» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11641 នាក់

ម្សិលមិញ 9639 នាក់

សរុប 20701812 នាក់

បើ​ចង់​ចូល​បួស​នៅ​វត្ត​ក្នុងស្រុក​បាភ្នំ​សូម​ពិនិត្យ​រក​សារធាតុ​ញៀន​ជាមុនសិន​

ព្រៃវែង​៖ ព្រះ​ធម្ម​មុនី​រង្សី នុត វណ្ណៈ ព្រះ​អនុគណ​ស្រុក​បាភ្នំ ខេត្តព្រៃវែង​កាលពី​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០២៣ បានធ្វើ​លិខិត​មួយ​ចម្រើនពរ​លោក មុំ សា​រុំ អធិការនគរបាល​ស្រុក​បាភ្នំ​ដើម្បី​បិណ្ឌបាត​សុំ​កម្លាំង​ជំនាញ​ផ្នែក​ពិនិត្យ​សារធាតុ​ញៀន​ចុះ​ពិនិត្យ​កុលបុត្រ​ចំនួន​២៣​អង្គ​ដែល​បាន​ចូលមក​បួស​ជា​ព្រះសង្ឃ​នៅ​វត្ត​ជ្រៃ​ឧ​ត្ត​ម ឃុំ​ជើងភ្នំ ស្រុក បាភ្នំ ខេត្តព្រៃវែង នៅ​ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០២៣ វេលា​ម៉ោង​៣:០០​នាទី​រសៀល​។​
​ប្រភពពី​ទំព័រ​ហ្វេ​ស​ប៊ុ​កលោក​ឧត្ដមសេនីយ៍ទោ ឈឿន ប៊ុន​ឆន ស្នងការ​នគរបាល​ខេត្តព្រៃវែង​បាន​បាន​ឲ្យ​ដឹងថា ដំបូង​សូម​ការ​អភ័យទោស​ការដែល​យក​លិខិត​មក​បង្ហោះ​ដោយ​មិន​សុំ​ការអនុញ្ញាត​។​a drug monk 

​លោក​ឧត្ដមសេនីយ៍ទោ ឈឿន ប៊ុន​ឆន បាន​បន្តថា បង្ហោះ​លិខិត​នេះ ដោយសារ​ទើប​ឃើញ​លើក​ទី​១ និង​គិតថា​ជា​ទង្វើ​ល្អប្រសើរ​ក្រៃលែង​។ មុន​ក្លាយជា​បុព្វ​ជិត កុលបុត្រ​គួរ​លាង​សម្អាតខ្លួន​កុំ​ពាក់ព័ន្ធ​គ្រឿងញៀន បើ​បាន​ក្លាយជា​សាវក​ហើយ សុំ​កុំ​ធ្វើអំពើ​សង្គម​ស្អប់ខ្ពើម​។ ព្រះសង្ឃ​គឺជា​ជន​ដែល​ប្រជាជន​ទូទៅ​គោរព​សំពះ​ដល់​បាតដី​មិន​ថា​គេ​ឬ​ខ្ញុំ​ដែល​កាន់សាសនា​ព្រះពុទ្ធ គោរព​ចង់​ជាង​ឳ​ពុក​ម្តាយ សំពះ​មិន​ហ៊ាន​ងើបមុខ​ពេលខ្លះ ចុះបើ​សង្ឃ​ប្រើ​គ្រឿងញៀន លួច​មាន​ស្រី សេព​ស្រា លេងល្បែង​ពាលា តើ​បាបកម្ម​នោះ​ធ្លាក់​ដល់​កំរិតណា​?

​លោកស្នងការ​ខេត្តព្រៃវែង​រូបនេះ​បន្តថា ចាប់តាំងពី​ខ្ញុំ​បាន​កាន់​ជា​នគរបាល​ស្រុក​រហូត​ខេត្ត ខ្ញុំ​ធ្លាប់​ឃាត់​បាន​លោកសង្ឃ​ប្រើ​គ្រឿងញៀន​ច្រើន​ករណី​ដែរ បង្ខំ​ផ្សិ​ក​ក៏​ច្រើន ដូចនេះ​ពេល​ឃើញ​លិខិត​នេះ​សូម​កោតសរសើរ​ដល់​ម្ចាស់​លិខិត និង​សុំឱ្យ​គ្រូ​សង្ឃ​ទាំងឡាយ​ផ្សេងៗ​ទៀត ជួយ​មើល​សង្ឃ​ក្រោម​ឱវាទ​ផង អាណិត​ប្រជាជន​ខិតខំ​សំពះ​ដល់​ល្អងធូលី សាធុ សាធុ សាធុ សូមឱ្យ​សាសនា​យើង​បាន​រុងរឿង​ដល់​កាល​៥០០០​ឆ្នាំ​ផង​។​សូម​បញ្ជាក់ដែរថា​កន្ល​ង​មក​បើតាម​ការ​ទេសនា​របស់​ព្រះសង្ឃ​ខ្លះ​មាន​សង្ឃ​ដិ​កា​រថា​កន្លងមក​ញោមៗ​ឲ្យ​តែមាន​ឆ្មា​កាច​ឆ្កែ​ជ្រូក​ខុស​ប្រក្រតី​របស់រប​គ្រឿង​ហូប​អន់​គុណភាព​ច្រើនតែ​យកមក​ដាក់​វត្ត​ដោយ​មិន​គិតថា​សង្ឃ​ក្នុង​វត្ត​មិន​ចង់រក​សេចក្តីសុខ​ទេ​ឬ​។​

​ទោះជា​យ៉ាងណា​មហាជន​កោត​ស​សើរ​ព្រះ​អនុគុណ​ស្រុក​បាភ្នំ​ថា ពិតជា​គំរូ​ល្អប្រសើរ​ណាស់ បើ​ទី​អារាម​ផ្សេងៗ​ទៀត​នៅ​ទូទាំងប្រទេស​បានគិត​គូ​រ និង​បានធ្វើ​ដូច​ព្រះ​ធម្ម​មុនី​រង្សី នុត វណ្ណៈ ព្រះ​អនុគណ​ស្រុក​បាភ្នំ ខេត្តព្រៃវែង មិនដឹង​ជា​ល្អប្រសើរ​យ៉ាងណា​នោះទេ ខណៈ​ធ្លាប់មាន​សង្ឃ​មួយចំនួន​រួចមកហើយ​ដែល​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​ពាក់ព័ន្ធ​ករណី​ប្រើប្រាស់​គ្រឿងញៀន​នេះ​។​a drug monk1 a drug monk2 


​