» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10474 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700645 នាក់

ឃើញ​ស្រី​ស្អាត​កុំ​ស្មានថា​ល្អ​ទាំងអស់​ការពិត​ជំនាញ​បោក​តើ​!

​ភ្នំពេញ​៖​អ្នកជំនួញ​ហាយ​សូរ​ពេជ្រ ស្រីមុំ​មាន​បទ​ចោទ​៥​ករណី​ដែល សុទ្ធតែ​រឿង​ព្រហ្មទណ្ឌ ឆបោក ចេញ​មូល​ប្ប​ទាន​ប័ត​អត់​សាច់ប្រាក់ (​ស្អែក​ស្អុយ​) រាប់លាន​ដុល្លារ ។ កាលពី​រសៀល​ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០២២ តុលាការ​បើក​ការ​ស៊ើបសួរ​លើ​អ្នកជំនួញ​ហាយ​សូរ​ម្នាក់ ពាក់ព័ន្ធ​ពីបទ​.​មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​អាច​ជួញដូរ​បាន (​ឆ​បោ​.​ក​)» ទៅលើ​ទឹកប្រាក់​រាប់សែន​ដុល្លារ ។ ក្រោយពី​សាកសួរ​អស់​រយៈពេល​ច្រើន​ម៉ោង ក៏​ផុត​ម៉ោង​ការងាររដ្ឋបាល តំណាង​អយ្យការ​បាន​ផ្ញើ​ជនសង្ស័យ​ទៅ​សមត្ថកិច្ច​វិញ និង​តម្រូវ​ឲ្យ​នាំមក​សាកសួរ​នៅ​ថ្ងៃ​បន្តបន្ទាប់​ទៀត ។​a girl cheat 

​ជនសង្ស័យ​មានឈ្មោះ ពេជ្រ ស្រីមុំ ភេទ​ស្រី អាយុ​៣៥​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ពាណិជ្ជករ ស្នាក់​នៅផ្ទះ​លេខ​២៥២ ផ្លូវ​ផ្លា​ទី​នឹម ស្ថិតក្នុង​សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ​។ ស្ត្រី​ជា​អ្នកជំនួញ​ហាយ​សូរ​រូបនេះ ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ចុះទៅ​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​ព្រឹក ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០២២ នៅ​ចំណុច​ផ្ទះ​លេខ​៤​ដេ ផ្លូវ​ដាវី​ន បុរី​វរជន ស្ថិតនៅ​កោះ​ពេជ្រ ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​តាម​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​របស់​ឯក​លោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ក្រោម​ការដឹកនាំ​អនុវត្ត និង​សម្របសម្រួល ដោយ​លោក គឹម ហុង​សាន ព្រះរាជអាជ្ញារង​។​

​នា​រសៀល​ថ្ងៃទី​១៩ ខែវិច្ឆិកា កម្លាំង​កង​អាវុធហត្ថ​បាន​ដឹក​អ្នកជំនួញ​ហាយ​សូរ តាម​រថយន្ត​មួយគ្រឿង​បំពាក់​ដោយសា​រ៉ែ​ន ចូលដល់​ក្នុង​បរិវេណ​សាលាដំបូង​រាជធានី​ភ្នំពេញ​តែម្តង ដោយ​មិន​បានដាក់​ឲ្យ​ចុះ​ដើរ​ពី​ក្រៅ​ដូច​ជនសង្ស័យ​ពាក់ព័ន្ធ​លួច ឆក់ ប្លន់ ឬ​គ្រឿងញៀន​នោះទេ ដែល​តាម​អ្នកខ្លះ​និយាយថា ជនសង្ស័យ​រូបនេះ ជា​អ្នកមាន​ធនធាន ចង់​ទិញ​យក្ស​ជិះ​លេង​ក៏បាន​ដែរ​។​​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ គេ​បាន​សង្កេតឃើញ​មេធាវី​ការពារ​ក្តី​ឲ្យ​ដើមបណ្តឹង​ចំនួន​២​ទៅ​៣​នាក់ ដោយ​អ្នកខ្លះ​កាន់​ពាក្យបណ្តឹង​ដើម្បី​ដាក់ចូល​បន្ថែម ខ្លះទៀត​កាន់​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន ដែល​តំណាង​អយ្យការ​ទើបនឹង​ចេញ​ថ្មីៗ តាមឃ្លាំមើល​ចំណាត់ការ​របស់​អយ្យកា​រ​ក្នុង​ដំណាក់​ការ​ស៊ើបសួរ​។​

​បើតាម​មេធាវី​ចំ​ដើម ទបាន​និយាយថា សំណុំរឿង​ស្ត្រី​អ្នកជំនួញ​ហាយ​សូរ​(​ពេជ្រ ស្រីមុំ​) មាន​៥​ករណី សុទ្ធតែ​រឿង​ព្រហ្មទណ្ឌ ឆបោក ចេញ​មូលប្បទានប័ត្រ​អត់​សាច់ប្រាក់ មានតម្លៃ រាប់លាន​ដុល្លារ​អាមេរិក ហើយ​សំណុំរឿង​នីមួយៗ​មិន​ស្ថិតនៅ​ព្រះរាជអាជ្ញា ឬ​ព្រះរាជអាជ្ញារង​ណា​ម្នាក់​នោះទេ គឺមាន​ព្រះរាជអាជ្ញា និង​ព្រះរាជអាជ្ញារង​៤​នាក់​កាន់​រឿងក្តី​ផ្សេងៗ​គ្នា ដែល​ការ​ស៊ើបសួរ និង​ត្រូវ​ចំណាយពេល​សួរ​បន្តបន្ទាប់​គ្នា​ដែរ​។​
​គួរ​បញ្ជាក់ថា អ្នកជំនួញ​ហាយ​សូរ (​ពេ​ជ ស្រីមុំ​) រូបនេះ មិនមែន​សមត្ថកិច្ច​ទើបនឹង​ចាប់ខ្លួន​មួយ​ករណី​នោះទេ គឺ​ចាប់ខ្លួន​៣​លើក​មកហើយ​តែ​ធើ​អី​នាង​មិនបាន ៖

​លើក​ទី​១- ពាក់ព័ន្ធ​ករណី​មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​អាច​ជួញដូរ​បាន ដែលមាន​ទឹកប្រាក់​ចំនួន ៧៧៦.០០០ ដុល្លារ​អាមេរិក តាម​ពាក្យបណ្តឹង​របស់​ឈ្មោះ លឹម ហ៊ួ​រ​នី​តូ ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ មុខរបរ​ពាណិជ្ជករ​។​លើក​ទី​២- ពាក់ព័ន្ធ​ពីបទ​មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​អាច​ជួញដូរ​បាន (​សែក​ស្អុយ​) ដដែល ។​
​លើក​ទី​៣- ពាក់​ព​ន្ធ័​ពីបទ​ឆបោក​លើទឹក​ប្រាក់​ប្រមាណ ៩៣៤ ៩៦០ ដុល្លារ​អាមេរិក ដែល​ជនសង្ស័យ​បាន​ប្រើប្រាស់​មូល​ប្ប​ទាន​ប័ត​អត់​សាច់ប្រាក់​ចំនួន​៩​សន្លឹក ជា​សែក​ស្អុយ​ទាំងអស់​។​ចាំមើល​មើ​លើក​នេះ​ធើ​បាន​អត់​?​។​មិនដឹងថាស្តី្ររូបនោះមានមន្តអាគមអីបានជាតុលាការមិនបានឃុំខ្លួន?។a girl cheat1 a girl cheat2 a girl cheata 

​