» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1054 នាក់

ម្សិលមិញ 13674 នាក់

សរុប 20708934 នាក់

ជំហរ​កម្ពុជា​៖ អាស៊ាន ត្រូវតែ​រក្សា​នូវ​ម​ជ្ឈ​ភាព​របស់ខ្លួន ទាំង​ពាក្យសំដី និង​សកម្មភាព​ជាក់ស្ដែង អំឡុងពេល​ដែលមាន​កា​រ​កើនឡើង នៃ​ការប្រកួតប្រជែង រវាង​មហាអំណាច​នានា

​ភ្នំពេញ​៖ លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​នៅក្នុង​សម័យ​ពេញអង្គ​នៃ​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន លើក​ទី​៥៦ នៅ​ទីក្រុង​ហ្សា​ការ​តា កាលពី​ថ្ងៃទី​១១ ខែកក្កដា ឆ្នាំ​២០២៣ បាន​សង្កត់ធ្ងន់​ពី​ការភ្ជាប់​ទំនាក់ទំនង ជាមួយ​ដៃគូ​ខាងក្រៅ អាស៊ាន​ត្រូវតែ​រក្សា​នូវ​ម​ជ្ឈ​ភាព​របស់ខ្លួន ទាំង​ពាក្យសំដី និង​សកម្មភាព​ជាក់ស្ដែង អំឡុងពេល​ដែលមាន​កា​រ​កើនឡើង​នៃ​ការប្រកួតប្រជែង រវាង​មហាអំណាច​នានា ក្នុងភូមិ​សាស្ត្រ​នយោបាយ ព្រមទាំង​ត្រូវផ្ដោត​សារៈសំខាន់​ទៅលើ​គោលការណ៍​បើកចំហ តម្លាភាព និង​បរិ​យាប​ន្ន​។a asean foreign6

​លោក​ឧបនាយករដ្ឋមន្ត្រី បាន​គូសបញ្ជាក់​បន្ថែម​អំពី​ភាពចាំបាច់​ក្នុង​សមាហរណកម្ម សេដ្ឋកិច្ច​តំបន់​ឱ្យ​កាន់តែ​ស៊ីជម្រៅ តាមរយៈ​ពាណិជ្ជកម្ម​សេរី ប្រកបដោយ​យុត្តិធម៌ បើកចំហ និង​បរិ​យាប​ន្ន ក្នុងចំណោម​ប្រទេស​សមាជិក​អាស៊ាន ក៏ដូចជា​ជាមួយ​ដៃគូ​ខាងក្រៅ​នានា​។ ឧបនាយករដ្ឋមន្ត្រី​ក៏បាន​បញ្ជាក់​បន្ថែមថា​៖ អាស៊ាន​ត្រូវតែ​ស្វែងរក​ប្រភព​កំណើន​ថ្មីៗ​ដូចជា​តាមរយៈ​ឌីជីថល​ភាវូបនីយកម្ម ការ​ប្រែក្លាយ​បៃតង បច្ចេកវិទ្យា និង​នវានុវត្តន៍ ដើម្បី​ត្រៀមខ្លួន​ជាស្រេច​សម្រាប់​ពេលអនាគត​។

​នៅក្នុង​កិច្ចប្រជុំ​គណៈកម្មការ​តំបន់​អាស៊ីអាគ្នេយ៍​គ្មាន​អាវុធ​នុយក្លេអ៊ែរ (SEANWFZ), កិច្ច​ប្រជុំបាន​ប្តេជ្ញាចិត្ត​សារជាថ្មី​ចំពោះ​ការរក្សា​តំបន់​អាស៊ីអាគ្នេយ៍ ជា​តំបន់​គ្មាន​អាវុធ​នុយក្លេអ៊ែរ និង​គ្មាន​អាវុធ​មហា​ប្រល័យ​ផ្សេង ទៀត ដូច​បានកំណត់​នៅក្នុង​ធម្មនុញ្ញ​អាស៊ាន និង​សន្ធិសញ្ញា SEANWFZ ហើយ ក៏បាន​សង្កត់ធ្ងន់​ទៅលើ​សារៈសំខាន់​នៃ​ការអនុវត្ត​សន្ធិសញ្ញា​នេះ រួមទាំង​ការអនុវត្ត ផែនការ​សកម្មភាព (២០២៣- ២០២៧) ឱ្យបាន​ពេញលេញ និង​ប្រកបដោយ​ប្រសិទ្ធភាព​។

​កិច្ចប្រជុំ​បានអនុម័ត​ឯកសារ​ទស្សនទាន ស្តីពី​លទ្ធភាព​នៃ​គំនិត​ផ្តួចផ្តើម​រួមគ្នា រវាង​ទីភ្នាក់ងារ​សម្រាប់​ការហាមឃាត់​អាវុធ​នុយក្លេអ៊ែរ នៅ​អាមេរិក​ឡាទីន និង​តំបន់​កា​រ៉ា​ប៊ី​ន (OPANAL) និង​អាស៊ាន នៅក្នុង​ឆ្នាំ ២០២៣ នេះ​ក្នុង​គោលដៅ​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ តាមរយៈ​ការចែករំលែក​បទពិសោធ​ន៍ និង​ឧ​ត្ត​ម្មា​នុ​វត្ត រវាង​តំបន់​គ្មាន​អាវុធ​នុយក្លេអ៊ែរ​ទាំងពី​រ​។​លោក​ឧបនាយករដ្ឋមន្ត្រីប្រាក់សុខុនបាន​សង្កត់ធ្ងន់​លើ​គុណសម្បត្តិ​នៃ​វិធីសាស្ត្រ «​មក​មុន​ទទួល​មុន​» សម្រាប់​ការចុះហត្ថលេខា​លើ​ពិធីសារ​នៃ​សន្ធិសញ្ញា SEANWFZ ដោយ​គ្មាន “​ខបម្រុង​” ដើម្បី​ជំរុញ​ដល់​រដ្ឋ​ដែលមាន​អាវុធ​នុយក្លេអ៊ែរ​ផ្សេងទៀត ចុះហត្ថលេខា​ជា​បន្តបន្ទាប់​។

​លោក​ឧបនាយករដ្ឋមន្ត្រី ក៏បាន​បញ្ជាក់​ឡើងវិញ​នូវ​ការគាំទ្រ​របស់​កម្ពុជា ចំពោះ​ការស្ម័គ្រចិត្ត​របស់​ចិន ក្នុងការ​ចុះហត្ថលេខា​លើ​ពិធីសារ​នេះ​មុនគេ ដោយ​គ្មាន “​ខបម្រុង​” ហើយ​ដូច​បានស្នើ​ដោយ​ប្រធាន​អាស៊ាន ការចុះហត្ថលេខា​លើ​ពិធីសារ​ខាងលើ អាច​នឹង​ធ្វើឡើង​ក្នុង អំឡុងពេល​កិច្ចប្រជុំ​កំពូល​អាស៊ាន លើក​ទី​៤៣ និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ នៅ​ខែកញ្ញា ឆ្នាំនេះ​។

​ជំនួប​រវាង​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន ជាមួយ​តំណាង​នៃ​គណៈកម្មការ​អន្តររដ្ឋាភិបាល​អាស៊ាន ស្តីពី​សិទ្ធិមនុស្ស (AICHR)​។ រដ្ឋមន្ត្រីការបរទេស​អាស៊ាន កត់សម្គាល់​លើ​របាយការណ៍​ប្រចាំឆ្នាំ​២០២៣ (​ពី​ខែ កក្កដា ឆ្នាំ​២០២២ ដល់​ខែកក្កដា ឆ្នាំ ២០២៣) របស់ AICHR និង​បានអនុម័ត​កម្មវិធី​ឬ​សកម្មភាព​អាទិភាព​របស់​AICHR ក្នុង​ឆ្នាំ​២០២៤ ក្នុង​គោលដៅ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​សមា ជិ​ក​អាស៊ាន​ក្នុងការ​ពង្រឹង​ដល់​ការលើកកម្ពស់ និង​កិច្ចការពារ​សិទ្ធិមនុស្ស នៅក្នុង​តំបន់​។​លោក​ឧបនាយករដ្ឋមន្ត្រី បាន​ចែករំលែក នូវ​ទស្សន​ថា ដោយហេតុ​អាស៊ាន​មាន​វប្បធម៌​សម្បូរបែប និង​ផ្នែក​នយោបាយ​ចម្រុះ ប្រទេស​សមាជិក​អាស៊ាន​នីមួយៗ​មាន​យុទ្ធសាស្ត្រ​ពាក់ព័ន្ធ​ទៅនឹង​កិច្ចការ​សិទ្ធិមនុស្ស​ផ្សេងៗ​គ្នា ក្នុងការ​ជំរុញ​របៀប​វារៈ​សង្គម និង​បរិបទ​រៀងៗ​ខ្លួន​។ លោក​ឧបនាយករដ្ឋមន្ត្រី​ក៏បាន ស្នើឱ្យ AICHR ពិចារណា​អំពី​ការរៀបចំ​និង​បោះពុម្ព​របាយការណ៍​ប្រចាំឆ្នាំ​ដែល​ចងក្រង​សកម្មភាព និង​កម្មវិធី​នានា​ដែល​អាស៊ាន​និង​ប្រទេស​សមាជិក​អាស៊ាន​នីមួយៗ​សម្រេចបាន ក្នុង​កិច្ចការពារ និង​ការលើកកម្ពស់​សិទ្ធិមនុស្ស នៅក្នុង​ប្រទេស​រៀងៗ​ខ្លួន​។

​ជំនួប​ទ្វេភាគី ឧបនាយករដ្ឋមន្ត្រី ក៏បាន​ឆ្លៀតឱកាស​ទទួល​ជួប​ទ្វេភាគី​ជា មួយ លោក Bendito dos Santos Freitas រដ្ឋមន្ត្រីការបរទេស​និង​សហ​ប្រតិ ប​ត្តិ​ការ​ទី​ម័​រ​ឡេ​ស្តេ និង​លោក Dato Erywan Pehin Yusof រដ្ឋមន្ត្រីការបរទេស និង​ពាណិជ្ជកម្ម​ព្រុយ​ណេ​ទី​២​ដើម្បី​ពង្រឹង​ទំនាក់ទំនង​ទ្វេភាគី​បន្ថែមទៀត ព្រម ទាំង​បាន​ផ្លាស់ប្តូរ​ទស្សន​អំពី​បញ្ហា​នានា ដែលជា​ក្តីបារម្ភ និង​ផលប្រយោជន៍​រួម​៕a asean foreign1 a asean foreign2 a asean foreign3 a asean foreign5 

​