» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6139 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696310 នាក់

អ្នកទិញ​ផ្ទះ​ក្នុង​បុរី​រស្មី​ដួង​ច​ន្ទ័​លោក​អាំង​គី​ហេង​អតីត​ចៅសង្កាត់​ប៉ោយប៉ែត​ខកចិត្ត​

 

​បន្ទាយមានជ័យ​៖​មាន​រូបថត​ជាមួយ​សម្តេច​តេ​ជោ ហ៊ុនសែន លោក​អាំង​គី​ហេង​អតីត​ចៅសង្កាត់​ប៉ោយប៉ែត​អួតថា​ជា​បេសកជន​ពិសេស និង ជា​ក្រុមការងារ ពង្រឹង​គណបក្ស​ប្រជាជន នៅក្រៅ​ប្រទេស ។ a ang kiheng 

​ប៉ុន្តែ​ការពិត​ស្អុយគគ្រុក​រឿង​បោកប្រាស់​និង​គម្រាម​អ្នកទិញ​ផ្ទះ ក្នុង​បុរី រស្មី​ដួង​ច័ន្ទ ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលមាន​ឈ្មោះ​ថៅកែ (​អាំង គី​ហេង​) គឺ​បង្ខំ​ឲ្យ​ពលរដ្ឋ​ដែល​បង់លុយ​ទិញ​ផ្ទះ​រួចហើយ​ធ្វើ​កិច្ចសន្យា​ថ្មី ទិញ​ដី​ចំណីផ្លូវ មុខផ្ទះ​ខ្លួនឯង ក្នុង ១​ម៉ែត​ការ៉េ ៦៥០ ដុល្លា ដើម្បី​ជា​ថ្នូរ និង ការ​កាត់ឈ្មោះ​ចេញ​ជា​ប្លង់ ប្រព​ន្ធ័​ទៅ​ពលរដ្ឋ​។​

​នៅថ្ងៃទី​២៥ កុ​ម្ភៈ ២០១៩ បងប្អូន​ជា​ប្រជាពលរដ្ឋ ផ្ទុះ​ការតវ៉ា សូម​អន្តរា​គម​ន៏ ទៅ​សម្តេច​តេ​ជោ ហ៊ុនសែន និង សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី មេត្តាជួយ​កូនចៅ​ប្រជាពលរដ្ឋ​របស់ខ្លួន​ផង ដែល​បាន​ត្រូវ​លោក​ម្ចាស់ បុរី អាំង​គី​ហេង ធ្វើ​ទុក​បុក​ម្នេញ អស់​រយះពេល​ជាច្រើន​ឆ្នាំ​ហើយ​!​លោក​អាំង​គី​ហេង​ភូតភរ ថា​ផ្ទះ​គាត់​សង់​លក់​តែ ១​ឆ្នាំ​គឺ រួចរាល់​ហើយ​! តែ​ផ្ទុះ​ទៅវិញ​​ពួកគាត់​ទិញ​តាំងពី​ឆ្នាំ ២០១៦ មកដល់​បច្ចុប្បន្ននេះ ២០១៩ ហើយ ផ្ទះ​នៅតែ​​មិនទាន់​ហើយ និង បានតែ​៤០% និង​បង្ខំ​ឲ្យ​ពលរដ្ឋ ធ្វើ​កិច្ចសន្យា​ថ្មី ដោយ​បន្ថែម​​ការសាងសង់ ២​ឆ្នាំ​៣​ខែ ខាងមុខ​ទៀត និង ឲ្យ​ទិញ​ចំណីផ្លូវ​មុខផ្ទះ​របស់​ពួកគាត់ បន្ថែមទៀត ទើប​ផ្ទះ អាច​សង់​ទៅមុខ​រួច​! ​បើ​មិន​ដូច្នោះ​ទេ​! ទ្រាំ​ចាំ​យូរ​បន្តិចទៀត​ទៅ !​។ បើ​ចង់​ទា​លុយ​វិញ​អាច​យកបាន​បង់​សង តែ​ដើម ឬ​កាត់​ខាត ពាក់កណ្តាល ។​

​គួរបញ្ជាក់​ផងដែរ​ថា ៖ សំណុំរឿង របស់លោក អាំង គី​ហេង រឿង​លក់​ផ្ទះ​បុរី ក៏ ត្រូវបាន​ទៅដល់​ដៃ ក្រសួងមហាផ្ទៃ កោះហៅ ទៅ​បំភ្លឺ កាលពី​ថ្ងៃទី ២១ កុ​ម្ភះ ២០១៩ នេះ​ថ្មីៗ​ផងដែរ ! តែ​លោក អាំង គី​ហេង មិន​ទៅតាម​ការ​កោះ​បំភ្លឺ​ឡើយ ប្រើ​មេធាវី​ឲ្យ​ដាក់​ឯកសារ តែប៉ុណ្ណោះ​។​ក្រសួង​មហា​ផ្ទែ​អត់​ហ៊ាន​ក្អក​? ទោះ​កាលពី​ឆ្នាំ​២០១៧​ធ្លាប់​ឃាត់ខ្លួន​លោក​អាំ​ងគី​ហេង​ម្តង​ក៏ដោយ​។

​រឿង​សង់ផ្ទះ​លក់​នេះ​តាមច្បាប់​ហិរញ្ញ​វត្ថ​គឺ​ត្រូវ​បង់ពន្ធ​។ បើ​ចឹ​ង​តើ​មន្ត្រី​ពន្ធដារ​ខេត្តបន្ទាយមានជ័យ​តើ មាន​ត្រួត​ពិនិត្យមើល រឿង​បុរី​នេះ​បង់ពន្ធ​ដែរ​? តើ​លោក​អាំង​គី​ហេង​​មានបាន​បំពេញ​កាតព្វកិច្ច បង់ពន្ធ​ជូន​រដ្ឋ​ចំនួន ៣​ប្រភេទ​នេះហើយ​ឬ នៅ​?។1. ច្បាប់​កែប្រែ ប្រភេទ​ប្លង់ដី 2. ជាប់ពន្ធ​ផលរបរ ( ប៉ាតង់ ពន្ធ ៣ ប្រភេទ អាជីវកម្ម ពន្ធ​ផលចំណេញ​)។3. ពន្ធ​ប្រថាប់ត្រា ៤% ។​មិនអាច​សុំ​ការបកស្រាយ​ពី​ការចោទប្រកាន់​របស់​ប្រជាពលរដ្ឋ​ចំពោះ​លោក​អាំង​គី​ហេង​បាន​នៅឡើយ​ទេ​៕a ang kiheng1 a ang kiheng2 a ang kiheng3 a ang kiheng4 

​