» ច្រកព្រុំដែនប៉ោយប៉ែតទទួលពលករខ្មែរ៨៦នាក់បញ្ជូនពលករថៃចេញ១៩៣នាក់ » សម្តេចធិបតីប្រកាសថាជួយមនុស្សសំខាន់ជាងទ្រព្យសម្បត្តិនិងណែនាំថាបើធ្វើផ្លូវត្រូវដាក់លូ » ភាគី​ក្រុមហ៊ុន ឌីអ អារ៉ូម៉ា ប្ដឹង​ យក់ ឋិតរដ្ឋា ទាមទារ​សំណង​​ ២០ម៉ឺនអាមេរិកបន្ទាប់ពីប្រកាសឈប់ធ្វើភ្នាក់ងារឃោសនា! » នគរបាលម្នាក់មានអបីយ៍ជំនើឿលេបកាំបិត៤០ដើម ទីបំផុតរត់មកគ្រូពេទ្យវះកាត់ទាញយកកាំបិត ចេញពីក្រពះ » កម្ពុជា ឈប់ចេញ «ទិដ្ឋាការស្អិត» គ្រប់ប្រភេទលើលិខិតឆ្លងដែន រួមទាំងទិដ្ឋាការប្រភេទ K ដោយជំនួសមកវិញនូវ «ទិដ្ឋាការឌីជីថល (Digital Visa)» » បង្ក្រាបបានហើយករណីឃា,តក,ម្មសម្លា,ប់ស្ដ្រីម្នាក់ រួចចាក់បេតុងកប់ដីនៅស្រុកចំការលើ ខេត្តកំពង់ចាម » នាយករដ្ឋមន្ត្រីនែណាំឲ្យពង្រឹងគុណភាពលើវិសយ័សុខាភិបាលមិនមែនគ្រាន់តែរៀនដើម្បីសញ្ញាបត្រ័ទេ! » តំណាងកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀងចុះដាំកូនឈើនិងសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូនិងសិស្ស » ក្រុមAOTចុះសង្កេតការណ៍និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ច្រកអានសេះ ខេត្តព្រះវិហារ » ក្រសួងមហាផ្ទៃកម្ពុជាប្រកាសបដិសេធពុំបានចាប់ខ្លួនបុគ្គលឈ្មោះ TRAN HIEP សញ្ជាតិអូស្ត្រាលឯនិងឈ្មោះ NGUYEN THUAN DUC ឲ្យវៀតណាមទេគឺវៀតណាមចាប់ខ្លួនឯងដូចនៅអាល្លឺម៉ង់ដែរ! » គយច្រកទ្វារអន្តរជាតិម៉ឺនជ័យនៅតែមានការ បើកដៃឲ្យឈ្មួញធំៗ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់? » កម្ពុជា-អារ៉ាប៊ីសាអូឌីតពិភាក្សាលើបញ្ហា ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យឧស្សាហកម្ម បច្ចេកវិទ្យា និងការវិនិយោគ » លោកត្រាំប្រកាសផ្តល់ជំនួយដល់រុស្ស៊ីករណីស្លាប់នៅមន្ទីរពិសោធន៍នៃវិទ្យាស្ថានស្រាវជ្រាវជំងឺប៉េស្តអ្នកនាំពាក្យចង់ឲ្យអាមេរិករកស៊ីជាមួយរុស្ស៊ីកុំចាំចប់សង្គ្រាម » ប៉ូលិសស្រុកកៀនស្វាយ បញ្ជូនវេជ្ជបណ្ឌិត និងម្ចាស់គ្លីនិកទៅតុលាការ ករណីវាយដំស្ត្រីស្នេហ៍ ដោយសារស្រលាញ់ពេក » អាជ្ញាធរខេត្តសៀមរាបចេញបកស្រាយករណីយ៍បុរសធ្វើដងកាំបិតលក់ថាការចាប់ខ្លួនអយុត្តិធម៍ ព្រោះខ្លួនគ្រាន់តែទិញឈើពីប្រជាពលរដ្ឋ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 31453 នាក់

ម្សិលមិញ 11636 នាក់

សរុប 20598872 នាក់

គយ ចាប់​ពិនិត្យ​ផ្ទៀងផ្ទាត់​គល់បញ្ជី​ ​អ្នក​ប្រើ​ឡាន​ចង្កូត​ស្តាំ​នៅ​ខេត្តបន្ទាយមានជ័យ​!

 

​បន្ទាយមានជ័យ​៖​អ្នក​ដែល​កំពុង​ប្រើប្រាស់​ឡាន​ចង្កូត​ស្តាំ​ដេក​ក៍​មិន​លក់​បក់​ក៍​មិន​ល្ហើយ ព្រោះ ខំ​ចំណាយលុយ​ខ្ទង់​ម៉ឺន​ដុល្លារ ទិញ​ឡាន​ចង្កូត​ស្តាំ​ជិះ​ព្រោះ​វា​ធូ​ថ្លៃ​តែ​ឥឡូវ​ត្រូវ​ក្រុម​គយ​ធ្វើក​!​។​​សេចក្តីរាយការណ៍​ព័ត៌មាន​ដែល​ទើប​ទទួលបាន​ថ្មីៗ​ឲ្យ​ដឹ​ថា​៖ នៅក្នុង​ខែ​មុននេះ មន្ត្រី​គយ​ចល័ត​និង​​មន្ត្រី​គយ​សាខា​ខេត្តបន្ទាយមានជ័យ នឹង​ចុះ​​ត្រួតពិនិត្យ ផ្ទៀងផ្ទាត់​លើ​រថយន្ត​ច​ង្កូ​​ត​ស្តាំ ដែលមាន​ពន្ធ​ខុស​ប្រក្រតី​ព្រោះ​កន្លងមក​ឃើញ បាន​ចំនួន​ប្រ​​ហែល​ជាង​១០​គ្រឿង​មកហើយ​។​a car r2 

​គួររំលឹកថា​កន្លងមក​ចំពោះ​រថយន្ត​ចង្កូត​ស្តាំ​​ដែល​ឈ្មួញ​បាន​យក​ចូលមក​លក់​ក្នុងស្រុក​​ខ្មែរ​ទាំង​មាន​ពន្ធ​និង​អត់​ពន្ធ​នោះ ត្រូវបាន​រា​​ជរ​ដា្ឋ​ភិ​បាល​អនុគ្រោះ អោយចូល​បង់ពន្ធ ចំ​​ពោះ​តែ​ប្រភេទ​រថយន្ត ដែល​នៅ​សេសសល់​​ពីមុន មិនទាន់បាន​ស្របច្បាប់ តែ​មិន​អនុ​ញ្ញា​​តិ​អោយ​ចូលមក​ថ្មី​ទៀតឡើយ ។​ទោះជា​យ៉ាងណា​ឡាន​ចង្កូត​ស្តាំ​នៅតែមាន​​ដោយសារ​ក្រុម​ឈ្មួញ​ឱកាសនិយម បន្លំ​ត្រី​​ងៀត​ឆ្លៀត​ពង ទំនង​មានការ​ឃុបឃិត ប្រព្រឹត្ត​​អំពើពុករលួយ ជាមួយ​ស្ថាប័នគយ និង​ស្ថាប័ន​​ផ្សេងទៀត លួចលាក់​អោយចូល​បន្ថែមទៀត​​ចែក​លុយ​គ្នា​ធ្វើ​មាន ធ្វើបាន​។A car r1 

 

​បើតាម​ប្រភព​ដែល​ទទួលបាន​ថា បន្ទាប់ពី​រថយន្ត​ស្តាំ​នេះ​មានការ​បង់ពន្ធ​ថមថយ ឃើ​​ញ​ថា ពួកគេ​មាន​ក្បាច់គុណ​ថ្មី​ទៀតហើយ​​ដោយមាន​ការបង់ពន្ធ​តាមផ្លូវ​ងងឹត​វិញ​ម្តង​​គ្រាន់តែ​នៅក្នុង​ខេត្តបន្ទាយមានជ័យ បង់ពន្ធ​
​ករណីនេះ​មាន​ដល់​ទៅ​២​លើក លើកទីមួយ​​ជាង​៤០​គ្រឿង និង​លើក​ទី​ពីរ​ជាង​៥០​គ្រឿង​​ទាំងពីរ​លើក​បង់​នៅ​សាខាគយ​បន្ទាយ​មាន​ជ័​​យ​ទាំងអស់​។​a car r 

​តាម​ប្រភព​បន្តថា ឡាន​ដែល​បង់ពន្ធ​ផ្លូវ​ងងឹត​​ទាំងពីរ​លើក​នេះ គឺ​មានតែ​ឈ្មួញ​ម្នាក់​គត់ ដែ​​ល​បាន​ស៊ីសស៊ុះ​ជាមួយ​គយ យក​បង់​ផ្តាច់​​ទាំងអស់​ម្នាក់ឯង ក្នុង​គោលបំណង​យក​ឡាន​​ស្តាំ​ចូលមក​ពី​ថៃ​បន្ថែមទៀត មិនមែនជា​​ឡាន​សែ​ស​សល់​ឡើយ​។​

​គេ​នៅ​ពុំទាន់​ដឹងថា តើ​គយ​ជា​អ្ន្ក​ក​​មាន​កំហុស ឬ​ខាង​គមនាគមន៍ ឬមួយ​ឈ្មួញ​ជា​អ្នក​ខុស​នោះទេ បានជា​ឡាន​ស្តាំ​ដែល​បង់ពន្ធ​មាន​ស្លាក​លេខ​ក្រហម​ហើយ ពេលដែល​ចាប់​ត្រួតពិនិត្យ ឡាន​នេះ​ភាគច្រើន​សុទ្ធ​
​តែ​ខុស​ប្រក្រតី ដូចជា​ជាក់ស្ដែង ឡាន​ផលិត​​ឆ្នាំ​២០០៣​ដែល​យកទៅ​បង់ពន្ធ តែ​មិនបាន​​ពាក់​ស្លាក​លេខ​ឬ​ប្រើប្រាស់​ឡាន​នេះឡើយ​​បែ​ជា​ឃើញ យក​កាត​គ្រី​ឬ​ស្លាក​លេខ​នេះ​ទៅ​បំពាក់​លើ​ឡាន​សេរី​ឆ្នាំ​២០០៧ -២០០៨​ទៅ​​វិញ ជាពិសេស​មាន​ច្រើន​ទៅលើ​ឡាន​សេរី​ខ្ព​​ស់ៗ​ដូចជា ពន្ធ​ឆ្នាំ​២០១៣ យកទៅ​បំពាក់​ឡា​​ន​ឆ្នាំ​២០១៦-​ឆ្នាំ​២០១៧​ជាដើម​។​

​បើ​យោង​លើ​ច្បាប់​បង់ពន្ធ​បាន​បញ្ជាក់ថា រថយន្ត​មួយគ្រឿង ដែលមាន​ពន្ធ​ឬ​ស្លាក​​ត្រិ​ម​ត្រូវ គឺ​ស្ថាប័នគយ​ជា​ត្រួតពិនិត្យ​ឆ្នាំ​ផ​លិ​​ត លេខ​តួ លេខ​ម៉ាស៊ីន និង​កាល់​លេខ​ហើយ​ថត​ឡាន​យ៉ាងតិច​៣​ប៉ុស្តិ៍ ដើម្បី​ទុកជា​ឯកសារ​​បន្ទាប់មក​ខាង​គមនាគមន៍ យកពន្ធ​មក​ពិនិត្យ​​ធ្វើ​ដូច​គយ​ដែរ ទាល់តែ​ឃើញ​ត្រិ​ម​ត្រូវ ទើប​​ហ៊ាន​ចេញ​កាត​គ្រី​និង​ស្លាក​លេខ​អោយ ។​

​ករណី​យ៍​ខាងលើនេះ​ប្រជាពលរដ្ឋ​ចោទថា​ដោយសារតែ​មន្ត្រី​គយ​ឃុបឃិត​ជា​​មួយ​ឈ្មួញ​ព្រោះ​ពេល​គយ​ត្រួត​គេ​គ្រាន់តែ​ថត​ឡាន​និង​កាល់​លេខ យកមក​សរសេរ​ពន្ធ​តម្រូវ មិនចាំបាច់​​យក​ឡាន​មក​ផ្ទាល់ ទេ​នៅពេល​បាន​ពន្ធ​ទើប​គេ​​យក​ឡាន​នោះ​ចូលមក​ពី​ថៃ ហើយ​គយ​មិន​ដឹ​​ង​ថា​ឡាន​នោះ​សេរី​ឆ្នាំ​ណា​ប្រាកដ​ដែរ ព្រោះ​​អាង​ទុកចិត្ត​ឈ្មួញ ដែល​បង់​សេវា​ឲ្យ​​។​

​ប្រភព​មួយទៀត បានអោយដឹងថា ឡាន​ស្តាំ​​ដែល​បង់​ផ្លូវ​ងងឹត​ទាំងពីរ​លើក​នេះ ខាង​ម​​ន្ទីរ​សាធារណការ​ខេត្តបន្ទាយមានជ័យ មិន​​ហ៊ាន​ធ្វើ​កាត​គ្រី​ឬ​ស្លាក​លេខ​អោយ​ទេ​។ ដូច្នេះ​​ល្បិច​ឈ្មួញ គេ​រត់ការ​ទំនាក់ទំនង​ចេញ​កាត​​គ្រី​ស្លាក​លេខ នៅ​ខេត្ត​ផ្សេងៗ ដោយ​ក្រាន់តែ​​កាល់​លេខ​និង​ផ្ញើ​ក្រដាស​ពន្ធ មិនចាំបាច់​យក​​ឡាន​ទៅ​ទេ​។​នៅពេល​បាន​ឯកសារ​ត្រឹមត្រូវ​​ទើប​ឈ្មួញ​មាន​ក្បាច់គុណ​ថ្មី យកទៅ​បំពាក់​​លើ​រថយន្ត​ដែលមាន​សេរី​ខ្ពស់ៗ​លក់បាន​ថ្លៃ​។​

​លទ្ធផល​ចុងក្រោយ​អ្នកទិញ​ទឹកភ្នែក អ្នកលក់​​អាច​ដេក​គុក​ឬ​រត់ចោលស្រុក ព្រោះ​ព័ត៌មាន​​ខ្សឹបខ្សៀវ​បញ្ជាក់ថា ឈ្មួញ​កំពុងតែ​ច​ចារ​ឡាន​​ស្តាំ​ដែល​ខុស​ប្រក្រតី​លក់​អោយ​អ្នក​ប្រើ ទិញយក​មកវិញ ក្នុង​តំលៃ​ស្មើ​ដើម​ឬ​ខាត​។ ជៀស​​ជៀសវាង​ការ​ប្តឹងផ្តល់​គ្នា​?​ឆ។​​បើតាម​ព័ត៌មាន​រាយ​ការ​ណ៏​មក​ថា ចាប់​តាំង​​ពី​គ​ក្រើ​ក ពេល​គយ​ចុះ​ត្រួតពិនិត្យ​ឆែកឆេរ​​ថ្មីៗ លឺថា​ឈ្មួញ​បាន​ទិញ​ចូល​មកវិញ​ប្រហែល​​ជាង​១០​គ្រឿង​ហើយ តែ​ឡាន​ស្តាំ​ដែល​បា​នល​​ក់​រាប់រយ​គ្រឿង​ឯណោះ តើ​មាន​លុយ​ទិញ​មក​​វី​ញ​ទាំងអស់​ទេ​?​ហើយ​យកទៅ​លាក់​ទីណា​​ស្ងាត់ អ្នកណា​ហ៊ាន​ទិញ​? គេ​និយាយថា​ឡាន​១​គ្រឿង​ចំណេញ​ពី​៣​ពាន់​ទៅ​៥​ពាន់ តែបើ​ទិញ​ចូល​វិញ​អាច​ខាត​ទាំងស្រុង ។​

​គេ​នៅ​មិនទាន់​ដឹងថាតើ​កំហុស​នេះ​ធ្លា​​ក់​ទៅលើ​អ្នកណា​ លទ្ធផល​ចុងក្រោយ គយ គមនាគមន៍ ឬ​ឈ្មួញ ?​បោះឆ្នោត​រួច​នឹង​អាចមាន​​ហា​នី​ភ័យ​កើតឡើង​ខ្លាំង​ជាងនេះទៀត ចំពោះ​
​បញ្ហា​លើ​ករណី​ឡាន​ស្តាំ​នេះ​។


​