» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10685 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700856 នាក់

កម្ពុជា​គុយបា​ទទួលបាន​អ្វីខ្លះ​ពី​ដំណើ​ទស្សនកិច្ច​របស់​នាយក​រដ្ឋមន្ត្រី​កម្ពុជា​

​គុយបា​៖ ថ្នាក់ដឹកនាំ​ទាំងពីរ​គឺ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា និង​លោក មី​ហ្គេ​ល ឌី​យ៉ា​ស​-​កា​ណែ​ល បឺ​មូ​ដេ​ស ប្រធានាធិបតី​គុយបា បាន​ធ្វើជា​អធិបតី​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​ឯកសារ​សំខាន់ៗ​ចំនួន​៥ នៅ​ថ្ងៃទី​២៥ ខែកញ្ញា ឆ្នាំ​២០២២​។a hun cuba1

​ឯកសារ​សំខាន់ៗ​ចំនួន​៥​នោះ រួមមាន​៖ ១. កម្មវិធី​នៃ​កិច្ចសហប្រតិបត្តិការ និង​ការផ្លាស់ប្តូរ​វប្បធម៌​។ ២. អនុស្សរណៈ​យោគយល់ គ្នា​ស្តីពី កិច្ចសហប្រតិបត្តិការ​រវាង​វិទ្យាស្ថាន​ការទូត​នៃ​ប្រទេស​ទាំងពីរ​។ ៣. អនុស្សរណៈ​យោគយល់​គ្នា​ស្តីពី កិច្ចសហប្រតិបត្តិការ​លើ​ការអភិវឌ្ឍ​កីឡា ។​៤. គម្រោង​កិច្ចសហប្រតិបត្តិការ​រ​វាង​ក្រសួងការបរទេស​នៃ​ប្រទេស​ទាំងពីរ និង ៥. អនុស្សរណៈ​យោគយល់​គ្នា​រវាង​ក្រសួងសុខាភិបាល​កម្ពុជា​-​គុយបា​។​

ក្នុងជំនួប​រវាង​សម្តេច​តេ​ជោ ហ៊ុន សែន និង​លោក មី​ហ្គេ​ល ឌី​យ៉ា​ស​-​កា​ណែ​ល បឺ​មូ​ដេ​ស (Miguel Diaz-Canel ) នា​ថ្ងៃទី​២៤ ខែកញ្ញា ឆ្នាំ​២០២២​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បានសម្រេច​ផ្តល់​អង្ករ ៦​ពាន់​តោន​ដល់​រដ្ឋាភិបាល និង​ប្រជាជន​គុយបា​។ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​បញ្ជាក់ថា អង្ករ ៦​ពាន់​តោន​នេះ មាន ៣​ពាន់​តោន ជា​ជំនួយ​របស់​រាជរដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា ហើយ ៣​ពាន់​តោន​ទៀត​ជា​ជំនួយ​របស់​វិស័យ​ឯកជន​។​អង្ករ​៦​ពាន់​តោន​នេះ នឹង​ដឹក​ចេញពី​កម្ពុជា​នៅ​ខែតុលា ហើយ​ដឹក​ដល់​ប្រទេស​គុយបា​នៅក្នុង​ខែធ្នូ​។​

​សម្តេច​តេ​ជោ ហ៊ុន សែន និង​លោក​ប្រធានាធិបតី​គុយបា ក៏បាន​ជជែក​គ្នា​ពី​រៀបចំ​ឱ្យមាន​ទស្សនកិច្ច​របស់​ក្រុម​អ្នកបច្ចេកទេស​ផ្នែក​កសិក​ម្ម ដើម្បី​សិក្សា​ស្រាវជ្រាវ​ផ្នែក​កសិកម្ម​នៅក្នុង​ប្រទេស​កម្ពុជា ជាពិសេស​លើ​ដំណាំ​ស្រូវ​។ សម្តេច​តេ​ជោ បាន​បញ្ជាក់ថា កម្ពុជា​ជា​រ៉ាប់រង​រាល់​ការចំណាយ​លើ​ការសិក្ក្សា​ស្រាវជ្រាវ​នេះ​។​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី បានចាត់ទុក​ការសិក្សា​ស្រាវជ្រាវ​លើ​វិស័យ​កសិកម្ម គឺជា​ចំណែក​មួយ​សម្រាប់​ធានា​ដល់​សន្តិសុខ​ស្បៀង​រវាង​កម្ពុជា និង​ប្រទេស​គុយបា​។​
​

សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ចូលជួប​សម្តែង​ការគួរសម​ជាមួយ លោក Esteban Lazo Hernandez ប្រធានសភា​អំណាច​ប្រជាជន​គុយបា​ផងដែរ​។​
​លោក Esteban Lazo Hernandez បាន​មាស​ប្រសាសន៍ថា រយៈពេល​ជាង ៦២​ឆ្នាំ​កន្លងមកនេះ ទំនាក់ទំនង​រវាង​ក​ម្ពុ​ជា និង​គុយ​បាន គឺមាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ រួមទាំង​ជា​លក្ខណៈ​មិត្តភាព ជាពិសេស​លោក​មាន​ភាព​ជឿជាក់ថា យើង​នឹង​បន្ត​ពង្រឹង​ទំនាក់ទំនង​ទ្វេភាគី​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ ។

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី និង​គណៈប្រតិភូ​ជាន់ខ្ពស់ រាជរដ្ឋាភិបាល​កម្ពុជា បាន​អញ្ជើញ​ទស្សនកិច្ច​មជ្ឈមណ្ឌល​វិស្វកម្ម​ហ្សេ​ន និង​ជីវ​បច្ចេកវិទ្យា ដែលជា​វិទ្យាស្ថាន​មួយ​បង្កើតឡើង​ក្រោម​គំនិត​ផ្តួចផ្តើម​របស់លោក ហ្វី​ដែល កា​ស្ត្រូ អតីត​ប្រធានាធិបតី នៃ​សាធារណរដ្ឋ​គុយបា ក្នុងឱកាស​ដែល​សម្ដេច​អញ្ជើញ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​សាធារណរដ្ឋ​គុយបា​។​បើតាម​ការបញ្ជាក់​ពី​អ្នកគ្រប់គ្រង​វិទ្យាស្ថាន​បាន​ឲ្យ​ដឹងថា ក្នុង​ក្តី​ស្រមៃ​របស់លោក ហ្វី​ដែល កា​ស្ត្រូ អតីត​ប្រធានាធិបតី នៃ​សាធារណរដ្ឋ​គុយបា លោក​ខិតខំ​ឲ្យ​មានការ​បង្កើតឡើង​នូវ​មជ្ឈមណ្ឌល​វិស្វកម្ម​ហ្សេ​ន និង​ជីវ​បច្ចេកវិទ្យា​នេះ​ឡើង ដើម្បី​ជួយ​ដល់​បញ្ញា​វ័​ន្ត​គុយបា បានធ្វើ​ការសិក្សា​ស្រាវជ្រាវ​ផ្នែក​វិទ្យាសាស្ត្រ​ទាក់ទិន​ទៅនឹង​វិស័យ​កសិកម្ម សុខាភិបាល និង​ការអភិវឌ្ឍ​សមត្ថភាព​។

​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ក៏បាន​អនុញ្ញាត​ឲ្យ​និស្សិត​កម្ពុជា​ចំនួន ៦​រូប ដែល​កំពុង​សិក្សា​ផ្នែក​សុខាភិបាល នៅ​សាធារណរដ្ឋ​គុយបា ចូលជួប​ជាមួយ​សម្តេច ក្នុងឱកាស​ដែល​សម្ដេច​អញ្ជើញ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​សាធារណរដ្ឋ​គុយបា​។ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី មានប្រសាសន៍ ណែនាំ​ដល់​និស្សិត​កម្ពុជា​ទាំងអស់ ត្រូវខិតខំ​សិក្សា​លើ​ផ្នែក​សុខាភិបាល ព្រោះថា គុយបា​ជា​ប្រទេស​ដែលមាន​ភាពជឿនលឿន​លើ​ការបណ្តុះបណ្តាល​លើ​វិស័យ​សុខាភិបាល​។

​សូមបញ្ជាក់ថា សាធារណរដ្ឋ​គុយបា ជា​ប្រទេស​កោះធំ​ជាងគេ​បង្អស់ ក្នុងចំណោម​ដែនដី​កោះ នៅ​សមុទ្រ​កា​រ៉ា​អ៊ី​ប និង​ជា​កូនសោ​នៃ​ច្រក​ឈូង​សមុទ្រ​មិច​ស៊ិ​ក ដែលជា​ទីតាំង​ភូមិសាស្ត្រ និង​យុទ្ធសាស្ត្រ​ល្អឥតខ្ចោះ សំរាប់​ភ្ជាប់​តំបន់​អាមេរិក​កណ្តាល អាមេរិក​ខាងត្បូង និង​កា​រ៉ា​អ៊ី​ប ទៅកាន់​សហរដ្ឋអាមេរិក​។ គុយបា​មាន​ធនធានធម្មជាតិ​ដ៏​សំបូរបែប មាន​សន្តិភាព​យូរអង្វែង និង​មាន​ហេដ្ឋារចនាសម្ព័ន្ធ​រូបវ័ន្ត​ស្ទើរ​រៀបរយ​ទាំងស្រុង ដែល​បន្សល់ទុក​ដោយ​អាណានិគម​អេស្បាញ និង​រដ្ឋាភិបាល​មុន​សម័យ​បដិវត្តន៍ ហើយ​ធ្លាប់មាន​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ រាប់​ពី​ការនាំចេញ​ស្ករស កំណត់ត្រា​ខ្ពស់ នៃ​ស​ន្ទ​ស្សន៍​អភិវឌ្ឍន៍​មនុស្ស រហូតដល់​ការនាំចេញ​ធនធានមនុស្ស​ជាដើម​។

​បច្ចុប្បន្ន គុយបា បាននិងកំពុង​ប្រឈម​និង​វិបត្តិ​សេដ្ឋកិច្ច និង​សង្គម​យ៉ាងធ្ងន់ធ្ងរ​រួមមាន កង្វះ​អាហារ ថ្នាំពេទ្យ បរិក្ខា​ពេទ្យ គ្រឿងឧបភោគ​បរិភោគ លំនៅដ្ឋាន ការខកខាន​សងបំណុល​បរទេស កំណើន​នៃ​ចលនា​ចំណាកស្រុក និង​អត្រា​អតិ​ភរ​ណា​ខ្ពស់​ជាដើម​។ ក្នុងន័យ​ជំរុញ​ការរួមចំណែក​ស្តារ​សេដ្ឋកិច្ច​ឡើងវិញ លោក​ហ្វី​ដែល កា​ស្ត្រូ បាន​បង្កើត​មជ្ឈមណ្ឌល​នេះ​ឡើង​ដើម្បី​បង្កើន​ការសិក្សា​ស្រាវជ្រាវ ដើម្បី​រួមចំណែក​ដល់​ការអភិវឌ្ឍ​ប្រទេស​គុយបា​ឲ្យ​កាន់តែ​រីកចំរើន​។

​មជ្ឈមណ្ឌល​មានការ​រីកចំរើន​ធំធាត់​ប្រកប​ដោ​គុណភាព​លើ​ផ្នែក​វិទ្យាសាស្ត្រ វិស្វកម្ម​ហ្សេ​ន និង​ជីវ​បច្ចេកវិទ្យា ពិសេស​លើ​ការសិក្សា​ស្រាវជ្រាវ​ទៅលើ​វិស័យ​សុខា​បាល តាមរយៈ​ការបង្កើត​វ៉ាក់សាំង​ប្រឆាំង​ទៅនឹង​ជំងឺមហារីក ទឹកនោមផ្អែម វ៉ាកសាំង​ជំងឺ​កូ​វីដ ១៩ ដែល​គុយបា​ផលិត​ដោយផ្ទាល់​។​ទាក់ទង​រឿងនេះ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​ចាត់​ឲ្យ​លោក ម៉ម ប៊ុនហេង ធ្វើការ​ទំនាក់​ទំនងជា​មួយ​និង​មជ្ឈមណ្ឌល​នេះ ដើម្បី​ធ្វើ​កិច្ចសហប្រតិបត្តិការ​លើ​ការនាំ​ចូល រឺ​ផលិត​វ៉ាក់សាំង​ការពារ​ជំងឺមហារីក និង​ទឹកនោមផ្អែម​មកកាន់​ព្រះរាជាណាចក្រ​កម្ពុជា ព្រោះថា កម្ពុ​ជាមាន​អត្រា​មនុស្ស​កើត​ជំងឺ​ទាំងពីរ​ប្រភេទ​នេះ​ខ្ពស់​។ ថ្នាក់ដឹកនាំ​វិទ្យាស្ថាន​បានទទួល​យក​នូវ​សំណូមពរ​របស់​សម្តេច​តេ​ជោ ហើយ​និង​បន្ត​សហការ​ជាមួយនិង​ក្រសួងសុខាភិបាល​កម្ពុជា​។​

​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានធ្វើ​ដំណើរ​ដល់ទី​ក្រុង​ហា​វ៉ា​ណា នៃ​សាធារណរដ្ឋ​គុយបា ប្រកបដោយ​សុវត្ថិភាព​ហើយ នា​ព្រឹក​ថ្ងៃទី​២៤ ខែកញ្ញា ឆ្នាំ​២០២២​តប​តាម​ការអញ្ជើញ​របស់ លោក មី​ហ្គេ​ល ឌី​យ៉ា​ស​-​កា​ណែ​ល បឺ​មូ​ដេ​ស បន្ទាប់ពី​សម្ដេច​អញ្ជើញ​ចូលរួម​ថ្លែង​នៅក្នុង​មហាសន្និបាត​អង្គការសហប្រជាជាតិ​លើក​ទី​៧៧ នៅ​ទីក្រុង​ញូវយ៉ក សហរដ្ឋអាមេរិក ។​

​សូមជម្រាបថា ក្នុង​រយៈពេល​៦២​ឆ្នាំ នៃ​ទំនាក់ទំនង​រវាង​កម្ពុ​ជា និង​គុយបា សម្តេច​តេ​ជោ ហ៊ុន សែន បានលើកឡើង​មុន​អញ្ជើញ​ទៅកាន់​ប្រទេស​គុយបា យ៉ាង​ដូច្នេះ​ថា​៖ «​ខ្ញ៉ំ​បានរួម​ចំណែក​ពង្រឹងពង្រីក​ទំនាក់ទំនង​នេះ​អស់​រយៈពេល​៤៣​ឆ្នាំ​(១៩៧-២០២២)​គឺ​ស្មើនឹង​២/៣ នៃ​ការធ្វើដំណើរ​ទាំងមូល​។ ទស្សនកិច្ច​ចុងក្រោយ​របស់ខ្ញុំ​ធ្វើឡើង​នៅ​ឆ្នាំ​២០០០​។ ២២​ឆ្នាំក្រោយ​សម្តេច​ធ្វើ​ទស្សនកិច្ច​សាជាថ្មី​ម្តងទៀត ក្នុង​គោលបំណង​ពង្រឹង​ចំណងមិត្តភាព​ដែលមាន​ស្រាប់​ឱ្យ​កាន់តែ​រឹងមាំ​ថែមទៀត​»​។​សម្តេច​ក៏បាន​អរគុណ​ប្រជាជន​គុយបា ដែល​បាន​ជួយ​ដល់​ប្រជាជន​កម្ពុជា ក្នុងពេលដែល​ជួប​ការលំបាក​បំផុត​ក្រោយ​ការដួលរលំ​របប​ប្រល័យពូជសាសន៍​ប៉ុលពត «​ជួយ​គ្នា​ក្នុង​គ្រាក្រ​ស្គាល់​មិត្ត​ល្អ​ក្នុង​គ្រា​លំបាក​»៕a hun cuba a hun cuba2 a hun cuba3 a hun cuba4 

​