» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8183 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698354 នាក់

បែកធ្លាយ អំពីរពុករលួយប៉ុស្តិនគរបាលគោលដៅឈរជើង ត្រួតពិនិត្យជនជាតិ ចិន រង្វង់មូលសាយភូថង!

 

ខេត្ត កោះកុង ! បែកធ្លាយ អំពើរពុករលួយនៅគោលដៅ ត្រួតពិនិត្យ ជនជាតិ ចិន នៅរង្វង់មូល ផ្លូវសាយ ភូថង ផ្លូវចូលទៅ កោះស្ដេច ស្រុកគីរីសាគរ ខេត្ត កោះកុង។តាមប្រភព ព័ត៌មានបានខ្សឹបខ្សៀវ ប្រាប់ អ្នកសារព័ត៌មាន ថា នៅគៅដៅ ត្រួតពិនិត្យ ជនបរទេស នៅផ្លូវសាយភូថងនេះ មានការ ចាប់ឡាន ក្រុង០២គ្រឿងដឹកជនជាតិ ចិន ជាច្រើននាក់ ហើយបាន ឆេកឆេ រកឃើញ ទូរស័ព្ទដៃ ចំនួនជាង១០០ គ្រឿងឯនោះ។តែធ្វើរបាយការណ៍ ជូនថ្នាក់លើ ធ្វើតែ ទូរស័ព្ទតែ ០១គ្រឿងទេ។a police sakor2 

ចំណែកឡាន ក្រុងទាំងពីរគ្រឿងនោះ ដែល ពាក់ស្លាកលេខ សៀមរាប 3A2410 ពណ៌ ស លាយខៀវ ឡានក្រុងនេះ ត្រូវដោះលែងជាថ្នូរនិង ប្រាក់ចំនួន៣០០០ដូល្លារ អាមេរិក។ ប្រាក់នេះមាន កូនប៉ូលិសម្នាក់ ជាអ្នក យកប្រាក់បែងចែក ទៅឲ្យមេធំរបស់គេនៅ កោះកុង ចំនួន២០០០ដូល្លារ អាមេរិក?។ចំណែក មេរបស់គេនៅ អធិការម្នាក់ ចែកជូន៤០០ដូល្លារអាមេរិក។

ហើយសល់៦០០ដូល្លារអាមេរិកទៀត កូន ប៉ូលិសពាក់ ស័ក្តិ ១នោះ ដែលមាន ខ្សែខ្នែងធំក្រាស់នៅពីខ្នងនោះ គ្របដណ្តប់លើ អធិការ រងទាំងអស់នេះ ថា ប្រាក់៦០០ដូល្លារ អាមេរិកនេះទុកបែងចែកគ្នាអ្នកនៅគៅដៅ ទាំងអស់នោះ។

ប្រភពដដែល បន្តថាលុយ៦០០ដូល្លារអាមេរិកនោះយកមក បែងចែកគ្នាមួយ ហ្វូង។ ចំណែក ឡាន ពណ៌ស្វាយ ពាក់ស្លាក លេខ ភ្នំពេញ 3F2282 មេរបស់គេបានបញ្ជារមក ថាអ្នកធំនៅស្នងការខេត្ត កោះកុង ឲ្យដោះលែង ថា យកប្រាក់២៥០០ដូល្លារ ទុកបែងចែកគ្នាទៅ តែផ្ទុយទៅវិញ មិនបានយកលុយនោះ ទៅបែងចែកគ្នានោះទេ។

តាមប្រភពព័ត៌មាន មួយទៀត ច្បាស់ការដែរ ថាក្នុងរឿង ប្រព្រឹត្ត អំពើពុករលួយនេះ ប៉ូលិសម្នាក់ ឈ្មោះ អិន តេង និងប៉ូលិសម្នាក់ទៀត ជាអ្នក គ្រប់គ្រង ក្នុងការបែងចែកលុយកាក់ ជូនមន្ត្រី តាមគោលដៅ គឺកូនប៉ូលិសនោះ ជាអ្នកបែងចែក។ពាក់ព័ន្ធករណីនេះ អ្នកសារព័ត៌មានយើង បានទូរស័ព្ទ ទៅប៉ូលីស ឈ្មោះអិន តេង ទូរស័ព្ទ មិនមានការឆ្លើយតបនោះទេ។

អ្នកសារព័ត៌មានក៏ បានទូរស័ព្ទ ទៅលោក យួត ហេង ប៊ុន ម៉ា អធិការស្រុកបទុមសាគរ លោកឆ្លើយថារឿងទូរស័ព្ទរបស់ចិនជនជាតិចិននោះមានចំនួន 35 គ្រឿងបានធ្វើរបាយការណ៍ជូនទៅស្នងការរួចហើយ។ចំណែករឿងយកលុយ ឡានក្រុងនោះលោកមិនបានដឹងនោះទេ ណាមួយ លោក ទៅប្រជុំនៅ ស្នងការខេត្តកោះកុងផង។លោក អធិការ ជម្រុញឲ្យសួរ ទៅ លោក ពេជ្រ សីពោ ទៅក្នុងរឿងនេះ។ អ្នកសារព័ត៌មានយើង មិនអាច ទំនាក់ទំនងទៅលោក ពេជ្រ សីពោ បាននោះទេ ដោយមិនមាន លេខទូរស័ព្ទ។

តាមប្រភពព័ត៌មាន ពីមន្ត្រី សាលាស្រុក បុទុមសាគរសូមមិន បញ្ចេញឈ្មោះ ថា អធិការ រងកាន់ជំនាញ គលដៅ កាន់ ជំនាញ អន្តោប្រវេសន៍ ថ្នាក់លើក មិនប្រើនោះទេ គេដាក់ ខ្សែរ ស្រឡាយ គ្នាគេមក។ពាក់ព័ន្ធរឿងនេះដែរ អ្នកសារព័ត៌មានយើងបានទូរស័ព្ទទៅ លោក ស្នងការដ្ឋាននគរបាល ខេត្តកោះកុង ឯកឧត្តម គង់ មនោ ស្នងការខេត្ត កោះកុង លោក ឆ្លើយថា អត់ព័ត៌មានអីទេរឿងនេះ ចាំខ្ញុំឆេកមើលសិន។គួរំលឹកថា ឡាននេះ ចាប់តាំងពីថ្ងៃទី១៦ខែមករា ឆ្នាំ២០២៦ កន្លងមកម្លេះ។

តើរឿងនេះ អាចជាប់ពាក់ព័ន្ធ ក្នុងការប្រព្រឹត្តអំពើពុករលួយក្រោមលេសនៃការចុះបង្ក្រាបជនជាតិ ចិន ដែល ប្រព្រឹត្តល្បែងអនឡាញខុសច្បាប់ តាមគោលដៅ ឲ្យមានការពុករលួយបន្តបន្ទាប់ តាម គោលដៅ មួយចំនួនដែរឬអត់?។តាមប្រភពព័ត៌មាន ពីរោងកាហ្វេនិយាយ ថា ការទប់ស្កាត់ និងបង្ក្រាប ជនបរទេស ជនជាតិ ចិននោះ ថា គោលដៅ ឈរជើង ត្រួតពិនិត្យ កន្លែងណា ត្រូវប៉ាន់នោះ មេៗបានលុយ រាប់សែនដុល្លារអាមេរិក ដល់ពេលមានរឿងទម្លាក់កំហុសមកកូនចៅថ្នាក់ក្រោមជំនាញជាមួយៗ ដោយសារបែងចែកប្រយោជន៍មិនមើលគ្នា។

សង្ឃឹម ក្រសួងមហាផ្ទៃ និង អង្គភាពប្រឆាំងអំពើពុករលួយ ជ្រាប ជាព័ត៌មាន ហើយ ដាក់ការ សើបអង្កេត ពិសេស និងដឹងរឿងរ៉ាវពិតហើយ។អង្គភាព សារព័ត៌មាន យើងខ្ញុំ រងចាំ ការបំភ្លឺ ពាក់ព័ន្ធរឿងនេះ។ដកស្រង់អត្ថបទ និង រូបភាព លោក យួនឈីវ។a police sakor a police sakor3