» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7816 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697987 នាក់

ចិន​ជិត​២០​នាក់​អុកឡុក​កោះ​ពេជ្រ​ប៉ះ​សន្តិសុខ​វ៉ៃ​គ្នា​ចិន​ម្នាក់និងសន្តិសុខ២នាក់​ចូលពេទ្យ!

 

​ភ្នំពេញ​៖ ជន​ជាតិចិន​មួយក្រុម​បាន​ព្រួត​គ្នា​វា​សន្តិសុខ​កោះ​ពេជ្រ​២​នាក់ បណ្ដាល​ឲ្យ​ភាគី​ទាំងសង្ខាង របួសធ្ងន់​ស្រាល​ជិត​១០​នាក់ និង​មាន​ជនជាតិ​ចិន​ម្នាក់​សន្លប់​ស្ដូកស្ដឹង​ផងដែរ នៅវេលា​ម៉ោង​ប្រមាណ​ជាង​១១​យប់ ថ្ងៃ​ពុធ ទី​២៧ ខែមិថុនា ឆ្នាំ​២០១៨​ ចំណុច​មុខ​ហាង​យីហោ សៅ​ដិ​ន អ៊ិន​ធើ​ណេ​សិ​នណល (Southern International) ស្ថិតក្នុង​ទឹកដី​កោះ​ពេជ្រ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។​a china koh4 


​សន្តិសុខ​ម្នាក់​ដែល​ត្រូវបាន​ជនជាតិ​ចិន​វាយ​ឲ្យ​រងរបួស​បែក​មុខ បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ​គាត់​បាន​ជិះ​ម៉ូតូឌុប​សន្តិសុខ​ម្នាក់ទៀត​ធ្វើដំណើរ​ចេញពី​កន្លែងធ្វើការ បំណង​ជិះ​ទៅ​ស្កែ​ន​មេដៃ​ចេញទៅ​ផ្ទះ លុះ​ធ្វើដំណើរ មកដល់​មុខ​ហាង​យីហោ សៅ​ដិ​ន អ៊ិន​ធើ​ណេ​សិ​នណល (Southern International) ដែលជា​កន្លែងកើតហេតុ ស្រាប់​តែមាន ជន​ជាតិចិន​មួយក្រុម បាន​រត់​ប្រឡែង​គ្នា​ពេញ​ផ្លូវ ហើយ​មាន​ជនជាតិ​ចិន​ម្នាក់​រត់​ក៏​ទៅបុក​ម៉ូតូ​របស់គាត់​។ បន្ទាប់មក​ក៏​ប្រកែក​តឹង​សរសៃ​.​ក ដាក់គ្នា រហូត​កើតជា​ហិង្សា​មួយ​កើតឡើង ។​

ជាមួយគ្នានោះដែរក៏មាន​មាន​បុរស​ជនជាតិ​ចិន បើករថយន្ត ស៊េរី​ទំនើប​២​គ្រឿង មួយគ្រឿង ម៉ាក ផុ​ច ពណ៌ ខ្មៅ​ពាក់​ស្លាក​លេខ ភ្នំពេញ 2BA-0007 និង​មួយគ្រឿង​ម៉ាក Cileca ពណ៌​ទឹកប្រាក ពាក់​ស្លាក​លេខ​ភ្នំពេញ 2V-9998 មកដល់​កន្លែងកើតហេតុ រួច​ចុះ​ពីលើ​រថយន្ត​និង​ជនជាតិ​ចិន ប្រមាណ​ជាង​២០​នាក់​ទៀត បាន​ដេញ​វាយ​សន្តិសុខ​ដែលជា​ម្ចាស់​ម៉ូតូ បង្ក​ឲ្យ​មាន ការភ្ញាក់ផ្អើល​ដល់​ក្រុម​សន្តិសុខ​កោះ​ពេជ្រ​នាំគ្នា​មក​អន្តរាគមន៍ និង​ជួយ​ឃាត់​ផងដែរ តែដោយសារ​ឃាត់​មិន​ស្ដាប់ ក៏វាយ​គ្នា​ទៅវិញទៅមក បណ្ដាល​ឲ្យ​ជនជាតិ​ចិន​ម្នាក់ ដែល​បើករថយន្ត ស៊េរី​ទំនើប​នោះ សន្លប់​ស្ដូកស្ដឹង និងរងរបួស​ទាំងសងខាង បែក​មុខ​មាត់ជិត​១០​នាក់​ទៀត ។សន្តិសុខ​កោះ​ពេជ្រ ២​នាក់ក៏ រងរបួស​ធ្ងន់ ត្រូវបាន​បញ្ជូន ទៅ​មន្ទី​ពេទ្យ​ភ្លាមៗ​ផងដែរ​។​

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​ចុះ​មកដល់​ចំណុចកើតហេតុ ទាក់​ហៅ​រថយន្ត​សង្គ្រោះបន្ទាន់​របស់​មន្ទីរ​ពេទ្យ​កាល់​ម៉ែត្រ មក​យក​ជន​ជាតិចិន​ជើង​ខ្លាំង​ដែល​សន្លប់ យកទៅ​មន្ទីរពេទ្យ បន្ទាប់មក​សមត្ថកិច្ច​ក៏បាន​ហៅ​ភាគី​ទាំងសងខាង​មក​សម្រួល​គ្នា តែ​និយាយ​គ្នា​មិនត្រូវ ទើប​សមត្ថកិច្ច​ហៅ​ភាគី​ទាំងសងខាង​ទៅ​ប៉ុស្តិ៍នគរបាល​ទន្លេបាសាក់ ដើម្បី​សាក​សួររក​មូលហេតុ និង​ដោះស្រាយ​តាមផ្លូវ​ច្បាប់ ។​a chin koh1 a china koh a china koh5 a china koh6 
​