វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 1736 នាក់
ម្សិលមិញ 8227 នាក់
សរុប 14128617 នាក់
ភ្នំពេញ ៖ នៅយប់ថ្ងៃទី ៨ ខែមករា ឆ្នាំ២០២១ កម្លាំងនគរបាលពិសេសខណ្ឌដូនពេញនៅក្នុងរាជធានីភ្នំពេញចុះប្រតិបត្តិការបង្ក្រាបនៅម៉ូតូធំដែលដាក់ស៊ីម៉ាំងប្រែន ។
ក្រោយពីសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី និងជារដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានដាក់បទបញ្ជាថ្មីឲ្យកម្លាំងនគរបាល ពិសេសនៅក្នុងរាជធានីភ្នំពេញ ត្រូវសហការជាមួយក្រសួងសាធារណ:ការ និងដឹកជញ្ជូន ដើម្បីស្រាវជ្រាវកំណត់អត្តសញ្ញាណម៉ូតូធំ ដែលបង្កសំឡេងរំខានដល់ប្រជាពលរដ្ឋ។ បន្ទាប់ពីទទួលបានបទបញ្ជាពីថ្នាក់ដឹកនាំ លោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ និងលោកវរសេនីយ៍ឯក ទៀង ចាន់សារ អធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានដាក់កម្លាំងចម្រុះធ្វើការបង្ក្រាបម៉ូតូដែលបំពាក់ស៊ីម៉ាំងប្រែន បណ្ដាលឱ្យប៉ះ ពាល់សណ្ដាប់ធ្នាប់សាធារណៈបានចំនួន ៦៥គ្រឿង
ដើម្បីយកមកអប់រំនៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ។
មិនទាន់ឃើញខណ្ឌ័មានចំណាត់ការដូចខណ្ឌដូនបេញនៅឡើយ។ចឹងៗម្ចាស់ម៉ូតូណាដែលមានម៉ូតូដូចខាងលើកុំជិះចូលដីខណ្ឌដូនពេញអី!៕