» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8767 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698938 នាក់

យ៉ែម សំ​អូន ទិញ​ផ្ទះ​លម្ហែ​ឲ្យ​កូនប្រុស​និង ទិញ​ផ្ទះ​ថ្មី​ឲ្យ​កូនស្រី​នៅ​អូស្ត្រាលី​ផងដែរ​

​ភ្នំពេញ​៖ ក្នុង​ថ្ងៃ​ខួបកំណើត​គម្រប់​២០​ឆ្នាំ​របស់​កូនស្រី​កន្លងទៅ តារា​សម្តែង​និង​ចម្រៀង លោក យ៉ែម សំ​អូន​ដែល​នៅ​ពោះម៉ាយ​បានប្រកាស​ត្រៀម​កាដូ​ពិសេស​មួយ​សម្រាប់​កូនស្រី​បណ្តូលចិត្ត​ដែល​កំពុង​រស់នៅ​ជាមួយ​ម្តាយ​ឯ​ប្រទេស​អូស្ត្រាលី​។ ពេលនេះ​ផ្ទះ​ថ្មី​ដែល​លោក​ទិញ​ឲ្យ​កូនស្រី ជា​ផ្ទះ​វីឡា​មួយ​នៅ​តំបន់​ផ្លូវជាតិ​លេខ​៦A ។​a aun son1 

បើទោះបីជា​គេ​ដឹងថា​ក្នុង​បរិបទ​នៃ​ជំងឺ​កូ​វីដ​-១៩​នេះ មាន​សិល្បករ​សិល្បការិនី​ជាច្រើន​បាន​ខកខាន​ចេញ​រកប្រាក់​ចំណូល ហើយ​សូម្បីតែ​កម្មវិធី​ប្រគំ​តន្ត្រី​តូចធំ​នានា​ក៏ត្រូវ​បាន​បិទ​ដែរនោះ លោក យ៉ែម សំ​អូន​ទើបនឹង​ធ្វើ​ឲ្យ​គេ​ចាប់អារម្មណ៍​នឹង​ដំណឹង​ទិញ​ផ្ទះ​លម្ហែ​មួយ​នៅឯ​ខេត្តកំពត​ឲ្យ​កូនប្រុស​ផងដែរ​។ ជា​តារាចម្រៀង និង​ជា​អ្នកគ្រប់គ្រង​ក្រុម​តន្ត្រី​Tara Entertainment បានបង្ហាញ​មុខជា​មួយ​យុវជន​ម្នាក់​ដែល​លោក​អះអាងថា​ជា​កូនប្រុស នៅលើ​ទឹកដី​នៃ​ខេត្តកំពត​ដើម្បី​ទៅ​មើល​ផ្ទះ​លម្ហែ​មួយ​ដែល​បាន​សាងសង់​រួច​ប្រមាណ​ជា​០​ភាគរយ ហើយ​លោក​អះអាងថា​ជា​ផ្ទះ​របស់​កូនប្រុស ។

ផ្ទះ​លម្ហែ​នោះ​មានតម្លៃ​ខ្ទង់​ម៉ឺន​ដុល្លារ ហើយ​អ្វីដែល​ធ្វើ​ឲ្យ​គេ​ភ្ញាក់ផ្អើល​ថែមទៀត​នោះ គឺ​ក្រោយពី​លោក​បាន​បង្ហាញមុខ​ជាមួយ​កូនប្រុស​ជាថ្មី រួម​ដំណើរ​ដោយ​ប្រធាន​សមាគម​សិល្បករ​ខ្មែរ អ្នកនាង ច​ន ច័ន្ទ​លក្ខិណា ក្នុង​ការទិញ​ផ្ទះ​វីឡា​សមល្មម​មួយកន្លែង​នៅ​តំបន់​ផ្លូវជាតិ​លេខ​៦​អានោះ​អ្នកគ្រប់គ្រង​ក្រុម​តន្ត្រី​រូបនេះ​លើកឡើងថា ចេះតែ​ខំ​ទៅ​បងប្អូន​អើយ ព្រោះ​អាយុ​យើង​កាន់តែច្រើន ដូច្នេះ​យើង​នៅមាន​តួនាទី​ច្រើនណាស់​សម្រាប់​ទិញ​មរតក​ទុក​ឲ្យ​កូន​ទោះ​គេ​មិន​ឲ្យ​តម្លៃ​យើង​ក៏​យើង​ត្រូវតែមាន​អ្វី​សម្រាប់​ចែក​កូន​ដែរ នេះ​គឺជា​តួនាទី​ដែល​មិនអាច​ខ្វះ​បាន​ក្នុងនាម​ជា​ឪពុក​របស់គេ​។

សារ​នេះ​ត្រូវបាន​គេ​សង្ស័យ​ដែរ​ថា ផ្ទះ​ដែល​លោក​ទិញ​គឺអាច​សម្រាប់​កូនស្រី​បណ្តូលចិត្ត​ដែល​កំពុងតែ​រស់នៅ​ប្រទេស​អូស្ត្រាលី​ជាមួយនឹង​អតីត​ភរិយា​លោក​គឺ​អ្នកនាង​យ៉ាន លីន​ដា​នោះ​តែម្តង ហើយ​កន្លងទៅ​លោក​ក៏​ធ្លាប់បាន​បង្ហើប​ខ្លះៗ​អំពី​គម្រោង​ផ្តល់​កាដូ​សម្រាប់​កូនស្រី​ផងដែរ​។ កូនស្រី​របស់លោក​យ៉ែម​សំ​អូន​មាន ឈ្មោះ​វី​រ៉ូ​នី​កា​( Veronica)​មាន​វ័យ​២០​ឆ្នាំ​ហើយ​៕a aun son a aun son2 b yem samon 
​