» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11644 នាក់

ម្សិលមិញ 9639 នាក់

សរុប 20701815 នាក់

មន្ត្រី​សុខាភិបាល​ខេត្តសៀមរាប ចុះមក​ដល់ផ្ទះ​ពលរដ្ឋ ដែល រង​ការពុល អាហារ នៅ អាហារ​ប៊ូ​ហ្វេ ស្រី​ខួច​ខិ​ន​ថេ​នើ​រ​តែ​មិន​បកស្រាយ

​ខេត្តសៀមរាប​៖ នៅ​នៅវេលា​ម៉ោង​ប្រ​ម៉ាណ​ជាង​២ រសៀល​ថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០២៣​មន្ត្រី​សុខាភិបាល ខេត្តសៀមរាប បាន​ចុះមក​ពិនិត្យ​ប្រជាពលរដ្ឋ​ស្ថិតនៅ​ភូមិ​តាវៀន សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប​ដែល​រង​ការពុល​អាហារ​នៅ​អាហារ​ប៊ូ​ហ្វេ ស្រី​ខួច​ខិ​ន​ថេ​នើ​រ​។ ទោះជា​យ៉ាងណា​មន្ត្រី​សុខាភិបាល ដែល​បាន​ចុះ​មកជួប​ពលរដ្ឋ​នេះ មិនទាន់​បញ្ជាក់​អំពី​មូលហេតុ​នេះឡើយ តើ​ការពុល​របស់​ពលរដ្ឋ​នេះ​បណ្ដាលមកពី​អ្វី ដោយ​បង្វែ​សំនួរ​ទៅ​សួរ​ប្រធាន​មន្ទីរ​សុខាភិបាល​វិញ​។​a eat sr3 

​សូមបញ្ជាក់ថា ករណី​ពលរដ្ឋ បាន​ទៅ​ពិសារ​អាហារ​នៅ​«​អាហារ​ប៊ូ​ហ្វេ ស្រី​ខួច​ខិ​ន​ថេ​នើ​រ​» ហើយ​មាន​អាកា​រៈ រាគ​រុះ ,​ក្អួត ចង្អោរ ម្ចាស់​ទីតាំង​ប៊ូ​ហ្វេ​បាន​ចេញមុខ​បកស្រាយ​បំភ្លឺ នៅ​ល្ងាច​ថ្ងៃទី​១៦​ខែកក្កដា ឆ្នាំ​២០២៣ ក្នុង​ហាង​របស់ខ្លួន​ថា បុគ្គលិក​ប្រមូល​សំរាម របស់​ក្រុមហ៊ុន​សិន​ទ្រី ជាង​២០​នាក់ បាន​ពិសារ​អាហារ​នៅ​ហាង​របស់គាត់ រួមទាំង​ភ្ញៀវ​ផ្សេងៗ​រាប់សិប​នាក់​ទៀតផង​។ ករណីនេះ​នៅ​ថ្ងៃទី​១៦ ព្រឹក​មិញ ក៏​ស្រាប់តែ​បុគ្គលិក​ប្រមូល​សំរាម​ទាំងនោះ ខ​ល​ទូរស័ព្ទ​មក​គាត់​ថា មាន​ពួកគេ​ជាង​១០​នាក់ មាន​អាការ​: ក្អួតចង្អោរ ហើយ​នាំគ្នា​ចោទថា ពុល​អាហារ ទាំង​ភ្ញៀវ​ផ្សេងៗ​ទៀត មិនមាន នរណាម្នាក់​កើត​អី​នោះទេ​។​

​ម្ចាស់​ហាង​«​អាហារ​ប៊ូ​ហ្វេ ស្រី​ខួច​ខិ​ន​ថេ​នើ​រ​»​បាន​បកស្រាយ​ថា បុគ្គលិក​គាត់​ឲ្យ​ដឹងថា បុគ្គលិក​ក្រុមហ៊ុន​ស៊ីន​ទ្រី ពិសារ​ខុស​លក្ខណ​: ខុសពី​ការណែនាំ ខ្យង​សំរាប់​អាំង ពួកគាត់​ដាក់​ស្ងោរ​ក្នុង​ទឹក​ស៊ុប ក្តាម​ដែល​បាន​ចង​កៅស៊ូ ពួក គាត់​ស្ងោរ​ទាំង​កៅស៊ូ មិន​បក​ស្រកី​ចេញ ហើយ​បែរជា មក​ចោទថា ពុល​អាហារ​ទៅវិញ​។ ពួកគេ ទាមទារ​តម្រូវអោយ​គាត់ (​ម្ចាស់​ហាង​) ដោះស្រាយ​ថ្លៃ​ពេទ្យ​២២០​ដុល្លារ​ទៀត​។ ម្ចាស់​ហាង​និយាយថា ការ​ញាំ​គ្រឿង​សមុទ្រ ក៏​អាចទាក់ទង​និង​សុខភាព​ដែរ ដោយពេល​ខ្លះ​សុខភាព​របស់គាត់​អាច​ប្រតិកម្ម និង​មុខម្ហូប​ណាមួយ​ផងដែរ​។ ក្នុងនាម​ជា​ម្ចាស់​សូម​បញ្ជាក់ជូន​ថា មិនមាន​អាហារ ណាមួយ​ពុល នៅក្នុង​ហាង​របស់ខ្លួន​ឡើយ​។​

​សូមជម្រាបថា មាន​ពលរដ្ឋ​មួយក្រុម​មាន​គ្នា​ប្រមាណ​ជិត​៣០​នាក់​ទៅ​ញ៉ាំ​អាហារ​«​អាហារ​ប៊ូ​ហ្វេ ស្រី​ខួច​ខិ​ន​ថេ​នើ​រ​» ក្នុង​ម្នាក់​ត្រូវ​បង់លុយ​អស់​៧​ដុល្លារ រួច​ក៏​រាគ​រុះ​និង​ក្អួតចង្អោរ​ហើយក៏​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ឯកជន​ដោយ​ត្រួវ​ចំណាយលុយ​រាប់រយ​ដុល្លារ​ក្នុងការ​ព្យាបាល ឯ​រៀង​ស្រាល​សម្រាក​នៅតាម​ផ្ទះ​។ ម្ចាស់​ហាង​«​អាហារ​ប៊ូ​ហ្វេ ស្រី​ខួច​ខិ​ន​ថេ​នើ​រ​» និយាយ​យករួចខ្លួន ដោយ​មិន​ទទួលខុសត្រូវ ហើយ​និយាយថា ជួយ​ចេញថ្លៃ​ពេទ្យ​២០​ដុល្លារ​?​។​​ប្រជាពលរដ្ឋ សំណូមពរ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ ជួយ​ចុះ​ពិនិត្យមើល​«​អាហារ​ប៊ូ​ហ្វេ ស្រី​ខួច​ខិ​ន​ថេ​នើ​រ​»​ផង​ជៀសវាង​អាច​ប៉ះពាល់​ដល់​សុខភាព​និង​អាយុជីវិត​របស់​ពលរ​ដ្ឋ​។​
​បញ្ជាក់ អាហារ​ប៊ូ​ហ្វេ ស្រី​ខួច​ខិ​ន​ថេ​នើ​រ មាន​ទីតាំង​ស្ថិត​ក្នុងភូមិ​តាភុល សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប តាម​បណ្តោយ​ផ្លូវ​បេតុង​ថ្មី​ម្តុំ​ផ្សា​រញ៉ែ​៕a eat sr a eat sr1 a eat sr2 

​