» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5857 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696028 នាក់

អនិកជន​ខ្មែរ​អាមេរិក​ម្នាក់​ចាប់​សង្សា​បង្ខាំង​ទុក​រួមភេទ​និង​គម្រាម​សម្លាប់​ធ្វើ​ឲ្យ​នាង​ទ្រាំលែងបាន​!!


​ភ្នំពេញ ៖ អនិកជន​ខ្មែរ​អាមេរិក​ត្រូវបាន​សមត្ថកិច្ច​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ចាប់បញ្ជូន​ម្នាក់​ទៅ សាលាដំបូង​រាជធានី​កាលពី​ព្រឹក​ថ្ងៃទី​១៩ ខែកញ្ញា ឆ្នាំ​២០១៨ ពាក់ព័ន្ធ ករណី​ហឹ​ង្សា​គំរាម​សម្លាប់ បង្ខាំង​ទុក និង​អំពើ​ទារុណកម្ម ។​a excercis 

​ជនសង្ស័យ​ឈ្មោះ​ព្រឿង សំអឿន ហៅ សេម ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ ពីមុន​ជា​អា​ណិ​ក ជន​រស់នៅ​សហរដ្ឋអាមេរិក នៅ​កម្ពុជា ប្រកបមុខរបរ​ជា​គ្រូបង្រៀន​លំ​ហាត់ប្រាណ នៅក្នុង​ក្លឹប​ស៊ុប​ភឺ​ហ្វី​ត​។ ជនរងគ្រោះ​ពី​អំពើ​ខាងលើ​មាន ឈ្មោះ​ម ហ ភេទ​ស្រី អាយុ​២២​ឆ្នាំ មុខរបរ​ជា​និស្សិត ។​

​ជនសង្ស័យ បាន​សារភាពថា ខ្លួន និង​នារី​រងគ្រោះ បាន​ស្គាលគ្នា​រយៈពេល​១​ឆ្នាំ​មកហើយ ខណៈដែល​នារី​រងគ្រោះ តែង​មក​ហាត់ប្រាណ​នៅក្នុង​ក្លឹប​ស៊ុប​ភឺ​ហ្វី​ត​រាល់ថ្ងៃ ហើយ​ខ្លួន​ជា​គ្រូបង្រៀន​លំ​ហាត់ប្រាណ​នៅ​ទីនោះ​។ ក្រោយមក​ពួកគេ​បាន​ស្រលាញ់គ្នា​ជា​សង្សារ ហើយ​តែងតែ​ទូរស័ព្ទ​ណាត់ជួប​គ្នា ដើម្បី​រួមភេទ​ជា​ញឹកញាប់​ក្នុង​១​សប្តាហ៍ ២​ទៅ ៣​ដង ហើយ​ក្នុងពេល​រួមភេទ​ម្តងៗ ជនសង្ស័យ តែងតែ​ថត​ជា​វីដេអូ​ទុក​ផងដែរ​។

លើកដំបូង ពួកគេ​រួមភេទ ជាមួយគ្នា​ក្នុងផ្ទះ​សំណាក់​ម្តុំ​ផ្សារ សុ​វណ្ណា ហើយ​ក្រោយៗ​មកទៀត បាន​ជួល​បន្ទប់​ខុន​ដូរ​មួយ​ឈ្មោះ MHM បន្ទប់​លេខ​១៦៤ សង្កាត់​ទួល​ទំពូង​១ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ដើម្បី​ណាត់ជួប​គ្នា​រួមភេទ​។​​នារី​រងគ្រោះ​បាន​ប្រាប់​សមត្ថកិច្ច​ថា ដំបូង​ឡើយ​រូបនាង​ពិតជា​បាន​ស្រឡាញ់ ជនសង្ស័យ​ប្រាកដ​មែន តែ​រយៈកាល​ក្រោយៗ​មក រូបនាង​មានការ​ភ័យខ្លាច​ជាខ្លាំង ព្រោះតែ​សង្សារ​នេះ​ជា​មនុ​ស្សមាន​រោគ​ចិត្ត ព្រោះ​ពេល រួមភេទ​ជាមួយគ្នា​ម្តងៗ គេ​មិន​ត្រឹមតែ​ថត​វីដេអូ​ទុក​ប៉ុណ្ណោះ​ទេ ថែមទាំង​ក្តិច ខ្ញាំ ខាំ ច្របាច់ មួល​កដៃ​និង​វាយ​នាង​បែក​មាត់​ជា​ញឹកញាប់​នៅពេល​នាង​ឈឺ​ពេក​ទ្រាំ​មិនបាន​ក៏​ស្រែក​។

ក្រោយមក​នាង​ធុញទ្រាន់​ក៏​ទៅ​ភ្ជាប់ពាក្យ​ជាមួយ​កំលោះ ម្នាក់ទៀត ប៉ុន្តែ​ជនសង្ស័យ​បានដឹងថា​នាង មាន​គូ​ដណ្តឹង ក៏បាន​ចាប់​បង្ខាំង​ប្រើ​ហិង្សា​លើ​រូប នាង​ចំនួន​៦​ដង និង​គំរាម​បង្ហោះ​វីដេអូ​រួមភេទ​ជាមួយគ្នា​ផងដែរ​។​​នៅ​ថ្ងៃទី​១៥ ខែកញ្ញា ឆ្នាំ​២០១៨​កន្លងមកនេះ ខណៈដែល​នារី​រងគ្រោះ​និង​ជនសង្ស័យ​នៅ​ជាមួយគ្នា ស្រាប់តែ​គូ​ដណ្តឹង​នារី​រងគ្រោះ បាន​ឆាត​មក ក៏ត្រូវ​ជនសង្ស័យ​ឆែក​ឃើញ​កើតក្តី​ប្រចណ្ឌ​ក៏​ឈ្លោះប្រកែក​គ្នា ហើយ​ជនសង្ស័យ​បាន​ឆាត​ទៅ​គំរាម គូ​ដណ្តឹង​នារី​រងគ្រោះ​ឱ្យ​ឈប់​ទាក់ទង​នាង​ជាបន្ទាន់​។ បន្ទាប់មក​ជនសង្ស័យ​បាន​បង្ខាំង​នារី​រងគ្រោះ​ទុក​ក្នុង​បន្ទប់​ខុន​ដូ​មិន​ឱ្យចេញ​ទៅណា ព្រមទាំង​បាន​ចាប់​បោចសក់ និង​រុញ​ផ្ទប់ នាង​នឹង​ជញ្ជាំង ហើយ​បាន​ខាំ​នាង​២​កន្លែង គឺ​ដៃ​១​កន្លែង និង​កំប៉េះគូទ​១​កន្លែង​។​

​ក្រោយមកទៀត​ជនសង្ស័យ​បាន​កាត់​អា់វយឺត​ជា​ចម្រៀង​បម្រុង​យកមក ចងដៃ ចងជើង​នាង តែដោយសារ​នារី​រងគ្រោះ​អង្វរ​ពេក ទើប​រូបគេ​មិនបាន​ចង ហើយក៏​បង្ខំ​នារី​រងគ្រោះ​ឱ្យ​ទូរស័ព្ទ​ទៅ​និយាយ​ជាមួយ​គូ​ដណ្តឹង​ថា​ពួកគេ ទាំង​២​នាក់ រស់នៅ​ជាមួយគ្នា​ជា​រៀងរាល់ថ្ងៃ បើ​នាង​មិន​ទូរស័ព្ទ​ទៅ​ទេ គេ​នឹង​យក​កន្ត្រៃ​មក កាត់សក់​ចេញ​ឱ្យអស់ ហើយ​សម្លាប់ចោល​តែម្តង​។ នារី​រងគ្រោះ​បង្ខំ ចិត្ត​ទូរស័ព្ទ​ទៅ​គូ​ដណ្តឹង និយាយ​តាម​ការ​គំរាម របស់​ជនសង្ស័យ​ហើយ ខណៈដែល​បុរស​អប្រិយ បង្ខាំង​នាង​ទុក​នៅក្នុង​បន្ទប់ និង​យក​កាំបិត​ចុង​ស្រួច គំរាម​នាង​មិន​ឱ្យចេញ​ទៅណា​ជា ដាច់ខាត​។​

​ប្រភពពី​សមត្ថកិច្ច​បា​ន​ឱ្យដឹងថា លុះដល់ ថ្ងៃទី​១៦ ខែកញ្ញា ឆ្នាំ​២០១៨ ម្តាយមីង​របស់​នារីរ​ង​គ្រោះ ដែល​បាត់​ដំណឹង​ក្មួយ​ស្រី​ពេញ​មួយ​យប់ ក៏បាន​ដាក់ពាក្យ​បណ្តឹង​នៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ឱ្យជួយ​ស្រាវជ្រាវ រហូត​ឈានទៅដល់​រកឃើញ​ទីតាំង​បង្ខាំង​រូបនាង ដោយ​សហការ​ជាមួយ​សមត្ថកិច្ច អាវុធហត្ថ​ខណ្ឌចំការមន​។ ពេល​ប៉េះ​អឹម​ចុះ​ទៅដល់ ជនសង្ស័យ​មិន​ព្រម​បើកទ្វារ​ទេ ថែមទាំង​គំរាម​សមត្ថកិច្ច​ថា​រូបគេ​នឹង​សម្លាប់​នារី​រង គ្រោះ​ចោល​ក្នុង​បន្ទប់​ទៀតផង​។​ជនសង្ស័យ​ត្រូវ​ប៉េអឹម​វាយខ្នោះ​នាំទៅ ធ្វើតេស្ត​ទឹកនោម​រកឃើញថា ជនសង្ស័យ មាន​ជាប់​សារធាតុ​ញៀន​ផងដែរ​៕a excercis1 a super 

​