» សម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រាប់ពីគោលបំណងនិងលទ្ធផលកិច្ចប្រជុំត្រីភាគីនៅហ្វីលីពីនជាមួយអនុទីន » កម្លាំងអាវុធហត្ថខេត្តព្រះសីហនុ បំបែកករណីចាប់បង្ខាំង និងជំរិតទារប្រាក់ពីស្ត្រីជនជាតិចិនម្នាក់់ » បវរកញ្ញាកម្ពុជា ប៉ូគីមថេងសុធីតា និយាយវៀតណាម បានយ៉ាងល្អតែរងការរិះគន់! » ចិន រិះគន់ការបាញ់មីស៊ីលប្រយុទ្ធលើកដំបូងរបស់ជប៉ុនក្រោយសង្គ្រាមលោកលើកទីពីរ នៅក្រៅប្រទេស » ថៅកែហាងប្តូរលុយយីហោ «ហេង សម្បត្តិ» បើករថយន្តបិទផ្លូវ រារាំងមន្ត្រីឧទ្យានុរក្សដែនជម្រកសត្វព្រៃលំផាត់ដែល ឃាត់ត្រាក់ទ័រ ២គ្រឿង » នគរបាលជាតិ ជួយសង្គ្រោះជនជាតិថៃ២៨នាក់ ដែលត្រូវបានក្រុមជនល្មើសចាប់បង្ខាំងនៅក្រុងប៉ោយប៉ែតប៉េអឹមបង្ក្រាបាន១៣១នាក់ » លោកនុតសវនាមេគុកបកស្រាយរឿងលោកគ្រូមាលីសាម៉េចអ្នកទោសបទល្មើសសូកប៉ាន់ស្លាប់ » ជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត តំណាង សម្តេចកតិ្តព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ចូលរួមកម្មវិធីកាកបាទក្រហម៨ឧសភាខួប១៦៣ឆ្នាំទទួលជំនួយ » សម្តេចតេជោ ផ្តាំទៅភាគីថៃថា កុំបបួលកម្ពុជារៀបចំយន្តការទ្វេភាគីថ្មីជំនួសយន្តការទ្វេភាគីចាស់ ដែលថៃលុបចោលជាឯកតោភាគីទៀតឱ្យសោះ » តើបងប្អូននៅចាំ​ក្មេងស្រី​ យ៉ុង ស្រីនីត ទេ! នាងបានលាចាកលោកនេះហើយទាំងវយ័ក្មេង! » សម្ងំមិនបាន ឧកញ៉ា ហ៊ុន តូ ចេញសេចក្តីបំភ្លឺច្រានចោលទាំងស្រុងពាក់ព័ន្ធនឹងការចោទប្រកាន់ថា អ្នកឧកញ៉ាជាថៅកែធំរបស់ក្រុមហ៊ុន HUIONE PAY! » រាជរដ្ឋាភិបាលកម្ពុជា សម្រេចនឹងប្រើប្រាស់យន្តការនៃការផ្សះផ្សារដោយចាប់បង្ខំជាមួយថៃ ដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធី ផ្អែកលើមូលដ្ឋានច្បាប់ ក្នុងការទាមទារដែនសមុទ្រត្រួតគ្នា » បន្ទាប់មានបទឈប់បាញ់ហើយការចរចារអូសបន្លាយអាមេរិកចាប់ផ្តើមវាយអ៊ីរ៉ងនៅសមុទ្ទហូមុស! » រដ្ឋមន្ត្រីមហាផ្ទៃជម្រុញសមត្ថកិច្ចពន្លឿននីតិវិធី ដោះស្រាយឡានជួលឲ្យចិនមកម្ចាស់វិញកិច្ចបង្ក្រាបបទល្មើសឆបោកអនឡាញ » ប្រជាពលរដ្ឋត្រេកអរព្រោះបដិមា​ ព្ព្រះវិស្ណុគង់លើស្ដេចគ្រុឌដែលចៅហ្វាយខេត្តដកចោលមកគង់នៅទឹកដីអច្ឆរិយៈ​នៃទីក្រុងអង្គរ​វិញ!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 4968 នាក់

ម្សិលមិញ 7702 នាក់

សរុប 19193852 នាក់

ប្តី​យំ ពេល​ឃើញ​ប្រពន្ធ​ខ្លួន​រួមរក្ស​ជាមួយ​ភ្ញៀវ​តែ​ខាង​ស្រី​បដិសេធ​!


​ភ្នំពេញ​៖​ករណី​ប្តី​មក​ឃើញ​ប្រពន្ធ​ផ្ទាល់​ភ្នែក​កំពុង​ឡើង​ឋាន​សួ​គា៍​ឈឺចិត្ត​មក​យំ​បោក​ខ្លួន​នេះ​បាន​ឡើង​នៅមុខ​ទីតាំង​ហាង​ម៉ាស្សា​យីហោ « ម៉ាស្សា​កោស​ជប់​៥៩» នៅ​ជិត​គល់ស្ពាន​អាកាស​ស្ទឹងមានជ័យ ផ្លូវ​លេខ​២៧១ សង្កាត់​ស្ទឹងមានជ័យ​ទី​២​ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ បាន​បង្ក​ការភ្ញាក់ផ្អើល​ដល់​សមត្ថ​កិច្ច នៅវេលា​ម៉ោង​១២ និង​១០​នាទី​រំលងអធ្រាត្រ ឈានចូល​ថ្ងៃ​សុក្រ ទី​២ ខែសីហា ឆ្នាំ​២០១៩ ។​a hus cry2 

​បុរស​ខូចចិត្ត​ព្រោះ​ប្រពន្ធ​ឲ្យ​គេ​ប្រើ​ខាងលើនេះ​ឈ្មោះ អុល ពេជ្រ អាយុ​២៨​ឆ្នាំ មុខរបរ​រត់​កង់​បី ស្នាក់នៅ ភូមិ​ឬ​ស្សី សង្កាត់​ស្ទឹងមានជ័យ​ទី​២ ខណ្ឌ​មាន ជ័យ និង​ប្រពន្ធ​ឈ្មោះ ស្រី និ​ច អាយុ​២៣​ឆ្នាំ មុខរបរ​បម្រើសេវា​ម៉ាស្សា​កោស​ជប់ នៅ ទីតាំង​កេ​ី​ត​ហេតុនេះ ។ អ្នក​ទាំងពីរ​នាក់​មាន កូន​ពីរ​នាក់​នៅក្នុង​បន្ទុក កូន​បង​អាយុ​៤​ឆ្នាំ និង​កូន​ប្អូន​ទើបតែ​អាយុ​បាន​បួន​ខែ​ប៉ុណ្ណោះ ។​

​មូលហេតុ​គឺ​សារ​ជីវភាព​ខ្វះខាត ប្រពន្ធ​បាន​សុំ​មក​ធ្វើជា​នារី​ម៉ាស្សា​កោស​ជប់ ដើម្បី​រក​កម្រៃ​បន្ថែម​ចិញ្ចឹម​គ្រួសារ​ប្តី​ក៏​យល់ព្រម​ឲ្យ​ប្រពន្ធ​ស្រស់ស្អាត​មក​ធ្វើការ​។​ឯ​ខ្លួន​ខំ​រត់​ទុកៗ​រកលុយ​ផងដែរ​។​តែ​មិន​នឹកស្មានថា​ប្រពន្ធ​លង់ខ្លួន​ចង់បាន​លុយ​ហ៊ាន​ប្រព្រឹត្ត​ក្បត់​ប្តី​ចឹ​ង​នោះទេ​។ ​​ដោយមាន​ការសម្របសម្រួល​ពី​សមត្ថកិច្ច​ប៉ុស្តិ៍​ស្ទឹងមានជ័យ​ទី​២ ទីបំផុត​បុរស​ជា​ប្តី មិនបាន​ប្តឹងផ្តល់​ប្រពន្ធ​ទេ​។​

ទោះជា​យ៉ាងណា​​នៅ​ព្រឹក​ថ្ងៃទី​២​ខែសីហា​នេះ ស្រី​ជា​ប្រពន្ធ​បានចេញ​មុខ​បកស្រាយ​ថា នាង​មិនបាន​ដេក​ជាមួយ​អ្នកណា​ទេ​មកពី​ស្រវឹង មក​ស្រែកយំ​អា​ឡេ​អា​ឡូ ហើយ​មនុស្ស​ធុន​គាត់ គឺ​គាត់​ចង់​ល្បី ។ នាង​បាន​ប្រាប់ថា​ពួកយើង​ទាំងពីរ​នាក់​បាន​ស្រឡាញ់គ្នា ដោយ​មិនបាន​រៀបការ​នោះទេ រហូតដល់​មានកូន 2 នាក់ ហើយ​សាច់ញាតិ​ខាង​ប្តី ក៏ដូចជា​ម្ដាយក្មេក មិន​ពេញ​ចិត្តនឹង​ខ្ញុំ​នោះទេ​។ ទើប​ពួក​ខ្ញុំ​នាំគ្នា​ពង្រត់គ្នា​តែម្ដង ទៅដោយ​កា​ស្រឡាញ់​។ ពួក​ខ្ញុំ​បាន​ស្រឡាញ់គ្នា​ជា​ប្ដី​ប្រពន្ធ​រយៈពេល ៦ ឆ្នាំ​ហើយ ហើយ​កាលពី​មាន​ទម្ងន់​កូន​ដំបូង ម្ដាយក្មេក​ខ្ញុំ ឲ្យ​ខ្ញុំ​យក​កូន​នោះ​ចេញ ហើយ​ម៉ែក្មេក​និយាយថា​កូន​ឯង​ទុក​កូន​នេះ ចង់​ចងជើង​កូនៗ​មែន​ទេ​។ ប៉ុន្តែ​ខ្ញុំ​មិន​ព្រម​ក៏​ទុក​កូន​នេះ រហូត​ទាល់តែ​ធំ​។​

​ស្រី​ជា​ប្រពន្ធ​បាន​និយាយថា តាំងពី​ចាប់ផ្ដើម​មានកូន 1 រហូតដល់​កូន​២ គឺ​ពួកយើង​តែងតែ​ឈ្លោះ​គ្នា​ជា​រៀងរហូត ហើយក៏​បាន​ឡើង​ទៅដល់​សាលាឃុំ​សង្កាត់ ដើម្បី​ធ្វើ​កិច្ចសន្យា​ផងដែរ​។​​នាង​និយាយ​បន្តទៀតថា ម្ដាយ​របស់គាត់ បាន​ជេរ​ដៀល​ខ្ញុំ​ថា​ពូជ​មី​សំផឹង ទៅយក​វា​ធ្វើ​អ្វី​បើ​វា​ធ្វើ​សំផឹង ទៅយក​វា​ធ្វើ​អី ប៉ុន្តែ​ដោយសារ​កូនប្រុស​គាត់​ស្រឡាញ់​ខ្ញុំ ទើប​ពួកយើង​នាំគ្នា​ពង្រត់​។​

​ពាក់ព័ន្ធ​ការចោទប្រកាន់ថា នាង​បានរួម​មេត្រី​ជាមួយគ្នា​នោះ ត្រូវបាន​នាង​និយាយថា គឺ​ខ្ញុំ​មិនបាន​រួមរ័ក​ជាមួយ​អ្នកណា​ទេ ហើយ​ម្យ៉ា​ទៀត ផ្ទះ​បាន​បិទទ្វារ​តាំងពី​ក្បាលល្ងាច ហើយ​ខ្ញុំ​នៅ​ដេក​ក្នុង​បន្ទប់​ជាមួយ​កូន​។ គាត់​បាន​ស្រែកយំ​ននៀល​ដី នៅខាងមុខ​ផ្ទះ ដើម្បី​ឲ្យ​ខ្ញុំ​ចេញមក​ជួប ប៉ុន្តែ​ខ្ញុំ​មិន​ចេញ​មកជួប​នោះទេ ព្រោះ​ដោយសារ​គាត់​ស្រវឹង និយាយ​ស្ដាប់​គ្នា​មិនបាន ហើយ​គាត់​បាន​ស្រែក និយាយថា គាត់​ចង់​ល្បី ប៉ុន្តែ​ឥឡូវ​គាត់​ល្បី​បាន​ដូច​ចិត្ត​ហើយ ។

ពួកយើង​ទាំងពីរ​នាក់ បាន​ឈ្លោះ​គ្នា​ជាង​មួយខែ​ហើយ ដោយ​មិនបាន​រស់នៅ​ជាមួយគ្នា​ទេ គឺ​គាត់​នៅផ្ទះ​ផ្សេង ខ្ញុំ​នៅផ្ទះ​ផ្សឹ​ង ។ អ្នកស្រី​បន្តថា រឿង​គាត់​ចោទ​ខ្ញុំ​ថា​រួមរ័ក​ជាមួយ​គេ​នោះ គឺ​គាត់​ចង់​ល្បី ហើយ​ម្យ៉ាងទៀត​ពេលនោះ គឺ​ខ្ញុំ​ដេក​នៅក្នុង​បន្ទប់​ក្នុងផ្ទះ ហើយ​ម្យ៉ាងទៀត​គាត់​គិតថា ខ្ញុំ​មិន​យក​គាត់​ធ្វើជា​ប្ដី​ទៀត​ទេ ដូច្នេះហើយ​គាត់​ហែក​ខ្ញុំ​ឲ្យ​ខ្ទេច​ឱ្យ​ខ្មាស​គេ​ពេញ​ផ្ទៃ​ប្រទេស​តែម្ដង ។ អ្នកស្រី​ក៏បាន​សំណូមពរ​ទៅដល់​បណ្ដាញ​សង្គម ក៏ដូចជា​ហ្វេ​ស​ប៊ុ​ក និង​សារព័ត៌មាន​ផងដែរ កុំ​ឆាប់​វាយតម្លៃ​លឿន​ពេក ព្រោះ​វា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ខ្ញុំ​ជា​ស្ត្រី ព្រោះ​ខ្ញុំ​មិនបាន​ធ្វើ​អ្វី​ដូច​ការចោទប្រកាន់​រប​ស់​គាត់​នោះទេ​។ ហើយ​ត្រូវ​ស្ដាប់​ភាគី​ទាំងសងខាង​។​

​រឿង​ដែល​គាត់​យក​ស្បែកជើង​វាយ​ក្បាល​ខ្លួនឯង​នោះ គឺ​ខ្ញុំ​មិន​អាណិត​គាត់​ទេ ព្រោះ​ខ្ញុំ​ឆ្អែត​ដល់ក​ហើយ ដោយសារតែ​គាត់​ស្រវឹងខួប និង​លេង​ចាក់​ឆ្នោត មិន​យកលុយ​មក​ចិញ្ចឹម​ប្រពន្ធ​កូន​នោះទេ ជាពិសេស​មាន​ស្រី​នៅ​ខាងក្រៅ​ផ្ទះ​ថែមទៀត ។ ខ្ញុំ​បាន​ប្រាប់​ទៅ​គាត់​ថា ប្ដី​ឯង​ទៅយក​ប្រពន្ធ​ទៀត​ទៅ កុំមក​យក​ខ្ញុំ​ទៀត ខ្ញុំ​ឆ្អែតឆ្អន់​អស់ហើយ នៅពេលដែល​ប្ដី​និយាយថា​ស្រី​ចិញ្ចើមផ្លូវ​។​a hus cry1 a hus cry3 a hus crya