» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9346 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699517 នាក់

បួស​រាប់​សឹ​ប​វស្សា​ឡើងដល់​មេគុណ​ខេត្ត​នៅ​បំបាត់​កី​លេស​មិនបាន​សឹក​ទៅ​ការ​ប្រពន្ធ​ក្មេង​ឆ្កុយ​ផ្អើល​គណៈកម្មការ​វត្ត​រឿង​បច្ច័យ​សង់សា​បាលី​មិនដឹង​នៅ​អត់​?

 

​កំពង់ចាម​:​ព្រះ​តេជគុណ​អន​ធាង​អាន​ដែល​បួស​ច្រើ​វស្សា​រហូត​ឡើង​បាន​ធ្វើជា​ចៅអធិការ​វត្ត​ជ្រោយ​ថ្ម និង​ជា​ព្រះ​មេគុណ​សង្ឃ​ខេត្ត​នៅ​មិន​សុខ​បាន​សឹក​ទៅ​ការ​ប្រពន្ធ​ក្មេង​ឆ្កុយ​នៅ​ថ្ងៃទី​១៧ ខែធ្នូ ឆ្នាំ​២០១៨​ខាងមុខនេះ​។​a monk marrya 

ដោយសារ​ឃើញ​សង្ឃ​មាន​ថា​នៈ​ដល់​ទៅ​មេគុណ​ខេត្ត​ទប់​កី​លេស​មិនបាន​សឹក​ទៅ​ការ​ប្រពន្ធ​ក្មេង​ចឹ​ង​គណៈកម្មការ​អាចារ្យវត្ត ជ្រោយ​ថ្មរ ខេត្តកំពង់ចាម បាន​សម្តែង​ការ​ព្រួយ​បា​រម​ម្ភ​ថា បច្ច័យ របស់​សម្តេច​កិត្តិ​ព្រឹ​ត្ត​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែល​បាន​ប្រគេន​មកអោយ​​ដើម្បី​ទុក​កសាង​សាលា​បាលី​ក្នុង​វត្ត​អាច​នឹងត្រូវ​លោក​ឆាន់​ដាច់​?​។​ព្រោះ​នៅពេលដែល លោក អន ធាង​អាន បាន​លាចាក​សិក្ខាបថ រយៈពេល​ជាង​មួយខែ ខាង​គណៈកម្មការ​អាចា​រ្យ​វត្ត មិនបាន​ទទួល ព័ត៌មាន​ជាក់លាក់​អំពី​ថវិកា​នោះទេ ។​មិនដឹងថា តើ អ​តី​តៈ​មេគុណ​ខេត្ត អន ធាង​អាន យក​ថវិកា​នោះ​ចាត់ចែង​ទៅលើ​អ្វី និង​ទុក​នៅឯណា​នោះទេ ដែល​ប្រការនេះ ធ្វើអោយ​កើតមាន​មន្ទិលសង្ស័យ​នោះ ។​

អាចារ្យវត្ត​ជ្រោយ​ថ្មរ បានអោយដឹងថា កាលពី​ល្ងាច​ថ្ងៃទី ២ ខែសីហា ឆ្នាំ​២០១៨ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា បាន​អញ្ជើញ​បូជា​ទៀនធូប ផ្កា​ភ្ញី ថ្វាយ​ព្រះ និង​នាំយក​ទេយ្យវត្ថុ​ជាច្រើន ទៅ​ប្រគេន​ព្រះសង្ឃ​ដែល​គង់​ចាំ​ព្រះវស្សា​នៅ​វត្ត​ទុ​ស្សនា​រាម (​ហៅ​វត្ត​ជ្រោយ​ថ្ម​) និង​វត្ត​ខេ​ម​វ័ន បឹង​ស្នាយ ដែល​ស្ថិតនៅ​ក្រុង​កំពង់ចាម ខេត្តកំពង់ចាម​។ បើតាម លោក តាអាចារ្យ ថា​នៅមាន​ថវិកា​ចំនួន​ជាង​១​ម៉ឺន​ដុល្លា​ផ្សេងទៀត​ដែល​បានមកពី​សប្បុរសជន ចូល​បច្ច័យ​ទុក​ទិញ​ដី ជា​ប្រយោជន៍​វត្ត ហើយ​ថវិកា​នេះ ក៏ តេជគុណ អន ធាង​អាន ជា​អ្នកកាន់កាប់​ដែរ ហើយ​លុយ​នោះ មិនទាន់បាន​ចាត់ចែង​ក្នុង​ការទិញ​ដី​នោះទេ ។​

​ទាក់ទិន​ទៅ​ក្តីកង្វល់​របស់​អាចារ្យវត្ត​ជោ​យ​ថ្មរ នោះ អ​តី​តៈ​ព្រះ​មេគុណ​ខេត្តកំពង់ចាម​និង​ជា​ចៅអធិការ​វត្ត​ជ្រោយ​ថ្មរ លោក អន ធាង​អាន បាន​បំភ្លឺថា លុយ​ចំនួន​៥​ម៉ឺន​ដុល្លា ដែល សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត បាន​ប្រគេន គឺ​លោក បាន​ផ្ញើ​នៅក្នុង​ធនាគារ មិនទាន់បាន​ចាត់ចែង​សាងសង់​អ្វី​ទេ ។​ដោយឡែក ចំពោះ​ថវិកា​ជាង ១​ម៉ឺន​ដុល្លា​ទៀត លោក បាន​យកទៅជួយ​កសាង​សាលា​បាលី នៅ​ភូមិ​ទួល​បី ក្នុងស្រុក​កងមាស ដែលជា​ស្រុកកំណើត​របស់លោក ហើយ​ថវិកា​នេះ លោក​សន្យា និង​សង​មក​វត្ត​ជ្រោយ​ថ្មរ​វិញ ប៉ុន្តែ គ្មាន​ថ្ងៃ​កំណត់​នោះទេ​។​
​លោក អន ធាង​អាន បាន​ប្រាប់​កាសែត​ថា ការ​សឹក ហើយ​មក​រៀបចំ​មង្គល​ការ​នេះ គឺ​គ្មាន​ការបង្ខិតបង្ខំ​ពី​ភាគី​ណាមួយ​នោះទេ ។​

លោក​ថា ប្រការ​ដែល​លោក លាចាក​សិក្ខាបថ​នេះ មូលហេតុ​មកពី​អស់​និស្ស័យ​ពីព្រះសម្មាសម្ពុទ្ធ និង​មាន​ជម្ងឺ​ប្រចាំកាយ មិនអាច អត់​អាហារ​ល្ងាច​បាន​។​ក្រោយពី​សឹក ម្តាយ​របស់លោក បាន​ស្តីដណ្តឹង​ប្រពន្ធ​អោយ​តែម្តងទៅ ដែល​នឹង​ត្រូវ​ចូល​រោងការ​នៅ​ថ្ងៃទី​១៧ ខែធ្នូ ឆ្នាំ​២០១៨ ខាងមុខនេះ ។​

កាលពីរសៀលថ្ងៃទី១២ ខែ វិច្ឆិកា មន្ទីរធម្មការ និង សាសនា និង សាលាគណខេត្ត បាននិមន្ត-អញ្ជើញព្រះសង្ឃ អាចារ្យ គណះកម្មការវត្តជ្រោយថ្ម និង វត្តបឹងស្នាយ មកប្រជុំដើម្បីស្នើសុំឱ្យព្រះធម្មសាលវង្ស សា វីរៈ ព្រះរាជាគណះថ្នាក់កិត្តិយស ជាព្រះសមុហ៍គណខេត្ត ជាព្រះអនុគណក្រុងកំពង់ចាម និងជាចៅអធិការវត្តខេមវ័ន បឹងស្នាយ ឱ្យព្រះអង្គទទួលនាទីជាចៅអធិការស្តីទីវត្តជ្រោយថ្ម បន្ថែមលើតួនាទីបច្ចុប្បន្ន។a monk marry4 a monk marry3 a monk marry1 a monk marry 
​