» ប្រធានាធិបតីរុស្ស៊ី បញ្ជាក់ពីការបន្តការសន្ទនាជាមួយសហរដ្ឋអាមេរិក ដើម្បីដោះស្រាយបញ្ហាអ៊ុយក្រែន   » ប្រមុខរាជរដ្ឋាភិបាលកម្ពុជាចុះផ្ទាល់ពិនិត្យការ បោសសម្អាត Online Scamsនៅកោះកុង » ប្រតិភូសមាគមឧកញ៉ាកម្ពុជាបំបែកភាពស្ងាត់ នឹង ទៅកាន់ប្រទេសចិន ដើម្បីទាក់ទាញការវិនិយោគអមដំណើរឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល » ឯកឧត្តមហ៊ុនម៉ានីប្រកាសជាផ្លូវការ «បណ្តាញអគ្គលេខាធិការ នៃក្រសួង ស្ថាប័ន ចំណុះអង្គការនីតិប្រតិបត្តិ»ដែលស្ថិតក្រោមការទទួលខុសត្រូវរដ្ឋមន្ត្រីមុខងារ! » ព្រឹទ្ធសភា អនុមត័សេចក្តីព្រាងច្បាប់គ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ទោះមានការតវ៉ាពីគណបក្សក្រៅរដ្ឋាភិបាលក៏ដោយ » លោកស្រីSara Duterte បង់ប្រាក់ធានានៅក្រៅឃុំបន្ទាប់ពីតុលាការចេញដីការចាប់ខ្លួនពាក់ព័ន្ធគំរាមសម្លាប់ប្រធានាធិបតី » ក្រុមហ៊ុនបារាំងប្រមាណ ៤០០អាចនឹង មកចូលរួមវេទិកាធុរកិច្ចកម្ពុជា-បារាំង និងសិក្សាវិនិយោគលើវិស័យអាទិភាពនៅកម្ពុជា » លោកស្លេះវឺតជនរងគ្រោះដែលត្រូវតុលាការខេត្តស្ទឹងត្រែងចាប់ឃុំ១ឆ្នាំឡើងមកភ្នំពេញយកយុត្តិធម៍! » ករណីយ៍មន្ត្រីរាប់លុយជម្រឹតពីឡានដឹកទំនិញនៅស្វាយរៀងរដ្ឋមន្ត្រីបញ្ឈរជើងមេក្លោង! » ទីប្រឹក្សា​ជាន់ខ្ពស់​គណបក្ស​កម្លាំង​ជាតិ ស្នើសុំ​ព្រះរាជ​អន្តរាគមន៍​ពី​ព្រះមហាក្សត្រ ដើម្បី​ឱ្យ​តុលាការ​កំពូល​ពិនិត្យ​ឡើងវិញ​លើ​នីតិសម្បទានយោបាយ » កូរ៉េ សន្យាបន្តឲ្យលុយកម្ពុជាខ្ចី ដើម្បីគាំទ្រដល់ការអភិវឌ្ឍប្រទេស » ទាហានអាមេរិក ចុះពីនាវាលុកលុយប៉ាតាយ៉ា តំបន់លំហែអារម្មណ៍ រួមទាំងសេវាបេស្យាចារ្យរបស់ថៃ បន្ទាប់ពីពួកគេធុញថប់តប់ប្រមល់លើលំហសាគរ២៨៦ថ្ងៃ » ឃាត់ខ្លួនជនជាតិម៉ាឡេស៊ីម្នាក់ជាមួយ គ្រឿងញៀនជាងកន្លះគីឡូក្រាមនៅអាកាសយានដ្ឋានអន្តរជាតិតេជោ » បណ្តេញចេញ នាយរងប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិភ្នំដិនម្នាក់បន្ទាប់ពីបានបង្កគ្រោះថ្នាក់ចរាចរណ៍ដោយសាស្រវឹង! » បង្កកលុយជាង៣០០លានដុល្លារពាក់ព័ន្ធការឆបោកតាមអនឡាញនៅកម្ពុជាបើតាម ច្បាប់គឺអនុញ្ញាតឱ្យរឹបអូសទុកជាទ្រព្យរដ្ឋ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2206 នាក់

ម្សិលមិញ 7143 នាក់

សរុប 20263316 នាក់

អ្នកនយោបាយ​ចាស់​ជាងគេ​ក្នុង​ពិភពលោក​មហា​ធៀ​មហាម៉ាត់​ចុះឈ្មោះ​ឲ្យ​គេ​បោះឆ្នោត​ថ​ធ្វើ​នាយករដ្ឋមន្ត្រី​ជាថ្មី​

​ប្រទេស​ម៉ាឡេស៊ី​៖ លោក​មហា​ធៀរ មហាម៉ាត់ វ័យ​៩៧​ឆ្នាំ​អ្នកនយោបាយ​ដ៏​វ័យ​ចំណាស់​បំផុត​របស់​ម៉ាឡេស៊ី បាន​វិល​ត្រលប់មក​ប្រលូក​ចូល​នយោបាយ​ឡើងវិញ​។ អតីត​នាយករដ្ឋមន្ត្រី​វ័យ រូបនេះ លោក​មហា​ធៀរ មហាម៉ាត់ បានធ្វើ​ដំណើរ ទៅ​អគា​រដ្ឋាភិបាល​នៅលើ​កោះ Langkawi​ដើម្បី ដាក់​បេក្ខភាព​របស់លោក​សម្រាប់​ការប្រកួតប្រជែង នៅក្នុង​ការបោះឆ្នោត​សភា មុន​កាលកំណត់ ដែល​ត្រូវ​រៀបចំ នៅ​ថ្ងៃទី ១៩​វិច្ឆិកា ខាងមុខ​ដើម្បី​ប្រជែង​ជា​មួ​យុ​លោកនាយក​រដ្ឋមន្ត្រី អ៊ី​ស្មា​អែល សា​ប្រ៊ី យ៉ា​កុប ដែល​ទើប​ប្រកាស​រំលាយ​សភា និង​ប្រកាស​ការបោះឆ្នោត​មុន​កាលកំណត់​ដែល​បានដាក់​បេក្ខភាព ដូចគ្នា​នឹង​លោក​អាន់​វ៉ា អ៊ីប្រាហ៊ីម មេបក្ស​ប្រឆាំង​ដ៏​លេចធ្លោ នៅ​ម៉ាឡេស៊ី​ដែល​ធ្លាប​ត្រូវបាន​លោម​ហា​ធៀ​ខ្ចីដៃ​ប្រើ​ដើម្បី​ដណ្តើម​អំណាច​ពី​ណា​ជីប​រ៉ា​ហ្សា​ក់​ផងដែរ​។a malaysia elect

​ទោះបី​មាន​កាយវិការ​យឺតៗ ដោយសារតែ​វ័យ​ចំណាស់​តែ​គេ​ឃើញថា លោក​មហា​ធៀរ​នៅមាន​សុខភាព​ល្អ​រឹងមាំ​ឈរឈ្មោះ​ក្នុងនាម​គណបក្ស​របស់​លោក គឺ​គណបក្ស Homeland Fighters ។​លោក​មហា​ធៀរ​បាន​បញ្ចេញ​សំណើច​ផងដែរ នៅពេល​លឺ​ពាក្យ​ទាមទារ​ឲ្យ​ចូលនិវត្តន៍​។​​អតីត​នាយករដ្ឋមន្ត្រី លោក​មហា​ធៀរ ដែល​ធ្លាប់​ដឹកនាំ​ធ្វើកំណែទម្រង់​នៅ​ម៉ាឡេស៊ី ពី​ឆ្នាំ ១៩៨១ ដល់​ឆ្នាំ ២០០៣ បាន​ត្រលប់មក​ប្រលូក​ចូល​នយោបាយ​វិញ នៅ​ឆ្នាំ ២០១៨ ដោយបាន​ពួតដៃ​ជាមួយ​លោក​អាន់​វ៉ា អ៊ីប្រាហ៊ីម មេដឹកនាំ​បក្សប្រឆាំង​ដើម្បី​ទម្លាក់​រដ្ឋាភិបាល​របស់​លោក ណា​ហ្ស៊ី​ប រ៉ា​ហ្សា​ក់​មកពី​គណបក្ស​អ៊ុម​ណូ​ដែលជា​អតីត​គណបក្ស​លោក​មហា​ធៀ​ពេល​លោក​កាន់​ជា​នាយករដ្ឋមន្ត្រី ។​

​ជាប់​ឈ្មោះ ក្នុង​កំណត់ត្រា​ពិភពលោក Guinness World Record ក្នុងនាម​ជា នាយករដ្ឋមន្ត្រី​ដ៏​ចាស់​ជាងគេ​នៅក្នុង​ពិភពលោក នៅពេល​លោក​ឈ្នះឆ្នោត និង​ចូលកាន់​តំណែង នៅ​ឆ្នាំ ២០១៨ លោក​មហា​ធៀរ មហាម៉ាត់ បានប្រកាស​ចុះចេញ​ពី​តំណែង​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី នៅ​ឆ្នាំ ២០២០​ដែល​ត្រុ​វ​បាន​មើលឃើញថា​លោក​ប្រើល្បិច​មិន​ព្រម​ផ្ទេរអំណាច​ឲ្យ​ដៃគូ​របស់​លោ​កិ​គឺ​លោក​អាន​វ៉ា​អ៊ីប្រាហ៊ីម​តាម​ការសន្យា​ពេល​សហការគ្នា​បោះឆ្នោត​។​ការប្រកាស​ចុះចេញ​ពី​តំណែង​នាយករដ្ឋមន្ត្រី របស់លោក​មហា​ធៀរ មហាម៉ាត់​បានធ្វើ​ឲ្យ​ប្រទេស ម៉ាឡេស៊ី​ធ្លាក់​ក្នុង​វិបត្តិ​នយោបាយ​។ ក្នុង​រយៈពេល​២​ឆ្នាំ​កន្លងមកនេះ ម៉ាឡេស៊ី​បាន​ផ្លាស់ប្តូរ​រដ្ឋាភិបាល​ដល់​ទៅ​៣​ដង​។ ស្ថិតក្រោម​សម្ពាធ​របស់​គណបក្ស លោកនាយក​រដ្ឋមន្ត្រី អ៊ី​ស្មា​អែល សា​ប្រ៊ី យ៉ា​កុប​បានប្រកាស​រំលាយ​សភា នៅ​ខែតុលា ដើម្បី​រៀបចំ​ការបោះឆ្នោត​មុន​កាលកំណត់ នៅ​ថ្ងៃទី ១៩​វិច្ឆិកា នៅពេល​ការបោះឆ្នោត​ផ្លូវការ​ត្រូវ​គ្រោង​ធ្វើ នៅ​ខែកញ្ញា ឆ្នាំ ២០២៣​។​

​ការស្ទង់មតិ​បានបង្ហាញ​សំឡេងគាំទ្រ​ប្រកៀក​ប្រកិត​គ្នា​រវាង​គណបក្សនយោបាយ​ធំៗ​ចំនួន ៤ នៅក្នុង​ការបោះឆ្នោត​សភា​លើក​នេះ ដែល​នៅ​ក្នុងនោះ នាំមុខ​ដោយ​គណបក្ស​របស់​នាយ​ក​រដ្ឋមន្ត្រី សព្វថ្ងៃ​លោក​អ៊ី​ស្មា​អែល សា​ប្រ៊ី យ៉ា​កុប ។​គណបក្សប្រឆាំង​របស់​អ៉ា​ន់​វ៉ា អ៊ីប្រាហ៊ីម និង​គណបក្ស​របស់លោក​មហា​ធៀរ មហាម៉ាត់​។ នៅពេល​លោក​មហា​ធៀរ​មានឱកាស​ឈ្នះឆ្នោត ដើម្បី បាន​អាសនៈ នៅ​សភា អ្នកវិភាគ​មួយចំនួន​វាយតម្លៃថា លោក​មហា​ធៀរ មានសំណាង​ស្តួចស្តើង ដើម្បី​ត្រលប់មក​ចូលកាន់​តំណែង​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​ជា​លើក​ទី ៣​។ នៅ​ម៉ាឡេស៊ី ជាទី​ដែល​យុវជន ជា​ចំនួន​ភាគច្រើន នៅក្នុង​ចំណោម​អ្នក​ចុះឈ្មោះ ថ្មី ៦​លាន​នាក់ ក្នុងចំណោម​អ្នកបោះឆ្នោត​សរុប ២១​លាន​នាក់ ៕