» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6341 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696512 នាក់

តារា​សម្តែង​កញ្ញា​ស៊ីន យូ​ប៊ី​ន បង្ហាញ​វត្ត​មាននៅ​មហោស្រព​ភាពយន្ត​ទីក្រុង​កាន លើក​ទី ៧៦

​បារាំង​៖ តារា​សម្តែង​ស្រី​កម្ពុជា កញ្ញា ស៊ីន យូ​ប៊ី​ន ជាតា​រា​តែ​ម្នាក់​គត់​បានធ្វើ​ឲ្យ​មានការ​ចាប់អារម្មណ៍​បន្ទាប់ពី​នាង​បានបង្ហាញ​វត្តមាន​ជាមួយ​ការ​កាន់​ឈើច្រត់​នៅ​មហោស្រព​ភាពយន្ត​ទីក្រុង​កាន លើក​ទី ៧៦​នៅ​ប្រទេស​បារាំង ដែលជា​ព្រឹត្តិការណ៍​ធំ​សម្បើម​លំដាប់​ពិភពលោក​និង​ប្រមូលផ្តុំ​ដោយ​សិល្បករ​លំដាប់​ជួរមុខ​មកពី​បណ្តា​ប្រទេស​ជាច្រើន​ជុំវិញ​សាកលលោក​។​ពេល​បង្ហាញ​វត្ត​មាននៅ​ទីនោះ នាង​បាន​ទាក់ទាញ​ការចាប់អារម្មណ៍​ពី​អ្នកកាសែត​ដែល​បាន​ទៅ​ផ្តិត​រូបភាព និង​ព័ត៌មាន​នៅ​ទីតាំង​ផ្ទាល់​។​a sin youbin1 

​កញ្ញា​ស៊ីន យូ​ប៊ី​ន បានជ្រើសរើស​ឈុត​ពណ៌​ផ្ទៃមេឃ វែង​អូស​ដី​និង​ពាក់​ស្បែកជើង​ប៉ាត់​តា ដោយសារ​នាង​មាន​បញ្ហា​ជើង​។ ចំណែក​ម៉ូដ​សក់​វិញ​បាន​លើក​មួង​ឲ្យ​ស្រឡះ​ក​។​​ស៊ិន​យូ​ប៊ី​ន បាន​ចូលរួម​ជា​ភ្ញៀវ​សម្ពោធ​រឿង “Monster” នៅ​មហោស្រព​ភាពយន្ត Cannes លើក​ទី ៧៦ ដែល​ប្រារព្ធ​ឡើង​នៅ Palais des Festivals កាលពី​ថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០១៣ នៅ​ទីក្រុង Cannes ប្រទេស​បារាំង​។​ថ្វីត្បិតតែ​ការបង្ហាញ​ខ្លួន​របស់​តារា​ស្រី​រូបនោះ មើលទៅ​ពិបាក​បន្តិច​មែន ព្រោះ​ត្រូវ​ប្រើ​ឈើច្រត់​ជា​ជំនួយ និង​មាន​អ្នក​ចាំ​ជួយ​លើក​រ៉ូ​ប​ក៏ពិតមែន តែ​រូប​សម្រស់ ការ​ស្លៀកពាក់ និង​តុបតែង​គ្រឿងអលង្ការ ជួយ​ឲ្យ​តារា​ស្រី​វ័យ ២៦ ឆ្នាំ​រូបនោះ ឆក់​បានការ​ចាប់អារម្មណ៍​ពី​អ្នកចូលរួម​ខ្លាំង​មិនធម្មតា​ឡើយ​។

ទោះជា​យ៉ាងណា​នេះ​មិនមែន​លើកដំបូង​ឡើយ​ដែល​នាង​ធ្វើ​ឲ្យ​គ្រប់គ្នា​ចាប់អារម្មណ៍​នឹង​ការបង្ហាញ​វត្តមាន​លើ​ឆាក​អន្តរជាតិ ដែល​កន្លងទៅ​កម្មវិធី​មហោស្រព​ភាពយន្ត​អន្តរជាតិ នៅ​តំបន់​អាស៊ី ការបង្ហាញ​ម៉ូត​សម្លៀកបំពាក់​លំដាប់​អន្តរជាតិ​នៅ​តំបន់​អ៊ឺរ៉ុប ក៏​គេ​បានឃើញ​វត្តមាន​នាង​ចូលរួម​ផងដែរ​ដែល​អ្នកគាំទ្រ​ចាត់ទុកថា​នាង​គឺជា​តារា​លំដាប់​ជួរមុខ​នៅ​កម្ពុជា​ដែល​អាចធ្វើ​ឲ្យ​អន្តរជាតិ​ស្គាល់​ពី​សមត្ថភាព និង​រូប​សម្រស់​របស់​សិល្បក​រ​ខ្មែរ​ផងដែរ​។​​សូម​បញ្ជាកដែរថា​ក្រៅពី​កញ្ញា​ស៊ិន​យូ​ប៊ី​ន​កាលពី​ថ្ងៃទី​២៩ ខែមករា ឆ្នាំ​២០២២ កញ្ញា មាន សូ​នី​តា ក៏បាន​ធ្វើ​ឲ្យ​អ្នកគាំទ្រ​កម្ពុ​ជាមាន​មោទកភាព ពេល​នាង​បង្ហាញ​វត្តមាន​ពិសេស​ក្នុង​កម្មវិធី Maison Cardin Collection 3022 រៀបចំឡើង​ក្នុង​ទីក្រុង ប៉ារីស ប្រទេស​បារាំង​ផងដែរ​។​

​កម្មវិធី​នេះដែរ ត្រូវបាន​រៀបចំ​ឡើងជា​ពិសេស​នៅ National Air and Space Museum ក្នុង​បំណង​ឧទ្ទិស​ដល់​ស្ដេច​ច្នៃ​ម៉ូដ​ជើងចាស់ Pierre Cardin ដែល​បានទទួល​មរណភាព​កាលពី​ឆ្នាំ ២០២០​។​វត្តមាន​តារា​ស្រី​រាង​ខ្ព​ស់រូប​ស្រស់​មាន​សូ​នី​តា​នេះ​ធ្វើ​ឲ្យ ក្លាយជា​ប្រវត្តិសាស្ត្រ​ម​ស្រាប់​ជាតា​រា​ម៉ូ​ដែល​ខ្មែរ​ដំបូង ដែល​ឡើង​បង្ហាញ​ម៉ូដ​ក្នុង​ព្រឹត្តិការណ៍​អស្ចារ្យ​ប្រចាំឆ្នាំ​នេះដែរ​។​មុន​វត្តមាន​កញ្ញា​មាន​សូ​នី​តា​លោកជំទាវ​យិ​ម​ឆៃ​លីន​ដែល​គេ​ស្គាល់​ថា​ជា​ភរិយា​លោក​ហ៊ុន​ម៉ា​នី​តំណាងរាស្ត្រ​កម្ពុជា​ក៏​ធ្លាប់មាន​វត្តមាន​ក្នុង​ពិធី​ដែល​ប្រារព្ធ​ធ្វើ​នៅ​ទីក្រុង​កាន​ផងដែរ​។​a sin  youbina a sin yu lin a sin yubin ta a sin yubin ta1