» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6419 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696590 នាក់

មេ​ទា​ហ៊ាន​ភូមិភាគ​ទី​៥​បង្ហាញ​សាច់ដុំ ប្រកាស​ការពារ​រដ្ឋធម្មនុញ្ញ ព្រះមហាក្សត្រ និង​រាជរដ្ឋាភិបាល


​ភ្នំពេញ​៖ ឧ​ត្ត​ម​សេនីយ៍​ឯក ប៊ុន សេង មេបញ្ជាការរង​កងទ័ព​ជើងគោក និង​ជា​មេបញ្ជាការ​យោធភូមិភាគ​ទី​៥ បានប្រកាស ប្តេជ្ញា​នៅ​ចំពោះមុខ​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ថា​៖​ការពារ​រដ្ឋធម្មនុញ្ញ ការពារ​ព្រះមហាក្សត្រ និង​ការពារ​រាជរដ្ឋាភិបាល​ស្របច្បាប់​ការពារ​សន្តិសុខ ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ អាណត្តិ​ទី​៦ និង​វាយកម្ទេច​រាល់​ឧបាយកល​ប៉ុនប៉ង បង្កើតឱ្យa bun seng3 

មាន​ចលនា​បដិវត្តន៍​ពណ៌​នៅ​កម្ពុជា ។​
​ក្នុង​ពិធី​រំលឹក​ខួប​អនុស្សាវរីយ៍​ខួប​លើក​៣០​ឆ្នាំ នៃ​ការបង្កើត​យោធភូមិភាគ​ទី​៥ (២៨ មិថុនា ឆ្នាំ​២០១៨ ២៨​មិថុនា ឆ្នាំ​១៩៨៨) នៅ​បញ្ជាការដ្ឋាន​យោធភូមិភាគ​ទី​៥ ខេត្តបាត់ដំបង នៅ​ព្រឹក​ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ​២០១៨​នេះ ឧ​ត្ត​ម​សេនីយ៍​ឯក ប៊ុន សេង បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា «​ដើម្បី​ឆ្លើយតប​ទៅ​គុណបំណាច់​ធំធេង​ខាងលើ យើងខ្ញុំ​ទាំងអស់គ្នា សូម​សម្តែង​នូវ​ការគោរព​ដឹងគុណ​ដ៏​ខ្ពង់ខ្ពស់ និង​សូម​ធ្វើការ​ប្តេជ្ញាចិត្ត បន្ត​ចូលរួម​អនុវត្តន៍​ឲ្យ​បានសម្រេច​ជោគជ័យ យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៣ របស់​រដ្ឋាភិបាល បទបញ្ជា ផែនការ សេចក្តីណែនាំ​ថ្នាក់លើ​គ្រប់​ជាន់ថ្នាក់​»​។​

​មេបញ្ជាការ​យោធភូមិភាគ​ទី​៥​រូបនេះ បាន​បន្តថា «​យើងខ្ញុំ​សូម​ប្តេជ្ញា​ការពារ​រដ្ឋធម្មនុញ្ញ ការពារ​ព្រះមហាក្សត្រ ការពារ​រាជរដ្ឋាភិបាល​ស្របច្បាប់ ដែល​កើតចេញពី​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ ការពារ​សន្តិភាព អធិបតេយ្យភាព បូរណភាព​ទឹកដី វាយកម្ទេច​រាល់​ឧបាយកល​គប់គិត ប៉ុនប៉ង បង្កើតឱ្យមាន​ចលនា​បដិវត្តន៍​ពណ៌​នៅ​កម្ពុជា ការពារ​សន្តិសុខ ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ អាណត្តិ​ទី​៦ និង​សូម​គាំទ្រ​យ៉ាង​ដាច់ខាត ចំពោះ​បេក្ខភាព​តែមួយគត់ សម្តេច​តេ​ជោ ជា​នាយករដ្ឋមន្ត្រី​នៅ​អាណត្តិ​ទី​៦ និង​អាណត្តិ​ក្រោយៗ​ទៀត​ជា​រៀងរហូត​»​។​

​សូមបញ្ជាក់ថា​នៅក្នុង ពិធី​ខួប​អនុស្សាវរីយ៍​លើក​ទី​៣០ ថ្ងៃ​បង្កើត​យោធភូមិភាគ​ទី​៥ មានការ​សម្តែង​ព្យុះ​ហយា​ត្រា អមដោយ​គ្រឿងសាស្ត្រាវុធ បង្ហាញ​នូវ​និមិត្តរូប នៃ​ស្មារតី​អង់អាច​ក្លាហាន ហ៊ាន​លះបង់​គ្រប់បែបគ្រប់យ៉ាង មាន​ឆន្ទៈ​សាមគ្គី ឯកភាព​ខ្ពស់ សហការ និង​ទទួលខុសត្រូវ របស់​ថ្នាក់ដឹកនាំ នាយពល​ទាហាន​យោធភូមិភាគ​ទី​៥ និង​គ្រប់​ជំនាន់​៕a bun seng a bun seng1 a bun seng2 

​