» លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន » រាជរដ្ឋាភិបាលនឹងផ្តល់ប្រាក់ឧបត្ថម្ភលើកទី២ ជូនគ្រួសារក្រីក្រ ងាយរងគ្រោះ និងងាយរងហានិភ័យ នៅថ្ងៃទី១៦ ខែតុលា នេះ » ក្រសួងការពារជាតិវៀតណាមបោះមេបើកពិពណ៍ពាណិជ្ចកម្មបង្ហាញផលិតផលនៅរាជធានីភ្នំពេញបន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិចុះហត្ថលេខាសហការយោធា » នារីម្នាក់ដែលជេរប្រមាថ​លើវីរកង ទ័ពតាមបណ្ដាញសង្គម​ Bigo Live​ ត្រូវសមត្ថកិច្ចខេត្តកំពង់ ស្ពឺ ឃាត់ខ្លួនបានហេីយ » ក្រុមមន្ត្រីឧទ្យានុរក្ស និងអាជ្ញាធរមូលដ្ឋានបន្តតាមដានហ្វូងដំរីព្រៃក្រោយព្រិជមនុស្សស្លាប់នៅស្រុកជាំក្សាន្ត » អគ្គនាយករងនៃក្រសួងរ៉ែ និងថាមពល ម្នាក់ ត្រូវបានឃាត់ខ្លួនបន្ទាប់ពីជិះរថយន្ត Ford ពាក់ស្លាកលេខរដ្ឋ ដេញបាញ់រថយន្តមួយគ្រឿងទៀតបណ្ដាលឱ្យកូនប្រុសបង្កើតរងរបួស » កិច្ចប្រជុំលើកទី២ ថ្ងៃទី១ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់ » គ្រោះថ្នាក់ចរាចរណ៍លើផ្លូវឈ្នះឈ្នះបណ្ដាលឲ្យនារីម្នាក់មកពីភ្ជុំវិញស្លាប់ និងម្នាក់ទៀតរងរបួសស្រាល » ហេតុអ្វីអារ៉ាប៊ីសាអូឌីតចាយលុយរាប់ពាន់លានដុល្លារលើវិស័យការពារជាតិតែមិនអាចការពារការវាយប្រហារពីក្រុមHouthi » កម្ពុជា-វៀតណាម បង្កើនកិច្ចសហប្រតិបត្តិការយោធាក្រោមរូបភាពត្រៀមប្រារព្ធខួប ៦០ ឆ្នាំនៃទំនាក់ទំនងការទូតប្រទេសទាំងពីរ » សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ៤ថ្ងៃហើយមិនទាន់បានឃើញលោក អ៊ុំ សំអាន ផ្តល់ចម្លើយច្បាស់លាស់ក្នុងពេលអ៊ុំសំអានរុញឲ្យ២៣តុលាវិញ » ករណីលង់ទឹកសមុទ្រ នៅចំណុចព្រែកកំពង់បាយសមត្តកិច្ចសង្គ្រោះកុមារបាន ៤នាក់ តែម្នាក់ទៀតបាត់បង់ជីវិត »  អាជ្ញាធរកម្ពុជាកំពុងស៊ើបអង្កេតលើលោក Deng Pibing ដែលល្បីតាមកាសែតអាល់ហ្សាហ្ស៊ីរ៉ារឿងរកលុយពីការឆបោកតាអនឡាញ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6611 នាក់

ម្សិលមិញ 7206 នាក់

សរុប 20671251 នាក់

ចូលឆ្នាំ​នៅ​ខេត្ត​ព្រះសីហនុ​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​បួងសួង​សុំ បារមី​ព្រះ​ឧមា​-​ម​ហេ​សូរ និង​ព្រះថោង​តោង​ស្បៃ​នាងនាគ​ជួយ​ថែរក្សា​ប្រជាពលរដ្ឋ​ខ្មែរ​


​ព្រះសីហនុ​៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បាន​អញ្ជើញ​ទៅដល់​ខេត្ត ខេត្ត​ព្រះសីហនុ នៅវេលា​ម៉ោង​ប្រមាណ ១០​ព្រឹក​ថ្ងៃទី​១៣​មេសា ដើម្បី​ចូលរួម​អបអរសាទរ ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ ឆ្នាំខាល ចត្វា​ស័ក ពុទ្ធសករាជ​២៥៦៥ ជា​លក្ខណៈ​ឯកជន ជាមួយ​ប្រជាពលរដ្ឋ​ខេត្ត​ព្រះសីហនុ រយៈពេល​ប្រមាណ​៥​ថ្ងៃ​។a hun thong

​ដោយមាន​ការ​អមដំណើរ​ពី​ឯកឧត្តម​ជា​សុផារ៉ា​ឧបនាយករដ្ឋមន្ត្រី​រដ្ឋ​មន្ត្រី​ក្រសួង​រៀបចំ​ដែនដី​និង​នគរូបនីយ៍កម្ម​មុន​ចូលដល់​ក្រុង​នៅ​ទីសក្ការៈ​រង្វង់​មូល​ព្រះ​ឧមា​-​ម​ហេ​សូរ ចំណុចប្រសព្វ​នៃ​មហាវិថី​ឆ្នេរ​រាម និង​មហាវិថី​រាម ក្នុងភូមិ​សាស្ត្រ​ភូមិ​អុង ឃុំ​រាម ស្រុក ព្រៃនប់ ខេត្ត​ព្រះសីហនុ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ទទួលបាន​ការធ្វើ​គារវកិច្ច​ស្វាគមន៍ ពី​លោក គួច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ ព្រមទាំង​វត្តមាន​ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ​ខេត្ត​ព្រះសីហនុ​ជាច្រើនរូប​។

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត បាន​អញ្ជើញ​បូជា​ទៀនធូប​បូ​ង​សួង​ដល់​បារមី​ព្រះ​ឧមា​-​ម​ហេ​សូរ សូម​តាម​ជួយ​បីបាច់​ថែរក្សា​ព្រះរាជាណាចក្រ​កម្ពុជា​ទាំងមូល ពិសេស​ប្រជាពលរដ្ឋ​កម្ពុជា​ទាំងអស់ រស់នៅ​ក្រោម ម្លប់​សុខសន្តិភាព សុខដុមរមនា ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​កាន់តែ​មាន​ភា​ពរីក​ចំរើន​ថ្កើ​ន​ថ្កាន ក្រោម​ម្លប់​បារមី​នៃ​ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​ក​ម្ព​ពុ​ជា ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត នៃ​យើង​។

​នៅ​ទីសក្ការៈ​រង្វង់​មូល​ដែល​តាំង​ព្រះថោង​តោង​ស្បៃ​នាងនាគ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត បាន​អញ្ជើញ​បូជា​ទៀនធូប ឧទ្ទិស​បារមី​ព្រះថោង​នាងនាគ ដែល​បាន​កសាង​នៅ​តំបន់ឆ្នេរ​ទេសចរណ៍​ខេត្ត​ព្រះសីហនុ សូម​តាម​ជួយ​បីបាច់​ថែរក្សា​ការពារ​ព្រះរាជាណាចក្រ​កម្ពុជា ពិសេស​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ព្រះសីហនុ និង​ភ្ញៀវ​ទេសចរណ៍​ជាតិ អន្តរជាតិ មក​សំរាក​កម្សាន្ត​នៅ​ខេត្ត​ព្រះសីហនុ សូម​សមប្រកប​នូវ​ភាពត្រជាក់ត្រជុំ​សុខដុមរមនា ប្រកប​របរ​រក​ស៊ីទ​ទួល​ទាន​មាន​ភាព​រីកចំរើន​ថ្កុំ​ថ្កើ​ន​គ្រប់​ក្រុមគ្រួសារ​ទាំងអស់​.។

​តាមរយៈ​ហ្វេ​ប៊ុ​ក​សម្តេច​តេ​ជោ ហ៊ុនសែន បាន​ថ្លែងថា​, នាំ​ភរិយា​ថតរូប​ជាមួយ​រូបសំណាក​ថ្មី​ដែល​ទើប​កសាង​រួច​គឺ​ព្រះថោង​នាងនាគ​នៅ មាត់សមុទ្រ​ក្រុងព្រះសីហនុ​។​​សម្តេច​តេ​ជោ​ថ្លែងថា​, ពេល​ខ្ញុំ​រៀបការ​មិនបាន​តោង​ស្បៃ​ទេ​តែ ថ្ងៃនេះ​ថត​ជាមួយ​រូបសំណាក​ព្រះថោង​​តោង​ស្បៃ​ទុកឱយ​កូនចៅ​មើល​។​

​សូមជម្រាបថា រូប​បដិមា​«​ព្រះថោង នាងនាគ »​គឺជា​រូប​បដិមា​ស្ពាន់​ធំជាងគេ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​សាង​ពី​ស្ពាន់ មាន​ទម្ងន់​សរុប ៦០​តោន កម្ពស់​ពី​ព្រះបាទ​ដល់​កំពូល​ម្កុដ ២១​ម៉ែត្រ តម្កល់​នៅលើ​បា​ល្ល័​ង្គ​កម្ពស់ ៦,៣៤ ម៉ែត្រ នឹង​ឈរ​បង្ហាញខ្លួន​ដ៏​ស្កឹមស្កៃ​នៅ​ចំ​កណ្តាល​រង្វង់​មូល​ព្រះថោង​នាងនាគ​ដែល​មា​ប​អង្កត់ផ្ចិត ៩៩​ម៉ែត្រ ដោយ​បែរ​ព្រះភ័ក្ត្រ​ឆ្ពោះទៅ​សមុទ្រ​រាម ទ្រង់​ដំណើរ​យាង​ទៅ​ជួប​ព្រះ​មាតាបិតា​នៅ​ឋាន​ភុជង្គនាគ ជា​និម្មិត​រូប​នៃ​ការកកើត​ទឹកដី វប្បធម៌ អរិយធម៌ ប្រពៃណី​ទំនៀម ទម្លាប់​ខ្មែរ​៕a hun thong1 a hun thong2 

​