវ៉ាន់ មាន​ទំនុកចិត្ត និង​សមត្ថភាព​ធ្វើជា​ឆ្មាំ​ការពារ​, ធានា​សន្តិសុខ​ជាតិ និង​ការពារ​ស្ថិរភាព និង​សន្តិសុខ​ក្នុង​តំបន់​»​។​
​គួរ​បញ្ជាក់ថា ភាព​តានតឹង​រវាង​រដ្ឋាភិបាល​ប៉េកាំង និង​ទីក្រុង​តៃប៉ិ មួយរយៈ​ចុងក្រោយ​នេះ បាន​កើនឡើង​យ៉ាងខ្លាំង ដោយសារ​ការបង្កើន​ទំនាក់ទំនង​ដ៏​ជិតស្និទ្ធ​រវាង​ទីក្រុង​វ៉ាស៊ីនតោន និង​ទីក្រុង​តៃប៉ិ​។ ព្រោះ​កន្លងទៅ​អាមេរិក បានផ្តល់​ភ្លើង​បៃតង​ក្នុង​លក់​អាវុធ​ឲ្យ​តៃវ៉ាន់ និង​ដំណើរ​ទស្សនកិច្ច​របស់​មន្ត្រីជាន់ខ្ពស់​ទៅ​តៃវ៉ាន់​ជា​បន្តបន្ទាប់​។​a army china tai