» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6486 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696657 នាក់

កញ្ញា ធី សុវណ្ណ​ថា ផ្ញើរ​សារ​ព្រមាន​រឿង​និយាយ​ប៉ះ​ឈ្មោះ លោក សុវណ្ណ​រិទ្ធី (TVFB) សូមទោស​!!!

ភ្នំពេញ​៖​បង្ហោះ​នៅតាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កក​ញ្ញ​ធី​សុវណ្ណ​ថា​បវរកញ្ញា​តំណាង​ប្រទេស​កម្ពុជា ដែល​ត្រៀម​ចូលរួម​ប្រកួត​បវរកញ្ញា​នៅ​ប្រទេស​កូរ៉េ​(Queen of the Spa Korea 2018, SEUL)​និង​ជា​អនុប្រធាន​គណ​ពង្រឹង​មូលដ្ឋាន​នៅ​ឃុំ​ត្រើយ​ស្លា​ស្រុក​ស្អាង​របស់​គណបក្ស​ប្រជាជន​នៅ​ខេត្តកណ្តាល​បាន​ផ្ញើ​សារ​ខ្លី​តែមាន​អំណាច​ព្រមាន លោក សុវណ្ណ​រិទ្ធី​អ្នកយក​ព​តិ​មាន​ទូរ​ទ្សន៍​អន​ឡាញ​ធី​វី​ប៊ី​(TVFB) ថា ជំលោះ​រវាង​លោក និង​ពូ​ផែង​វណ្ណ​: សាន​ប៉ុន​ធឿន សូម​លោក​ដោះស្រាយ ដោយ​លក្ខណ​:​ឯកជន​។ សូមកុំ​និយាយ​ឲ្យ​ប៉ះពាល់​ឈ្មោះ​កិត្តិយស​របស់ខ្ញុំ​។ លោក​សាង​កំហុស​លើ​ខ្ញុំ ជា​លើក​ទី​១ ដោយ​អ​ចេតនា ខ្ញុំ​អធ្យាស្រ័យ​ជូន មិន​ប្រកាន់​ទេ តែ​សូម​លោក​ជួយ​កែតម្រូវ ។

​ភ្លាមៗ​នោះ សុវណ្ណ​រិទ្ធី ក៏​ស​សេរ​សារ​តប​ដោយ​សុំទោស កញ្ញា ធី សុវណ្ណ​ថា ចំពោះ​ការនិយាយ​ទៅ​វា​ប៉ះពាល់​កញ្ញា​ដោយ​អ​ចេតនា​។​ការផ្ញើ​សារ របស់​កញ្ញា ធី សុវណ្ណ​ថា ទៅកាន់ លោក សុវណ្ណ​រិទ្ធី (TVFB) ធ្វើឡើង​បន្ទាប់ពី លោក សុវណ្ណ​រិទ្ធី (TVFB) បាន Live និយាយ​និយាយ ប៉ះពាល់ ឈ្មោះ និង​កិត្តិយស របស់​កញ្ញា ធី សុវណ្ណ​ថា ថា កញ្ញា មាន​ខ្នងបង្អែក នៅ​ពីក្រោយ ។​

ការឆ្លើយ​ឆ្លង​គ្នា​នេះ​ធ្វើឡើង​បន្ទាប់ពី មាន​ករណី មហាជន​បាន​វាយ លោក បណ្ឌិត ម្នាក់ បណ្តាល​ឲ្យ រងរបួស់​ធ្ងន់​ស្ទើរ​ស្លាប់​ស្ទើរ​ស់ ដោយ ចោទថា​លោក​បើក​បុក​មនុស្ស ស្លាប់​មិន​ឈប់​ទទួលខុសត្រូវ ។ យោងតាម​សារ របស់​កញ្ញា ធី សុវណ្ណ​ថា ជូន​លោក សុវណ្ណ​រិទ្ធី (TVFB) បាន​ឲ្យ​ដឹងថា «​សារ​ផ្ញើជូន​លោក សុវណ្ណ​រិទ្ធី (TVFB) លោក​បាន Live និយាយ​បរិហាកេរ្តិ៍​ចោទ​ខ្ញុំ​ថាៈ “​ខ្ញុំ​មាន​អ្នកមានអំណាច នៅ​ពីក្រោយ​”​ខ្ញុំ​សូម​បកស្រាយ​ជូន​លោក​វិញ​ថាៈ ខ្ញុំ ធី សុវណ្ណ​ថា ខ្ញុំ​ស្គាល់​ខ្លួនឯង​ច្បាស់​ណាស់ ខ្ញុំ​គ្មាន​អ្នកមានអំណាច​ណា នៅ​ពីក្រោយ​ទេ ហើយ​ខ្ញុំ​ក៏​គ្មាន​ឪពុកម្តាយ រឺ​គ្រួសារ​ជា​អ្នកធំ​ដែរ​ខ្ញុំ​ជា​កូន​រាស្ត្រ គ្រួសារ​អាជីវករ​សាម​ញ្ញ ។ 

ខ្ញុំ​គឺជា អតីត​ក្មេង​ប្រឆាំងនឹង​រាជរដ្ឋាភិបាល តែ​ដោយ​ការស្វែងយល់ ដឹង​កំហុស​ទាន់ពេល ខ្ញុំ​បានទទួល​ការ​អធ្យាស្រ័យ ក្តីមេត្តា ករុណា ពីស​ម្តេច​តេ​ជោ ហ៊ុន សែន បានអនុញ្ញាត​ឲ្យ​ខ្ញុំ ចូលបក្ស​ប្រជាជន ដើម្បី​មានឱកាស​បន្ត​ឆន្ទ​: រួមចំណែក​ជួយ​ប្រជាជន ជួយ​អភិវឌ្ឍន៍​ប្រទេស ដោយ​ខ្ញុំ​រក្សាបាន​ភាពត្រឹមត្រូវ អំពើ​ល្អ សច្ច​:​ធម៌ ភាពស្មោះត្រង់ និង​ភាព​ហ្មត់ចត់​ក្នុង​ការងារ ខ្ញុំ​ទទួលបាន​ការទុកចិត្ត​ពី សម្តេច​តេ​ជោ ដំឡើង​តួរ​នាទី​ឲ្យ​ខ្ញុំ ជា​បន្តបន្ទាប់ ។​

ការដែល​ខ្ញុំ​ទទួល​បានការ​អធ្យាស្រ័យ ក្តីមេត្តា ការទុកចិត្ត​ពីស​ម្តេច​តេ​ជោ គឺជា​ទឹកចិត្ត​សម្តេច មិនមែនជា​ខ្នងបង្អែក រឺ​អាង​អ្នកមានអំណាច​ទេ បើ​ខ្ញុំ​ធ្វើ​ខុស ខ្ញុំ​ក៏​ទទួលខុសត្រូវ​ចំពោះ​ច្បាប់​ដែរ ជំលោះ​រវាង​លោក និង​ពូ​ផែង​វណ្ណ​: សាន​ប៉ុន​ធឿន សូម​លោក​ដោះស្រាយ ដោយ​លក្ខណ​:​ឯកជន សូមកុំ​និយាយ​ឲ្យ​ប៉ះពាល់​ឈ្មោះ​កិត្តិយស​របស់ខ្ញុំ ដោយ​ខ្ញុំ​យល់ឃើញថា លោក​សាង​កំហុស​លើ​ខ្ញុំ ជា​លើក​ទី​១ ដោយ​អ​ចេតនា ខ្ញុំ​អធ្យាស្រ័យ​ជូន មិន​ប្រកាន់​ទេ តែ​សូម​លោក​ជួយ​កែតម្រូវ ។​បើ​លោក​មាន​អាសន្ន រឺ​មាន​គ្រោះថ្នាក់ លោក​អាច​ទំនាក់ទំនង​ស្នើសុំ​សេវា​ផ្នែក​ច្បាប់​ពី​ខ្ញុំ ខ្ញុំ​នឹង​ជួយ​លោក តាម​លទ្ធភាព​ដែល​ខ្ញុំ​មាន ។ ដោយ​ក្តី​គោរព​រាប់អាន ពី​នាង​ខ្ញុំ ធី សុវណ្ណ​ថា​»​។

​ក្រោយពី​មានការ ផ្ញើ​សារ​ពី​សំណាក់​កញ្ញា​ធី សុវណ្ណ​ថា លោក សុវណ្ណ​រិទ្ធី បា​នស​សេរ​តប​វិញ​ថា «​អរគុណ សំរាប់​ការផ្ញើ​សារ​មក​រូបខ្ញុំ  ខ្ញុំ​សុំទោស​កញ្ញា បើ​ខ្ញុំ​និយាយ​ទៅ​វា​ប៉ះពាល់​កញ្ញា​ដោយ​អ​ចេតនា​»​ចប់​!!​។​ក្រោយពី​សុំទោស​រឿ​ងក​ញ្ញ​ធិ​សុវណ្ណ​ថា​ដែល​អាច​សម្លុត​មេ​នគរបាល​អន្តោរ​ប្រវេ​សន្ត​រឿង​យួន​ក្នុងស្រុក​បាន​ជម្លោះ​រវាង​លោក សុវណ្ណ​រិទ្ធី​អ្នកយក​ព​តិ​មាន​ទូរ​ទ្សន៍​អន​ឡាញ​ធី​វី​ប៊ី​(TVFB)​ដ៏​សកម្ម ថា​និង​លោក​វរៈសេនីយ៍​ផែង​វណ្ណ​:​សកម្មជន​ហ្វេ​ស​ប៊ុ​ក​ដ៏​ល្បី​ដោយសារតែ​កាន់ជើង​មន្ត្រី​នគរ​ជាន់ខ្ពស់​នៅ​ក្រសួងមហាផ្ទៃ​ម្នាក់​ម្ខាង​ក៏បាន​បញ្ចប់​ដែរ​នៅ​ថ្ងៃទី​១៥​មីនាឆ្នាំ​២០១៨​នេះ​។​នេះ​បើតាម​ហ្វេ​ស​ប៊ុ​កក​ញ្ញ​ធី​សុវណ្ណ​ថា​៕

a-thy-rithy

a-thy-r1

b-tv-b1

a-thy2