» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8916 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699087 នាក់

បើ​គ្មាន​ពេ​ជ​សោភា​ទេ​បេ​ក្ខ​នារី លឹម សេរី​ហាន់​នី​កា​ជ័​គ្មាន​វាសនា​ទទួលបាន​យ​លា​ភី កម្មវិធី The Voice Cambodian រដូវ​កាល​ទី​៣​ទេ​!


​ភ្នំពេញ​៖ សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧ​ត្ត​ម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​កម្មវិធី The Voice Cambodian រដូវ​កាល​ទី​៣ វគ្គ​ផ្តាច់​ព្រាត់​របស់​ទូរទស្សន៍​ហ​ង្ស​មាស នៅ​ផ្សារ​អ៉ី​អន​សែន​សុខ រាជធានី​ភ្នំពេញ នា​រាត្រី​ថ្ងៃអាទិត្យ ថ្ងៃទី​១ ខែតុលា ឆ្នាំ​២០២៣​ដែលលទ្ធផលជ័យលាភីបានទៅលើកញ្ញាលឹមសេរីហាន់ម៉ូនីកាបេក្ខជនមកពីខេត្តកំពង់ធំ។​a the voice7 

​កម្មវិធី​ដែល​បានចាប់ផ្តើម​ដំណើរការ ពី ខែមេសា ឆ្នាំ​២០២៣​មក មាន​បេក្ខជន បេ​ក្ខ​នារី បាន​ចូលរួម​ប្រកួតប្រជែង​យ៉ាងច្រើន​កុះករ ដែល​បាន​សម្រាំង​ចេញពី​តាម​បណ្តា​ខេត្ត​-​ក្រុង​នានា បានមក​ធ្វើការ​បញ្ចេញ​នូវ​ទេពកោសល្យ និង​សមត្ថភាព​របស់ខ្លួន​ជា​បន្តបន្ទាប់ នៅក្រោយ​ខ្នង Coach ទាំង​បួន​នាក់​។​ក្នុង​វគ្គ​ផ្តាច់​ព្រាត់​នេះ មាន​បេក្ខជន បេ​ក្ខ​នារី សរុប​ចំនួន ៤​រូប រួមមាន​៖ ទី​១.​បេក្ខជន សាល បាទី​, ទី​២.​បេ​ក្ខ​នារី លឹម សេរី​ហាន់​នី​កា​កូនក្រុម​របស់ Coach ពេជ្រ សោភា , ទី​៣.​បេ​ក្ខ​នារី គឹម សុវណ្ណ​កូនក្រុម ឱក សុគន្ធ​កញ្ញា​, និង ទី​៤.​បេក្ខជន សួន សុវណ្ណ​ច​ន្នី​កូនក្រុម​របស់ ណុប បា​យ៉ា​រិ​ទ្ធ ដែល​ត្រូវ​ប្រកួតប្រជែង​គ្នា ដើម្បី​ដណ្តើមយក​ជ័យលាភី តាមរយៈ ការប្រកួតប្រជែង​លំដាប់​អន្តរជាតិ​នេះ​។​

​ជា​លទ្ធផល បេ​ក្ខ​នារី លឹម សេរី​ហាន់​នី​កា​ដែល​មានតែ​គ្រូបង្វឹក​កញ្ញា​ពេ​ជ​សោភា​តែម្នាក់ឯង​គោះ​ប៊ូ​តុង​យក​នៅក្នុង​វគ្គ «blind auditions»​នោះ បាន​ទទួលបាន​ជ័យលាភី​ចំណាត់ថ្នាក់​លេខ ១ នៅក្នុង​កម្មវិធី The Voice Cambodian រដូវ​កាល​ទី​៣ នេះ ដោយ​ទទួលបាន​ពាន​មួយ ប្រាក់រង្វាន់​ចំនួន​១០០​លាន​រៀល​។ ចំណែកឯ​បេក្ខជន បេ​ក្ខ​នារី ដែល​មិនបាន​លើក​ពាន​បានទទួល​ថវិកា​ឧបត្ថម្ភ​ចំនួន ៤​លាន​រៀល ជាការ​លើកទឹកចិត្ត​ផងដែរ​។​សម្រាប់​ជយ័លា​ភី​នេះក្រៅពីទទួលបាន​ប្រាក់រង្វាន់​ចំនួន ១០០​លាន​រៀលនិងអំនោយពីក្រុមហ៊ុននានា ​​កញ្ញា លឹម សេរី​ហាន់​នី​កា មាន​អាយុ​១៦​ឆ្នាំ មកពី​ខេត្តកំពង់ធំនឹង ក្លាយជា​សមាជិក​ថ្មី​របស់​ហង្ស​មាស​ចុះ​កុងត្រា​រយៈពេល​៥​ឆ្នាំ ន​។

ជាការ​កត់សម្គាល់​នៅក្នុង​វគ្គ «Live Show» សប្តាហ៍​ទី​១ ស្រី​ស្អាត លឹម សេរី​ហាន់​នី​កា បាន​បកស្រាយ​បទ «​ក្តាមស្រែ​» ជាច្រើន​ចង្វាក់​រួមគ្នា​ក្នុង​បទ​តែមួយ ហើយ​វី​ដែ​អូ​ច្រៀង​សម្តែង​របស់​នាង ក៏ត្រូវ​បានជ្រើសរើស​ចូលទៅក្នុង​យូ​ធូប «The Best Performances This Week on The Voice» ផងដែរ​។​​សម្រាប់អ្នកនាង ពេជ្រ សោភា ដែលជា​គ្រូបង្វឹក​វិញ ត្រូវបាន​គេ​ដឹងថា​នាង មិន​ធ្លាប់មាន​កូនក្រុម​របស់​នាង រូប​ណា ដណ្តើមបាន​ពានរង្វាន់ ដែល​ចាប់តាំងពី​មានកម្ម​វិធី​ប្រឡង​ចម្រៀង​នេះ​មក ខណៈ​សម្រាប់​រដូវ​កាល​ទី​៣​នេះ ជា​លើក​ទី​១​ហើយ​។ កន្លងទៅ​តារាចម្រៀង ពេជ្រ សោភា ក៏​តែងតែ​បង្ហោះ​សារ​ជារឿយៗ​ថា មិន​សង្ឃឹមថា​កូនក្រុម​របស់ខ្លួន​អាច​នឹង​ដណ្តើមពាន​នោះទេ ដោយ​គ្រាន់តែ​ចង់​ឲ្យ​កម្មវិធី​ចប់​ឆាប់ៗ នឹង​បានធ្វើ​បទ​ចម្រៀង​ឲ្យ​កូនក្រុម​របស់​នាង​ច្រៀង ប៉ុន្តែ​គ្រប់យ៉ាង​បាន​ខុសពី​ការរំពឹងទុក ដោយ​កូនក្រុម​របស់​អ្នកនាង​អាច​ដណ្តើមបាន​ពាន «The Voice Cambodia» រដូវ​កាល​ទី​៣ ដែល​ធ្វើ​ឲ្យ​អ្នកនាង ពេជ្រ សោភា ជា​គ្រូបង្វឹក​រំភើប​ទប់ទឹក​ភ្នែក​មិនជា​ប់​។​a the voice1 a the voice3 a the voice4 a the voice6 


​