» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5390 នាក់

ម្សិលមិញ 9639 នាក់

សរុប 20695561 នាក់

លោកស្រី ជី​ឡា​វី នឹង​លោក វង្ស​វុទ្ធី រង​ការ​ចោទថា មិន​គោរព សជណ រដ្ឋបាល ស្រុក​ក្រឡាញ់ នឹង សជណ រដ្ឋបាលខេត្ត !


​សៀមរាប​៖​ទំនាស់​ដីធ្លី​រាំ​រ៉ៃ ជិត ២០ ឆ្នាំ មិនទាន់​ដោះស្រាយ​ចប់ នៅ​ក្ដៅ ៗ ហុយ ៗ​នៅឡើយ​ដោ​សារ​ភាគី​ម្ខាង​មិន​ខ្លាច​អាជ្ញាធរ​ស្រុក​ខេត្ត​?​។
​លោក​លី ប៉ូឡូញ អាយុ​៦៤ ឆ្នាំ​រស់នៅ​ភូមិ​ស្វាយដង្គំ សង្កាត់​ស្វាយដង្គំ​ក្រុង​សៀមរាប ខេត្តសៀមរាប ​ឲ្យ​ដឹងថា លោក​ជា​អតីតមន្ត្រី ភាគទាន​ស្នែ​ហារ​ជាតិ​ស្រុក​ក្រឡាញ់​។ នៅ​ឆ្នាំ​១៩៩២ រដ្ឋ​បាន​ចែក​ដី​ឲ្យ ក្បាល ២៥ គុណ​នឹង ១០០​ម៉ែត្រ​ឲ្យ ដី​នេះ ស្ថិតនៅ​វាល​កំពីងពួយ ភូមិ​កំពង់​ថ្កូវ ២ ឃុំ​កំពង់​ថ្កូវ ស្រុក​ក្រឡាញ់ ខេត្តសៀមរាប​។a krolanh 

គាត់​បាន​គ្រប់គ្រង​លើដី​នោះ​រហូត ឆ្នាំ​១៩៩៧ រូបលោក​មក​រស់នៅ​ក្រុង​សៀមរាប ​ស្រាប់តែ​នៅ​ឆ្នាំ ២០០២ ទើបបាន​ដឹងថា អ្នកស្រី ជី ឡា​វី​លួច ធ្វើ​ប្លង់​ជាន់​លើដី​គាត់ ។​ករណី​យ៍​នេះ ​ទី ១ កាលពី​ថ្ងៃទី​២៨ ខែកក្កដា ២០០៥ រូបលោក លី ប៉ូឡូញ នឹង​លោក ជិន​សា បឿន ជា​ម្ចាស់​ដី​បានដាក់​ពាក្យបណ្ដឹង ចូលទៅ​មន្ទី​រៀបចំ​ដែល​ដី នគរូបនីយកម្ម សំណង់​នឹង សូ​រិ​យោ​ដី ខេត្តសៀមរាប ស៊ី​ញ៉េ​ដឹងឮ​និង​បោះត្រា​ដោយ លោក​នួន​អាន ជា​ប្រធាន ហើយ​លោក​ប្រធាន​បានចេញ លិខិត​មួយច្បាប់ លេខ ៣៣០ ដន​សស ជំរាប​មក លោក​អភិបាលស្រុក​ក្រឡាញ់ ករណី​ទប់ស្កាត់​ភាគី​ទំនាស់ មិន​ឲ្យ​ធ្វើ​សកម្មភាព​បង្កបង្កើនផល លើដី​កំពុង​មានទំនាស់ ​តែ​មិនមាន​ប្រសិទ្ធិភាព​ទេ ព្រោះ​អី​នៅក្នុង​ការទទួលខុសត្រូវ លោក​អ៊ា​ន ឃុន ជា​អភិបាលស្រុក រង​ការ​ចោទថា លំអៀង ទៅខាង​អ្នកស្រី ជី ឡា​វី​។

​ទី ២ លោក លី​ប៉ូឡូញ ធ្វើ​លិខិតស្នើ​ទប់ស្កាត់ ចុះ​ថ្ងៃទី ២៦ ខែ ០៤ ២០១១ គោរព​ជួន​មេឃុំ​កំពង់​ថ្កូវ លោក អភិបាលស្រុក​ក្រឡាញ់ លោក​ប្រធាន​មន្ទី រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ នឹង​សោ​រិ​យោ​ដី នឹង​ភូមិបាល​ស្រុក​ក្រឡាញ់ ដើម្បី​ទប់ស្កាត់​មិន​ឲ្យ​លោកស្រី ជី​ឡា​វី ធ្វើ​សកម្មភាព​លើដី​ទំនាស់​។ តែ​ឥត​ប្រ​យោ​ជ​ន៏ ព្រោះ​អី អ្នកស្រី​ជី ឡា​វី នៅតែ​បង្កបង្កើត​ផល​លើដី​ទំនាស់​ដដែល​ដូច​គ្មាន​ខ្វល់ ។

​ទី ៣ រដ្ឋបាល​ស្រុក​ក្រឡាញ់ បានចេញ​លិខិត​លេខ ០០៦ /១៨ ស ជណ ចុះ​ថ្ងៃទី ១៩ ខែ​មិនា ២០១៨ ជម្រាប​មក លោក​លី​ប៉ូឡូញ ភាគី​ដើមបណ្ដឹង លោក ជិន សា​បឿន ភាគី​ដើមបណ្ដឹង លោក​វង្ស វ​ទ្ធី លោកស្រី ជី​ឡា​វី ភាគី​ចុង​បណ្ដឹង កម្មវត្ថុ ករណី​ទប់ស្កាត់ ចាក់ដី សាងសង់​សំណង់​គ្រប់​ប្រភេទ នឹង​បង្កបង្កើនផល​លើដី​វិវាទ តែ សជណ នេះ​ដូចជា​សាប មិនអាច​ទប់ស្កាត់ លោកស្រី ជី​ឡា​វី បាន​ដដែល ។ ​ទី ៤ ថ្ងៃទី ០៣​ខែកញ្ញា ២០១៨ អភិ​បាន​នៃ​គណៈ អភិបាលខេត្ត នឺង​ជា ​ប្រធាន​គណៈកម្មការ​សុរិយោដី​ខេត្តសៀមរាប​បានចេញ សេចក្ដីសម្រេច ​ធ្វើការ​បែងចែក​ដី​ទំនាស់​ជា​បី​ចំណែក​ស្មើគ្នា ដែលមាន​ទំហំ​ប្រមាណ ៦០ ម៉ែត្រ គុណ ៩៥ ម៉ែត្រ តាម​គំនូស​ប្លង់​ទីតាំង​ដី​ទំនាស់ ចុះ​ថ្ងៃទី ០៤​ខែកក្កដា ឆ្នាំ ២០០៥ ។​

១ ប្រគល់​ដី​ទំហំ​ប្រមាណ ២០ ម៉ែត្រ គុណ ៩៥ ម៉ែត្រ ទៅ​ឲ្យ​ឈ្មោះ ជិន សា​បឿន មាន​សិទ្ធិ​ជា​កម្មសិទ្ធិ តាមច្បាប់​។ ២ ប្រគល់​ដី​ទំហំ​ប្រមាណ ២០ ម៉ែត្រ គុណ ៩៥ ម៉ែត្រ ឲ្យ​ឈ្មោះ លី​ប៉ូឡូញ មាន​សិទ្ធិ​ជា​កម្មសិទ្ធិ តាមច្បាប់ ។​​ទី ៣ ប្រគល់​ដី​ទំហំ​ប្រមាណ ២០ ម៉ែត្រ​គុណ ៩៥ ម៉ែត្រ របស់​ប៉ៅ បេង​គុណ ដែល​ត្រូវបាន​ច្រានចោល នូវ​ការកាន់កាប់ ទៅ​ឲ្យ​ឈ្មោះ វង្ស វុទ្ធី ភរិយា លោកស្រី​ជី​ឡា​វី មាន​សិទ្ធិ​ជា​កម្មសិទ្ធិ​តាមច្បាប់ ? ។​​ចំណុច​នេះ​ធ្វើ​ឲ្យ​លោកស្រី​ជា​ឡា​វី មិន​ឯកភាព ក៏បាន​ប្ដឹងទៅ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម នឹង​សំណង់ ។​

​តាម​ការ​ឲ្យ​ដឹង​ពី លោក​លី ប៉ូឡូញ ថា​ក្រសួង​បាន​កោះហៅ​ពីរ ដង​ហើយ ក្រោយមក ក្រសួង​បានចេញ ​ទី ៥ លិខិត​ចុះ​ថ្ងៃទី ២២ ខែ តុលា ឆ្នាំ ២០១៩
​ស៊ី​ញ៉េ​នឹង​បោះត្រា ឯកឧត្ដម រដ្ឋលេខាធិការ​ប្រចាំការ ឆាន់ សាផាន់ គោរព​ជូន ឯកឧត្ដម​អភិបាល នៃ​អភិបាល​ខេត្តសៀមរាប ។
​កម្មវត្ថុ ករណី​ឈ្មោះ លី​ប៉ូឡូញ ជិន​សា​បឿន ស្នើសុំ​ទប់ស្កាត់​ករ​ណ៏​ឈ្មោះ វុទ្ធី នឹង​ឈ្មោះ​ជី​ឡា​វី ដែល​ធ្វើការ​បង្ករ​បង្កើន​ផល​លើដី​កំពុងមាន​ទំនាស់ ?
​ក្រសួង​សូម​បញ្ជូន​ករណីនេះ​ជូន ឯកឧត្ដម​អភិបាល ពិនិត្យ​ដោះស្រាយ ។

​ទី ៦ ខេត្តសៀមរាប ថ្ងៃទី ១០​ខែមេសា ឆ្នាំ​២០២០ លិខិត​មួយច្បាប់ ស៊ី​ញ៉េ​បោះត្រា ឯកឧត្ដម អភិបាលរង លី សំរិទ្ធ ជម្រាបជូន លោកស្រី​អភិបាល នៃ​គណៈ​អភិបាលស្រុក​ក្រឡាញ់ ​កម្មវត្ថុ ស្ដីពី​ករណី ឈ្មោះ​លី ប៉ូឡូញ នឹង​ឈ្មោះ ជិន​សា​បឿន ស្នើសុំ​ទប់​ស្កាត ​ឈ្មោះ​វង្ស វុទ្ធី នឹង​លោកស្រី​ជី​ឡា​វី បង្កបង្កើនផល​លើដី​មានទំនាស់ ។

​ចំណុច​នេះ​មាតុភូមិ​សូម​ការពន្យល់ ពី​លោក​សុខ​រ៉េត អភិបាលរង​ស្រុក​ក្រឡាញ់ លោក​ឲ្យ​ដឹង តាម​ទូ​ស័ព្ទ​ថា កាលពី​ថ្ងៃទី​២៩ ខែមេសា រដ្ឋបាល​ស្រុក អនុវត្តតាម​លិខិត របស់​ក្រសួង នឹង លិខិត​របស់​រដ្ឋបាល​សាលា ខេត្ត​។ លោក​រ៉េត​បន្តថា លោកស្រី​ជី​ឡា​វី មិនដែល​គោរព​តាម លិខិត​ឃុំ​ស្រុក​ខេត្ត ឫ​លិខិត​សោ​រិ​យោ​ដី​ឡើយ ពេលនេះ​រដ្ឋបាល​ស្រុក ទប់ស្កាត់​ភាគី​ទំនាស់​មិន​ឲ្យ​បង្កបង្កើនផល​លើដី​កំពុង​មានទំនាស់​ហើយ​រាយ​ការ​ណ៏​ជូន​ខេត្ត​វី​ញ ? ។​

លោ​កថា​ជំទប់​ទី​ពី​ឃុំ​កំពង់​ថ្កូវ​ឲ្យ​ដឹង​តាម​ទូ​ស័ព្ទ​ថា ថ្ងៃទី​២៩​រូបគាត់​បាន​ចូល​រូ​ម​ប្រជុំ ឮ​ច្បាស់​ថា រដ្ឋបាល​ស្រុក​ទប់ស្កាត់ មិន​ឲ្យ​ឲ្យ​ភាគី​ណាមួយ​បង្កបង្កើនផល​លើដី​ទំនាស់​ពិតមែន ? ​មាតុភូមិ​មានការ​ព្យាយាម សូម​ជួប​លោកស្រី ជី​ឡា​វី បី បួន​ថ្ងៃ តែ​ការសន្យា​របស់គាត់​ត្រូវ​ខកខាន តែ​ឲ្យ​ដឹង​តាម​ទូ​ស័ព្ទ​ថា បើ​ពូ​សម្ភាស​ន៏​គេ​ហើយ ពូ​ចុះទៅ ចំណែក​ខ្ញុំ​មិន​អ្វី​ទេ ? ។

​មាតុភូមិ សូម​ការពន្យល់ ពី ឯង​ឧត្ដម អ៊ា​ន​ឃុន អតីត​អភិបាលស្រុក​ឡាញ់ ឲ្យ​ដឹង​តាម​ទូរស័ព្ទ​ថា ការដោះស្រាយ​កាលនោះ មាន​អភិបាលរង នឹង​មន្ត្រី​ជាច្រើន​អ្នក​ចូល​រូ​ម​ប្រជំ មាន​ឯកសា ទាំងអស គឺ​ដោះស្រាយ ត្រឹមត្រូវ​ហើយ ​មក​សើរ​រើ​សារ​ថ្មី​មិនកើត​ទេ ។​មាតុភូមិ​នឹង​បន្ត​តាមមើល​ការដោះស្រាយ​ទំនាស់​ដោយ​អាជ្ញាធរ​ស្រុក​ក្រឡាញ់​និង​ខេត្ត​បន្តទៀត​តើ​មាន​ប្រសិទ្ធិភាព​ដែរ​ឬ​អត់​?​។​a krolanh1 a krolanh2 
​