» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10593 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700764 នាក់

បន្ទាប់ពី​សម្ពោធ​កំពង់ផែ​មូលដ្ឋាន​សមុទ្រ​រាម​កម្ពុជា​បើក​ឲ្យ​នាវា​កង​ស្វ័យការពារ​ជើង​ទឹក​ជប៉ុន ០២​គ្រឿង ចូល​សំចត​

 

​ព្រះសីហនុ​៖ រសៀល​ថ្ងៃទី​១៩ ខែមេសា ឆ្នាំ​២០២៥ លោក​វរ​នា​វី​ឯក មាន សាវឿន មេបញ្ជាការរង​មូលដ្ឋាន​សមុទ្រ​រាម និង​នាយ​នា​វី​ជាច្រើនរូប បាន ទទួល​ស្វាគមន៍​លោក​វរ​នា​វី​ឯក ស៊ីន​សូ​កេ អា​ម៉ា​ណូ មេបញ្ជាការ​កងពលធំ​បោសសំអាត​មីន​លេខ​៣ ដែលជា​មេបញ្ជាការ​នាវា​កង​ស្វ័យការពារ​ជើង​ទឹក​ជប៉ុន ចំនួន​០២​គ្រឿង​ចូល​ចត​។a ship japon2 

​ការចូល​ចត​នាវា​ជប៉ុន​២​គ្រឿង​ឈ្មោះ JS BUNGO (MST-464) និង​នាវា​JS ETAJIMA (MSO-306) នៅ​កំពង់ផែ​មូលដ្ឋាន​សមុទ្រ​រាម​ធ្វើឡើង​ក្នុង​ដំណើរ​បំពេញ​ទស្សនកិច្ច​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​រយៈ​ពេល​៤​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​១៩ ដល់​ថ្ងៃទី​២២ ខែមេសា ឆ្នាំ​២០២៥​។​គណៈប្រតិភូ​នាវា​កង​ស្វ័យការពារ​ជើង​ទឹក​ជប៉ុន ដឹកនាំ​ដោយ​ឧ​ត្ត​មនា​វី​ទោ IKEUCHI Izuru មេបញ្ជាការ​កងកម្លាំង​ប្រយុទ្ធប្រឆាំង​មីន ទាំង​លើគោក និង​ផ្ទៃ​ទឹក អមដំណើរ​ដោយ​មេបញ្ជាការ​នាវា​ទាំងពីរ និង​លោកនាយ​ការិយាល័យ​សេនានុព័ន្ធ​ជប៉ុន ប្រចាំ​នៅ​កម្ពុជា បាន​អញ្ជើញ​ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ ជាមួយ​ឧ​ត្ត​មនា​វី​ទោ ម៉ី ឌី​ណា មេបញ្ជាការ​មូលដ្ឋាន​ស​មុ​ទ្រ​រាម គោលបំណង​គឺ​ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ល្អ បង្កើន​ទំនាក់ទំនង និង​រឹតចំណង​មិត្តភាព សាមគ្គីភាព​ឱ្យ​កាន់តែ​ល្អ​ទ្វេ​ឡើង​ថែមទៀត រវាង​ប្រទេស​ទាំងពីរ​(​កម្ពុជា​-​ជប៉ុន​)​។​

ចំពោះ​លក្ខណៈ​បច្ចេកទេស នាវា JS BUNGO (MST-464)៖ ទម្ងន់​ផ្ទុក ៥៧០០ តោន​, បណ្ដោយ ១៤១ ម៉ែត្រ​, ទទឹង ២២ ម៉ែត្រ​, ជម្រៅ​ទឹក ៥,៤ ម៉ែត្រ​, ល្បឿន ២២ knots(៤១km/h) និង​មាន​មេបញ្ជាការ​នាវា វរ​នា​វី​ទោ ថា​ណា​កា គូ​ឈី​។​​ដោយឡែក លក្ខណៈ​បច្ចេកទេស​នាវា JS ETAJIMA (MSO-306)៖ ទម្ងន់​ផ្ទុក​៦៩០ តោន​, បណ្ដោយ ៦៦,៨ ម៉ែត្រ​, ទទឹង ១១ ម៉ែត្រ​, ជម្រៅ​ទឹក ២,៧ ម៉ែត្រ​, ល្បឿន ១៤knots (26km/h) និង​មាន​មេបញ្ជាការ​នាវា វរ​នា​វី​ត្រី អូ​ដា តា​កា​យូគី​។​

​សូមបញ្ជាក់ថា នាវា​របស់​កង​ស្វ័យការពារ​ជើង​ទឹក​ជប៉ុន គឺជា​នាវា​បរទេស​ទី​១​ដែលមាន​ទំនាក់ទំនង​ជិតស្និទ​ជាមួយ​អង្គ​គា​រណា​តូ​និង​អាមេរិក ដែល​ត្រូវបាន​អនុញ្ញាត​ឱ្យចូល​សំចត​នៅ​កំពង់ផែ​មូលដ្ឋាន​សមុទ្រ​រាម ក្រោយពី​បាន​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ ជំហាន​ទី​១ នូវ​មជ្ឈមណ្ឌល​ភស្តុភារ និង​ហ្វឹកហ្វឺន​រួមគ្នា​កម្ពុជា​-​ចិន ផែ​រាម កាលពី​ថ្ងៃទី​៥ ខែមេសា ឆ្នាំ​២០២៥ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​សម្តេច​មហា​បវ​រ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​កម្ពុជា​។​a ship japon a ship japon1 

​