» ចិន​ជំរុញ​ឱ្យ​ក្រុម​ប្រទេស G៧ បញ្ចប់​ការជ្រៀតជ្រែក​មកលើ​កិច្ចការ​ផ្ទៃក្នុង​របស់ខ្លួន​ក្នុងពេល​អាមេរិក​ពង្រីក​កម្លាំង​នៅ​ហ្វីលីពីន​ផងដែរ » អភិបាលខេត្ត​ព្រះសីហនុ ស្នើឱ្យ​កងទ័ព​ការពារ​នៅ​កោះ​ពូ​លូ​វ៉ៃ បង្កើន​ការការពារ​បូរណភាព​ទឹកដី » គ្រាន់តែ​ប្រកាស​ចែក​ដី​ត្រូវ​ចាប់ខ្លួន​ចុះ​អ្នក​ឆបោក​លុយ​ពលរដ្ឋ​រាប់លាន​ដុល្លារ​ម៉េច​មិន​ចាប់​ផង​? » គោលបំណង​និង​លទ្ធផល​នៃ​ដំណើរ​ទស្សនកិច្ច​ប្រមុខ​ការទូត​ចិន​នៅ​កម្ពុជា​ » គ្រូពេទ្យ​ជួយ​សម្រាល​ទារិកា​ប៉ា​ឡេ​ស្ទី​ន​ម្នាក់​ចេញពី​ផ្ទៃ​ម្តាយ​ដែល​ស្លាប់​ដោយ​ការវាយប្រហារ​ពី​អ៊ីស្រាអែល​ » បណ្តេញ​វៀតណាម​និង​ចិន​រាប់រយ​នាក់​ទៅ​ស្រុក​វិញ​ពាក់ព័ន្ធ​បទល្មើស​ឆបោក​តាម​ប្រព​ន្ធ័​អន​ឡាញដោយមិនកាត់ទោស? » ញាក់សាច់​!​បង្ក្រាប គ្រឿងញៀន​បាន​ជាង​១០០​គីឡូក្រាម និង​អាវុធ​១​ដើម​! » មនុស្ស​៤​នាក់​បាន​បាត់​បង់ជីវិត និង​មនុស្ស​២​នាក់​ទៀត ត្រូវ​រងរបួស​ធ្ងន់​ពេល ដើរ​រើស​ជ័រ កាច់​ផ្ដៅ​ក្នុងព្រៃ » ក្រសួង​ការងារ ចុះ​កិច្ចព្រមព្រៀង​ជាមួយ​អង្គភាព​អភិវឌ្ឍន៍​ធនធានមនុស្ស​កូរ៉េ ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ និង​ប្រសិទ្ធភាព​នៃ​ការបញ្ជូន​ពលករ​ » ជញ្ជីង​ថ្លឹង​រថយន្ត​នៅ​ផ្លូវជាតិ​លេខ ៤​ក្នុងស្រុក​អង្គស្នួល​ក្លាយជា​កន្លែង​ថ្លឹង​លុយ​របស់លោក​ប្រធាន​ស្ថានីយ៍​!? » មានការ​វាយ​ប្រយុទ្ធ​គ្នា​ជាថ្មី​នៅ​តំបន់​ព្រំដែន​ថៃ​-​មី​យ៉ាន់​ម៉ា​បន្ទាប់ការអំពាវនាវរដ្ឋមន្ត្រីការបរទេសអាស៊ាន » ស្ត្រី​ម្នាក់​ត្រូវ​បុរស​ម្នាក់ យក​កាំបិត​ចុង​ស្រួច​ចូលទៅ​ចាក់​សម្លាប់​ ​ដល់​ក្នុងផ្ទះ រួច​អារ​.​ក សម្លាប់​ខ្លួនឯង តែ​មិន​ស្លាប់​ » នាយករដ្ឋមន្ត្រី ណា​រិ​ន្ទ្រ មូ​ឌី និង​មេដឹកនាំ​បក្សប្រឆាំង​បញ្ចប់​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ » ទាហាន​ឈុតខ្មៅ​ថៃ​ដើរល្បាត​តាម​ព្រំដែន​ក្នុង​ដី​ខ្មែរ​យ៉ាង​គឃ្លើន តែ​ទាហាន​ខ្មែរ​បែរជា​ហាម​ពលរដ្ឋ​ខ្មែរ​កុំ​បង្ហោះ​ព័ត៌មាន​ឬ Videos ស្តីពី​សកម្មភាព​របស់​ទាហាន​ថៃ​ទៅវិញ !? » ពលរដ្ឋ​ខ្មែរ​ម្នាក់​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ជាមួយ​ទឹកប្រាក់​៦១៨,០០០ បាត​

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3737 នាក់

ម្សិលមិញ 4292 នាក់

សរុប 14113436 នាក់

អតីត​បវរកញ្ញា​លេខ​ពីរ​នៅ​ហ្វីលីពីន រង​ការរំលោភ​បូក​១១​នាក់ ស្លាប់​នាយ​ប់​ឆ្លង​ឆ្នាំ​

 

​ប្រទេស​ហ្វីលីពីណ​៖​នាង​គ្រីស្ទី​ន​អេ​ជេ​លីកា​ដា​សេ​រ៉ា​( Christine Angelica Dacera) អាយុ​២៣​ឆ្នាំ ជា​អតីត​បវរកញ្ញា​លេខ​២ ហ្វី​លី​លី​ពី​ន ឆ្នាំ​២០១៧​និង​អ​តី​តា​ជា​អ្ន​កាសែត ត្រូវបាន​គេ​រកឃើញ​សន្លប់​នៅក្នុង​សណ្ឋាគារ រាងកាយ​មាន​ស្នាម​ជាំ​ជាច្រើន ហើយ​បាន​ស្លាប់​ពេល​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ព្យាបាល​នៅ​នៅ​ទីក្រុង​Makati ប្រទេស​ហ្វីលីពីន នា​ដើមឆ្នាំ​២០២១ ។ ធ្វើ​ឲ្យ​ពលរដ្ឋ​ហ្វីលីពីន​ខឹងសម្បា​យ៉ាងខ្លាំង​ចំពោះ​ហេតុការណ៍​ខាងលើ ។a die miss phi

ប៉ូលិស​បាន​ចោទប្រកាន់​បុរស​១១​នាក់​ថា​បាន​ជាប់​ពាក់ព័ន្ធ​ការរំលោភ​និង​សម្លាប់ នាង​គ្រីស្ទី​ន​អេ​ជេ​លីកា​ដា​សេ​រ៉ា​( Christine Angelica Dacera)​។​
​ប្រព័ន្ធ​ផ្សព្វផ្សាយ​ហ្វីលីពីន បាន​ឲ្យ​ដឹងថា នាង Christine Angelica Dacera ធ្វើការ​ជា​អ្នកបម្រើ​ការ​នៅលើ​យន្តហោះ ហើយ​នាង​ទទួលបាន​ការ​កក់​បន្ទ​ប់​សណ្ឋាគារ នៅ​ថ្ងៃទី​២១​ខែធ្នូ ដើម្បី​ទទួល​ឆ្នាំ​ថ្មី​ជាមួយ​មិត្ត ៣​នាក់​ទៀត ដែល​ជួល​បន្ទប់​សណ្ឋាគារ​នៅក្បែរ​គ្នា ហើយ​រៀបចំ​ពិធីជប់លៀង​យ៉ាង​សប្បាយ​។ នាង Christine Angelica Dacera ត្រូវបាន​មិត្តភក្តិ​រួមការ​ងារ​៣​នាក់ និង​បុគ្គលិក​ក្នុង​មន្ទីរពេទ្យ​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ ក្រោយ​ឃើញ​នាង​សន្លប់​នៅក្នុង​អាងទឹក​ក្នុង​បន្ទប់ទឹក​។​

​លោក​វរសេនីយ៍ឯក Harold Depositar អធិការ​ប៉ូលីស​ម៉ា​កា​ទី បាន​ប្រាប់​កាសែត The Philippine Daily Inquirer ថា ពួកគេ​កំពុង​ស៊ើបអង្កេត​ករណី​ចាប់រំលោភ​ជា​បណ្តោះអាសន្ន ព្រោះ​ពួកគេ​មិនទាន់​ទទួលបាន​លទ្ធផល នៃ​ការធ្វើ​កោសល្យវិច័យ​ឲ្យ​បាន​ស៊ីជម្រៅ​នៅឡើយ​។ តែ​យ៉ាងណា លោក Despositar បាន​ទទូចថា ការចោទប្រកាន់​ពីបទ​រំលោភ​សេពសន្ថវៈ​គឺមាន​មូលដ្ឋាន​មួយ ព្រោះថា Christine ត្រូវបាន​ពិនិត្យឃើញ​មាន “​ទឹកកាម​នៅក្នុង​ប្រដាប់ភេទ​របស់​នាង​”​។​

​គិត​ត្រឹម​ថ្ងៃនេះ មានតែ​ជនសង្ស័យ ៣ នាក់​ប៉ុណ្ណោះ ដែល​ត្រូវបាន​ចាប់ខ្លួន​ក្នុងនោះ​មាន​៖ ទី​១-​ឈ្មោះ John Pascual dela Serna III អាយុ ២៧ ឆ្នាំ ទី​២-​ឈ្មោះ Rommel Daluro Galido អាយុ ២៩ ឆ្នាំ និង​ទី​៣-​ឈ្មោះ John Paul Reyes Halili អាយុ ២៥ ឆ្នាំ​។ ដោយឡែក ជនសង្ស័យ ៨ នាក់ ទៀត ប៉ូលីស​ម៉ា​កា​ទី​មិនទាន់​រក​នៅឡើយ​ទេ​។​ប៉ូលិស​បានដាក់​ឱ​សា​នុ​វាទ​៧២​ម៉ោង​ឲ្យ​ជនល្មើស​ចេញ​សារភាព​ឬក៏​ត្រូវ​បាញ់សម្លាប់​?​។​

​នាង​គ្រីស្ទី​ន​អេ​ជេ​លីកា​ដា​សេ​រ៉ា​( Christine Angelica Dacera) បញ្ចប់​មហាវិទ្យាល័យ​Mindanao ជំនាញ​សារព័ត៌មាន ហើយ​នាង​ធ្លាប់​ធ្វើការ​នៅក្នុង​បណ្តាញ​ព័ត៌មាន​PAL Express មុនពេល​ធ្វើការ​ជា​អ្នកបម្រើ​លើ​យន្តហោះ​៕a die mis phia a die mis phia1 a die mis phia2 a die mis phia3