» កម្ពុជា​បញ្ជូន​តំណាង​ទៅ លើកទឹកចិត្ត​ដល់​វិនិយោគិន​កូរ៉េ ឱ្យ​បន្ត​ស្វែងរក​ឱកាស​វិនិយោគ នៅ​កម្ពុជា​ » រដ្ឋមន្ត្រីការបរទេស​វៀតណាម​ទៅ​ធានា​នៅ​អាមេរិក​ថា​គ្មាន​បញ្ហា​រឿង​ប្រធានាធិបតី​លាលែង​! » ខ្មាន់កាំភ្លើង​ខ្លី​បាន​បាញ់រះ​ចំនួន​០៦​គ្រាប់ ទម្លុះ​ទ្វារផ្ទះ​អ្នកលក់​ទូរស័ព្ទ និង​គ្រឿងអគ្គិសនី​មួយកន្លែង​ម្ចាសផ្ទះ​ថា​អត់​ដឹង​ហង​! » មន្ត្រី​សុរិយោដី​ស្រុក​សំរោង​ទង ស្រវឹងស្រា​បើកឡាន​បុក​ផ្ទាំង​ផ្សាយពាណិជ្ជកម្ម​នៅ​សួនច្បារ​សម្តេចព្រះសង្ឃរាជ ជួន ណាត » ក្រុមហ៊ុនចិន១៧ស្វែងយល់ពីឱកាសវិនិយោគនៅកម្ពុជា » លោក​កើត រិ​ទ្ធ រដ្ឋមន្ត្រីក្រសួង​យុ​ត្តិ​ធ​ម៍​ប្រកាស​បើក​យុទ្ធនាការ​លុប​ពាក្យ​បណ្តាសា ត្រី​មួយ​កន្ត្រក​ស្អុយ​មួយ ស្អុយ​ទាំងអស់​ក្នុង​ប្រព​ន្ធ័​យុ​ត្តិ​ធ​ម៍​ » រុស្ស៊ី​ធ្វើ​សមយុទ្ធ​ក្នុង​សមុទ្រ​ក្បែរ​កោះ​ជប៉ុន​និង​បាន​ព្រមាន​ជប៉ុន​រឿង​លក់​អាវុធ​ចេញ​! » រកឃើញ​ត្រី​លក់​នៅ​ផ្សារ​សាម​គ្គិ​ស្ទឹងត្រែង​មាន​ជាតិពុល​ » រកឃើញ​កន្លែង​បន្លំ​ធ្វើ​ឈាមជ្រូក​និង​សណ្តែកបណ្តុះ​មាន​ជាតិគីមី​ » អ្នកស្រុក​ក្រុង​ហុងកុង នាំគ្នា​តវ៉ា​ប្រឆាំងនឹង​ច្បាប់​សន្តិសុខ​ជាតិ​ថ្មី​ដែល​ទើបបាន​អនុ​ម័​ដែលបិទសេរីភាព » តើករណីយ៍ក្រុមហ៊ុនវិនិយោគCICបោកលុយប្រជាពលរដ្ឋសមត្តកិចរដ្ឋចង់អូសបន្លាយ? » បំបែកសំណុំរឿង​ឃាតកម្ម​សម្លាប់​ញាត់​សព​ក្នុង​វ៉ា​លី​នៅ​ភ្នំពេញ យកទៅ​បោះចោល​នៅ​ខេត្តកោះកុង​ » ក្រសួង​វប្ប​ធ​ម៍​និងឧបនាយករដ្ឋមន្ត្រីហ៊ុនម៉ានីប្រតិកម្ម​រឿង​មិន​រៀបចំ​ស​ង្ក្រា​ន​​ទូរទស្សន៍​ហង្ស​មាស​សុំទោស​ » ហ្វីលីពីន​ថា​៖​ចិន​ថា​កំពុង​ធើ្វ​ការដាក់​ពង្រាយ​របាំង​អណ្តែត​ទឹក​ក្នុង​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ » ក្រៅពី​ចុះ​អនុស្សរណៈ​យោគយល់​គ្នា លើ​ឯកសារ​ចំនួន ៧​ជាមួយ​ឡាវ​នាក​យក​រដ្ឋមន្ត្ក្រីកម្ពុជាប្រកាស​ជួយ​១​លាន​ដុល្លារ​ផងដែរ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5506 នាក់

ម្សិលមិញ 5544 នាក់

សរុប 13946603 នាក់

តាម​ទាន់​ប្រពន្ធ​មាន​សា​ហាយ​ប្តឹង​ទា​៤​ពាន់​ដុល្លារ​ប្រគល់​ឲ្យ​ដាច់​ហ្ម៉​ង​!

 

​ភ្នំពេញៈ កាលពី​វេលា​ម៉ោង​៣ និង​៣០​នាទី​រសៀល ថ្ងៃទី​២០ ខែកញ្ញា ឆ្នាំ​២០១៨ នៅតាម​ដងផ្លូវ ស្ថិតក្នុង​ភូមិ​ទួល​ពង្រ សង្កាត់​ចោមចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ​មាករ​ណិ​យ៍​ប្តី​តាម​ទាន់​ប្រពន្ធ​មាន​ប្រុស​សា​ហាយ​ថ្មី​តែ​មិន​រករឿង​សុខ​ច​តិ​ត្ត​ប្តឹង​ទារ​យកតែ​៤​ពាន់​ដុល្លារ​រួច​ប្រគល់ជូន​ប្រុស​ថ្មី​។​a hus betray1 

មន្ត្រីនគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ឲ្យ​ដឹងថា ស្ដ្រី​ដែល​ផិត​ប្ដី​លួចលាក់​មាន​ទៅសំងំ​សោយសុខ​ជាមួយនឹង​សហាយ​នោះ ឈ្មោះ នី ស៊ី​ណេ​ត អាយុ​៣១​ឆ្នាំ មុខរបរ​ជា​កម្មការិនី​រោងចក្រ​កាត់ដេរ ស្នាក់នៅ​ភូមិ​វត្ត​ស្លែង សង្កាត់​ពងទឹក ខណ្ឌដង្កោ​។ រីឯ​ប្រុស​សហាយ ឈ្មោះ យឹម ចាន់​វណ្ណៈ អាយុ​៣២​ឆ្នាំ ស្នាក់នៅ​ក្នុង​បុរី​សន្តិភាព​២ សង្កាត់​ចោមចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ បុស​រងគ្រោះ​ដែល​ត្រូវ​ប្រពន្ធ​ផិត​មាន ឈ្មោះ ក ស ស្នាក់នៅ​សង្កាត់​ពងទឹក​។​

​បុរស​អភ័ព្វ​ស្នេហ៍ បាន ឲ្យ​ដឹងថា គាត់​បាន​រៀបការ​ជាមួយនឹង​ប្រពន្ធ​របស់គាត់ ទាំង​នៅ​ក្រមុំ​កំលោះ ដោយមាន​ទាំង​ចុះ​អេ​តា​ស៊ីវិល​ទៀតផង​។​ចាប់តាំងពី​ពួកគាត់​បាន​ចាប់​គ្នា​ជា​ប្ដី​ប្រពន្ធ អស់​រយៈពេល​១៣​ឆ្នាំ​កន្លងមកនេះ គឺ​ពួកគាត់​បង្កើត​បានកូន​ប្រុស​ស្រី​ចំនួន​២​នាក់ (​កូនស្រី​ច្បង​អាយុ​១២​ឆ្នាំ និង​ប្រុស​ពៅ​អាយុ​៨​ឆ្នាំ​)​។ នៅក្នុង​ជីវិត​ប្ដី​ប្រពន្ធ​របស់​ពួកគាត់ រយៈពេល​ជាង​១០​ឆ្នាំ​មកនេះ គឺ​ពួកគាត់​មាន​សុភមង្គល​ខ្លាំងណាស់ ដោយសារ​ពួកគាត់​យល់ចិត្ត​គ្នា​ទៅវិញទៅមក​។ ប៉ុន្តែ​មួយរយៈ​ចុងក្រោយ​នេះ ប្រពន្ធ​របស់គាត់​ចាប់ផ្ដើម​ប្រែចិត្ត គិតតែ​ពី​លេង​ហ្វេ​ស​ប៊ុ​ក និង​បញ្ចេញ​ចរិត​ខុសប្លែក​ពី​ធម្មតា​។​

​បើទោះជា​ប្រពន្ធ ធ្វើ​យ៉ាងនេះ​ក្ដី ក៏​គាត់​មិនបាន​ចាប់អារម្មណ៍​ថា ប្រពន្ធ​គាត់​មានគំនិត​ក្បត់ចិត្ត​ក្បត់​នោះដែរ ហើយ​គាត់​ក៏បាន​មិនដឹងថា ប្រពន្ធ​របស់គាត់​បាន​ផិតក្បត់​គាត់ លួច​ទៅលេង​ល្បែង​ស្នេហា​ជាមួយនឹង​សហាយ​របស់​នាង តាំងពី​ពេលណា​នោះដែរ​។ គាត់​បាន​សង្កេតឃើញ​ប្រពន្ធ​របស់គាត់ ជក់​លេង​ហ្វេ​ស​ប៊ុ​ក​យ៉ាង​ខ្លាំងណាស់ ។ នៅពេល​គាត់​សួរនាំ ប្រពន្ធ​តែងតែ​ប្រាប់ថា នាង​គ្រាន់តែ​ឆាត​លេង​ជាមួយ​មិត្តភក្តិ នៅក្នុង​ហ្វេ​ស​ប៊ុ​ក​ធម្មតា​ទេ​។

ស្រាប់តែ​កាលពី​១០​ថ្ងៃ​មុននេះ នៅ​សុខៗ ប្រពន្ធ​របស់គាត់​បាន​ចុះចោល​ផ្ទះ ចោល​ប្តី និង​កូន​បាត់ ធ្វើឱ្យ​គាត់​មានការ​ភ័យព្រួយ ទើប​ប្រាប់​បងប្អូន​សាច់ញាតិ រួមទាំង​ឪពុកក្មេក នាំគ្នា​តាម​ស្វែងរក​ប្រពន្ធ​សព្វគ្រប់​កន្លែង​ដែរ តែ​រក​មិនឃើញ​។​គាត់​ក៏បាន​ទៅ​ដាក់​ពាក្យបណ្តឹង សុំឱ្យ​សមត្ថកិច្ច​ជួយ​អន្តរាគមន៍ ជួយ​ស្រាវជ្រាវរ​កទៀត ដែរ​។ រហូតមកដល់​វេលា​ម៉ោង​៣ និង​៣០​នាទី​រសៀល ថ្ងៃទី​២០ ខែកញ្ញា ឆ្នាំ​២០១៨ ពេល​គាត់​កំពុងតែ​តាម​ស្វែងរក​ប្រពន្ធ ស្រាប់តែ​ប្រទះឃើញ​ប្រពន្ធ កំពុង​ជិះ​ម៉ូតូ​ឱប​ចង្កេះ​ជាមួយ​ប្រុស​ថ្មី​យ៉ាង​ស្អិតល្មួត​ធ្វើ​ឲ្យ គាត់​ស្ទើរតែ​គាំងបេះដូង​ស្លាប់ ។ គាត់​ខំប្រឹង​ទប់​អារម្មណ៍ ហើយ​ឃាត់​ប្រពន្ធ និង​ប្រុស​សហាយ នាំទៅ​ប្រគល់ជូន​នគរបាល​ប៉ុស្តិ៍​ចោមចៅ​១ ដើម្បីឱ្យ​សមត្ថកិច្ច​ជួយ​ដោះស្រាយ​។​

​សមត្ថកិច្ច​ប៉ុស្តិ៍​ចោមចៅ​១ បាន​បញ្ជាក់ថា ក្រោយពី​បុរស​ជា​ប្តី​នាំ​ប្រពន្ធ​របស់ខ្លួន និង​ប្រុស​សហាយ​ចូល​មកឱ្យ​សមត្ថកិច្ច​ជួយ​ដោះស្រាយ​រួចមក សមត្ថកិច្ច​បាន​ព្យាយាម​ជួយ​សម្របសម្រួល​។ រីឯ​ភាគី​បុរស​ជា​ប្តី បានសម្រេច​ប្តឹង​ទាម​ទារជំងឺចិត្ត​ពី​ភាគី​ប្រុស​សហាយ​ចំនួន​៤​ពាន់​ដុល្លារ ជា​ថ្នូរ​នឹង​ការប្រគល់​ប្រពន្ធ​របស់ខ្លួន​ទៅឱ្យ​ប្រុស​សហាយ​នោះ​ផ្តាច់មុខ ព្រោះ​ខ្លួន​ជា​ប្តី មិនអាច​ទទួលយក​ប្រពន្ធ​នេះ​បន្តទៅទៀត​បានទេ​។​a hus betray