» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6566 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696737 នាក់

មន្ទីរជំនាញហៅម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក កញ្ញា​ស្លឹកឈើ Fashion មកសុំទោស​និង​ចុះកិច្ចសន្យា បញ្ឈប់​ធ្វើការ​បង្ហោះ​ផ្សព្វផ្សាយ រូបភាព​..?


​ខេត្តសៀមរាប​៖ នៅក្នុង​មន្ទីរ​វប្បធម៌​និង​វិចិត្រសិល្បៈ​ខេត្តសៀមរាប លោក ហ​ត កើ ម្ចាស់​គណនី​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ដែល​ឈ្មោះ កញ្ញា​ស្លឹកឈើ Fashion និង​Kanha Slerkcher Catwalk Class និង​ក្រុម​កា​ងារ បាន​ថ្លែង​នូវ​ការ​អរគុណ​ចំពោះ​ថ្នាក់ដឹកនាំ​មន្ទីរ​អង្គភាព ស្ថាប័ន​ពាក់ព័ន្ធ​ដែល​បាន​ផ្តល់ឱកាស​ឲ្យ​ពួកខ្លួន​បាន​កែប្រែ​នូវ​ចំណុច​ឆ្គង​នានា និង​បានធ្វើការ​សុំទោស​នូវ​រាល់​កំហុសឆ្គង​កន្លងមក និង​ចុះកិច្ចសន្យា​បញ្ឈប់​ធ្វើការ​បង្ហោះ​ផ្សព្វផ្សាយ ដែលមាន​សកម្មភាព រូបភាព​ប្រាសចាក​ពី​ក្រមសីលធម៌ ដែល​បង្ក​ឱ្យ​ប៉ះពាល់​ដល់​វប្បធម៌ ទំនៀមទម្លាប់​ប្រពៃណីជាតិ និង​សិទ្ធ​កុមារ​។​នេះបើតាមគណនីយ៍ហ្វេសប៊ុកខាងលើ។a fb sleuk1 

​ការសុំ​ទោស​និង​ធ្វើ​កិច្ចសន្យា​បញ្ឈប់​សកម្មភាព​បែបនេះ បន្ទាប់ពី មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្តសៀមរាប បានចេញ​លិខិត ហៅ​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក កញ្ញា​ស្លឹកឈើ Fashion បាន​ចូលខ្លួន​ទៅ​បំភ្លឺ​នៅ នៅ​ថ្ងៃទី​២០ ខែសីហា ឆ្នាំ​២០២៤​។​គេមិនដឹងថាតើក្រុមមួយនេះបង្ហោះរូបភាពអ្វីទើបត្រូវមន្ទីរជំនាញហៅទៅព្រមានចខឹងនោះទេ?។

​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្តសៀមរាប បានចេញ​លិខិត​មួយច្បាប់ ហៅ​លោក ហ​ត កើ ម្ចាស់​គណនី​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ដែល​ឈ្មោះ កញ្ញា​ស្លឹកឈើ Fashion និង Kanha Slerkcher Catwalk Class ដែល​បាន​បង្ហោះ​ផ្សព្វផ្សាយ​ជា​សាធារណៈ​នូវ​វីដ​អូ​ខ្លីៗ ជាច្រើន​ដែលមាន​រូបភាព​ប្រាសចាក​ពី​ក្រមសីលធម៌ ដែល​បង្ក​ឱ្យ​ប៉ះ ពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​វប្បធម៌ ទំនៀមទម្លាប់​ប្រពៃណីជាតិ ជាពិសេស​តម្លៃ​កុមារ​កម្ពុជា​។​

​មន្ទីរ​វប្បធម៌​ខេត្តសៀមរាប​បានបញ្ជាក់​ថា ការហៅ​លោក ហ​ត កើ ម្ចាស់​គណនី​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ដែល​ឈ្មោះ កញ្ញា​ស្លឹកឈើ Fashion ឲ្យ​ចូលមក​មន្ទីរ​វប្បធម៌​និង​វិចិត្រសិល្បៈ​ខេត្តសៀមរាប គឺ​ដើម្បី​ធ្វើការ​អប់រំ ណែនាំ ស្រាយ​បំភ្លឺ និង​ធ្វើ​កិច្ចសន្យា​បញ្ឈប់​សកម្មភាព​។​​ប្រធាន​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្តសៀមរាប លោក មួន សុភាព បាន​បញ្ជាក់ថា អញ្ជើញ​ប្អូនៗ​ក្មួយៗ មក​ពេលនេះ មិនមែនជា​ការចាប់​ដា​ក់​ទោស​អ្វី​នោះទេ បើទោះបីជា​ការផ្សព្វផ្សាយ​វីដេអូ និង​សកម្មភាព​ដែល​បានធ្វើ​នោះបាន​បង្ហាញ​នូវ​រូបភាព​ខុសឆ្គង​ក្តី តែ​ការអញ្ជើញ​មកនេះ ដើម្បី​កែតម្រូវ និង​ស្ដាប់​ការណែនាំ​ពី​មន្ត្រី​ជំនាញ​នូវ​ចំណុច​ដែលមាន​កំហុសឆ្គង ពិសេស​ប៉ះពាល​ដល់​សិទ្ធ​កុមារ ទោះបី​មានការ​យល់ព្រម អនុញ្ញាត​ពី​សាមីខ្លួន និង​អាណាព្យាបាល​ក៏ដោយ ក៏​ពួកគេ​នៅតែមាន​ច្បាប់​ការពារ និង​ជា​វ័យ​មួយ​ដែល​កំពុង​ត្រូវការ​រៀនសូត្រ​៕a fb sleuk3 a fb sleuk a fb sleuk2 a sleuk fashion1 

​