» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 12459 នាក់

ម្សិលមិញ 9639 នាក់

សរុប 20702630 នាក់

នគរបាល​ចាប់ខ្លួន​ជនជាតិ​ចិន ម្ចាស់​គ្លីនិក​ព្យាបាល​ជំងឺ «​ប៉​ខាង​» ពាក់​ព​ន្ធ័​យក​សព​អ្នកជំងឺ​ជនជាតិ​កូរ៉េ​ដែល​ស្លាប់​ក្នុង​គ្លីនិក​ខ្លួន​រុំ​កន្ទេល បោះចោល​

​កណ្តាល​៖ កម្លាំង​នគរបាល​ក្រសួង​ខេត្តកណ្តាល​និង​រាជធានី​ភ្នំពេញ​បាន​សហការ​ធ្វើការ​ស្រាវជ្រាវ​ឈានដល់​ការបង្ក្រាប​ដោយ​ចាប់ខ្លួន​២​នាក់​ប្ដី​ប្រពន្ធ​ជនជាតិ​ចិន ជា​ម្ចាស់​គ្លីនិក​ព្យាបាល​ជំងឺ​យីហោ «​ប៉​ខាង​» ដែល​យក​សព​អ្នកជំងឺ​ជនជាតិ​កូរ៉េ ដែល​ស្លាប់​ក្នុង​គ្លីនិក​របស់ខ្លួន​រុំ​កន្ទេល បោះចោល​នៅ​ចំណុច​ភូមិ​ឆ្មា​ពួន ឃុំ​ជើង​កើប ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល កាលពី​ថ្ងៃទី​៦ ខែមិថុនា ឆ្នាំ​២០២៣​។​a clinik china 

​តាម​របាយការណ៍​ឲ្យ​ដឹងថា ជនសង្ស័យ​២​នាក់ ដែលជា​ម្ចាស់​គ្លីនិក​ពិគ្រោះ​ជំងឺ «​ប៉​ខាង​»​រួមមាន​៖*​ទី​១៖ ឈ្មោះ LAI WENSHAO អាយុ​៣០​ឆ្នាំ​*​ទី​២៖ ឈ្មោះ CAI HUIJUAN អាយុ​៣៩​ឆ្នាំ ប្រពន្ធ​។ សាកសព​ជនរងគ្រោះ​មានឈ្មោះ BYIN A YEON ភេទ​ស្រី ជនជាតិ​កូរ៉េ​។​​ជនសង្ស័យ​ប្ដី​ប្រពន្ធ​បាន​សារភាពថា កាលពី​ថ្ងៃទី​០៤ ខែមិថុនា ឆ្នាំ​២០២៣ វេលា​ម៉ោង ១៧៖៥៤​នាទី ជនរងគ្រោះ​ឈ្មោះ BYIN A YEONG អាយុ​៣៣​ឆ្នាំ ជនជាតិ​កូរ៉េ បាន​ចូលមក​សម្រាក​ព្យាបាល នៅ​គ្លីនិក​របស់ខ្លួន​ដោយ​ចាក់​សេរ៉ូម ប្រភេទ SHENG LI YAN SHUI អស់​ចំនួន​០២​ប្លោក ស្រាប់តែ​ធ្វើ​ជនរងគ្រោះ​ប្រកាច់​ស្លាប់​នៅក្នុង​គ្លីនិក​របស់​ពួកខ្លួន​។​

​ឃើញ​ដូច្នេះ​ជនសង្ស័យ​ដែលជា​ម្ចាស់​គ្លីនិក ក៏បាន​រៀបចំ​យក​សាកសព​ជនរងគ្រោះ​រុំ​កន្ទេល ពណ៌​ក្រហម នឹង​ចងខ្សែ ដឹក​សាកសព​ជនរងគ្រោះ តាម​មធ្យោបាយ​រថយន្ត​ម៉ាក Prius ពណ៌​ខៀវ ផលិត​ឆ្នាំ​2007 ពាក់​ស្លា​កលេ ភ្នំពេញ 2BR-9717 ចេញពី​គ្លីនិក​របស់ខ្លួន​ដែលមាន​អាស័យដ្ឋាន​នៅ សង្កាត់​បឹង​កេងកង​ទី​១ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ ឆ្ពោះទៅ​ព្រែក​ហូរ ផ្លូវជាតិ​លេខ​២ ចុះ​តាម​ខ្លោងទ្វារ បុរី​កាំ​ង​ម៉េង ទៅ​ទម្លាក់ចោល​ក្បែរ​មាត់​លូ ស្ថិតនៅ​ភូមិ​ឆ្មា​ពួន ឃុំ​ជើង​កើប ស្រុក​កណ្តាលស្ទឹង ខេត្ដ​កណ្ដាល​។​​បច្ចុប្បន្ន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ បាន​កសាង​សំណុំរឿង បញ្ជូន​ជនសង្ស័យ​ទាំងពីរ​នាក់​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​បន្ត​តាម​នីតិវិធី​៕a clinik china1 a clinik china2 a clinik china3 

​