» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10170 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700341 នាក់

ករណី​ជើង​ខ្លាំង​ខាង​បាញ់បោះ​យ៉ាង​អនាធិបតេយ្យមិនទាន់ចាប់ខ្លួនបាន!​


​កំពត ៖ ជន​គ្រោះ ករណី​ក្រុម​ប្រដាប់អាវុធ​បាញ់​គំរាម អស់​ជាច្រើន​គ្រាប់ យ៉ាង​អនាធិបតេយ្យ​បំផុត កំពុងតែ​ស្រែក​ដង្ហោយ​រក​កិច្ច​អន្តរាគមន៍​ពី​ថ្នាក់ដឹកនាំ​ប្រទេស ជាពិសេស សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​រក​យុត្តិធម៌​ជូន​គាត់​ដែលជា​ជនរងគ្រោះ​ស្លូតត្រង់​។​a free shoot 

​ករណី​បាញ់បោះ​យ៉ាង​អនាធិបតេយ្យ​នេះដែរ​កើតឡើង នៅ​តំបន់​រមណីយដ្ឋាន ទឹកជ្រោះ​ប្រាំបួន​ជាន់ ស្ថិតក្នុង ភូមិ​តេ​ជោ​អន្លង់​ក្មេង​លេង ឃុំ​តេ​ជោ​អភិវឌ្ឍន៍ ស្រុក​ឈូក ខេត្តកំពត ។​ជនរងគ្រោះ ក្នុងករណី​បាញ់​គំរាម​ជាច្រើន​គ្រាប់​នេះ​មានឈ្មោះ លោក ចាន់ សង់​ប៊ុន ភេទ ប្រុស អាស័យដ្ឋាន ភូមិ​ខ្មា​ក់ ឃុំ សាលា​វិស័យ ស្រុក ប្រាសាទ​បា​ល័​ង្គ ខេត្តកំពង់ធំ បានធ្វើ​ដំណើរ​ពី​ខេត្តកំពង់ធំ មកលេង​ផ្ទះ​របស់​ប្អូន​ស្ថិតនៅ​ក្នុងភូមិ​ឃុំ​កើតហេតុ​ខាងលើ​។​
​

ជនរងគ្រោះ​នៅ​កន្លែងកើតហេតុ​បាន​ឲ្យកាសែត​ដឹងថា ដំបូង​ឡើយ គាត់​(​ជនរងគ្រោះ​)​កំពុង​អង្គុយ​នៅក្នុង​ផ្ទះ ក៏​ស្រាប់តែ​ឃើញ​ឡាន​ក្រុម​ជនបង្ករ​ដែលមាន​បក្ស​ពួក​ជាច្រើន​នាក់ មាន​ស្រី មាន​ប្រុស បើក​សំដៅ​មក​ចត​ក្បែរ​ផ្ទះ​របស់​ជនរងគ្រោះ រួច​ដក​កាំភ្លើង​អាការ បាញ់​ឡើងលើ​ជាច្រើន​គ្រាប់ និង​បាញ់​ផ្ចុច​មក​ដី​ខ្លះ ព្រមទាំង​ស្រែក​ឡូឡា​រក​ឈ្មោះ អាំ ផល្លី​ន ភ្លាមៗ​នោះ​ជនរងគ្រោះ​ក៏បាន​ចេញមក​ឃាត់​ក្រុម​ជនបង្ក​ហើយ​និយាយថា ឈប់​បាញ់​ទៅ និយាយ​គ្នា​សិន បន្ទាប់មក​ជនរងគ្រោះ​បញ្ជាក់ថា មិនមាន​ឈ្មោះ អាំ ផល្លី​ន នៅទីនេះ​ទេ ប៉ុន្តែ​ក្រុម​ជនប្រដាប់អាវុធ​បែរជាយក​កាំភ្លើង​មក​ភ្ជង់​ទ្រូង​របស់​ជនរងគ្រោះ ទាត់​ធ្វើបាប​លើ​រូបរាងកាយ​ជនរងគ្រោះ ហើយ​បាញ់​ឡើងលើ​ចុះក្រោម​ជាច្រើន​គ្រាប់​ទៀត បង្ក​ការភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ក៏ដូចជា​ជនរងគ្រោះ​នៅ​កន្លែងកើតហេតុ បង្ក​ឲ្យ​មាន​ភាព​តក់ស្លុត​ជាខ្លាំង ក្រោយពី​បាញ់បោះ អស់ចិត្ត ក្រុម​នេះ​ក៏​បើករថយន្ត​ចេញពី​កន្លែងកើតហេតុ​បាត់ស្រមោល​តែម្ដង​។​

​ប្រភពពី​បងប្អូន​ប្រជាពលរដ្ឋ​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា​ក្រុម​ជនបង្ក​ខាងលើ​ត្រូវបាន​គេ​ស្គាល់​ថា​ដឹកនាំ​ដោយ​ឈ្មោះ កាន់ វ​ឌ្ឍ​នា និង​បក្សពួក​ស្រី​ប្រុស​មួយក្រុម ដែលមាន​ប្រពន្ធ​ឈ្មោះ សឹម ស្រី​និ​ច (​ស្ថិតនៅ​ខាងក្នុង​រថយន្ត​ដែរ​នៅក្នុងពេល​កើតហេតុ​) ហើយ​ត្រូវបាន​អ្នកជិតខាង​ស្គាល់​ថា ជា​កូនប្រសារ លោកស្រី ហ៊ាង គ​ន្ធី ម្ចាស់​រមណីយដ្ឋាន​ទឹកជ្រោះ 9 ជាន់​ផងដែរ ចំណែក​មធ្យោបាយ​ធ្វើ​សកម្មភាព​គឺ​រថយន្ត​ម៉ាក Ford ranger ស្លាក​លេខ ២២២៨ មិន​ចាំ​អក្សរ​ខាងមុខ​។​

​ជនរងគ្រោះ​បានបញ្ជាក់​ផងដែរ​ថា លោក​មិនដឹង​រឿង​អ្វី​ទាល់តែសោះ លោក​គ្រាន់តែ​មកពី​កំពង់ធំ​មកលេង​ផ្ទះ​ប្អូន ស្រាប់តែ​មកជួប​ហេតុការណ៍​ដូច្នេះ ក្រោយពេល​កើតហេតុ គាត់​បាន​ទៅ​ដាក់ពាក្យ​បណ្ដឹង​នៅ​ស្នាក់ការ​ប៉េអឹម​៣១៧ មូលដ្ឋាន​ស្រុក​ឈូក រួច​បញ្ជូន​ពាក្យបណ្តឹង​ទៅ​ខេត្ត ដើម្បី​ឲ្យ​សមត្ថកិច្ច​ចាត់វិធានការ រក​ជនបង្ក​មក​ទទួលខុសត្រូវ​មុខ​ច្បាប់​។​​សមត្ថកិច្ច​ប៉េអឹម​នៅ​មូលដ្ឋាន​នោះ បាន​ឲ្យ​កាសែត​ដឹងថា សមត្ថកិច្ច​បានទទួល​ពាក្យបណ្ដឹង​និង​កសាង​សំណុំរឿង​បញ្ជូនទៅ​ថ្នាក់ដឹកនាំ​ខេត្ត​ដើម្បី​ពិនិត្យ​និង​សម្រេច​តាម​បទល្មើស​ជាក់ស្ដែង​រួចហើយ មិនទាន់​ដឹងថា តើ​ថ្នាក់លើ​មាន​ចំណាត់ការ​យ៉ាងណា​នៅឡើយ​ទេ​៕a free shoot1 

​