» កូរ៉េខាងត្បូង និងអាមេរិក ធ្វើសមយុទ្ធរួមគ្នា ដើម្បីទប់ទល់នឹងសមត្ថភាពយោធាថ្មីរបស់កូរ៉េខាងជើង » សម្តេចធិបតីជួបសំណេះសំណាលផ្ទាល់ជាមួយតំណាងប្រជាសហគមន៍ទេទឹកពុះដើម្បីឈ្វេងយល់ពីតម្រូវការជាក់ស្តែង » យកផ្លែឈើចិនពីខេត្តព្រះសីហនុមកលក់គិតជាទឹកប្រាក់តម្លៃ១២ម៉ឺនដុល្លាររយះពេល១ឆ្នាំមិនព្រមសង ត្រូវម្ចាស់បំណុលតាមទាន់ចាប់ខ្លួននៅផ្សារដើមគរ » លទ្ធផលនៃកិច្ចប្រជុំតុលាការកំពូលកម្ពុជា វៀតណាម ឡាវ លើកទី៨នៅភ្នំពេញ » សម្ដេចតេជោ ហ៊ុន សែនអំពាវនាវឲ្យតុលាការពន្លឿនការងារករណីបណ្តឹងស្ត្រីឈ្មោះសំ សុខាដែលជំនាញជេបញ្ចោរ » អនុរដ្ឋមន្ត្រីក្រសួងសង្គ្រាមអាមេរិក គាំទ្រការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការអនុវត្តកិច្ចព្រមព្រៀង​សន្តិភាពទីក្រុងគូឡាឡាំពួរ...! » ឈ្នះសឹក-ចាញ់សង្រ្គាម៖ ភាពប្រទាញប្រទង់ផ្ទុយគ្នាខាងផ្នែកយុទ្ធសាស្រ្តរបស់ថៃចំពោះកម្ពុជា » ថៅកែហាងជនជាតិប៉ូឡូញម្នាក់ស្លាប់នៅកោះរ៉ុងដោយសារមិនឈប់ផឹកស្រាតាមពេទ្យ! » រដ្ឋមន្ត្រីក្រសួងយុត្តិធម៍ អះអាងជូនភារៈធារីស្ថានទូតអាមេរិកប្រចាំកម្ពុជា អំពីកិច្ចខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តឥតដកថយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបោសសម្អាតឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) » សមត្តកិច្ចដេកយាម១យប់ទើបនាំខ្លួនស្ត្រីអ្នកលក់ទូរសព្ទ័អនឡាញតែសម្តីឈ្លើយមកវាស់កំពស់បែករឿងមន្ត្រីយោធាកាកក់កបតែគេជេរ » តារាចម្រៀងវៀតណាមម្នាក់បង្ហាញពីវប្បធម៌ខ្មែរ! » ក្រសួងមហាផ្ទៃ រកឃើញភាពមិនប្រក្រតីនៃចំណាយថវិការឃុំសង្កាត់ក្នុងខេត្តកំពង់ឆ្នាំងចំនួន៥និងណែនាំឱ្យចាត់វិធានការជាបន្ទាន់ លើមន្ត្រីទាំងឡាយណា ដែលគប់គិតគ្នា » មហាជន និងកងទ័ពចេញប្រតិកម្មចំពោះម្ចាស់ហាងទូរស័ព្ទជេរករណីយ៍ប្រមាថយោធិនជួរមុខទោះបីប្រកាសផ្តល់សំណងនិងទៅសុំទោសក៏ដោយ! » សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ពីគោលបំណងនៃ​ការបង្កើត កិច្ចសហប្រតិបត្តិ​ការអភិវឌ្ឍន៍ត្រីកោណ​ CLV-DTA​ និងប្តេជ្ញាកសាងផ្លូវទៅកន្ទុយនាគ » ទំនាក់ទំនងផ្នែកអាកាសចរណ៍ រវាងសហរដ្ឋអាមេរិក និងកម្ពុជា បន្តដំណើរទៅមុខយ៉ាងប្រសើរក្នុងពេលការនាំចេញរបស់កម្ពុជាកើនឡើង!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5209 នាក់

ម្សិលមិញ 12365 នាក់

សរុប 20056438 នាក់

លោកស្រី ដេ​ត ម៉ាលី​ណា ទម្លាយ​អាថ​កំបាំង នៃ​ការរួមរស់​ជាមួយ លោក ឌួង ឆាយ ១៣​ឆ្នាំ

 

​កម្សាន្ត​៖ បន្ទាប់ពី​ទំលាយ​វីដេអូ​នៃ​ការប្រើ​ហឹ​ង្សា​បង្កឡើង​ដោយ​លោក​(​ឧកញ៉ា​)​ឌួង​ឆាយ​ហើយ​ត្រូវបាន​អតីត​ប្តី​បកស្រាយ​ថា​មូលហេតុ​នៃ​ការលែង​គ្នា​គឺ​មកពី​មាន​មនុស្ស​ទី​៣​និង​ចោទថា​វីដេអូ​វ៉ៃ​គឺ​ចាំ​ការរៀបចំ​និង​ការបង្ខំ​ឲ្យ​ក្រៀវ​ជាដើម​នោះ លោកស្រី ដេ​ត ម៉ាលី​ណា បាន​បន្តធ្វើ​ការបកស្រាយ​បន្ថែម​អំពី​ទុក្ខវេទនា​ដែល​រួមរស់​ជាមួយគ្នា​១៣​ឆ្នាំ​តាម​ហ្វេ​ស​ប៊ុ​ក​។a chhay wife1

​លោកស្រី ដេ​ត ម៉ាលី​ណា បាន​បកស្រាយ ថា​៖​ថ្ងៃនេះ​នាង​ខ្ញុំ​មក​បកស្រាយ​ពី​បញ្ហា​ដែល​ឌួង ឆាយ​បានអោយ​លុយ​ម៉ែ​ដោះ​សំដែង​ប្រឌិត​រឿង​ចោទប្រកាន់​មក​លេ​ី​រូបនាង​ខ្ញុំ​ថា បាន​ដើរលេង​ផឹកស៊ី​មិនបាន​មើលថែរក្សា​កូន​ដែល​ម៉ែ​ដោះ​កូនស្រី​របស់ខ្ញុំ​បានមក​និយាយ​កុហក​លាប​ពណ៌​ប្រឌិត​រឿង​ថា​នាង​ខ្ញុំ​មាន​ទំនាក់ទំនង​ជាមួយ​បុរស​ជន​ទី​3​និយាយ​ទូរស័ព្ទ​ជាមួយ​ប្រុស​រាល់​យប់ ដោយ​ទាំង​ដែល​ខ្ញុំ​មិនដែល​មាន​ជន​ទី​3​សោះ​។

សូមអោយ​គាត់​បកស្រាយ​បញ្ចាក់​ជន​ទី​បី​ដែល​គាត់​បាន​លើក​យកមក​និយាយ​និង​ឈ្មោះ​អ្វី​ហើយ​មាន​ភ​ស្តិ​តាង​រូបភាព​មួយណា​អាចមក​បញ្ចាក់​ថា​គេ​មាន​ទំនាក់ទំនង​ជាមួយ​ខ្ញុំ​ពីព្រោះ​អី​គាត់​បាន​តាមដាន​ខ្ញុំ​គ្រប់​សកម្មភាព អញ្ចឹង​គួរតែមាន​ភស្តុតាង​ហើយ​មិនមែន​និយាយ​តែ​មាត់​អញ្ចឹងទេ ទាំង​ដែល​ការពិត​ឌួង ឆាយ​បាន​មាន​ទំនាក់ទំនង​ជាមួយ​ស្រី​ជាច្រើន​នាក់ ដែលមាន​ទាំង​កាមេរ៉ា​វីដេអូ 23.06.2019 នៅក្នុង​ក្លឹប​កំសាន្ត​សោ​ន​ទាំង​ដែល​ខ្ញុំ​កំពុង​ពរ​ពោះ​ធ្លាក់ឈាម​កូន​ចង់​កើតមុន​ខែ​ចឹ​ង​ត្រូវ​សំរាក​នៅ​ពេទ្យ​សឹង្ហ​បុរី​។​

ទុក​ខ្ញុំ​ចោល​សុខចិត្ត​ទៅរក​ស្រី នឹងមាន​កត់​ទុក​លេខ​ទូរស័ព្ទ​ស្រី​ជាច្រើន មាន​ច្រើន​ទៀត​គ្រាន់តែ​និយាយ​ទៅបាន​អី​មកវិញ​។​នេះ​គ្រាន់តែ​នាង​ខ្ញុំ​យកតែ​មួយ​ជ្រុង​តូច​មក​បញ្ជាក់​ពី ឌួង ឆាយ ជា​មនុស្ស​ប្រភេទ​អី​គឺ​ពូកែ​កុហក​សំដែង ដូច្នេះ​បងប្អូន​អាច​គិត​តាម​ការគួរ​ពីព្រោះ​ខ្ញុំ​ជា​ជនរងគ្រោះ​ប៉ុន្តែ​គាត់​បាន​លាប​ពណ៌​នាង​ខ្ញុំ​សព្វគ្រប់​បែបយ៉ាង និង​បញ្ហា​ដែល​គាត់​បាន​ចោទប្រកាន់ថា​ខ្ញុំ​បាន​ចំនែក​ទ្រព្យសម្បត្តិ​ទាំងអស់​ហើយ​គាត់​បាន​ដើរចេញ​ដោយ​ខ្លួន​ទទេរ គាត់​យក​សំលេង​ឆាត​ឆ្លើយឆ្លង​រឿង​ទ្រព្យ​រួម​របស់ខ្ញុំ​ពី​នាក់​រក​ជាមួយគ្នា ចោត​ខ្ញុំ​រៀប​គំរោង​អោយ​គាត់​វៃ​ហើយ​ថត​ដើម្បី​យក​គំ​រៀប​យក​ទ្រព្យសម្បត្តិ ។

​គាត់​និយាយ​អោយ​ទ្រព្យ​មក​ខ្ញុំ​អស់ហើយ​តាមពិត​គឺ​ខូច​មនុស្ស​កុហក និយាយ​បានតែ​ក្នុង​សំលេង​ឆាត តែ​ការពិត​គ្មាន​អោយ​ដូច​និយាយ​ទេ​។ តាមពិត​យក​កំលាំង​ញើស​ឈាម​ខ្ញុំ​ទាំងអស់​លុយ​ដែល​នាង​ខ្ញុំ​ខំ​រក​ពី​នាក់​13​ឆ្នាំនេះ​គឺ​គាត់​យកលុយ​ដែល​រកបាន​ទាំងអស់​ទៅអោយ​ប៉ា​គាត់​ទិញ​ដី​មាន​2​កន្លែង​។ -​ដី​កន្លែង​ទី​1= ( តំលៃ 936937$ ) [​លែង​គ្នា​ហេ​ី​យ​អី​លូវ​ឆាយ​យក​ទាំងអស់​គ្មាន​អោយ​ខ្ញុំ​] ។​-​ដី​កន្លែង​ទី​2= ( តំលៃ 3.000,000$ ) ខ្ចី​ពី​ធនាគារ ខ្ញុំ​ខំ​បង់​ការប្រាក់​ធនាគា​រាល់​ខែ​មួយខែ 2​ម៉ឺន​ជាង​ដុល្លារ បង់អស់​2​ឆ្នាំ​ជាង​ហើយ [ លែង​គ្នា​ហើយ​អី​លូវ​ឆាយ​យក​ទាំងអស់​គ្មាន​អោយ​ខ្ញុំ ] ។​-​ប​ញ្ចី​ប៉ា​ឆាយ​ខ្ចីលុយ​ពួក​ខ្ញុំ​យកទៅ​ប្រើប្រាស់​មិនទាន់​សង​វិញ ( 735,621$ ) ឆាយ​យក​ទាំងអស់​។ -​ឡាន​ម៉ាក់​escalate ឆាយ​យក -​កា​រ៉ា​ស់​សាំង​តូ​តា​ល ឆាយ​យក -Sound Club ឆាយ​យក ។​

​លោកស្រី ដេ​ត ម៉ាលី​ណា បាន​ចោទប្រកាន់ អតីត​ស្វាមី ថា​ជាម​នុស្ស​ពូកែ​កុហក និង ថែមទាំង​យកលុយ​និង ទ្រព្យសម្បត្តិ​ទុក​តែម្នាក់ឯង​ដូច្នេះ​៖
​អាក្រក់​និង​ពូកែ​កុហក​ការពិត​ខ្លួនឯង​យក​អស់​ហេ​ី​យ​លុយ​រកបាន​ប៉ុន្មាន​រាល់​ខែ​ដក​លុយ​ទៅ​ទី​ញ​ដី​ដាក់ឈ្មោះ​ម្នាក់ឯង ដី​ទិញ​2​ឆ្នាំ​ជាង​ពេល​លក់​វិញ​ចំណេញ​រាប់លាន​ដុល្លា​យក​ម្នាក់ឯង​។ ហើយ​ចំណែក​ខ្ញុំ​វិញ​ពូ​មីង​បងប្អូន​មើល​ខ្ញុំ​មើល​បាន​អី​ខ្លះ បានតែ​សំបក​ហាង​ខាត​រាល់​ខែ ប្រហែល​មួយឆ្នាំ​ជាង​ហើយ​ព្រោះ​covid-19​។​ពេល​លែងលះគ្នា​នាង​ខ្ញុំ​គ្មាន​លុយ​ទេ​ចឹ​ង​ត្រូវ​លក់​ពេ​ជ្យ​ខ្លួន​ពាក់ អស់ 140000$ ដើម្បី​យកមក​សង​គេ​និង​រកស៊ី​ចាប់ផ្ដើម​ឡើងវិញ និង​មែន​ដែល​ខ្ញុំ​ត្រូវ​រៀប​គំរោង​អោយគេ​វៃ​ថត​ហើយ​យក​ទ្រព្យ គ្មាន​បាន​អី ?​។​

គ្មាន​អ្នកណា​អោយគេ​វៃ​ល្ងង់​ទេ​តិច​វៃ​ហើយ​មុន​បានទ្រព្យ​ងាប់​អត់​បាន​ចាយលុយ ព្រោះ​មិនមែន​ខ្ញុំ មិនដឹង​ណា​គាត់​សាហាវព្រៃផ្សៃ​។​ក្នុង​រយះពេល​13​ឆ្នាំ​វៃ​ខ្ញំ​ប្រហែល​100​ដង បើ​អត់​មាន​គេ​ជួយ​ឃាត់​សាហាវ​ជាង​និង​ទៀត ហើយ​មូលហេតុ​អី​ចាំបាច់​ខ្ញុំ​ត្រូវធ្វើ​ចឹ​ង អ្វីដែល​យកមកចែក​គ្នា​នេះ​គឺ​ទ្រព្យ​រក​ពីរ​នាក់​ពី​បាត​ដែ​ទទេរ​មក មិនមែន​ទ្រព្យ​ម៉ែ​ឳ​ឆាយ​អោយ​ទេ​កុំ​យល់​ច្រ​លំ​។ អាច​មើល​សាលក្រម​លែងលះ​បាន​ណា​និង​បញ្ជីរ​គណនេយ្យ​មាន​បញ្ចាក់​ថា​អ្វី​ស​និង​ខ្មៅ​ការពិតហើយ​និយាយ​កុហកថា​យកលុយ​ម៉ាក់​គាត់​1​លានជាង​អោយ​ខ្ញុំ​ទិញ​ស្តុក​MLN​មាន​ភ​ស្តិ​តាង​អត់​គឺ​គ្មាន​មានតែ​សំដី​និយាយ​កុហក​គ្មាន​ការពិត​។

​អតីត​ភរិយា​លោក​ឌួង​ឆាយ បាន​បន្ថែមទៀតថា​៖​គាត់​និយាយ​អី​គ្មាន​ការពិត​និង​គ្មាន​ចិត្តធម៌​មិនដឹង​ខុសត្រូវ​អាត្មានិយម​។ ស្រលាញ់​លុយ​ចឹ​ង​បាន​មិនអោយ​តំលៃ​មនុស្ស​និង​ក្ដី​ស្រលាញ់​ស្មោះ គាត់​ប្រើ​អំពើ​ហឹ​ង​ស្សា​ដ៏​សាហាវ​នេះ​តាំង​ពីថ្ងៃ 13.12.2020 ។​ក្នុងពេលដែល​ព្រម​លែងលះគ្នា​ហើយ​ប៉ុន្តែ​ខ្ញុំ​មិន​ប្ដឹង​គាត់​ទេ​គឺ​ចង់​លើកលែង​អោយ​គាត់​កែ​ប្រែជា​មនុស្ស​ល្អ​វិញ ទោះ​យាំង​ម៉េច​ក៏​គាត់​ជា​ឳ​ពុក​កូន​ខ្ញុំ​ដែល ។​ប៉ុន្តែ​មូលហេតុ​គឺ​08.03.2021 គាត់​បាន​យក​កូន​ទៅហើយ​ព្យាយាម​ផ្ដាច់ទំនាក់ទំនង​ហើយ​គំរាម​នាង​ខ្ញុំ​និង​មាន​គំរោង​ប្តឹង​យក​កូន​ពី​រូបខ្ញុំ​ទៀត​។​

បញ្ហា​ខាងលើ​នេះហើយ​ជាហេតុ​ដែល​ខ្ញុំ​ដាច់ចិត្ត​ទំលាយ​វីដេអូ​គាត់​បាន​ប្រើ​ហឹ​ង្សា​មកលើ​រូបនាង​ខ្ញុំ​។ ព្រោះ​នាង​ខ្ញុំ​មិនអាច​អោយ​កូន​នាង​ខ្ញុំ​លំបាក​ទេ​ធ្វើបាប​ខ្ញុំ​បានតែ​ប្រាប់​ហើយ​កុំ​ធ្វើ​ដាក់​កូន ទោះជា​ខ្ញុំ​ដឹង​បន្ទាប់ពី​ទំលាយ​វីដេអូ​នេះ​ទៅ​ខ្ញុំ​និង​រស់​គ្មាន​សុ​វត្តិភាព​ក៏ដោយ តែ​ខ្ញុំ​ត្រូវតែ​រឹងមាំ​ដើម្បី​កូន​ខ្ញុំ ។​អ្នកណា​ជា​ជនរងគ្រោះ​ពិតប្រាកដ ហើយ​ខ្ញុំ​មក​ឡាយ​លើក​នេះ​ជា​លើកចុងក្រោយ​ដើម្បី​បកស្រាយ​ការពិត​ទាំងអស់​។ បញ្ហា​ខាងលើ​នេះហើយ​ជាហេតុ​ដែល​ខ្ញុំ​ដាច់ចិត្ត​ទំលាយ​វីដេអូ​គាត់​បាន​ប្រើ​ហឹ​ង្សា​មកលើ​រូបនាង​ខ្ញុំ​មូលហេតុ​គឺ​គាត់​បាន​យក​កូន​មក​គំរាម​នាង​ខ្ញុំ​និង​មាន​គំរោង​ប្តឹង​យក​កូន​ពី​រូបខ្ញុំ​ទៀត​។

​គួរបញ្ជាក់​ផងដែរ លោក ឌួង ឆាយ ត្រូវបាន​ព្រះមហាក្សត្រ​នៃ​កម្ពុជា បញ្ចប់​គោរមងារ​ជា ឧកញ៉ា បន្ទាប់ពី​មានការ​បញ្ចេញ​វីដេអូ​មួយ​ដែល​លោក ឌួង ឆាយ ប្រើ​អំពើហិង្សា​ក្នុង​គ្រួសារ ដោយ លោកជំទាវ ដេ​ត ម៉ាលី​ណា កាលពី​ប៉ុន្មាន​ថ្ងៃ​កន្លងទៅនេះ​៕a chhay wifea1 a chhay wifea