» ទូត​រុ​ស្ស៉ី នៅ​អសប ទទួលស្គាល់​ដោយ​ប្រយោល​ករណី​យ៍​កូរ៉េខាងជើង​បញ្ជូន​ទ​ព័​ជួយ​រុ​ស្ស៉ី​?​អាមេរិក​ថែម​ជំនួយ » អ្នកលេង​បណ្តាញ​សង្គម​មើលឃើញ លោក ទេព រិន្ទ​ដា​រ៉ូ ស័ក្ដិ​ជាង​ក្នុងការ​សម្ដែង​តួអង្គ​ជា​មា​ហា​ក្សត្រ​ស​ម័​ង​អង្គរ​ » រដ្ឋមន្ត្រីក្រសួង​ការងារ និង​ប្រធាន​គណៈកម្មាធិការ​រួបរួម​ជាតិ​នៃ​ការិយាល័យ​ប្រធានាធិបតី​កូរ៉េ លើកឡើង​ពី​កិច្ចសហប្រតិបត្តិការ​បញ្ជូន និង​ទទួល​ពលករ​កម្ពុជា​ទៅ​ធ្វើការ​នៅប្រទេស​កូរ៉េ » នគរបាល​បំបែកសំណុំរឿង​ធ្វើឃាត​សង្ឃ​មួយអង្គ​នៅ​ស្ពឺ​មូលហេតុ​គឺ​មកពី​ប្រច​ណ្ឌ័​ » ឥណ្ឌូណេ​ស៉ី ចាប់ខ្លួន​អតីតរដ្ឋមន្ត្រី​ពាណិជ្ជកម្ម ក្នុងករណី​ពុករលួយ លើ​ការ​នាំចូល​ស្ករស » រឿង​បង្ក្រាប​បន​ល្បែង​អន​ឡាញ​នៅ​ផ្លូវជាតិ​លេខ​៣​បញ្ជូន​តែ​ចិន​២៥​នាក់ ប៉ុណ្ណោះ​មក​តុលាការ​ » ផ្លូវ​ក្រវ៉ាត់​ព្រំដែន​កម្ពុជា វៀតណាម កំពុងដំណើរការ​ឈូសឆាយ ដោយមាន​ការតាមដាន​ពី​ភាគី​វៀតណាម​ » ពលករខ្មែរដែលផុតសុពលភាពបណ្ណ័ការងារអាចបន្តរហូតដល់ឆ្នាំ២០២៧ » ចាប់បាន​គ្រឿងញៀន​ជាង ៣០០​គីឡូក្រាម និង​ជនជាតិ​ឡាវ​ម្នា​ក់ឡាន​ធុន​ត្រា​មួយ​ » ACU ពិនិត្យ និង​សម្រេច​លើ​ពាក្យបណ្តឹង ២៩ និង​មាន​មន្ត្រី​ជាង​៤០០​នាក់ បានប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល​ក្នុង​ខែតុលា » តៃវ៉ាន់​បង្ហាញ​ផែនការ​ទប់ទល់​នឹង​ការបិទច្រក​សមុទ្រ​ដោយ​យោធា​ចិន​ដែល​អាច​កើតមាន » រឿង​កម្មករ​និង​ម្ចាស់​ឆ្កែ​សម្តេច​តេ​ជោ​អន្តរា​គម​ចៅក្រម​ស៉ើ​ប​សួរ​សម្រេច​ដោះលែង​ជន​ត្រូវ​ចោទ​ចេញពី​ពន្ធនាគារ » នគរបាល ឆ្មក់​ចូល​ក្លឹប​កម្សាន្ត​ស្តា​ស៊ី​ធី​ក្រុង​ប៉ោយប៉ែត ឃាត់ខ្លួន​ជនបរទេស និង​ខ្មែរ​ជាង ១០០​នាក់​តែ​ចាប់​មិនបាន​ភស្តុ​ង​តាង​!? » សម្តេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត អបអរសាទរ​ដល់​សិស្សានុសិស្ស ដែល​បាន​ប្រឡង​ជាប់​បាក់​ឌុប » សម្តេចតេជោរំលឹកពីគុណបំណាច់ជួយកសាងរបសរាជជានិយម​គ្នុង​ព្រះ​រាជពិធី​រំលឹក​ខួប​២០​ឆ្នាំ​នៃ​ការ​អភិសេគ​គ្រងរាជ្យ​ព្រះមហាក្សត្រ​ព្រះបរមនាថ​នរោត្តម​សីហមុនី​!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 4754 នាក់

ម្សិលមិញ 4407 នាក់

សរុប 15448126 នាក់

ចាំ​អ៊ុត​មើល​តើ​ក្រុមការងារ​រ​ចុះ​មូលដ្ឋាន​អាណត្តិ​ថ្មី តើ​មន្ត្រី​រូប​ណា​ត្រូវ​ចុះទៅ​ខេត្ត​ណាខ្លះ​?​ក្មេង​ប៉ុន្មាន​ចាស់​ប៉ុន្មាន?

​ភ្នំពេញ​៖​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា កំពុង​រៀបចំ​សេចក្ដីព្រាង ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​អាណត្តិ​ថ្មី ថា​តើ​មន្ត្រី​រូប​ណា ត្រូវ​ចុះទៅ​ខេត្ត​ណាខ្លះ នៅក្រោយ​ការបោះឆ្នោត​ជ្រើសតាំង តំណាងរាស្ដ្រ នីតិកាល​ទី ៧?​។​​នា​ល្ងាច​ថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ ២០២៣​នេះ​ក្នុង​កិច្ចប្រជុំ​បូកសរុប​សក​ម្ម​ភាព និង​លទ្ធផល​ការងារ​របស់ ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​រាជធានី​-​ខេត្ត ក្នុង​អាណត្តិ​រាជរដ្ឋាភិបាល សម្រាប់​នីតិកាល​ទី ៦ នៃ​រដ្ឋសភា និង​ទិសដៅ​បន្ត ។​សម្ដេច​តេ​ជោ ហ៊ុន សែន ថ្លែងថា «​ក្នុង​ចំណុច​នេះ កំពុងតែ​ព្រាង​ដាក់ថា តើ​អ្នកណា​នឹង​ចុះទៅ​ខេត្ត​ណា ក្រោយ​ការបោះឆ្នោត​នឹងត្រូវ​រៀបចំ​ឡើងវិញ ព្រោះ​អ្នកខ្លះ​នឹង​បន្ត អ្នកខ្លះ​មិន​បន្ត ហើយ​បើទោះបីជា​រដ្ឋាភិបាល​នៅក្នុង​ក្រុម​ធី​មចាស់​បន្ត ក៏ត្រូវ​រៀបចំ​ក្រុម​ធី​ម​ថ្មី​ក៏ត្រូវ​រៀបចំៗ ដើម្បី​ធ្វើ​ម៉េច​ឲ្យ​មាន​សមាជិក​រដ្ឋាភិបាល​ចុះជួយ​តាម​ខេត្ត​នានា​បន្តទៀត ដែលជា​ការផ្សារភ្ជាប់​ខ្លួន​ជាមួយនឹង​ដំណើរការ​ទាំងមូល​រប​ស់​ជាតិ ហើយ​ជាពិសេស​ផ្សារភ្ជាប់​ខ្លួន​ជាមួយនឹង​មូលដ្ឋាន ដើម្បី​ជំរុញ​អនុវត្ត​»​។​a hun locala 

​ក្រៅពី​ការរៀបចំ​សមាសភាព​ថ្មី​ខ្លះ​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា បាន​ណែនាំ​ឱ្យ​មន្ត្រី​ឱ្យ​បន្ត​ចុះ​មូលដ្ឋាន​ជា​បន្តទៀត ក្រោយ​ការបោះឆ្នោត​រួចហើយ រហូតដល់​រាជរដ្ឋាភិបាល​ថ្មី​ស្បថ​ចូលកាន់​តំណែង​ហើយ​។​សម្តេច​តេ​ជោ «​ចំណុច​នេះ​ខ្ញុំ​សុំ​បញ្ជាក់​ទុកឱ្យហើយ ពីនេះ​ទៅដល់​ការបោះឆ្នោត​ត្រូវតែ​ធ្វើ​សកម្មភាព ពេល​បោះឆ្នោត​យើង​ត្រូវធ្វើ​ដំណើរការ​គោរព​តាម​វិធាន​នៃ​ការបោះឆ្នោត បន្ទាប់ពី​ការបោះឆ្នោត​ទៅហើយ​ត្រូវ​ចាំ​រាជរដ្ឋាភិបាល​នេះ​អស់តំណែង​នៅពេលដែល​រាជរដ្ឋាភិបាល​ថ្មី​ស្បថ​ចូលកាន់​តំណែង​ថ្មី​ហើយ យើង​អស់ហើយ​ចឹ​ង​ត្រូវ​ចាំ​កន្លែង​នឹង​»​។​

​សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​ប្រកាស​ដែរ​ថា ពី​ពេលនេះ​ដល់​ថ្ងៃ​យុទ្ធនាការ​បោះឆ្នោត​សម្តេច​នឹងធ្វើ​សកម្មភាព​រហូត និង​ផ្អាក​តែ​ថ្ងៃ​ចាប់ផ្តើម​បើក​យុទ្ធនាការ​រហូតដល់​ថ្ងៃ​បោះឆ្នោត ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០២៣ ប៉ុន្តែ​ចាប់ពី​ថ្ងៃទី​២៧ ខែកក្កដា​ទៅ សម្តេច​នឹង​បន្ត​ចុះ​ជួប​ជា​កម្មករ​ចំនួន​១០​លើក​បន្ថែមទៀត ព្រោះ​កិច្ចការ​នេះ​វា​ត្រូវ​ដើរទៅ​ពិនិត្យ​នូវ​អ្វីដែល​រាជរដ្ឋាភិបាល​សម្រេចបាន​។​​សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​បន្ថែម​ដែរ​ថា ក្រុមការងារ​ចុះ​មូលដ្ឋាន​ទាំងអស់ គឺ​ដាច់ខាត​មិនត្រូវ​បោះបង់​តួនាទី​របស់ខ្លួន​នៅក្នុង​អណ​ត្តិ​ដែល​ខ្លួន​មាន​នោះទេ ហើយ​សមាជិក​រដ្ឋសភា​ក៏​ដូចគ្នា​ដែរ នៅក្នុង​រដ្ឋ​ធម្ម​ន្នុ​ញ បានចែង​ច្បាស់​សភា​មាន​អណ​ត្តិ ៥​ឆ្នាំ ហើយ​សភា​មិន​រំលាយ​មុន​អណ​ត្តិ​របស់ខ្លួន​បាន​នោះទេ លើកលែងតែ​សភា រំលាយ​រដ្ឋាភិបាល​២​ដង ហើយ​សភា​នឹង​អស់អំណាច​នៅពេលដែល​សភា​ថ្មី​ចូលកាន់​តំណែង ដូចនេះហើយ​ត្រូវ​កំណត់​ពី​តួនាទី​របស់​យើង​ឱ្យបាន​ច្បាស់ ដើម្បី​យើង​ធ្វើ​សកម្មភាព​បន្តទៅទៀត​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែង​បន្ថែមថា បន្ទាប់ពី​ចូលកាន់​តំណែង​រាជរដ្ឋាភិបាល​នីតិកាល​ទី​៧ នៃ​រដ្ឋសភា នឹង​ពិនិត្យ​រៀបចំ​កែរ​សម្រួល​សមាសភាព​ក្នុង​ក្រុមការងារ​រាជរដ្ឋាភិបាល ចុះ​មូល​រដ្ឋា​រាជធានី​-​ខេត្ត ឱ្យបាន​សមស្រប និង​បន្ត​ដាក់ចេញ​នូវ​គោលការណ៍ និង​វិធានការ​នានា ដើម្បី​បន្ត​ពង្រឹង​និង​លើកកម្ពស់​ប្រសិទ្ធភាព​ក្រុមការងារ​ចុះ​មូលដ្ឋាន​បន្តទៀត តាមរយៈ​ការត្រួតពិនិត្យ​និង​គាំទ្រ​ការអនុវត្តន៍​កម្មវិធី​នយោបាយ នឹង​យុទ្ធសាស្ត្រ​រាជរដ្ឋាភិបាល​ទី​៧​នៃ​រដ្ឋសភា សំដៅ​ឆ្ពោះទៅ​សម្រេចបាន​នូវ​ចក្ខុវិស័យ​កម្ពុជា​ក្លាយជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់ និង​ចក្ខុវិស័យ​ឆ្នាំ​២០៣០ ក្លាយជា​ប្រទេស​ដែលមាន​ចំណូល​ខ្ពស់​។

​សម្តេច​តេ​ជោ បាន​គូសបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖ «​នាពេល​ខាងមុខនេះ យុទ្ធសាស្ត្រ​ចតុកោណ​ដែល​បាន​អនុវត្ត​៤​ដំណាក់កាល​ហើយ នឹង​ត្រូវបាន​ផ្លាស់ប្តូរ​ទៅជា​យុទ្ធសាស្ត្រ​ប​ច្ច​កោណ គឺមាន​មុំ​៥ មិនមែន​មុំ​៤​ទេ​។ យើង​បានចាប់ផ្តើម​អនុវត្ត ក្នុង​រយៈ​មួយ​អាណត្តិ​នូវ​យុទ្ធសាស្ត្រ​ត្រីកោណ បន្ទាប់​ទៅ​យើង​អនុវត្ត​យុទ្ធសាស្ត្រ​ចតុកោណ​ទី​១ ទី​២ ទី​៣ និង​ទី​៤»​។​ក្រោយ​ការបោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​និតិ​កាល​ទី​៧ បន្ទាប់ពី​ចូលកាន់​ដំណែង រដ្ឋាភិបាល​នឹង​ពិនិត្យ​រៀបចំ​កែសម្រួល​សមាសភាព ក្នុង​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​រាជធានី​ខេត្ត​ឱ្យបាន​សមស្រប និង​បន្ត​ដាក់ចេញ​នូវ គោលការណ៍​និង​វិធានការណ៍​នានា ដើម្បី​បន្ត​ពង្រឹង និង​លើកកម្ពស់​ប្រសិទ្ធភាព​ក្រុមការងារ​ចុះ​មូលដ្ឋាន​បន្តទៀត​តាមរយៈ​ការត្រួតពិនិត្យ និង​គាំទ្រ​ការអនុវត្ត​កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​រាជរដ្ឋាភិបាល និតិ​កាល​ទី​៧ នៃ​រដ្ឋសភា​សំដៅ​ឆ្ពោះទៅ​សម្រេចបាន​នូវ​ចក្ខុវិស័យ​កម្ពុជា​ក្លាយជា​ប្រទេស​ដែលមាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់ និង​ចក្ខុវិស័យ​ឆ្នាំ​២០៣០ ក្លាយជា​ប្រទេស​ដែលមាន​ចំណូល​ខ្ពស់​៕

​សម្តេច​ក្រឡាហោម ស ខេងឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មានប្រសាសន៍​ឲ្យ​ដឹងថា «​ក្រុមការងារ​រាជរដ្ឋាភិបាល ចុះ​មូលដ្ឋាន​គ្រប់លំដាប់​ថ្នាក់ បាន​ខិតខំ​បំពេញបេសកកម្ម ចុះ​មូលដ្ឋាន​ដល់​ភូមិ ឃុំ សង្កាត់ ចុះ​តាម​ខ្នង​ផ្ទះ​ប្រជាពលរដ្ឋ និង រៀបចំ​វេទិកាសាធារណៈ ទៅតាម​មូល​ដ្ឋា​នានា សំដៅ​ធ្វើការ​ស្វែងយល់ ជាក់ស្ដែង​នូវ​បញ្ហា​ប្រឈម​នានា របស់​មូលដ្ឋាន និង​ក្ដីកង្វល់ សំណើ សំណូមពរ របស់​ប្រជាពលរដ្ឋ​»​។​​សម្ដេច បន្ដថា ពិសេស ដើម្បី​សម្របសម្រួល​ជំរុញ​ដល់​ក្រសួង​-​ស្ថាប័ន មន្ទីរ​អង្គភាព និង​អាជ្ញាធរ​មូលដ្ឋាន​ពាក់ព័ន្ធ ដើម្បី​ធ្វើការ​ដោះស្រាយ ឆ្លើយតប​នឹង​តម្រូវការ​របស់​ប្រជាពលរដ្ឋ ការចូលរួម​ជំរុញ​ការអភិវឌ្ឍន៍​មូលដ្ឋាន ដូចជា​ការចូលរួម​ជំរុញ​ល្បឿន​នៃ​កំណែទម្រង់​នានា​របស់​រាជរដ្ឋាភិបាល សំដៅ​ធ្វើការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច សង្គម និង​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ​»​។​

​សម្ដេច ស ខេង ក៏បាន​សម្ដែង​ការកោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ ជា​សមាជិក សមាជិការ នៃ​រាជរដ្ឋាភិបាល និង​អ្នកពាក់ព័ន្ធ​ទាំងអស់ បានធ្វើការ​ប្ដេជ្ញាចិត្ត​គាំទ្រ និង​ចូលរួម​យ៉ាងសកម្ម ក្នុង​សកម្មភាព​ក្រុមការងារ​ចុះ​មូល​ដ្ឋា​នានា នៅ​ទូទាំងប្រទេស​ដែល​បាន​រួមគ្នា​ថែរក្សា ពង្រឹង​សន្ដិភាព ស្ថិរភាព​នយោបាយ សន្ដិសុខ សណ្ដាប់ធ្នាប់​សាធារណៈ និង​អភិវឌ្ឍ​សង្គម​លើ​គ្រប់​វិស័យ សំដៅ​ឈាន​ឆ្ពោះទៅ​សម្រេចបាន​ជោគជ័យ នៅ​កម្មវិធី​នយោបាយ និង​យុទ្ធសាស្ដ្រ​ចតុកោណ ដំណាក់កាល​ទី​៤ របស់​រាជរដ្ឋាភិបាល សម្រាប់​នីតិកាល​ទី​៦ នៃ​រដ្ឋសភា​។​​សូមបញ្ជាក់ថា​សមិទ្ធិផល​ដែល​រាជរដ្ឋាភិបាល​អាណត្តិ​ទី​៦​សម្រេចបាន​រួមមាន​៖

១.​រាជរដ្ឋាភិបាល រក្សាបាន​យ៉ាងរឹងមាំ នូវ​សុខសន្តិភាព ស្ថេរភាព​នយោបាយ សណ្តាប់ធ្នាប់​សាធារណៈ​ទូទាំងប្រទេស ជាពិសេស​រក្សាបាន​នូវ​ស្ថេរភាព​ម៉ាក្រូសេដ្ឋកិច្ច ក្នុងស្ថានភាព​ដែល សភាពការណ៍​ក្នុង​តំបន់ និង​ពិភពលោក កំពុងមាន​ការវិវត្ត​ន៍​ប្រែប្រួល យ៉ាង​ឆាប់រហ័ស និង​ប្រកបដោយ​គ្រោះថ្នាក់ ជាពិសេស​សង្គ្រាម​រុស្ស៊ី​និង​អ៊ុយ​ក្រែ​ន រួមជាមួយ​នឹង​ការ​ផ្ទុះឡើង នៃ​ជំងឺ​កូ​វីដ​១៩ ការប្រែប្រួល​អាកាសធាតុ​ដែល​បង្ករ​មាន​ផលវិបាក នៃ​ការលូតលាស់​សេដ្ឋកិច្ច ក្នុង​តំបន់ និង​ពិភពលោក ។​

២.​រាជរដ្ឋាភិបាល បាន​ជំរុញ​ឲ្យ​អនុវត្តន៍​ជាប្រចាំ​នូវ​កម្មវិធី​កែទម្រង់​អភិបាលកិច្ច ដែលជា​ស្នូល​នៃ​យុទ្ធសាស្ត្រ​ចតុកោណ មាន​ភាព​ប្រទាក់ក្រឡា​គ្នា សម្រេចបាន​នូវ​សមិទ្ធផល តាម​ការគ្រោងទុក​ទាំង​ការកែទម្រង់រដ្ឋបាល​សាធារណៈ​, ការកែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​, ការកែទម្រង់​វិមជ្ឈការ និង​សហវិមជ្ឈការ​, ការកែទម្រង់​ច្បាប់ និង​ប្រព័ន្ធយុត្តិធម៌​, ការកែទម្រង់​កងកម្លាំង​ប្រដាប់អាវុធ​និង​កម្មវិធី​កែទម្រង់​តាម​វិស័យ​នានា ដើម្បី​ធានា​ការលើក​កំពស់ ក្នុង​វិស័យ​សាធារណៈ និង​ការអភិវឌ្ឍន៍​សង្គម​សេដ្ឋកិច្ច ប្រកបដោយ​ចីរភាព​និង​សមធម៌​។​

៣.​រាជរដ្ឋាភិបាល បាន​ចាត់វិធានការ​មុ​ត្រ​ស្រួច​ក្នុងការ​គ្រប់គ្រង​ប្រកបដោយ​ប្រសិទ្ធភាព និង​ទាន់ពេលវេលា នូវ​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ ជាមួយនឹង​វិធានការ​ស្ដារ និង​ជំរុញ​កំ ណើ​ន​សេដ្ឋកិច្ច ដែល​ទទួលរង​ផលប៉ះពាល់​ពី​វិបត្តិ​ជំងឺ​កូ​វីដ ១៩ ព្រមទាំង​ពង្រឹង​ប្រព័ន្ធ​គាំពារ​សង្គម ជំនួយ​សង្គម ដើម្បី​ជួយ​គាំពារ​ដល់​គ្រួសារ​ក្រីក្រ និង​ជន​ងាយ​រងគ្រោះ ដែល​ងាយ​ទទួលរង​ផលប៉ះពាល់​ធ្ងន់ធ្ងរ ដោយ​វិបត្តិ​ជំងឺ​កូ​វីដ​១៩, គ្រួ​សាត​ក្រីក្រ​រង​ហានិភ័យ ក្នុងពេល​មាន​សម្ពាធ​អតិផរណា និង​គ្រួសារ​ងាយ​រង​ហានិភ័យ ដែល​រង​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ពី​គ្រោះ ទឹកជំនន់ ក្នុង​រដូវវស្សា និង​កម្មវិធី​ជំនួយ​សង្គម​មួយចំនួនទៀត សម្រាប់​ជា​ប្រយោជន៍​ដល់​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ​ទូទាំងប្រទេស​។ ផ្អែកលើ​គោលនយោបាយ និង​យុទ្ធសាស្ត្រ​ដ៏ ត្រឹមត្រូវ និង​កិច្ចខិតខំ​ប្រឹងប្រែង ខាងលើនេះ​រាជរដ្ឋាភិបាល បាន​ទប់​លំនឹង​សេដ្ឋកិច្ចសង្គម និង ជីវភាព​ប្រជាជន ឲ្យ​មាន​ភាពប្រសើរឡើង​តាមរយៈ​ការស្ដារ និង​ជំរុញ​សេដ្ឋកិច្ចជាតិ ឲ្យ​មាន​កំណើន​ឡើងវិញ យ៉ាង​ឆាប់រហ័ស ។​

៤.​ចំពោះ​ការអនុវត្ត​គោលនយោបាយ​ការបរទេស ដែល​ក្នុងស្ថានភាព​ពិភពលោក​កំពុងមាន​ការវិវត្ត​ប្រែប្រួល យ៉ាង​ឆាប់រហ័ស​រាជរដ្ឋាភិបាល បាន​អនុវត្ត​នូវ​គោលនយោបាយ​ការបរទេស ឯករាជ្យ ផ្អែកលើ​ច្បាប់​ប្រកបដោយ​ភាពបត់បែន ទៅនឹង​ការប្រែប្រួល និង​សម្ពាធ​ភូមិសាស្ត្រ​នយោបាយ ដោយ​ធានាបាន​នូវ​ឯករាជ្យ ការពារ​បាន​នូវ​ឯករាជ្យ អធិបតេយ្យ​ជាតិ សុខសន្តិភាព ស្ថេរភាព ដើម្បី​ផលប្រយោជន៍​ជាតិ និង​ប្រជាជន​កម្ពុជា​។ ក្នុង​ក្របខណ្ឌ​តំបន់​កម្ពុជា សម្រេចបាន​ជោគជ័យ​យ៉ាង​ត្រចះត្រចង់ និង​ជា​ប្រវត្តិសាស្ត្រ​ក្នុងតួនាទី​ជា​ប្រធាន​ប្តូរ​វេន អាស៊ាន​ឆ្នាំ ២០២២ និង​ការរៀបចំ​ប្រកបដោយ​ជោគជ័យ និង​ជាទី​មោទនភាព​ជាតិ​ដ៏​ឧត្តុង្គឧត្តម នៅ​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម លើក​ទី​៣២ និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​លើក​ទី​១២ ដែល​បានបញ្ចប់​កាលពីពេល​ថ្មីៗ​នេះ កម្ពុជា​ក៏បាន​កំពុង​ចូលរួម​ដើរតួនាទី​យ៉ាងសកម្ម​ដោយ​សមភាព ជាមួយ​បណ្ដា​ប្រទេស​ក្នុង​តំបន់​ជាច្រើន ក្នុង​សាកលលោក​។​a hun local a hun local1 a hun local3