» សម្រាប់កម្មវិធីនគរសង្ក្រាន៣ថ្ងៃលោកហ៊ុនម៉ានីជាតួអង្គលេចធ្លោ! » រន្ទះបាញ់សម្លាប់ជាងថតរូបក្នុងវត្តម្នាក់និងរបួសសង្សារដែលកំពុងលេងកម្សាន្ដថ្ងៃចូលឆ្នាំ » វាយជនរងគ្រោះចង់ស្លាប់ គ្រួសារជនដៃដល់បោះសម្តីសំណង 1000$ បញ្ចប់រឿង » ខឹងម្តាយក្មេងប្រុសរងគ្រោះ ទម្លាយរឿងសម្ងាត់ផ្ទាល់ខ្លួនប្រាប់ប្រពន្ធ ជនដៃដល់សម្លាប់ក្មេងប្រុសជាកូន » ខឹង​ប្រពន្ធទើបកូនខ្ចីចូល​រាំ​លេង​ហើយ​ប្ដី​ទប់​កំហឹង​មិន​បាន​វាយ​៣​ដៃ​និង​ទាត់​ចំនួន​១០​ជើង » ពិបាកបំផុតប៉ូលិសចាប់ប៉ូលិសដាក់គុក » សន្លឹកបៀរបើកច្រកព្រុំដែននៅលើដៃថៃដដែល! » អារ៉ាប៊ីសាអ៊ូឌីតផ្តល់សារទៅប៉ាគីស្ថាន «កុំបារម្ភអី ! អារ៉ាប៊ីសាអ៊ូឌីតនឹងគាំទ្រសេដ្ឋកិច្ចប៉ាគីស្ថានយ៉ាងពេញទំហឹងជាមួយនូវការវិនិយោគ» » បុរសម្នាក់បានចាក់សម្លាប់សាហាយស្លាប់និងប្រពន្ធរងរបួសធ្ងន់ព្រោះតាមទាន់កំពុងក្បត់ » បង្ក្រាបទីតាំង Online Scam នៅកណ្តាលក្រុងសែនមនោរម្យខេត្តមណ្ឌលគីរី ដោយមិនដឹងខ្លួនតែឃាត់ខ្លួនជនបរទេស២៦២នាក់ផ្តាច់ប្រភពលុយខ្មៅ! » គ្រាន់តែទាស់សម្តីប្តីប្រើចបជីកនិងកាំបិទផ្គាក់ជាមួយប្រពន្ធត្រូវប៉ូលិសចាប់ » ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ប្រកាសការតវ៉ាយ៉ាងដាច់អហង្ការចំពោះការកាន់កាប់ដោយខុសច្បាប់របស់ប្រទេសថៃមកលើតំបន់បេតិកភណ្ឌវប្បធម៌របស់កម្ពុជា » ការបិទច្រកសមុទ្រហ័រមូសរបស់អាមេរិកប្រឈមនឹងផលប៉ះពាល់ធ្ងន់ធ្ងរបន្ថែមទៀតដល់សេដ្ឋកិច្ចពិភពលោក? » នារីសំអាងម្នាក់ត្រូវបានអតីតប្តីបាញ់សម្លាប់ព្រោះសុំត្រូវគ្នាវិញមិនបាន » កម្ពុជា​ទទួល​ស្គាល់​លោក មីន អ៊ុងឡាំង​ ជា​ប្រធានាធិបតី មីយ៉ាន់ម៉ា?!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 307 នាក់

ម្សិលមិញ 10494 នាក់

សរុប 19006088 នាក់

តើ​មានការ​ដកតំណែង​កញ្ញា​ឯក Miss Grand Cambodia 2020 ពី​កញ្ញា សេង រដ្ឋា​មែន​?

 

​ភ្នំពេញ​៖ កញ្ញា សេង រដ្ឋា ដែល​គេ​ស្គាល់​ថា​ជា​ម្ចាស់​ម្កុដ Miss Grand Cambodia 2020​ត្រូវបាន​គេ​និយាយថា ប្រឈម​នឹង​ការដកតំណែង​នាង​ចេញ​រួមទាំង​ការមិន បញ្ជូន​នាង​ទៅ​ចូលរួម​ការប្រកួត Miss Grand International 2020 ។ ផ្ទុះ​ដំណឹង​ដ៏​ចម្រូងចម្រាស​នេះ​ត្រូវបាន​ធ្វើឡើង​បន្ទាប់ពី​កម្មវិធី​ប្រកួត​កញ្ញាឯក​អន្តរជាតិ Miss Grand International 2020 នឹងត្រូវ​រៀ​បំ​ធ្វើឡើង​នៅ​ប្រទេស​ថៃ​ក្នុងអំឡុង​ខែមីនា​ឆ្នាំ​២០២១​ខាងមុខនេះ ។​a in miss1 

​កញ្ញា​សេង រដ្ឋា បាន​ក្លាយជា ម្ចាស់​គ្រង​មកុដ Miss Grand Cambodia 2020 ក្រោយពី​នាង​បាន​ចូលរួម​ប្រកួត​ជ្រើសរើស​បេ​ក្ខ​នារី ដែល​វគ្គ​ផ្តាច់ព្រ័ត្រ​មាន​ចំនួន​២៨ រូបតំណាង​ឲ្យ​ខេត្ត​រាជធានី និង​សហគម​ខ្មែរ​រស់នៅ​ក្រៅប្រទេស​៣​ផ្សេងទៀត​ដែល​ការប្រកួត​ត្រូវបាន​ធ្វើឡើង​កាលពី រាត្រី​ថ្ងៃទី​២៦ ខែកញ្ញា​ឆ្នាំ​២០២០​។​

​ប្រភព​ថា​អ្នកគាំទ្រ​បាន​សួរ​សំណួរ​ទៅកាន់​កញ្ញា សេង​រដ្ឋា អំពី​ការត្រៀម​អ្វីខ្លះ​មុនពេល​ចេញទៅ​ប្រកួត ខណៈដែល​កញ្ញា សេង រដ្ឋា តប​ទៅវិញ​ថា​នាង​នៅ​មិនទាន់​ទទួលបាន​ការហ្វឹកហាត់​ណាមួយ​ពី​អ្នក​ផលិត​កម្មវិធី​នៅឡើយ​ចាប់តាំងពី​នាង​បញ្ចប់​ការប្រកួត​មក​។ ចម្លើយ​នេះហើយ​ដែល​នាំ​ឲ្យ​ក្រុមហ៊ុន​អាច​មានការ​អន់ចិត្ត និង​បង្កើត​ឲ្យ​មាន​ភាព​ប្រទាំង​ប្រទើស​ជា​ពាក្យសម្តី​និង​ផ្លូវចិត្ត រហូត​មានការ​ចោទ​ទៅកាន់​កញ្ញាឯក សេង រដ្ឋា វិញ​ថា នាង​មិនមាន​ពេលវេលា​គ្រប់គ្រាន់​សម្រាប់​ក្រុមហ៊ុន​ទៅវិញ​។​

គេ​នៅ​មិនទាន់​បានដឹង​នៅឡើយ​ទេ​ថា ភាព​ប្រទាំង​ប្រទើស​នេះ​នឹងត្រូវ​ដោះស្រាយ​យ៉ាងដូចម្តេច ខណៈដែល​កម្មវិធី​ប្រកួត​កញ្ញាឯក​នឹងត្រូវ​ចាប់​ផ្តើមធ្វើ​នៅ​អំឡុង​ខែ​មិនា​ខាងមុខ​នៅ​ព្រះរាជាណាចក្រ​ថៃ​។ គេ​នៅ​មិនទាន់​អាច​ស្វែងរក​ការបញ្ជាក់​ណាមួយ​ពី​ក្រុមការងារ​ផលិតកម្ម​វិធី Miss Grand Cambodia បាន​នៅឡើយ​ទេ ប៉ុន្តែ លោក អ៊ិន សុ​ភិន​ដែលជា​អគ្គនាយក​ផលិតកម្ម​មហាហង្ស​ដែលជា​ក្រុមហ៊ុន​ទទួល​សិទ្ធិ​ផលិតកម្ម​វិធី​ប្រកួត​នេះ​បានលើកឡើង​ដោយ​ខ្លី​នៅលើ​ហ្វេ​ស​ប៊ុ​កលោក​ថា លោក​មិន​ធ្វើការ​បកស្រាយ​ច្រើន​ឡើយ​ដែល​នឹង​នាំ​ឲ្យ​អ្នកគាំទ្រ​មិន​សប្បាយចិត្ត ទោះជា​យ៉ាងណា​លោក​នឹង​លាតត្រដាង​ជា​សាធារណៈ​ក្នុង​កម្មវិធី​សន្និសីទ​សារព័ត៌មាន​ក្នុងពេល​ខាងមុខ​។​

​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Team Cambodia​ជា​គណនី​ធ្លាប់បាន​ចូលរួម​ផ្សព្វផ្សាយ​ពី​សកម្មភាព​នានា​ក្នុង​វិស័យ​កញ្ញាឯក​នោះបាន​បញ្ជាក់​ពី​ហេតុផល​មួយចំនួន​ដែល​កម្មវិធី​មាន​សិទ្ធិ​ក្នុងការ​ដកតំណែង​កញ្ញា​ឯក​ខាងលើ​រួមមាន​ទាំង​ការ​មើលងាយ​ថ្នាក់ដឹកនាំ​កម្ម​វី​ធី និង​រឿងរ៉ាវ​កញ្ញាឯក​មិនមាន​ផ្តល់​វេលា​គ្រប់គ្រាន់​សម្រាប់​ការហ្វឹកហាត់​ជាដើម​។ a in miss a in miss1 a in miss2 a in miss3 a in missa