» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11411 នាក់

ម្សិលមិញ 9639 នាក់

សរុប 20701582 នាក់

ភ្ញៀវ​ទេសចរណ៍​ចុះ​ពី​កប៉ាល​westerdam​ឡើងក​ប៉ាល​ហោះ​បណ្តើៗ​ហើយ​ប្រហែល​៧​ថ្ងៃ​បាន​អស់​!

 


​ព្រះសីហនុ​៖ សម្រាប់​ថ្ងៃទី​១៤ ខែកុម្ភៈ ឆ្នាំ​២០២០​នេះ មន្ត្រី​អ្នកនាំពាក្យ​រដ្ឋបាលខេត្ត​ព្រះសីហនុ លោក ឃាង ភារ​ម្យ​ប្រាប់​បណ្តាញ​ផ្សព្វផ្សាយ​ថា អ្នកដំណើរ​ជើង​ចុងក្រោយ ក្រុម​អ្នក​ទេសចរណ៍​ដែល​ចុះ​ពី​នាវា​របស់​នាវា Westerdam​ទៅ ឡើង​ជិះ​យន្តហោះ​ត្រឡប់​ទៅ​ប្រទេស​ខ្លួន​វិញ ចំនួន​១៤៧​នាក់ ចេញពី​ព្រលានយន្ដហោះ​អន្ដរជាតិ​ខេត្ត​ព្រះសីហនុ ឆ្ពោះទៅកាន់​ទីក្រុង​កូ​ឡា​ឡាំ​ពួរ ប្រទេស​ម៉ាឡេស៊ី ដើម្បី​បន្ដដំណើរ​ទៅកាន់​ប្រទេស​របស់​ពួកគេ​រៀងៗ​ខ្លួន​។​a ship go3 

​សរុប​អ្នកដំណើរ​ចុះ​ពី​នាវា​ទេសចរណ៍​ដើម្បី​ចេញ ពី​ប្រទេស​កម្ពុជា​នៅថ្ងៃនេះ មាន​ចំនួន​៤០៧​នាក់ ចែកចេញជា​៣​ជើងហោះហើរ​។ ក្នុងនោះ​ពីរ​ជើង​ចេញពី​ខេត្ត​ព្រះសីហនុ ទៅកាន់​ព្រលានយន្ដហោះ​អន្ដរជាតិ​ភ្នំពេញ រួច​បន្ត​ហោះ​ទៅកាន់​ប្រទេស​សិង្ហ​បុរី ដើម្បី​ដូរ​ជើងហោះហើរ ទៅកាន់​ប្រទេស​របស់គេ​រៀងៗ​ខ្លួន និង​ជើងហោះហើរ​ទី​៣ ដែលមាន​ចំនួន​១៤៧​នាក់​នេះ គឺ​ហោះ​ពី​ខេត្ត​ព្រះសីហនុ ទៅកាន់​ទីក្រុង​កូ​ឡា​ឡាំ​ពួរ ទើប​ហោះហើរ​ទៅកាន់​ប្រទេស​ពួកគេ​បន្តទៀត​។​

នៅ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​មន្ត្រី​អ្នក​មុខ អ្នកការ​ជាច្រើនរូប​បាន​អញ្ជើញ ទទួល​ស្វាគមន៍​ភ្ញៀវទេសចរ​លើ​នាវា Westerdam ប្រមាណ​៥០០​នាក់ បន្ទាប់ពី​ពួកគេ​ត្រូវបាន​អនុញ្ញាត​ឲ្យ​ចាក​ចេញពី​នាវា​និង ធ្វើដំណើរ​ត្រឡប់​ទៅ​ប្រទេស​កំណើត​វិញ​។​

សម្រាប់​ការចាកចេញ​នេះ​លោក​ស៊ុនចាន់ថុល​រដ្ឋមន្ត្រីក្រសួង​សាធារនៈ​ការណ៍​ឲ្យ​ដឹងថា​៖ ទំនងជា​នឹងត្រូវ​ចំណាយពេល​វេលា​ច្រើន​ថ្ងៃ​ទៅមុខទៀត អាចឈាន​ទៅដល់​មួយ​សប្តាហ៍ អាស្រ័យ​អ្នកដំណើរ ថា​តើ​ពួកគេ​មាន​សំបុត្រ​យន្តហោះ​គ្រប់គ្រាន់​ឬ​យ៉ាងណា​?​។​បើតាម លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​ប្រាប់​វិទ្យុ​បារាំង RFI ថា ភ្ញៀវទេសចរ និង​អ្នកបំរើ​ការងារ​លើ​នាវា​កម្សាន្ត​យក្ស​អាមេរិក​មួយ​នេះ​ចំនួន​ជាង​២​ពាន់​នាក់ នឹងត្រូវ​ចាកចេញ​ត្រលប់​ទៅ​ប្រទេស​ពួកគេ​រៀងៗ​ខ្លួន​វិញ តាម​ជើងហោះហើរ​សរុប​ចំនួន​១២​ជើង ដោយ​ទុក​តែ​នាវិក​ប៉ុន្មាន​នាក់​ប៉ុណ្ណោះ បើកកប៉ាល់​ត្រលប់​ទៅ​គោលដៅ​ដើម​វិញ​។ ពោលគឺ​ត្រលប់​ទៅ​គោលដៅ​ដើម​វិញ​នៅពេលដែល​អ្នកដំណើរ​នៅលើ​នាវា​នេះ ចាកចេញ​ទៅតាម​ជើងយន្តហោះ​អស់​។

​សូមបញ្ជាក់ថា​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ត្រូវបាន​មនុស្សជាតិ​ទាំងឡាយ​គោរព​ស្រឡាញ់​លោក កោតសរសើរ​វីរភាព និង​សេចក្តីក្លាហាន​របស់លោក ។​សម្តេច​តេ​ជោ ហ៊ុន សែន នៃ​កម្ពុជា​ត្រូវបាន​គេ​វាយតម្លៃថា​៖ ជា​កំពូល​មេដឹកនាំ​ម្នាក់​ដែលមាន​បេះដូង​ប្រកបដោយ​គុណធម៌ មនុស្សធម៌ មេត្តាធម៌ និង​សេចក្តីស្រឡាញ់​ដោយ​គ្មាន​ព្រំដែន​ដែល​បាន​អនុញាតិ​ឲ្យ​នាវា​ទេសចរណ៍ WESTERDAM ផ្ទុក​មនុស្ស​ទាំង​២.២៥៧ នាក់ ដែល​បាន​រសាត់អណ្តែត​នៅ​កណ្តាល​សាគរ​ដ៏​ធំ​ល្វឹងល្វើយ និង​អស់សង្ឃឹម​ទៅហើយនោះ​ចូល​ចត​ព្រមទាំង​បាន​ចុះ​ផ្ទាល់​ទៅ​ជួប​ទទួល​ស្វាគមន៍ ។ a ship go1 a ship go4 a ship go a ship go2 

​