» សារព័ត៌ថៃ៖ យោធាថៃ គ្រោងនឹងដោះលែងយោធាកម្ពុជាទាំង១៨រូបនៅថ្ងៃទី១២ ខែវិច្ឆិកា » ព្យុះKalmaegiឆក់យកជីវិតមនុស្សកើនដល់១១៤នាក់នៅហ្វីលីពីន ឡូវកំពុងធ្វើដំណើរឆ្ពោះទៅវៀតណាម » កម្លាំងសមត្តកិច្ចជាង៦០០នាក់ដាក់ការពារក្នុងទិវាបុណ្យអុំទូកនៅខេត្តសៀមរាប » មេបង្ក្រាបអនឡាញឆបោកកម្ពុជា ជួបទូតកូរ៉េ ដើម្បីបញ្ជាក់ពីគាំទ្រគ្នាទៅវិញទៅមក ក្នុងការស្រាវជ្រាវ ស៊ើបអង្កេតឫសគល់បណ្តាញអង្គការចាត់តាំង នៃឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា » របាយការណ៍បឋមACUអំពីការស្រាវជ្រាវករណីក្មេងប្រុសអាយុ ១៤ឆ្នាំម្នាក់ដាក់ពាក្យស្នើសុំអន្តរាគមន៍ជួយម្ដាយខ្លួនដែលកំពុងជាប់ពន្ធនាគារដោយសារម្ចាស់បំណុល » និស្សិតឆ្នាំទី ២ ម្នាក់ ត្រូវបានម៉ូតូ៣គ្រឿង ជិះដេញធាក់ផ្ដួលនិងកាប់ទៅលើពេលកំពុងតែជិះម៉ូតូបណ្តាលឲ្យបាត់បង់ជីវិត ។ជនរងគ្រោះមានឈ្មោះរ៉ាត់ ពិសិដ្ឋអាយុ២១ឆ្នាំ រស់នៅ ភូមិទួលរការ ឃុំជាងទង ស្រុកត្រាំកក់ ខេត្តតាកែវ  » នាយករដ្ឋមន្ត្រីថៃសុំទោសប្រជាពលរដ្ឋនិងសុំកែសម្តីរឿងឈ្លានពានកម្ពុជា » ក្រុងព្រះសីហនុធ្វើរដ្ឋបាលពេលយប់ ឆែកឆេរត្រួតពិនិត្យអាវុធជាតិផ្ទុះ រកឃើញបទល្មើសផ្សេងៗបានចំនួន៦ករណី » រដ្ឋមន្ត្រីក្រសួងកសិកម្ម អំពាវឱ្យគ្រប់តួអង្គពាក់ព័ន្ធត្រូវរួមគ្នាក្នុងស្មារតី «ខ្មែរជួយខ្មែរ» ដើម្បីជួយកសិករក្នុងគ្រាដែលតម្លៃស្រូវធ្លាក់ចុះខ្លាំងដោយសារបញ្ហាទីផ្សារស្រូវ? » ពលករប្រមាណ ២៧ ម៉ឺននាក់ក្នុងចំណោមជិត១លាននាក់មកពីថៃ ទទួលបានការងារធ្វើ​ អ្នកនាំពាក្យសុំឲ្យទាក់ទងលេខ១២៩៧រក » ក្រសួងព័ត៌មាន៖ កម្ពុជាប្រឆាំងនិទណ្ឌភាព និងអះអាងថាក្រសួងព័ត៌មានបានបន្តលើកកម្ពស់យុត្តិធម៌ និងសុវត្ថិភាពក្នុងវិជ្ជាជីវៈសារព័ត៌មាន តែអង្គការសង្គមស៊ីវិលសុំឲ្យជួយការពារ! » ប្រមុខ UN អំពាវនាវឱ្យការពារអ្នកកាសែតនៅជុំវិញពិភពលោក ក្នុងឱកាសទិវាអន្តរជាតិដើម្បីបញ្ចប់និទណ្ឌភាពនៃឧក្រិដ្ឋកម្មលើអ្នកសារព័ត៌មាន » គណបក្សប្រជាជនកម្ពុជា បង្ហាញលទ្ធផល នៃដំណើរទស្សនកិច្ចរៀនសិល្យ៍ នៅប្រទេសចិន » ពលរដ្ឋនៅស្រុកកញ្ជ្រៀច នាំគ្នាប្ដឹងលោក ស្រី វិចិត្រ ទៅACU ដោយអះអាងថា បានកំណត់យកលុយពីពួកខ្លួន ចាប់ពី៥ម៉ឺនទៅ២៥ម៉ឺនរៀលក្នុង១គ្រួសារ ជាថ្នូរនឹងចែកប័ណ្ណកម្មសិទ្ធិ(ប្លង់រឹង)! » បន្ទាបពីសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងកូរ៉េខាងត្បូង ប្រកាសដាក់ទណ្ឌកម្មបង្កកទ្រព្យសម្បត្តិ លោក ចេន ហ្ស៊ី ទីប្រឹក្សាឡូវចូលដល់សឹង្ហបុរីនិងថៃម្តង!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 342 នាក់

ម្សិលមិញ 4835 នាក់

សរុប 17796818 នាក់

គ្រួសារ​គ្រូ​ប្រដាល់​អេ​ភូ​ថង​នាំគ្នា​បួស​តែ​មិនឃើញ​មាន​វត្តមាន​សិស្ស​សំណព្វ​ធឿន​ធារ៉ា​

​ភ្នំពេញ ៖ អតីត​អ្នក​ប្រដាល់​ជើង​ខ្លាំង​រហស្សនាម​កែង​ឆេះ ជង្គង់​ទិព្វ អេ ភូ​ថង និង កូនប្រុស​២​រូប​ដែល​សុទ្ធតែជា​កីឡាករ​ជើង​ខ្លាំង​នៅក្នុង​ពិភព​ប្រដាល់​នាពេល​បច្ចុប្បន្ន​គឺ​កីឡាករ ម៉ឺន មេ​ឃា និង​អេ អាំ​ម៉ា​រី​ន​ភូ​ថង​បាន មក​បួស​នៅឯ​វត្ត​ទួល​អង្គ​ក្រពើ ស្ថិតក្នុង​ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ កាលពី​ប៉ុន្មាន​ថ្ងៃ​កន្លងទៅនេះ​តែ​មិនមាន​វត្តមាន​កីឡា​ជើង​ខ្លាំង​ធឿន​ធារ៉ា​ដែលជា​សិស្ស​សំណព្វ​ឡើយ​។​​លោក​អេ ភូ​ថង បានបញ្ជាក់​ប្រាប់​ក្នុង​វីដេអូ​បង្ហោះ​ដោយ​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Seng Moliny Journalist នៅ​ព្រឹក​ថ្ងៃទី ០២ ខែមិថុនា ឆ្នាំ ២០២៣ ឱ្យដឹងថា គឺ​ក្នុង​គោលបំណង​បំពេញ​កតវេទី​ជា​កូន​កតញ្ញូ សងគុណ​លោកឪពុក​អ្នក​ម្ដាយ​របស់លោក​។​a ephou thong 

អ្នកស្រី សាំង សុ​ម៉ាលី ភរិយា​លោក​អេ​ភូ​ថង​បានបញ្ជាក់​ប្រាប់​ពី​ការ​សាង​ផ្នួស​របស់​ប្ដី​និង​កូនៗ​ថា ម៉ឺន មេ​ឃា បាន​សុំ​គាត់​បួស​តាំងពី​អាយុ​ជាង​១០​ឆ្នាំ​ដើម្បី​សងគុណ​ឪពុកម្ដាយ តែ​ពួកគាត់​មិន​យល់ព្រម​ចេះតែ​បង្អាក់ ព្រោះ​ខ្លា​.​ច​កូន​បួស​ហើយ​មិន​ព្រម​សឹក​វិញ ។ លុះ​ក្រោយពី​ឡើង​វាយ​ដណ្ដើមបាន​ខ្សែក្រវាត់​ជា​លើក​ទី​១​នៅ​សង្វៀន​CNC ម៉ឺន មេ​ឃា បាន​សុំ​បួស​ទៀត តែ​គាត់​មិន​យល់ព្រម​ទេ ខណៈ​កូនប្រុស​រូបនេះ​នៅតែ​ចិញ្ចឹមចិត្ត​ចង់​បួស​ដដែល​។​​អ្នកស្រី​សាំង សុ​ម៉ាលី បន្តថា ប្តី​របស់គាត់​លោក​អេ ភូ​ថង បាន​និយាយថា បើ​កូនៗ​បួស គាត់​ក៏​សុំ​បួស​ដែរ​ព្រោះ​កាល​ម្ដាយ​គាត់​ខូច​គាត់​ចង់​បួស​សងគុណ​តែ​មិនបាន​បួស​។ ដើម្បី​បំពេញ​បំណង​កូនៗ​និង​ស្វាមី អ្នកស្រី​ក៏​យល់ព្រម​ឱ្យ​បួស​ជុំគ្នា​តែម្ដងទៅ​កុំឱ្យ​ខាតបង់​ពេលវេលា និង​ម្ហូបអាហារ ដែល​ការ​បួស​នោះ​ដោយ​ទាំង​កូនប្រសា​ម្នាក់ទៀត​ដែល​បាន​សុំ​គាត់​បួស​សងគុណ​ឪពុកម្ដាយ​គេ​ដែរ ។​

នៅក្នុង​ពិធី​បំបួស​លោក​អេ ភូ​ថង និង​កូនៗ​របស់លោក​នេះដែរ តាម​ប្រភពព័ត៌មាន​ថា គេ​មិនឃើញ​វត្តមាន​កីឡាករ​ធឿន ធារ៉ា ដែលជា​កូនសិស្ស​សំណព្វ​របស់លោក​អេ ភូ​ថង ចូលរួម​ទេ ក្នុងពេល​ព័ត៌មាន​ផ្លាស់​ក្លិប​របស់​កីឡាករ​រូបនេះ​ក៏​កំពុង​ផ្ទុះ​ខ្លាំង​នៅលើ​បណ្ដាញ​សង្គម​ផងដែរ បន្ទាប់ពី​លោក​អេ ភូ​ថង បាន​ទម្លាយ​រឿងនេះ ។ ទោះបីយ៉ាងណា ព័ត៌មាន​ផ្លាស់​ក្លិប​របស់​កីឡាករ​ធឿន ធារ៉ា ត្រូវបាន​ស្ងប់ស្ងាត់​បន្តិច​ទៅវិញ បន្ទាប់ពី​កីឡាករ​រូបនេះ​ចេញមុខ​បដិសេធ​នៅ​ចំពោះមុខ​អ្នកសារព័ត៌មាន​នាពេល​ចុងក្រោយ​ថា រូបគេ​មិនបាន​ចុះហត្ថលេខា​លើ​កិច្ចសន្យា​ផ្លាស់​ក្លិប​ជាមួយ​អ្នកណា​ទេ​។​

​សូមបញ្ជាក់ថា​ប៉ុន្មាន​ថ្ងៃ​មុននេះ ភរិយា​លោកគ្រូ អេ ភូ​ថង បាន​បង្ហើប​ទាំង​អារម្មណ៍​ហាក់​មិន​សប្បាយចិត្ត​ថា​៖ «​កីឡាករ ធឿន ធារ៉ា អាច​នឹង​ឃ្លាតឆ្ងាយ​ពីស​ង្វៀន ព្រោះ​ពេលនេះ កំពុង​មមាញឹក​នឹង​ការងារ​សិ​ល្បះ ជា​តារាចម្រៀង និង​ការថត​ស្ព​ត​អី​ជាដើម ហើយ​គេ​មិនទាន់​ចង់​ឡើង​ប្រកួត​ទាំង​មិនបាន​ហាត់​ពេញលេញ​ទេ ខ្លាច​ហ្វេ​ន​ខកចិត្ត​ម្តងទៀត​»​។ តែ​ក្រោយ​ភរិយា​គ្រូ​របស់ខ្លួន បាន​និយាយ​បែបនេះ មិន​ចាំ​យូរ កីឡាករ​រូបនេះ ក៏បាន​ឆ្លើយថា ពេលទំនេរ​ដៃ​បន្តិច គេ​នឹង​មក​ហាត់​វិញ និង​ទទួល​ការប្រកួត​ធម្មតា​វិញ​ផងដែរ​។​កាលពី​យប់​ថ្ងៃទី​០១ ខែមិថុនា ឆ្នាំ​២០២៣) លោកគ្រូ អេ ភូ​ថង បានធ្វើ​ឲ្យ​មហាជន កាន់តែ​ភ្ញាក់ផ្អើល បន្ទាប់ពី​បានចេញ​មុខ​និយាយ​ទាំង​អារម្មណ៍​មិន​សប្បាយចិត្ត និង​ខកចិត្ត​យ៉ាងខ្លាំង​បែបនេះ​ថា​៖ «​ថ្ងៃនេះ​ផុស​រាង​យប់​បន្តិច​ហើយ​ទម្រាំ​ដាច់​ចិត្តហ៊ាន​ផុស ព្រោះ​គេ​ធំ ខ្ញុំ អេ ភូ​ថង មិនដឹង​អី​ផង​ហេតុអ្វី​បានជា​ទៅ​ស៊ី​ញ៉េ​កុងត្រា​សិស្ស​របស់ខ្ញុំ អោយទៅ​អ្នកដទៃ ដោយ​មិនបាន​សួរ​ខ្ញុំ​មួយ​មាត់​?

​លោកគ្រូ អេ ភូ​ថង ក៏បាន​សួរ​ទៅកាន់​អ្នក​ដណ្តើម​នោះ​ថា «​ចុះ​កាល​ពេល 5 ទៅ 6 ឆ្នាំមុន សិស្ស​ខ្ញុំ​មិនទាន់​ល្បី ហេតុ​អី​អ្នក​មិន​ដណ្ដើមយក​សិស្ស​ខ្ញុំ​ទៅ​? ហើយ​អ្នក​ដែល​ទៅ​ចុះ​កុងត្រា​អោយគេ​នឹង​កាលពី​សិស្ស​ធ្លាក់ខ្លួន​មិនទាន់​ល្បី​ហេតុអ្វី​មិន​មើលថែ​គាត់​ផង​? ដល់ពេល​ខ្ញុំ​សាង​កេរ្តិ៍ឈ្មោះ​អោយ​គាត់​បាន​ល្បី ហេតុអ្វី​អ្នកឯង​ទៅ​ស៊ី​ញ៉េ​កុងត្រា ដោយ​មិនបាន​ប្រាប់​ខ្ញុំ​អី​មួយ​មាត់​ចឹ​ង ? ឃើញ​ខ្ញុំ​តូច​ទាប​ជាង​អ្នក គិតថា​ខ្ញុំ​មិន​ដល់​មែន​ទេ​ឃើញ​ខ្ញុំ​មិន​មាត់​កុំ​ថា​ខ្ញុំ​ភ្លើ​អោយសោះ ! ខ្ញុំ​ត្រឹមតែ​អតីត​កីឡាករ​ជើងចាស់​មួយរូប​តែប៉ុណ្ណោះ​គ្មាន​ខ្សែ​ហ៌​ដូច​អ្នក​ទេ តែ​សូម​ចេះ​អោយ​តម្លៃ​ខ្ញុំ​ផង ! មិន​ចប់​ដោយ​ស្រួលៗ​នោះទេ ?»​។​ លោក អេ ភូ​ថង ពុំបាន​បញ្ចេញ​ឈ្មោះថា​ជា​កូនសិស្ស​ម្នា​ក់ណា​នោះទេ តែ​មហាជន​ជាច្រើន គិតថា​ច្បាស់​ជា កីឡាករ ធឿន ធារ៉ា តែម្តង ខណៈ​កីឡាករ​មួយរូប បាន​ប្រាប់​ទៅ​អ្នក​ចង់ដឹងថា មិនមែនជា ធារ៉ា នោះទេ​។ ហេតុនេះ យើងទាំងអស់គ្នា មានតែ​រង់ចាំ​មើល ថា​តើ​កីឡាករ​រូប​ណា​ជា​អ្នក​ក្បត់​គ្រូ​!!៕a ephou thong1 a ephou thong2