» កូនស្រីអ្នកឧកញ៉ា គិត ម៉េង បញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យ ពីសាលាបុត្រសម្ព័ន្ធក្រុមហ៊ុនឪពុករបស់ខ្លួន » នាយករដ្ឋមន្ត្រីកម្ពុជាប្រាប់អនុរដ្ឋមន្ត្រីការបរទេសអាមេរិក ថែមពីស្ថានភាពព្រុំដែនកម្ពុជាថៃ! » បារាំង និងអាល្លឺម៉ង់ លុបចោលគម្រោងអភិវឌ្ឍយន្ដហោះចម្បាំងជំនាន់រួមគ្នា » សម្តេចតេជោ ហ៊ុន សែនប្រាប់ប្រជាពលរដ្ឋភៀសសឹក នៅមណ្ឌលបណ្តោះអាសន្ន ឃុំស្លក្រាមថាកម្ពុជាអត់វ៉ៃគ្នាដណ្តើមដីទេចរចា! » នាយករដ្ឋមន្ត្រីវៀតណាមវាយតម្លៃខ្ពស់ការដឹកនាំរបស់សម្តេចធិបតីហ៊ុនម៉ាណែតនិងថប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការបន្តជំរុញទំនាក់ទំនងទ្វេភាគី ឱ្យកាន់តែស៊ី » ចូលព្រៃបត់ជើង ប្រទះឃើញទូរស័ព្ទ ៣ គ្រឿង និងឃើញគ្រោងឆ្អឹងមនុស្សម្នាក់ » ឧក្រឹដ្ឋជនជាតិចិនម្នាក់ ដែលត្រូវបានដាក់ក្នុងបញ្ជីរហាមឃាត់ចូលកម្ពុជា តែនៅអាចចូលបានដោយចាយលុយអស់ ១២០០ដុល្លារ! » ប្រទេសហ្វីលីពីនគ្រោះរញ្ជួយដីកម្រិតធ្ងន់ ផ្តាច់ជីវិតមនុស្សយ៉ាងហោច១៥នាក់ និងបង្កឱ្យរបួសជាង១០០នាក់ » មនុស្ស ៥នាក់បានបា.ត់បង់ជីវិ.តព្រមគ្នា នៅភូមិព្រៃឫស្សី ខេត្តកំពង់ស្ពឺ » ប៉ីៗឌីបុរសដែលពូកែរកលុយពេលកម្ពុជារងការឈ្លានពានពីថៃបង្កគ្រោះថ្នាក់ចរាចរ! » អភិបាលរងស្រុកកៀនស្វាយលោក ស៊ុម ធន ឈរឈ្មោះប្រមូលទិញដីប្រជាពល​រដ្ឋជូនអ្នកឧកញ៉ា ហុង ពីវ, ពលរដ្ឋធ្វើប្លង់ឱ្យហើយ តែលុយបង់មិនព្រមឲ្យគ្រប់! » ករណីចេញស្សែកស្អុយ៣០ម៉ឺនដុល្លារឧកញ៉ាហេងឡុងបានល្អឡើងវិញមិនមានទោសព្រោះមេអន្តរាគមន៍! » ក្រុមអ្នកជំនាញការអាដហុក ចុះពិនិត្យគម្រោងការងារនៅប្រាសាទមេបុណ្យខាងលិចមុនកិច្ចប្រជុំ » រាជរដ្ឋាភិបាលជំរុញគំរូអភិវឌ្ឍន៍ថ្មីនៅខ្នងផ្សារនិងតេទឹកពុះដឹកនាំដោយសហគមន៍នៅតំបន់ទេសចរណ៍ធម្មជាតិ » ចិនជួយជាង១លានដុល្លារសម្រាប់កម្មវិធីមេគង្គឡានឆាងនិងយល់ព្រមបើកទីផ្សារឲ្យកម្ពុជានាំមៀនសម្ងួតចូលបន្ទាប់ពីចរចាច្រើនឆ្នាំ!!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 4830 នាក់

ម្សិលមិញ 6785 នាក់

សរុប 19428273 នាក់

លោក ឃួ​ង ស្រេង ៖​ពលរដ្ឋ​សុំ យោគយល់​ពី​ការប្រមូល​សំរាម រដ្ឋបាល​រាជធានី​ភ្នំពេញ​កំពុង​ដាក់​ឲ្យ​ក្រុមហ៊ុន​៣​ធ្វើការ​វិនិយោគ


​ភ្នំពេញ​៖ អភិបាល​រាជធានី​ភ្នំពេញ​លោក ឃួ​ង ស្រេង បាន​អំពាវនាវ​ដល់​ពលរដ្ឋ​នៅ​រាជធានី​ភ្នំពេញ ឲ្យ​មានការ​យោគយល់​ពី​ការ ប្រមូល​សំរាម​ខណៈពេល​នេះ​សាលាក្រុង​បានដាក់​ឲ្យ​ក្រុម​ចំនួន​៣​ដើម្បី​ធ្វើការ វិនិយោគ​លើ​ការប្រមូល​សំរាម​ក្នុង​រាជធានី​ភ្នំពេញ ជំនួស​ក្រុមហ៊ុន​ស៊ិន​ទ្រី​ត្រូវបាន បញ្ចប់​។​a dara sreng 

​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​នា​ព្រឹក​ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ​២០២០​នៅ​ទីស្តីការគណរដ្ឋមន្ត្រី ដែល​រៀបចំ​ដោយ​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល ។​
​អភិបាល​រាជធានី​ភ្នំពេញ​បាន​បន្ដ​បញ្ជាក់ថា​៖ ក្នុង​រយៈពេល​នេះ​សូម​បងប្អូន​ដែលមាន​សំរាម​សូម​ចូលរួម​ជាមួយ​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ​ក្នុងការ​បង់ថ្លៃ​ប្រមូល​សំរាម​និង​យក​សំរាម​ចោល​កន្លែង​កំណត់​តាម​ពេល​កំណត់​ផង ដើម្បី​ងាយស្រួល​ដល់​ភ្នាក់ងារ​ទៅ​ប្រមូលបាន​ទាន់ពេល​។​

លោក ឃួ​ង ស្រេង បាន​ឲ្យ​ដឹងថា​៖ សាលាក្រុង​កំពុង​ជ្រើសរើស​ក្រុមហ៊ុន ចំនួន​៣​ក្រុមហ៊ុន​មានបទពិសោធន៍​កម្រិត​អន្តរជាតិ​ក្នុងការ​ប្រមូល​សំរាម ក្នុង​ប្រតិបត្តិការ​ក្នុង​រាជធានី​ភ្នំពេញ​។​សំរាម​ក្នុង​រាជធានី​ភ្នំពេញ​មាន​ត្រឹម​ប្រមាណ​ដល់​ទៅ​៣០០០​តោន​ក្នុង មួយថ្ងៃ ដូច្នេះ​ទាមទារ​ឲ្យ​មាន​ក្រុមហ៊ុន ចំនួន​៣​ទើប​អាច​ប្រមូល​សំរាម​ទាន់ពេលវេលា​។​

លោក ឃួ​ង ស្រេង បាន​សង្កត់ធ្ងន់ថា​ការគ្រប់គ្រង​សំណល់​រឹង​.​សំរាម​នៅតែ​ជា​ការងារ​អាទិភាព​ធំ​មួយ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ក្នុងនោះ​មានការ​អនុញ្ញាត​ពី​ក្រសួង មហាផ្ទៃ​និង​ការគាំទ្រ​ពី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ លោក​ក៏បាន​បង្កើត​រដ្ឋ​ករ​ស្វយ័ត​គ្រប់គ្រង​សំរាម​និង​សំណល់ រឹង​បានរៀបចំ​រចនាសម្ព័ន្ធ​រូ​ចរាល់​ហើយ ប៉ុន្តែ​ស្ថិតក្នុង​ដំណាក់កាល​អន្ត​រកា​ល សាលាក្រុង​បាន​ជួបប្រទះ​បញ្ហា​ប្រឈម​ខ្លះៗ​។​ខណៈ​ពលរដ្ឋ​បាន​កើន​ដល់​ប្រមាណ​៣​លាន​នាក់​កំពុង​រស់នៅក្នុង​ស្នាក់នៅ​រាជធានី​ភ្នំពេញ​ក្នុង​ខណ្ឌ​ចំនួន​១៤​និង​សង្កាត់​១០៥​។​

លោក ឃួ​ង ស្រេង បាន​សំដែង​នូវ​ក្តី​សង្ឃឹមថា​ការផ្លាស់ប្តូ​របៀបរបប​ការងារ​ពី​អ្នកគ្រប់គ្រង​សេវា​មកជា​ប្រតិបត្តិ​ករ​ផ្តល់​សេវា​ដោយផ្ទាល់​ដូច្នេះ​ការប្រមូល​សំណល់​រឹង​.​សំរាម​នៅ​រាជធានី​ភ្នំពេញ​នឹងមាន​ស្ថានភាព​ប្រសើរ​ក្នុងពេល​ដ៏​ខ្លី​ខាងមុខនេះ​។​a dara sreng3