» រាជរដ្ឋាភិបាលនឹងផ្តល់ប្រាក់ឧបត្ថម្ភលើកទី២ ជូនគ្រួសារក្រីក្រ ងាយរងគ្រោះ និងងាយរងហានិភ័យ នៅថ្ងៃទី១៦ ខែតុលា នេះ » ក្រសួងការពារជាតិវៀតណាមបោះមេបើកពិពណ៍ពាណិជ្ចកម្មបង្ហាញផលិតផលនៅរាជធានីភ្នំពេញបន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិចុះហត្ថលេខាសហការយោធា » នារីម្នាក់ដែលជេរប្រមាថ​លើវីរកង ទ័ពតាមបណ្ដាញសង្គម​ Bigo Live​ ត្រូវសមត្ថកិច្ចខេត្តកំពង់ ស្ពឺ ឃាត់ខ្លួនបានហេីយ » ក្រុមមន្ត្រីឧទ្យានុរក្ស និងអាជ្ញាធរមូលដ្ឋានបន្តតាមដានហ្វូងដំរីព្រៃក្រោយព្រិជមនុស្សស្លាប់នៅស្រុកជាំក្សាន្ត » អគ្គនាយករងនៃក្រសួងរ៉ែ និងថាមពល ម្នាក់ ត្រូវបានឃាត់ខ្លួនបន្ទាប់ពីជិះរថយន្ត Ford ពាក់ស្លាកលេខរដ្ឋ ដេញបាញ់រថយន្តមួយគ្រឿងទៀតបណ្ដាលឱ្យកូនប្រុសបង្កើតរងរបួស » កិច្ចប្រជុំលើកទី២ ថ្ងៃទី១ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់ » គ្រោះថ្នាក់ចរាចរណ៍លើផ្លូវឈ្នះឈ្នះបណ្ដាលឲ្យនារីម្នាក់មកពីភ្ជុំវិញស្លាប់ និងម្នាក់ទៀតរងរបួសស្រាល » ហេតុអ្វីអារ៉ាប៊ីសាអូឌីតចាយលុយរាប់ពាន់លានដុល្លារលើវិស័យការពារជាតិតែមិនអាចការពារការវាយប្រហារពីក្រុមHouthi » កម្ពុជា-វៀតណាម បង្កើនកិច្ចសហប្រតិបត្តិការយោធាក្រោមរូបភាពត្រៀមប្រារព្ធខួប ៦០ ឆ្នាំនៃទំនាក់ទំនងការទូតប្រទេសទាំងពីរ » សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ៤ថ្ងៃហើយមិនទាន់បានឃើញលោក អ៊ុំ សំអាន ផ្តល់ចម្លើយច្បាស់លាស់ក្នុងពេលអ៊ុំសំអានរុញឲ្យ២៣តុលាវិញ » ករណីលង់ទឹកសមុទ្រ នៅចំណុចព្រែកកំពង់បាយសមត្តកិច្ចសង្គ្រោះកុមារបាន ៤នាក់ តែម្នាក់ទៀតបាត់បង់ជីវិត »  អាជ្ញាធរកម្ពុជាកំពុងស៊ើបអង្កេតលើលោក Deng Pibing ដែលល្បីតាមកាសែតអាល់ហ្សាហ្ស៊ីរ៉ារឿងរកលុយពីការឆបោកតាអនឡាញ » អ្នកកាសែតអនឡាញ CBN.TV និងបក្ខពួក ៥នាក់ត្រូវឃាត់ខ្លួន ករណីគាស់ផ្ទះលួចម៉ូតូ ព្រមទាំងដកហូតអាវុធខ្លី និងគ្រឿងញៀន! » កម្ពុជាជាទិផ្សារទំនិញរបស់ចិនទំហំពាណិជ្ចកម្ម ​កើនឡើង​ជាង​ ១៧,៥ ​ពាន់លានដុល្លារ ​ត្រឹម​រយៈ​ពេល​ ៩ ខែ ឆ្នាំនេះ » លោកដូណាល់ត្រាំរិះគន់ប្រធានាធិបតីអ៊ុយក្រែនបន្ទាប់ពីមានកិច្ចព្រមព្រៀងទិញប្រេងពីរុស្ស៊ី

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6828 នាក់

ម្សិលមិញ 9682 នាក់

សរុប 20666738 នាក់

ធ្លាយ​រឿង​ធ្វើ​ការងារ​មិន​ប្រក្រតី​នៅ​សាខា​ពន្ធដា​ខេត្តកណ្តាល​បន្ទាប់ពី​បញ្ឈរជើង​មន្ត្រី​

​ខេត្តកណ្តាល​៖​លោក នុត វុត្ថា ប្រធាន​សាខា​ពន្ធដារ ខេត្តកណ្តាល​ត្រូវបាន គេ​ទំព័រ​ក្នុងស្រុក និង បណ្តាញ​ទំនាក់ទំនង​សង្គម​ជាច្រើន ចុះផ្សាយ ពី​ការគ្រប់គ្រង​ថា​គ្មាន​តម្លាភាព បង្កើត​អំពើពុករលួយ បក្ខពួកនិយម គ្រប់គ្រង​មន្ត្រី តាម​បង្គាប់បញ្ជា​របស់ខ្លួន​ដោយ​ទំនើងចិត្ត ។​លើ​ការកំណត់​ពន្ធ គាត់​ធ្វើ​អត្ត​នោ​ម័​យ​មិន​ស្របទៅតាម​ប្រកាស​របស់​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ។a tax kdal 

ចំពោះ​ឯកសារ​ប្រថាប់ត្រា​បង់ពន្ធ​(​ជាប់ពន្ធ​)​ត្រូវបាន​គេ​រាយការណ៍​ថា គាត់​អោយ​មន្ត្រី​រក្សាទុក មាន​រយៈពេល​រាប់​ខែ ដែល​គេ​សង្ស័យថា នេះ​ជា​បញ្ហា​គិត​រឿង​ផលប្រយោជន៍​ជាធំ ហើយ​មិន​បានដាក់​ចូលក្នុង​ប្រព័ន្ធ​ទិន្នន័យ មានន័យថា​, បើ​ត្រូវរ៉ូវ​គ្នា​ហើយ​រឿង​សេវា ទើប​ដាក់បញ្ចូល​ក្នុង​ប្រព័ន្ធ​ទិន្នន័យ ។ បើតាម​គោលការណ៍​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ក៏ដូចជា​អគ្គនាយកដ្ឋាន​ពន្ធដារ រាល់​ឯកសា​ប្រថាប់ត្រា​បង់ពន្ធ (​ជាប់ពន្ធ​) មិនត្រូវ​បានអនុញ្ញាត​អោយ​រក្សាទុក​យូរ​ដល់​រាប់​ខែ ហើយ​មិន​ដាក់​ចូលក្នុង​ប្រព័ន្ធ​ទិន្នន័យ​ឡើយ ចាំបាច់​ត្រូវបំពេញ​ការងារ​នេះ ដាក់​ចូលក្នុង​ប្រព័ន្ធ​ទិន្នន័យ យ៉ាងយូរបំផុត​ពី​៤ ថ្ងៃ ទៅ​៨​ថ្ងៃ ។

ករណីខ្លះ​មាន​មន្ត្រី​បាន​ខ្សឹបខ្សៀវ​ថា​, លោក នុត វុត្ថា ប្រធាន​សាខា​ពន្ធដារ ខេត្តកណ្តាល រាល់​ឯកសារ​ដែល​មន្ត្រី​ត្រូវ​យកទៅ​ឆ្លង ដើម្បី​ចុះហត្ថលេខា បើ​មិនមាន​លុយ​ទេ ត្រូវ​រក្សា​ទុកចោល ឬ​កាក់​ទុក​សិន ។ ពិសេស​គាត់​កំពុងមាន​មោទនភាព ខណៈ​យកឈ្មោះ​ថ្នាក់ដឹកនាំ មក​ប្រើ ហើយ​គម្រាម មន្ត្រីក្រោមឱវាទ ឈានដល់​ការប្រើ​សំដី​មិន​សមរម្យ ក្នុងនាម​ជា​ប្រធាន​ដឹកនាំ​អង្គភាព​មួយ ។ បន្ទាប់ពី​ករណីយ៍ខាងលើ​ឥឡូវ​លេច​រឿង​​ក្រសួង​ដក​បញ្ឈរជើង​មន្ត្រី៥​នាក់ ក្នុងនោះ​មាន​អ្នក​ជាប់​ពាក់ព័ន្ធ​កំហុស អ្នកខ្លះ​ទៀត​អត់​ពាក់ព័ន្ធ ។​

រឿងនេះ ត្រូវបានគេរាយការណ៍ថាលោក នុត វុត្ថា ប្រធាន​សាខា​ពន្ធដារ ខេត្តកណ្តាល គេង​មិន​លក់ បក់​មិន​ល្ហើយ​ទេ ដោយសារ​ខាង​អគ្គនាយក​ពន្ធដារ ចុះ​ស៊ើបអង្កេត ស្រាវជ្រាវ ធ្វើ​សវនកម្ម រកឃើញ​នូវ​កំហុស​ចំពោះ​ការគ្រប់គ្រង របស់លោក នុត វុត្ថា ប្រធាន​សាខា​ពន្ធដារ ខេត្តកណ្តាល មាន​ទាំង​លិខិត​ផ្ទេរសិទ្ធិ​ប្រើប្រាស់​កាន់កាប់​ដីធ្លី ក្លែងក្លាយ ហើយ​ប្រថាប់ត្រា​បង់ពន្ធ , ខណៈ​ដាក់​តម្លៃ​ពន្ធ​ប្រមាណ​ជាង​៥​លាន​រៀន ,។ចុះបើ​រកឃើញ​ឯកសារ​ក្លែង​លើសពីនេះ តើ​លោក នុត វុត្ថា ប្រធាន​សាខា​ពន្ធដារ ខេត្តកណ្តាល គិត​យ៉ាងណា ការគ្រប់គ្រង​របៀបនេះ ?។

​នេះ​មិនទាន់​និយាយ​រឿង​ត្រា​មួយ​(​ចំ​ភ្លុ​ស​) រកឃើញ​នៅក្នុង​សាខា​ពន្ធដារ ខេត្តកណ្តាល តើ​ក្លែងក្លាយ ឬ​ទុក​បម្រើអោយ​អ្វីមួយ ? មន្ត្រី​រហូតដល់​បង្ហើប​ថា​, លោក នុត វុត្ថា ប្រធាន​សាខា​ពន្ធដារ ខេត្តកណ្តាល រៃអង្គាស​លុយ​កូនចៅ​រាល់​ខែ ,​ស៊ីដាច់​ប្រាក់ឧបត្ថម្ភ​ជាដើម ។ អ្វីដែល​កូនចៅ​ឆ្ងល់ ហេតុ​អី​ក៏​លោក នុត ករណីខ្លះ​ម សូម​រំលឹកថា​, មិន​ត្រឹមតែ​មន្ត្រី​ត្រៀម​ប្តឹងទៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ប៉ុណ្ណោះ​ទេ ចំពោះ​ការបើក​ការស៊ើបអង្កេត ស្រាវជ្រាវ​នៅក្នុង​សាខា​ពន្ធដារ ខេត្តកណ្តាល គឺ​លោក នុត វុត្ថា អាច​អស់តំណែង ខណៈ​បច្ចុប្បន្ន ថ្នាក់ដឹកនាំ​ខាងលើ យក​ច្បាប់​ជា​មូលដ្ឋានគ្រឹះ ។

​សូមបញ្ជាក់ថា​, ថ្មីៗ​នេះ ប្រមុខរដ្ឋស្តីទី បញ្ចប់​មុខតំណែង​លោក សែម ស​ក្កិ​សិ​នា ពី​ទីប្រឹក្សា​រាជរដ្ឋាភិបាល ឋានៈ​ស្មើ​រដ្ឋលេខាធិការ​! ដោយសារតែ​បំបាត់​ពន្ធ​រដ្ឋ រត់ការ​រឿង​មិន​ប្រក្រតី ។ សូម​ជម្រាបជូន​ថា​, បើទោះបី​ការដកហូត​តំណែង​នេះ មិនបាន​បញ្ជាក់​ពី​មូលហេតុ​ក៏ដោយ តែ​តាម​ព័ត៌មាន​ទទួលបាន គឺអាច​ពាក់ព័ន្ធ​នឹង​ករណី​គេចពន្ធ ហើយ​រហូត​មាន​ដីកា​ពី​តុលាការ​កោះហៅ​ទៀតផង ឲ្យ​ចូលខ្លួន​ទៅ​ដោះស្រាយ​! ។

លោក គង់ វិបុល រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ កាល​នៅ​ថ្ងៃទី​១៧ ខែមីនា ឆ្នាំ​២០២២ បាន​ទម្លាយ​ពី​ការចាប់ខ្លួន ជនខិលខូច​ដែល​ស៉ី​ឈ្មួ​ល​ឈរឈ្មោះ​បើក​ក្រុមហ៊ុន បង្កើត​វិក្កយបត្រ​ខ្យល់ មាន​ទឹកប្រាក់​៨៩​លាន​ដុល្លារ​អាមេរិក ដើម្បី​កាត់កង គេង​បន្លំ​ពន្ធ​រដ្ឋ​រាប់លាន​ដុល្លារ​!​។ លោក​រដ្ឋមន្ត្រី​បញ្ជាក់ថា អ្នក​បន្លំ​ឈរឈ្មោះ​នេះ គឺជា​បុគ្គលិក​របស់​ភោជនីយដ្ឋាន​មួយ ដែល​បុគ្គល​នោះ​មានឈ្មោះ ប៊ុន ឆ្លាត ដែល​រូបគេ និង​បក្ខពួក​បានចេញ​វិក្កយបត្រ​ចំនួន​៩៩២ ដែលមាន​ទឹកប្រាក់​ពន្ធ​៨៩​លាន​ដុល្លារ ហើយ​មាន​ជាប់​ពាក់ព័ន្ធ​ជាមួយ​ជនជាតិ​ចិន​ផងដែរ​។​

ចំពោះ​រឿង​លោក នុត វុត្ថា ប្រធាន​សាខា​ពន្ធដារ​ខេត្តកណ្តាល គ្រប់គ្រង​មាន​ភាពមិនប្រក្រតី ត្រូវ​មន្ត្រី​ចាត់ទុកថា មាន​អំពើពុករលួយ ឈានដល់​ត្រៀម​ប្តឹងទៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ អង្គភាព យើងខ្ញុំ​មិនអាច​ធ្វើការ​ទំនាក់ទំនង​តាម​ទូរស័ព្ទ សុំ​ការបំភ្លឺ​បានទេ​ហើយ​លោក​ប្រធាន​សាខា​ពន​ធ​ដា​រូបនេះ​ក៏​មិនទាន់​ឃើញ​ចេញមុខ​បកស្រាយ​ផងដែរ ។ ទោះជា​យ៉ាងណា​អង្គភាព យើងខ្ញុំ​នឹងរង​ចាំ​ការបកស្រាយ បំភ្លឺ​ពី​លោក នុត វុត្ថា ប្រធាន​សាខា​ពន្ធដារ​ខេត្តកណ្តាល គ្រប់ពេល ។​a tax kdal1 

​